កាឡាក់ស៊ីមួយគូដែលស្ថិតក្នុងកញ្ចុំផ្កាយ Lynx មើលពីផែនដី វាហាក់មានរូបរាងដូចទៅនឹងកន្ទុយនាគពណ៌ផ្ទៃមេឃស្រស់ថ្លា លាតសន្ធឹងវែងអន្លាយនៅក្នុងលំហអវកាសដ៏សែនជ្រៅ។
កែវយឹតអវកាស Hubble របស់អង្គការ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ថតបានរូបភាពនៃកាឡាក់ស៊ីអន្តរកម្មមួយគូដែលគេហៅថា Arp 283 ដែលរួមមានកាឡាក់ស៊ី NGC 2799 (ឆ្វេង) និង NGC 2789 (ស្ដាំ) នេះបើតាមសារព័ត៌មាន SciTechDaily ចុះផ្សាយកាលពីថ្ងៃទី19តុលា។ កាឡាក់ស៊ីអន្តរកម្ម គឹជាកាឡាក់ស៊ីដែលនៅក្បែរគ្នា និងមានឥទ្ធិពលទៅលើគ្នា ហើយចុងក្រោយអាចច្របាច់បញ្ចូលគ្នាជាកាឡាក់ស៊ីតែមួយ។
នៅក្នុងរូបថតនេះ NGC 2799 ទំនងជាកំពុងត្រូវស្រូបចូលទៅក្នុងចំណុចកណ្ដាលរបស់កាឡាក់ស៊ី NGC 2798។ កាឡាក់ស៊ី NGC 2799 មានរូបរាងដូចទៅនឹងកន្ទុយនាគដែលមានពណ៌ផ្ទៃមេឃ ឬលំហូរទឹកដែលកំពុងធ្លាក់ទៅក្នុង NGC 2798។ ទាំងនេះគឺជាកាឡាក់ស៊ីរាងគូទខ្យងដែលមានសម្រស់ដ៏ស្រស់ស្អាត ស្ថិតក្នុងកញ្ចុំផ្កាយ Lynx ដែលមានចម្ងាយពីផែនដីប្រមាណ81លានឆ្នាំពន្លឺ (1ឆ្នាំពន្លឺស្មើនឹង 9.46លានលានគីឡូម៉ែត្រ)។
តារាវិទូជនជាតិអង់គ្លេសដើមកំណើតអាល្លឺម៉ង់ ឈ្មោះ William Herschel បានរកឃើញ NGC 2798 កាលពីឆ្នាំ1788។ ជិត1សតវត្សក្រោយ ពោលគឺនៅថ្ងៃទី9មីនា ឆ្នាំ1874 ទើបអ្នកតារាសាស្ត្រអង់គ្លេស ឈ្មោះ Ralph Copeland រកឃើញ NGC 2799។
ដំណើរការនៃការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ីជាមួយនឹងកាឡាក់ស៊ី អាចកើតឡើងក្នុងអំឡុងពេលរាប់រយលានឆ្នាំ ឬច្រើនជាង1ពាន់លានឆ្នាំ។ មនុស្សមួយចំនួនយល់ថា ការច្របាច់បញ្ចូលគ្នារវាងកាឡាក់ស៊ី ប្រាកដជាកម្ទេចប្រព័ន្ធផ្កាយនៅខាងក្នុង។ ប៉ុន្តែ គម្លាតដ៏ធំធេងរវាងផ្កាយនានា នឹងពិបាកក្នុងការធ្វើឱ្យពួកវាប៉ះទង្គិចគ្នាបាន។ ជំនួសមកវិញ ពួកវានឹងគោចរឆ្លងកាត់គ្នាតែប៉ុណ្ណោះ៕
ប្រភព៖ SciTechDaily




ខាងផ្នែកសន្តិសុខ ជប៉ុន បានគាំទ្រវៀតណាម ដែលមានវិវាទលើទីតាំងនៅក្នុងមហាសមុទ្រចិនខាងត្បូង ជាមួយចិន ដោយបានប្រគល់នាវាល្បាតទំហំ 40ម៉ែត្រ ចំនួន 10គ្រឿងឱ្យទៅវៀតណាម និងថែមទាំងបានប្រកាសថា ខ្លួននឹងត្រៀមប្រគល់នាវាល្បាតដូចគ្នានេះ ទៅឱ្យប្រទេសឥណ្ឌូនេស៊ី ហ្វ៊ីលីពីន និងប្រទេស8 ផ្សេងទៀត ដែលភាគច្រើនមានជម្លោះជាមួយចិន។
វៀតណាម មូលដ្ឋានផលិតកម្មថ្មី របស់ជប៉ុន


វីដេអូដែលមានថេរវេលាជាង1នាទីនេះបានបង្ហាញថា កងកម្លាំងពិសេសរបស់កងទ័ពជើងទឹកអង់គ្លេសដែលស្លៀកឈុត Jet Suit បានហោះហើរចេញពីទូកល្បាតល្បឿនលឿន ហើយហោះព័ទ្ធជុំវិញ រួចក៏ចុះចតលើនាវាល្បាត មុននឹងហោះត្រលប់មកកាន់ទូកល្បាតដើមវិញ។ យ៉ាងនេះក្ដី ទីតាំងនៃការហោះហើរសាកល្បងនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះឡើយ។









ប្រភព៖ PLBD
នាយិការដ្ឋមន្ត្រីដែលមានវ័យ34ឆ្នាំរូបនេះ បានត្រលប់ទៅកាន់ស្រុកកំណើតនៅហ្វាំងឡង់ដើម្បីនៅដាច់ដោយឡែក និងកំពុងទទួលបានការតាមដានសុខភាព។ នៅលើទំព័រ Twitter លោកស្រីនាយិការដ្ឋមន្ត្រីដ៏ស្រង់ស្អាត Sanna Marin បានសរសេរថា លោកស្រីបានពឹងពាក់លោកនាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven ឱ្យធ្វើជាតំណាង ជំនួសឱ្យប្រទេសហ្វាំងឡង់នៅក្នុងពេលវេលាដែលនៅសល់នៃកិច្ចប្រជុំកំពូលនេះ។
សូមបញ្ជាក់ថា លោកស្រី Sanna បានក្លាយជានាយិការដ្ឋមន្ត្រីដែលមានវ័យនៅក្មេងជាងគេបង្អស់របស់ប្រទេសហ្វាំងឡង់ ក៏ដូចជាពិភពលោកទាំងមូល ក្រោយពីទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនៅក្នុងការបោះឆ្នាំជ្រើសតាំងនាយករដ្ឋមន្ត្រីជំនួសឱ្យលោក Antti Rinne កាលពីខែធ្នូ ឆ្នាំ2019។