Author: ធឿន មករា

  • កម្លាំង​ម៉ាស៊ីន​ខ្លាំង តម្លៃ​ទាប ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Gaming realme 7 បានដាក់​ឲ្យ​ធ្វើការ​កម្មង់​ហើយ

    កម្លាំង​ម៉ាស៊ីន​ខ្លាំង តម្លៃ​ទាប ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Gaming realme 7 បានដាក់​ឲ្យ​ធ្វើការ​កម្មង់​ហើយ

    ហ្គេម​ទូរ​សព្ទ​ដៃ​ឥឡូវ​ពិតជា​ពេញនិយម​ណាស់​សម្រាប់​យុវវ័យ​ភាគច្រើន ដែល​លេង​សម្រាប់​ការកម្សាន្ត មិន​ថា​ហ្គេម PUBGឬ MLBB សុទ្ធតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង។ ក្នុង​ការលេង​ហ្គេម​ទឹកដៃ​បច្ចេកទេស​របស់​អ្នកលេង​គឺ​សំខាន់ ទោះជា​យ៉ាងណាក៏ដោយ​កម្លាំង​ម៉ាស៊ីន​ទូរ​សព្ទ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដូច្នេះ​ទូរ​សព្ទ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ពិតជា​អាច​អ្នកលេង​របស់​យើង​ងាយស្រួល​ទទួលបាន​ជ័យជម្នះ។

    កាលពីមុន​មិនយូរប៉ុន្មាន realme ដែលជា​ម៉ាក​ស្មា​ត​ហ្វូ​ន មានការ​រីកចម្រើន​លឿន​បំផុត​នៅលើ​ពិភពលោក​បាន​បញ្ចេញ realme 7 ដែល​ធ្វើ​ឲ្យ​យុវវ័យ​ទទួលបាន ការថតរូប​ច្បាស់ ការ​សាក​ថ្ម​លឿន និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​សម្រាប់​ការលេង​ហ្គេម ។ ដើម្បី​បង្កើត​ឲ្យ​បាន​ទូរ​សព្ទ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង realme 7 គឺជា​ទូរ​សព្ទ​ដំបូង​គេ​បង្អស់​ដែល​បាន​បំពាក់​បន្ទះ​ឈី​ប​ខ្លាំង Helio G95 ជាមួយ​អេក្រង់​រលូន​ល្បឿន​90Hz សម្រាប់​ការលេង​ហ្គេម​កាន់តែ​រលូន ហើយក៏​មាន ការ​សាក​ថ្ម​លឿន Dart 30W ថាមពល​ថ្ម​ធំ 5000mAh ។ មិនតែប៉ុណ្ណោះ realme 7 ក៏​ទទួលបាន​វិញ្ញាបណ្ណបត្រ​គុណភាព និង​ការជឿទុកចិត្ត ពី​ស្ថាប័ន TüV Rheinland របស់​ប្រទេស​អាឡឺម៉ង់។ ស្របពេល​ជាមួយគ្នានេះដែរ realme គឺជា​ក្រុមហ៊ុន​នាំមុខ​ភាព​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា បាន​បំពាក់ កាមេរ៉ា Sony 64MP បួន​គ្រាប់​ទៅលើ realme 7 ដែលមាន​តម្លៃ​មិន​ដល់ 300$ នោះ វា​ធ្វើ​ឲ្យ​realme 7 ក្លាយជា​ទូរ​សព្ទ​មួយ​ដែល​ខ្លាំង​គ្រប់លក្ខណៈ​ស្របទៅតាម​គោល​គំនិត “Dare to leap”ហ៊ាន​ឆ្ពោះទៅមុខ។

    កម្លាំង​ម៉ាស៊ីន​ខ្លាំង+អេក្រង់​រលូន : MTK Helio G95 ពិន្ទុ​ជាង30ម៉ឺន ជាមួយ​អេក្រង់​លេង​ហ្គេម 90Hz កាន់​តែមាន​ភាពលេច​ធ្លោ​ជាង​មុន

    ក្នុងនាម​ជា​ទូរស័ព្ទ​វៃឆ្លាត​ដែល​ត្រូវបាន​បង្កើត សម្រាប់​បទពិសោធន៍​លេង​ហ្គេម​ដែលមាន​គុណភាព​ខ្ពស់ realme 7 បាន​បំពាក់​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយបង្អស់​ដែលជា​បន្ទះ​ឈី​ប​លេង​ហ្គេម MediaTek Helio G95 ដំបូងបង្អស់​នៅលើ​ពិភពលោក ដែល​ទទួលបាន​ពិន្ទុ Antutu ច្រើនជាង 300,000 ជាមួយនឹង​ការរួមបញ្ចូល​គ្នា​នៃ​ទំហំ​ផ្ទុក RAM 8GB + ROM 128GB ធ្វើ​ឲ្យ​សមត្ថភាព​កាន់​ត​តែ​ខ្លាំង។ បើ​និយាយ​ពី​អេក្រង់​វិញ​realme 7 ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៦.៥ អ៊ី​ញ​កម្រិត FHD+ ល្បឿន​អេក្រង់​៩០90Hz ដែល​លាតសណ្ធឹង ៩០.៥%នៃ​តួខ្លួន​ទាំងមូល ធ្វើឱ្យ realme 7 ក្លាយជា​ជម្រើស​ល្អឥតខ្ចោះ​សម្រាប់​អ្នកលេង​ហ្គេម។

    រូបភាព Ic3_fr0Gz លេង​ហ្គេម

    សាក​ថ្ម​លឿន+ថ្ម​កាន់​បានយូរ : ការ​សាក​ថ្ម​លឿន Dart 30W ថាមពល​ថ្ម​ធំ 5000mAh ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ជាង​មុន

