នាយិកា​រដ្ឋ​មន្ត្រី​ហ្វាំង​ឡង់​ដែល​ត្រូវ​គូបដិបក្ខ​​​រិះគន់​​​ដោយ​សារ​​តែ​​អាវចំហ​ដើម​​ទ្រូង​ ​និង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​​ព្រោះ​តែ​ ​​​Covid-19 ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពីស្ត្រី​ភេទ

នាយិការដ្ឋមន្ត្រីហ្វាំងឡើងដែលបានធ្វើឱ្យមានការរិះគន់ដោយសារអាវចំហដើមទ្រូង និងត្រូវនៅដាច់ដោយឡែកព្រោះតែCovid-19 ទទួលបានការគាំទ្រច្រើនពីស្ត្រីភេទ

នាយិការដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡើង ដែលជាស្ត្រីម្នាក់ធ្លាប់បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្លើលខ្លាំងជាមួយនឹងឈុតសម្លៀកបំពាក់សិចស៊ីបែបចំហដើមទ្រូងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បានចាកចេញពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដើម្បីស្ថិតនៅដាច់ដោយឡែកពីគេឯង ព្រោះតែ Covid-19។

យោងតាមសរព័ត៌មាន DW នាយិការដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បានចាកចេញពីកិច្ចប្រជុំនៅរដ្ឋធានី Brussels របស់ប្រទេសបែលហ្ស៊ិកកាលពីថ្ងៃទី16តុលា (ម៉ោងក្នុងស្រុក) ក្រោយពីបានដឹងថា ខ្លួនមានហានិភ័យឆ្លងវីរុសCovid-19។

ប្រការខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកនយោបាយមួយចំនួនរបស់ហ្វាំងឡង់ ដែលធ្លាប់នៅក្បែរលោកស្រី បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCovid-19។

នាយិការដ្ឋមន្ត្រីដែលមានវ័យ34ឆ្នាំរូបនេះ បានត្រលប់ទៅកាន់ស្រុកកំណើតនៅហ្វាំងឡង់ដើម្បីនៅដាច់ដោយ​ឡែក​ និងកំពុងទទួលបានការតាមដានសុខភាព។ នៅលើទំព័រ Twitter លោកស្រីនាយិការដ្ឋមន្ត្រីដ៏ស្រង់ស្អាត Sanna Marin បានសរសេរថា លោកស្រីបានពឹងពាក់លោកនាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven ឱ្យធ្វើជាតំណាង ជំនួសឱ្យប្រទេសហ្វាំងឡង់នៅក្នុងពេលវេលាដែលនៅសល់នៃកិច្ចប្រជុំកំពូលនេះ។

មុននោះ សារព័ត៌មានហ្វាំងឡង់បានចេញផ្សាយថា នាយិការដ្ឋមន្ត្រីរូបនេះ បានចូលរួមកិច្ចប្រជុំមួយដែលមានវត្តមានរបស់ Tom Packalen តំណាងរាស្ត្រមួយរូបរបស់ហ្វាំងឡង់ ដែលវិជ្ជមានជាមួយនឹង Covid-19។

លោកស្រី Sanna ធ្លាប់បាននៅដាច់ដោយឡែកជាច្រើនលើកមកហើយនៅក្នុងឆ្នាំនេះ ដោយសារតែ Covid-19។ ប៉ុន្តែ ចាប់ពីពេលនោះមក លទ្ធផលនៃការធ្វើតេស្តជាបន្តបន្ទាប់របស់លោកស្រី សុទ្ធតែអវិជ្ជមាន។

សូមបញ្ជាក់ថា លោកស្រី Sanna បានក្លាយជានាយិការដ្ឋមន្ត្រីដែលមានវ័យនៅក្មេងជាងគេបង្អស់របស់ប្រទេសហ្វាំងឡង់ ក៏ដូចជាពិភពលោកទាំងមូល ក្រោយពីទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនៅក្នុងការបោះឆ្នាំជ្រើសតាំងនាយករដ្ឋមន្ត្រីជំនួសឱ្យលោក Antti Rinne កាលពីខែធ្នូ ឆ្នាំ2019។

កាលពីដើមសប្ដាហ៍ នាយិការដ្ឋមន្ត្រីដ៏ស្រស់ស្អាតរបស់ហ្វាំងឡង់រូបនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅ​ពេលស្ថិតក្នុងសម្លៀកបំពាក់ចំហដើមទ្រូង និងមិនពាល់អាវទ្រនាប់ ប្រកបដោយភាពសិចស៊ី។ បើទោះជាត្រូវបាន​គូប្រជែងផ្នែកនយោបាយរិះគន់យ៉ាងខ្លាំង ប៉ុន្តែ លោកស្រីនៅតែទទួលបានការគាំទ្រច្រើនពីស្ត្រីនៅក្នុងប្រទេសនេះ​៕​

ប្រភព៖ Independent, CNN

Advertisement