យ៉ាង​ហោច​8​នាក់បាន​​ស្លាប់​ ជា​ច្រើន​នាក់​សន្លប់​តាម​ដង​ផ្លូវ ខណៈ​5,000​នាក់រង​គ្រោះ​ ​ដោយ​សារ​ជ្រាប​ឧស្ម័ន​ហ្គាស​នៅ​ឥណ្ឌា​

យ៉ាង​ហោច​8​នាក់បាន​​ស្លាប់​ ជា​ច្រើន​នាក់​សន្លប់​តាម​ដង​ផ្លូវ ខណៈ​5,000​នាក់រង​គ្រោះ​ ​ដោយ​សារ​ជ្រាប​ឧស្ម័ន​ហ្គាស​នៅ​ឥណ្ឌា​

ករណី​ជ្រាប​ឧស្ម័ន​ហ្គាស​​ដ៏ធំ​មួយ​នៅ​ក្នុង​រោង​ចក្រ​គីមី​ LG Polymer ក្នុង​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា​ បណ្ដាល​ឱ្យមនុស្ស​ជា​ច្រើន​ដួល​សម្លប់​នៅ​លើ​ដង​ផ្លូវ និង​ជាង​1,000​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​។

យ៉ាង​ហោច​8​នាក់បាន​​ស្លាប់​ ជា​ច្រើន​នាក់​សន្លប់​តាម​ដង​ផ្លូវ ខណៈ​5,000​នាក់រង​គ្រោះ​ ​ដោយ​សារ​ជ្រាប​ឧស្ម័ន​ហ្គាស​នៅ​ឥណ្ឌា​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រោង​ចក្រ​ផលិត​​​គីមី​មួយ​នៅ​ក្នុង​ទីក្រុង​ Visakhapatnam នៅ​វេលា​ម៉ោង​​​2និង​30​នាទី​​ទៀប​​ភ្លឺ​នៃ​​​ថ្ងៃទី​7ឧសភា​នេះ​ (ម៉ោង​4ទៀប​ភ្លឺ​នៅ​កម្ពុជា) នៅ​ពេល​ដែល​ឧស្ម័ន​ហ្គាស​បាន​ជ្រាប​ចេញ​ពី​អាង​ផ្ទុក​គីមី​5,000​តោន​ ដោយ​សារ​តែ​មិន​បាន​ត្រួត​ពិនិត្យ​ចាប់​ពី​ខែ​មិនា​ព្រោះ​បញ្ហា​​ COVID-19។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​5នាក់​ ខណៈ​ដែល​20​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​។ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ត​ទៀត​។

ជន​រង​គ្រោះ​ប្រមាណ​ជា​1,000​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដោយ​មាន​អាការ​ឈឺក្បាល ក្អួត​​ និង​ពិបាក​ដក​ដង្ហើម​។ មនុស្ស​មួយ​ចំនួន​ក៏​បាន​និយាយ​ថា ពួកគេ​​ស្រវាំង​ភ្នែក និង​រមាស់​ស្បែក​ផងដែរ​។

ប៉ុន្តែ India Times បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​8​នាក់​បាន​ស្លាប់ និង​5,000​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​។ ហេតុ​ការណ៍​នេះ​ក៏បាន​នាំ​ឱ្យ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​រង្វង់​ចម្ងាយ​3គម​​ពី​រោង​ចក្រ​គីមី​ខាងលើ​​​ មាន​ការ​ភ័យ​ស្លន់​ស្លោ​ផងដែរ៕

ប្រភព៖ AFP, India Times

Advertisement