    ថាមពល​ថ្ម​ធំ​ងាយស្រួល​ក្នុងការ​ដោះស្រាយ បញ្ហា​ឆាប់​អស់​ថ្ម។ realme 7 មាន​ថាមពល​ថ្ម​ធំ 5000mAh ធ្វើ​ឲ្យ​ការប្រើប្រាស់​បានយូរ​ជាង​មុន ។ ជាមួយគ្នានេះ​ផងដែរ បច្ចេកវិទ្យា​សាក​ថ្ម​លឿន Dart 30W របស់ realme 7 អាច​សាក​ថ្ម​ធំ​5000mAh បាន 50% ត្រឹមតែ26នាទី​ប៉ុណ្ណោះ។

    ថត​ច្បាស់​ពេលយប់+មុខងារ​សម្បូរបែប កាមេរ៉ា Sony 64MP Ultra Clear 4គ្រាប់ ទទួលបាន​ទិដ្ឋភាព​កាន់តែ​អស្ចារ្យ

    ក្រៅពី​ការលេង​ហ្គេម  អ្នក​ក៏​អាច​រក្សាទុក​អនុស្សា​វរិ​យ៍​របស់​ជាមួយ​realme 7 ។ ដើម្បី​ជួយ​យុវជន​ឱ្យ​កាន់តែ​រីករាយ​នឹង​ការថតរូប realme 7 កាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ ជា​លើកដំបូង​ក្នុង​ចន្លោះ​តម្លៃ​ក្រោម ៣០០ ដុល្លារ។ កាមេរ៉ា Sony 64MP មាន​ទំហំ 1/1.73អ៊ី​ញ ជា​ប្រភេទ Sony IMX 682 ដែល​អាច​ឲ្យ​យើង​ប្រើប្រាស់​មុខងារ 64MP ថតរូប​បាន​កាន់​ច្បាស់​គ្រប់​ចំនុច។

    ក្រៅពីនេះ realme 7 ក៏មាន​មុខងារ​ថត​ហ្វូង​ផ្កាយ Starry Modeផងដែរ។ ហើយ​មុខងារ​ដ៏​ពេញនិយម Night Filters ក៏​អាច​ឲ្យ​យើង​ថត​យក​រូបភាព​ពេលយប់​ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត។

    “ហ៊ាន​ឆ្ពោះទៅមុខ” realme 7 ទូរ​សព្ទ​សម្រាប់​លេង​ហ្គេម​ដែលមាន​សមត្ថភាព​ខ្លាំង ហើយ realme 7 ត្រូវបាន MLBB ជ្រើសរើស​សម្រាប់​ការប្រកួត MLBB City Tournament វា​នឹង​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​របស់​កីឡាករ។ កីឡាករ​ងាយស្រួល​បញ្ចេ​ញ​ទឹកដៃ​ឲ្យ​អស់​សមត្ថភាព ក្នុង​កម្រិត​អាជីព​តែម្តង។ ឥឡូវនេះ អតិថិជន​ទាំងអស់ អាចធ្វើ​ការ​កក់ realme 7 ស៊េរី ពី​គ្រប់​ដៃគូ​សហការ​របស់​realme ទាំងអស់ នឹង​ទទួលបាន​ការដូ​ពិសេស​ជាច្រើន។ សម្រាប់​ការ​កម្មង់​ទុក​មុន realme 7 Serires ពីថ្ងៃ​នេះ ដល់ ថ្ងៃទី  08 ហើយ​ទទួលបាន ទូរ​សព្ទ​នៅ​ថ្ងៃទី  09 ចំពោះ realme 7 Pro មាន 8GB RAM +128GB ROM តំលៃ 369$ និង​ទទួលបាន​កាដូរ​បន្ថែម​ដូចជា ដប​ទឹក, កាស​ក្តោប, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍)។ realme 7 មាន 8GB RAM +128GB ROM តំលៃ 289$ និង​ទទួលបាន​កាដូរ​បន្ថែម​ដូចជា ដប​ទឹក, កាស​ក្តោប, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍)។ ប្រ​ញ៉ាប់​ឡើង​ចំនួន​មានកំណត់!!!!

  • បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

    គ្រួសារណាដែលមានកូន 2នាក់ ហើយអាយុខុសគ្នាប្រមាណ 2 – 3ឆ្នាំនោះ ច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿងរបស់បងច្រណែនប្អូន ប្អូនច្រណែនបងខ្លះៗមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទ ជាមូលហេតុចម្បងដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នាបាន ដូចជា កូនច្បងច្រណែននឹងកូនពៅដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើកូនពៅខ្លាំងជាងខ្លួនជាដើម។

    រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺ ឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងរបស់ភាពស្មើភាពគ្នាក្នុងការផ្ដល់ពេលវេលាដល់កូនៗយ៉ាងស្មើៗគ្នា មិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូនក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជា ពេលកូនប្អូនមិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង។ បើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀត ជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង?។ បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយ ព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន ទីបំផុតអាចក្លាយជា បងស្អប់ប្អូនតែម្ដងក៏មានដែរ។

    ការប្រណិបត្តិខ្លួនជាមួយកូនៗរបស់ឪពុកម្ដាយនឹងជួយឱ្យកើតមានភាពយល់ចិត្តរវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះគឺ រឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់គេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬការផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ និងថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំដែលលះបង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេ ព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅ រឿងដែលយើងគិតថា គេជាក្មេងដែលប៉ឹនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ៕

    Got to Know

    ក្មេងៗគ្រប់រូបមានភាពជាឯកលក្ខណៈរបស់ខ្លួន ក្មេងៗមានរឿងខ្លះដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ចតាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗនៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង… ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរករឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេមួយទល់នឹងមួយ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗនឹងធ្វើឱ្យឪពុកម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែ តែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយ ជាដើម។ « ចុងបញ្ចប់នេះ អ្នកគ្រូ ឆវីចង់ប្រាប់ថា ៈ ភាពពូកែរបស់ក្មេងៗមិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំប្រៀបធៀបរឿងដូចគ្នាជាមួយកូនៗអី ព្រោះកូនម្នាក់ៗប្រៀបដូចជាផ្កាប្រភេទផ្សេងៗ មិនអាចប្រៀបធៀបគ្នាបានឡើយ»៕

  • ពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

    ពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

    [ភ្នំពេញ – ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ។

    កម្មវិធី​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​ភ្ញៀវកិត្តិយស​ចំនួន​ប្រមាណ​ជាង ២,០០០ នាក់  ហើយ​ក្នុង​កម្មវិធី​នេះដែរ​ក៏មាន​ការចាប់​ឆ្នោត​ផ្សងសំណាង​សម្រាប់​អតិថិជន​ដែល​បាន​ទិញ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​នេះ​យកទៅ​ប្រើប្រាស់​មុន​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ផងដែរ រង្វាន់​ធំ​នោះ​គឺ​រថយន្ត Ford Ecosport ចំនួន១គ្រឿង និង​រង្វាន់​លួង​ចិត្ត​មាស​សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់។

    លោក ប្រាក់ ណា​រុំ ជា​អតិថិជន Ford Everest 2.0L Bi-Turbo ដែលមាន​សំណាង​ឈ្នះ​នូវ​រថយន្ត Ford Ecosport ស៊េរី​ថ្មី​ពី​ក្រុមហ៊ុន​ផ្ទាល់​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នេះ។ គាត់​បាន​មាន​ប្រសា​ស​ន៏​ដោយ​ក្តីរំភើប​ថា៖ “ខ្ញុំបាទ​ពិតជា​សប្បាយរីករាយ និង​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដែល​ថ្ងៃនេះ​មានសំណាង​បានឈ្នះ​រថយន្ត Ford Ecosport ស៊េរី​ថ្មី ពី​ក្រុមហ៊ុន​ហ្វ​ដ” ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ គាត់​ក៏បាន​រៀបរាប់​ពីបទ​ពិសោធ​ន៏​ប្រើប្រាស់​របស់គាត់​ជាមួយ​រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី នេះ​ថា៖ “រថយន្ត​នេះ​ពិត​ជាមាន​សមត្ថ​ភាពខ្លាំង​ដែល​អាចអោយ​ខ្ញុំ​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​មាន​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដែល​ជួយ​សម្រួល​ដល់​ការបើកបរ​របស់ខ្ញុំ” ក្រៅពីនោះ​អតិថិជន​ដែល​មិន​បានឈ្នះ​រង្វាន់​ធំ​ក៏បាន​ទទួល​នូវ​មាស ១ជី​ជា​រង្វាន់​លួង​ចិត្ត​ផងដែរ។

    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី គឺជា​រថយន្ត SUV មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​ពី​គុណភាព ភាពរឹងមាំ និង​បច្ចេកវិទ្យាទំនើបៗពី​សំណាក់​ប្រជាជន​កម្ពុជា។ រថយន្ត​នេះ​មាន DNA រួម​ជាមួយនឹង​រថយន្ត Ford Ranger Wildtrak ដែលជា​រថយន្ត Pick Up ហេតុនេះហើយ​ទើប​ប្រព័ន្ធ​ជើង​ហាប់​ណែន​ដែល​អាចអោយ​រថយន្ត​នេះ​ជំនះបាន​គ្រប់​ស្ថានភាព​ផ្លូវ និង​បូករួម​ជាមួយនឹង​បច្ចេកវិទ្យា​មួយចំនួន​ដែល​ធ្វើ​តម្រូវ​តាម​ភាព​ប្រណិត​នៃ​រថយន្ត SUV នេះ​ផងដែរ។

    លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា៖ “ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត Luxury និង​Off-road SUV មួយ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា គឺ​ដោយសារ​សង្កេតឃើញថា បច្ចុប្បន្ននេះ​រថយន្ត​ប្រភេទ SUV កំពុង​ទទួល​បានការ​ពេញនិយម​ប្រើប្រាស់​ច្រើន​គួរអោយកត់សម្គាល់​ពី​សំណាក់​ប្រជាជន​កម្ពុជា​យើង និង​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផងដែរ”

    លោក Michael Breen នាយក​ប្រ​ត្តិ​ប​ត្តិ​ប្រចាំ​ក្រុមហ៊ុន ហ្វ​ដ បាន​មានប្រសាសន៍ថា៖ “រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី អាច​ប្រើប្រាស់​បាន គ្រប់​កាលៈទេសៈ គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ការងារ​ប្រចាំថ្ងៃ ឬ​ដំណើរ​កម្សាន្ត​នោះទេ។ ជាពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​បែប​ផ្សងព្រេង និង​បើកបរ​លើ​ស្ថានភាព​ផ្លូវ​ដែលមាន​ឧបសគ្គផ្សេងៗជាដើម”

    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី បានធ្វើការ​ផ្លាស់ប្តូរ​នូវ​ចំណុចធំៗចំនួន ៦ដែល​រួមមាន៖

    រថយន្ត​នេះ​បាន​បំពាក់​នៅ​ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់​ថ្មី ទំហំ ៤ស៊ីឡាំង កម្លាំង​ខ្លាំង​ស៊ីប្រេង​តិច ដែល​អាចអោយ​រថយន្ត​នេះ​ផលិត​បាន​នូវ​កម្លាំង​សេះ រហូតដល់ ២១៣ PS និង​កម្លាំង​រមួល​កង់ ៥០០ N.M

    ប្រអប់លេខ 10លេខ​អូ​តូ បើកបរ​មាន​ភាពរលូន និង​ចូល​លេខ​បានល្អ​ជាង​មុន, ចំណុច​ដែល​អតិ​ថ​ជន​កំពុងតែ​ទន្ទឹងរង់ចាំ​យូរណាស់​មកហើយ​នោះ​គឺ Push Button Start-Stop/ Smart Key គឺ​រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ Smart Key ដែល​ងាយស្រួល​ដល់​អតិ​ថ​ជន​ដែល​បញ្ឆេះ​រថយន្ត​មិនចាំបាច់​ប្រើ​សោរ ព្រមទាំង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ប្រលោះ​ទ្វារ​នោះ​វា​នឹង Unlock អូ​តូ, ផ្នែក​ខាងក្នុង​រចនា​ឡើង​ជាមួយនឹង​ពូក​ស្បែក​បែប​ប្រណិត​ពណ៍​ការ៉ុត ដែលជា​ពណ៍​ដ៏​ពេញនិយម​បំផុត​សម្រាប់​រថយន្តប្រណិតៗមួយចំនួន, បច្ចេកវិទ្យា SYNC 3ជំនាន់​ថ្មី​អម​នឹង​ជាមួយនឹង​អេក្រង់ Touch Screen 8អ៊ី​ញ​ដែល​ផ្តល់នូវ​រូបភាព​ច្បាស់​ល្អ​និង​មាន​ភាពរស់រវើក​ជាង​មុន

    ចុងក្រោយ​ចំណុច​ដែល​ទាក់ទាញ​និង​ផ្តល់នូវ​ភាព​ឆ្លាត​វៃ ដែល​រថយន្ត​SUVជា​ដៃគូ​ប្រកួតប្រជែង​របស់​រថយន្ត Everest 2.0 មិនមាន​បច្ចេកវិទ្យា​នេះ​ទេ នោះ​គឺ Hands-Free Liftgate ដោយ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រ​វាសជើង។

    ក្រៅពី​ចំណុច​ថ្មី​ទាំង៦នេះ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី ក៏មាន​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ជាច្រើន​ដែលមាន​ដូចជា៖ ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើ​ជើង​ឆ្លងកាត់ (Pre-Collision Assist with Pedestrian Detection) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ, ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) , ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង និង​ឧបករណ៍​ផ្តល់ដំណឹង​ពេលចេញ​ពី​គន្លង (Lane Keeping Alert and Lane Keeping Aid) , ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​រថយន្ត (Blind Spot Information System with cross traffic alert)

    ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) របស់​រថយន្ត Ford Everest អាចជួយ​សម្រួល​ដល់​ការបើកបរ​នូវ​ជម្រើស​ផ្លូវ​បួន​ប្រភេទ​ផ្សេងគ្នា​ដូចជា ការបើកបរ​នៅលើ​ផ្លូវ​ធម្មតា ផ្លូវ​ដែលមាន​ស្ថានភាព​ព្រិល/មាន​គ្រួស/មាន​ស្មៅ​ច្រើន ផ្លូវដី​ខ្សាច់ និង​ផ្លូវ​ដែលមាន​ដុំថ្មធំៗ ដែល​ផ្តល់​ឲ្យ​អ្នកបើកបរ​អាច​ផ្លាស់ប្តូរ​នូវ​ការបើកបរ​របស់ខ្លួន​នៅតាម​ស្ថានភាព​ផ្លូវផ្សេងៗគ្នា។ ម្យ៉ាងទៀត​រថយន្ត​នេះ​ថែមទាំង​អាច​ចុះ​ទឹកបាន​រហូតដល់​ទៅ 800mm, ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) , ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នក​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System), ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត  និង​ចុះ​ចំណោត (Hill launch assist and hill descent control)។

    រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់​ថ្មី​មាន​ជម្រើស​ពណ៍​ចំនួន៥សម្រាប់​អតិថិជន​ជ្រើសរើស​រួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកមាស និង​ប្រផេះ៕

     

  • តើ​គួរ​ទិញ​realme 7 series ដែរឬទេ? តោះ​មក​មើល​ទាំងអស់គ្នា អ្នក​ដែល​បាន​ប្រើប្រាស់​ដំបូង​គេ​យល់​យ៉ាងណាដែរ

    តើ​គួរ​ទិញ​realme 7 series ដែរឬទេ? តោះ​មក​មើល​ទាំងអស់គ្នា អ្នក​ដែល​បាន​ប្រើប្រាស់​ដំបូង​គេ​យល់​យ៉ាងណាដែរ

    realme 7 Pro និង realme 7 ដែលមាន​បំពាក់​នូវ​កាមេរ៉ា​លំដាប់​Flagship៤គ្រាប់ 64MP កំពុងតែ​ផ្ទុះ​ខ្លាំង អ្វីដែល​គួរអោយកត់សម្គាល់​នោះ​គឺ realme 7 Proមាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន​65W SuperDart ដែល​អាច​សាក​បាន13% ក្នុង​រយៈពេល3នាទី ហើយ​realme 7 ដែលមាន​បំពាក់​បន្ទះ​ឈី​ប​Gaming Helio G95របស់​Media Tek ជាមួយនឹង​អេក្រង់​90Hz ដូច្នេះ​តើ​បទពិសោធន៍​ជាក់ស្តែង​គឺ​យ៉ាងណា​នោះ ចឹ​ង​យើង​ទៅ​មើល​ទាំងអស់គ្នា​តើ​អ្នក​ដែល​បាន​សាកល្បង​ហើយ​មាន​ចំណាប់អារម្មណ៍​ដូចម្តេច។

    ស្ថាប័ន​សារពត៌មាន​ជាច្រើន​បន្ទាប់ពី​បាន ប្រើប្រាស់ realme 7 Series ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក៏ដូចជា​បទពិសោធន៍​នៃ​ការប្រើប្រាស់ realme 7 Series ថា វា​មាន​សមត្ថ​ភាពខ្លាំង​ស្ទើរតែ​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន​លំដាប់ Flagship ទៅហើយ ដោយ​ផ្អែក​ទៅ កាមេរ៉ា 64MP ជំនា​ន់ទី២ ថតរូប​បាន​ច្បាស់ អេក្រង់ Super Amoled និង​ជាពិសេស​គឺ បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart. ចំណែក​លោក Jonh Sey ដែលជា Tech reviewer ក៏បាន​ស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperDart នេះដែរ។ ម្យ៉ាងវិញទៀត​គាត់​ក៏​ពេញចិត្ត​ទៅ software camera ជំនាន់​ថ្មី​របស់ realme 7 Series ដែល​កាន់តែ​ល្អ​ជាង​មុន។

    ម្ចាស់​ហាង​ដែលជា​ដៃគូ​សហការ របស់​realme ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា realme 7 Sereis លើក​នេះ​មានកា​រវិ​ឌ្ឍ​ន៍​ខ្លាំង រូបរាង​ស៊ី​វិ​ល័យ ជាពិសេស​មាន​បច្ចេកវិទ្យា​ទំនើប ផ្នែក​កាមេរ៉ា អេក្រង់ បាស​បំពង​សម្លេង និង​ការ​សាក​ថ្ម​លឿន 65W SuperDart ហើយ​ពួកគាត់​ជឿជាក់ថា realme 7 Series នឹង​ផ្ទុះ​ខ្លាំង។ ចំពោះ realme Fan ដែលមាន​សំណាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​ប្រើប្រាស់ realme 7 Series បានបង្ហាញ​ចំណាប់អារម្មណ៍​បន្ទាប់ពី​បាន​ប្រើប្រាស់ realme 7 Series ថា​កាមេរ៉ា​ថត​ច្បាស់​ល្អ មាន​មុខងារ​សម្រាប់​លេង​ច្រើន អេក្រង់​ធំ​រលូន ការប្រើប្រាស​ប្រចាំថ្ងៃ​ថ្ម​កាន់​បានយូរ។ ចំពោះ​ការលេង​ហ្គេម​វិញ មិន​ឡើង​កំដៅ​ខ្លាំង ទោះជា​លេង​បណ្តើ​រសាក​បណ្តើរ។ កាន់តែ​ពិសេស សាក​ថ្ម​លឿន មិន​ដល់១ម៉ោង​ពេញ​តែម្តង ពេញ​បេះដូង​ដែលជា​យុវវ័យ​ដូច​ពួកគាត់។

    លោក G-Devith ដែល​បាន​បាន​សាកល្បង​ប្រើប្រាស់​realme 7 Proជិត​មួយខែ​ហើយ​នោះ​គឺមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​បច្ចេកវិទ្យា​សាក​ថ្ម ដែល​65W SuperDartនាំមក​នូវ​ល្បឿន​សាក​ថ្ម​ដ៏​លឿន​ដូច​ផ្លេកបន្ទោ​ល ហើយ​កញ្ញា Tep Boprek ក៏មាន​កា​រស​សើរ​ទៅលើ​កាមេរ៉ា4គ្រាប់ Sony 64MP ដែល​អាច​ថត​បាន​រូប​ភាព​កាន់តែច្បាស់។

    Ic3_fr0Gz ដែលជា Gamer ក៏មាន​ការចូល​ចិត្ត​អេក្រង់​90Hzរបស់​realme 7 ដែរ បន្ទះ​ឈី​ប​Helio G95 គឺជា​បន្ទះ​ឈី​ប​Gaming ដែលមាន​សមត្ថភាព​ខ្លាំង​របស់​Media Tek ធ្វើអោយ​ការលេង​ហ្គេម​មាន​ភាពរលូន។

    បើ​មើល​តាមរយៈ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​realme 7 series សម្រាប់​realme 7 Pro និង realme 7 មិន​ថា​មុខងារ​Night Mode ការ​សាក​ថ្ម ឬក៏​បទពិសោធន៍​លេង​ហ្គេម សុទ្ធតែ​បានទទួល​បានការ​សរសើ​រ​យ៉ាងខ្លាំង។ ហើយ​ពួកយើង​ក៏បាន​ឃើញថា​realme 7 Proនិង realme 7 ដែលមាន​សមត្ថភាព​ផលិតកម្ម​លេចធ្លោ​ជាង​ស្មា​ត​ហ្វូ​ន​ក្នុង​ជួរ​តម្លៃ​ដូចគ្នា។ បច្ចុប្បន្ននេះ realme 7 pro និង​realme 7 កំពុងមាន​ការផ្ទុះ​ខ្លាំង       ចាប់ពី​ថ្ងៃនេះ រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ realme 7 series នៅតាម​បណ្តា​ហាងនាៗ នឹងមាន​ការ​ថែម​ជូន​កាដូ​ពិសេស​ដូចជា ដប​ទឹក, កាស​ក្តោប, កាបូប​កីឡា និង លេខ​ស៊ីម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍) និង ចំពោះ​ការ​ដាក់លក់​លើកដំបូង គឺ​នៅ​ថ្ងៃទី៩ខែតុលា​នេះហើយ ស្តុក​មានកំណត់៕

  • ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសាលា ខេមប្រ៊ីជអន្តរជាតិ មុនអនុញ្ញាតឱ្យបើកដំណើរការ

    ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសាលា ខេមប្រ៊ីជអន្តរជាតិ មុនអនុញ្ញាតឱ្យបើកដំណើរការ

    ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​សាលារៀន​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ (Cambridge International School) មុន​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​សាលារៀន​ក្នុងដំណាក់កាល​ទី2នេះ។

    គណៈប្រតិភូ​ដែល​ចុះ​ត្រួតពិនិត្យ​នាពេលនេះ ដឹកនាំ​ដោយ​ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ក្នុងនោះ​ឯកឧត្តម និង​គណៈប្រតិភូ បាន​វាយតម្លៃ និង​កោតសរសើរ​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សុខុមាលភាព​របស់​សាលា​ដែល​បាន​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អនុវត្តតាម​ខ្លឹមសារ​នៃ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ។

    នៅក្នុង​ឱកាស​នោះដែរ តំណាង​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​ទាំងអស់​ដែលជា​តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​ផ្តល់​កិត្តិយស​ក្នុង​ការចុះ​អធិការកិច្ច​ផ្តល់​សេចក្តីណែនាំ និង​ផ្តល់​អនុសាសន៍ល្អៗ ព្រម​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា(SOP) របស់​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា​សម្រាប់​ដំណើរ​ការបើក​ឡើងវិញ​នាពេលឆាប់ៗខាងមុខនេះ៕

  • កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន សាម​សុង ក្រោម​ប្រធានបទ ‘Love & Care’ បានទទួល​ការកោតសរសើរ និង​ពានរង្វាន់​កិត្តិយស អាស៊ី​ប៉ាស៊ីហ្វិក SABRE  ឆ្នាំ ២០២០…!!

    កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន សាម​សុង ក្រោម​ប្រធានបទ ‘Love & Care’ បានទទួល​ការកោតសរសើរ និង​ពានរង្វាន់​កិត្តិយស អាស៊ី​ប៉ាស៊ីហ្វិក SABRE  ឆ្នាំ ២០២០…!!

    (ភ្នំពេញ) ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធី​សប្បុរសធម៌​របស់​ក្រុមហ៊ុន សាម​សុង ក្រោម​ប្រធានបទ ‘Love & Care’ ត្រូវបាន​ទទួលស្គាល់ថា​ជា​កម្មវិធី​សង្គម​ដែល​ល្អ​ជាងគេ និង​ជា​កម្មវិធី​ដែល​ឈ្នះ​ពានរង្វាន់​មាស អាស៊ី​ប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពី​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែល​ពាក់ព័ន្ធ​ទៅនឹង Cause-Related Marketing ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ល្អ​ជាមួយនឹង​សង្គម ( Engaging Society category) ហើយ​កម្មវិធី​នេះ​ប្រគល់​រង្វាន់​កិត្តិយស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ PRovoke Media។

    គោលបំណង​ដែល​ក្រុមហ៊ុន សាម​សុង បង្កើត​យុទ្ធនាការ​សប្បុ​រសធម៌​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍ និង​តំបន់​អូ​សេ​អា​នី នេះ​ឡើង​គឺ​ដើម្បី​កម្មវិធី​នេះ​ក្លាយជា​កម្មវិធី​ដែល​ផ្តល់នូវ​ការផ្សព្វផ្សាយ អប់រំ និង​ការអភិវឌ្ឍន៍​ដល់​សហគមន៍​ប្រកបដោយ​និរន្តរភាព។ ហើយ​កម្មវិធី​សប្បុរសធម៌ “Samsung Love & Care” នេះ​គឺមាន​ទិសដៅ​ដូចគ្នា​ទៅនឹង​ចក្ខុវិស័យ​ស្នូល​របស់ Samsung’s global ក្នុងការ​ផ្តល់ជូន​នៅ​ឱកាស ជំនាញ និង​ចំណេះដឹង​ដល់​ប្រជាជន​នៅតាម​សហគមន៍​ក្នុង​តំបន់។ កម្មវិធី​នេះ​គឺ​ត្រូវបាន​រៀបចំឡើង​យ៉ាង​ពិសេស និង​យកចិត្តទុកដាក់​បំផុត​ដោយ​ធ្វើការ​បរិច្ចាគ​នូវ​ធនធាន ឬ​រូបិយវត្ថុ​ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន សា​សុង ដើម្បី​ដោះស្រាយ​បញ្ហា​ការបែងចែក​ការអប់រំ​តាម​សហគមន៍នីមួយៗដែល​ជួប​ការលំបាក និង​មាន​បញ្ហា​ប្រឈមផ្សេង។

    សូមបញ្ជាក់ថា​កម្មវិធី​សប្បុរសធម៌​សង្គម​នេះ​គឺមាន​ការរីកចម្រើន​ទូលំទូលាយ​គួរឱ្យកត់សម្គាល់​គិត​ចាប់តាំងពី​ការ​ករ​កើត​ដំបូង​កាលពី​ឆ្នាំ 2016 និង​មាន​វិសាលភាព​កាន់តែ​ធំ​ទូលាយ​ដល់​ប្រជាជន​ជាច្រើន​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង។ ឆ្នាំ 2019 គឺជា​ឆ្នាំ​កំណត់​ជោគជ័យ​ដ៏​ធំធេង​របស់​ក្រុមហ៊ុន សាម​សុង ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ​ដែលមាន​ការកើនឡើង​នៃ​ចំនួន​បុគ្គលិក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន 290% ដែល​កើនឡើង 26 ដង បើ​ធៀប​ទៅនឹង​ការចូលរួម​ក្នុង​ឆ្នាំ 2018 ។

    គួរ​រំ​ឮ​ក​ផងដែរ​ថា​កាលពី​ឆ្នាំ 2019 ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា​បានធ្វើការ​បរិច្ចាគ “ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់” ដល់​សាលាបឋមសិក្សា​ព្រែក​ឬ​ស្សី ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​សិស្សានុសិស្ស​ប្រមាណ​ជាង 1,000 នាក់ ដើម្បី​មាន​ទឹកស្អាត​ទទួលទាន​បាន​យ៉ាង​ងាយស្រួល និង​ល្អ​សម្រាប់​សុខភាព។ ជាង​នេះដែរ​ក្រុមហ៊ុន សាម​សុង​ក៏បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក និង​សម្ភារៈ​សិក្សា​ចំនួន 400 ឈុត ទៀត​ជូន​ដល់​សិស្សានុសិស្ស​ផងដែរ។

    កាលពី​ឆ្នាំមុន​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន សាម​សុង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​សង្គម​ទូទាំង​តំបន់​គឺមាន​ចំនួន 275 នាក់ ដែល​ពួកគាត់​ទាំងអស់​នោះបាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ចំនួន 2,500 ម៉ោង លះបង់​កម្លាំងកាយ​ចិត្ត និង​ក្តី​ស្រឡាញ់​ក៏ដូចជា​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​សហគមន៍​របស់​ពួកគាត់​វិញ​ផងដែរ​ដែល​ក្នុងនោះ​មានដូចជា៖ ព្រះរាជាណាចក្រ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូ​វ​ហ្សែ​លែ​ន ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ការអប់រំ ការអភិវឌ្ឍន៍​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការលំបាក​តាមរយៈ​សស​រ​ស្តម្ភសំខាន់ៗ 3 រួមមាន៖ ការចែករំលែក​ទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍​សហគម​ន៍ (Community Development), និង​ឌីជីថល​នីយកម្ម​តាម​សហគមន៍ (Digitalization of Communities)។

    ពានរង្វាន់ SABRE ទទួលស្គាល់ថា​យុទ្ធនាការ​សប្បុរសធម៌​នេះ​ពិត​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់បំផុត មានការ​ច្នៃប្រឌិត​ល្អ​បំផុត និង​មាន​លទ្ធផល​អាជីវកម្ម​ដ៏​អស្ចារ្យ​បំផុត។ កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​បានធ្វើការ​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជិត 5,000 នាក់ ទូទាំង​ពិភពលោក​ក្នុង 1 ឆ្នាំ ដោយ​ផ្តោត​សំខាន់ និង​វាយតម្លៃ​លើ​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​សារ​ធារ​ណៈ​យ៉ាង​ល្អ​បំផុត​ដែល​ប្រព្រឹត្ត​ទៅក្នុង​ពិធី​ជួបជុំ​អាហារ​ពេល​ល្ងាច​ប្រចាំឆ្នាំ។

    លោកអ្នក​អាចធ្វើ​ការស្វែងរក​បញ្ជី​រាយ​នាម​ឈ្មោះ​អ្នក​ដែល​បានឈ្នះ​នូវ​ពានរង្វាន់ SABRE អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំំ​នេះ​បាន​តាមរយៈ​linkខាងក្រោម៖

    https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

    អំពី​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ខូ អិ​ល ធី ឌី

    ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ធំជាងគេ​បង្អស់​ក្នុង​ពិភព

    លោក​ដែល​ធ្វើការ​ផ្លាស់ប្តូរ អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​វៃឆ្លាត​បំផុត​សម្រាប់​អនាគត។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ផ្តល់ជូន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ឈានមុខ​គេ​ទូទាំង

    ពិភពលោក​ដូចជា៖ ទូរទស្សន៍ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថេ​ប្ល៊េ​ត គ្រឿង​ឌីជីថល ប្រព័ន្ធ​បណ្តាញ​ណេ​ត​វើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗចុងក្រោយ សូម​ចូលទៅ​កាន់ Samsung Newsroom តាមរយៈ​តំណ​នេះ៖ http://news.samsung.com.

  • អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង VANDA International Science Challenge 2020

    អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង VANDA International Science Challenge 2020

    សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយប្រាក់​ចំនួន០៣គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន០១គ្រឿងក្នុង​កម្មវិធី​ប្រកួតប្រជែង VANDA International Science Challenge 2020។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ កម្មវិធី VANDA  ជាការ​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក។ ការប្រកួត​នេះ​ផ្ដោតលើ​សមត្ថភាព ការគិត​ពិចារណា​ត្រិះរិះ និង​សមត្ថភាព​គិត​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត ដើម្បី​រិះរក​ព័ត៌មាន ដែល​មិន​បង្ហា​យ​ដោយ​ប្រយោល ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា។

    សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​សាកសួរ​ព័ត៌មាន​របស់​សាលា តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៣០០ ៧៨៕

  • អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Singapore and Asian Schools Math Olympiad 2020 (SASMO)

    អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Singapore and Asian Schools Math Olympiad 2020 (SASMO)

    សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយមាស​ចំនួន ៦គ្រឿង មេដាយប្រាក់​ចំនួន០៥គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន០៣គ្រឿងក្នុង​កម្មវិធី​ប្រកួតប្រជែង Singapore and Asian Schools Math Olympiad 2020 (SASMO)។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី Singapore and Asian Schools Math Olympiad (SASMO) ជាការ​ប្រឡង​គណិតវិទ្យា​អន្តរជាតិ​ដែលមាន​ការចូលរួម​ពី​បណ្តា ១៩ប្រទេស​គិត​ត្រឹម​ឆ្នាំ២០១៦ និង​មាន​គោលបំណង​មិន​ត្រឹមតែ​ស្វែងរក​សិស្ស​ដែលមាន​បញ្ញា​ខ្ពស់​ខាង​ផ្នែក​គណិតវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បណ្តុះ​ឲ្យ​សិស្ស​កសាង​ទំនុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ផងដែរ។

    សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​សាកសួរ​ព័ត៌មាន​របស់​សាលា តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៣០០ ៧៨៕

  • អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Design Thinking with Robotics and Competition (DrCT) 2020

    អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Design Thinking with Robotics and Competition (DrCT) 2020

    សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយប្រាក់​ក្នុង​កម្មវិធី​ប្រកួតប្រជែង Design Thinking with Robotics and Competition (DrCT) 2020។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ​ថា វត្ថុបំណង​នៃ​ការប្រកួត​នេះ គឺ​ចង់​បណ្ដុះ​ឱ្យ​សិស្ស​មានគំនិត​ច្នៃប្រឌិត សមត្ថភាព​វែកញែក​ហេតុផល​បាន​ត្រឹមត្រូវ ជំនាញ​គិតពិចារណា និង​គណនា។

    សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក៕

  • កាមេរ៉ាដែលសក្តិសមបំផុតសម្រាប់យុវវ័យៈ realme 7 Pro ថតរូបកាន់តែច្បាស់ ការវិវត្តន៍កាន់តែទាន់សម័យ

    កាមេរ៉ាដែលសក្តិសមបំផុតសម្រាប់យុវវ័យៈ realme 7 Pro ថតរូបកាន់តែច្បាស់ ការវិវត្តន៍កាន់តែទាន់សម័យ

    កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុនដែលពេញនិយមខាងបច្ចេកវិទ្យា បាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7 Series ពីរម៉ូឌែល—realme 7 Pro និង realme 7 ដែលមានបំពាក់ កាមេរ៉ា 4 គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថត នឹងទទួលបានរូបភាព ដែលមានកម្រិតភាពច្បាស់ល្អ ទោះជាពង្រីកធំក៏នៅតែមើលឃើញច្បាស់គ្រប់ចំនុចលម្អិត ទាំងនេះនាំមកជូនអ្នកប្រើប្រាស់នូវ បទពិសោធន៍ឈានមុខគេ។ រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់realme 7 series អាចលេង filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលអាចថតបានរូបភាព ដែលឡូយដូចអ្នក ជំនាញ នាំមុខគេក្នុងសម័យកាលបច្ចុប្បន្ននេះ។

    គុណភាពរូបភាពច្បាស់លំដាប់ Flagship ជាចំនុចសំខាន់នៃមូលដ្ឋានគ្រឹះកាថតរូប “Master Class

    realme 7 Pro និង realme 7 បំពាក់នូវកាមេរ៉ាគោល​ទំហំ 64MP ដែលមានទំហំសេនស័រ​1/1.73អ៊ីញ​ជាប្រភេទកាមេរ៉ា Sony IMX 682 f/1.8 ដែលមានសមត្ថភាពខ្លាំងស្រូបយកពន្លឺបានខ្លាំង ព្រមទាំងប្រើបច្ចេកវិទ្យា Quad Bayer ដោយមានការរួមបញ្ចូលភីកសែលសមាសធាតុដែលមានកំរិតខ្ពស់ ១,៦ 1.6μmអាចផ្តល់នូវរូបថតដែលមានគុណភាពល្អជាងមុន។ realme 7 Series អាចថតរូបបានទំហំ 6944*9248 ដែលទំហំនេះធំជាងទូរទស្សន៍ 4K រហូតដល់ 4 ដង។ នៅក្នុងប្លង់ដែលមានពន្លឺព្រះអាទិត្យទោះ បីជាមានការពង្រីក ១០០ ភាគរយក៏ដោយ ក៏រូបភាពនៅតែច្បាស់។

    (Source: Mr. LUN – realme creative photography pioneer)

    សមត្ថភាពថតរូបកាន់តែខ្លាំង លែងមានបញ្ហាចំពោះការថតយករូបភាពច្បាស់

    មិនត្រឹមតែកាមេរ៉ាគោល64MP លេនទូលាយ លេនម៉ាក្រូ និងលេនPortrait របស់realme 7 series ក៏មានសមត្ថភាពអស្ចារ្យផងដែរ ។ កាមេរ៉ាលេនទូលាយ 8MP 119ដឺក្រេ លេនម៉ាក្រូ2MP រួមជាមួយ និងលេនPortrait 2MP ធ្វើអោយមុខងារ realme 7 series កាន់តែមានសមត្ថភាពខ្លាំង ។ realme 7 series កាមេរ៉ាមានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការថតរូបរបស់អ្នកប្រើប្រាស់ជាមួយ នឹងដំណោះស្រាយដ៏ល្អ ជួយដល់អ្នកប្រើប្រាស់ ដើម្បីកត់ត្រានូវការរស់នៅប្រចាំថ្ងៃ។

    (Source: Mr. LUN – realme creative photography pioneer)

    ចំណែកកាមេរ៉ាមុខមានទំហំ 32MP មានមុខងារ ​Nightscape Portrait ដែលអាចចាប់យករបស់អ្នកបានច្បាស់។មុខងារវីដេអូ នៃកាមេរ៉ាមុខក៏មានការវិវត្តន៍យ៉ាងខ្លាំងផងដែរ ដែលអាចថតវីដេអូយឺតៗ(slo-mo) ច្បាស់បានកម្រិត 1080 ក្នុងល្បឿន 120fps ថែមទាំងអាចរក្សារលំនឹងបានយ៉ាងល្អថែមទៀតផង ពិតជាសក្តិសមបំផុតសម្រាប់ការថតVlog ។​

    មុខងារ Filters ជាច្រើន ជំរុញឲ្យការថតរូបកាន់រីករាយមួយកម្រិតទៀត

    បន្ថែមពីលើនេះទៀត realme 7 Pro នៅមានមុខងារពិសេសបន្ថែមទៀតគឺ Pro Nightscape ដែលជួយឲ្យអ្នកប្រើប្រាស់អាចថតយករូបភាព ដែលមានពន្លឺភ្លឺច្បាស់ និងទាក់ទាញ ដោយមានការសំយោគពហុរូបភាពបញ្ចូលគ្នាលើសពីការរំពឹងទុករបស់យើង។ realme 7 Series ក៏មានមុខងារ Starry Mode ដែលយើងអាចថតយកហ្វូងផ្កាយបានយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះអ្នកប្រើប្រាស់អាចថតយករូបភាពកាន់តែស្អាតប្លែក វាក៏ជាការកម្សាន្តមួយទៀតសម្រាប់ការថតរូប។

    (Flamingo​ Night filters)

    កាន់តែភ្ញាក់ផ្អើលជាមួយមុខងារ AI Color Portrait បង្កើតវីដេអូរបស់អ្នកកាន់តែលេចធ្លោរ

    ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ដែលវាប្រៀបដូចជាការថតកុនខ្នាតធំ។

    អ្នកមិនចេះថតរូប ហើយយល់ថាគ្មានអ្វីថ្មី? ចឹងសាកមើល realme 7 series វិញម្តងមើល ដែលមានមុខងារថ្មីៗកម្សាន្តជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ក្នុងការបង្កើតរូបភាពយ៉ាងពេញលេញជាមួយនឹងការច្នៃប្រឌិត “ហ៊ានឆ្ពោះទៅមុខ” ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញ បានដូចអ្នកជំនាញផងដែរ ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ។ ចាប់ពីថ្ងៃនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ។