អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Singapore and Asian Schools Math Olympiad 2020 (SASMO)

សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយមាស​ចំនួន ៦គ្រឿង មេដាយប្រាក់​ចំនួន០៥គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន០៣គ្រឿងក្នុង​កម្មវិធី​ប្រកួតប្រជែង Singapore and Asian Schools Math Olympiad 2020 (SASMO)។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី Singapore and Asian Schools Math Olympiad (SASMO) ជាការ​ប្រឡង​គណិតវិទ្យា​អន្តរជាតិ​ដែលមាន​ការចូលរួម​ពី​បណ្តា ១៩ប្រទេស​គិត​ត្រឹម​ឆ្នាំ២០១៦ និង​មាន​គោលបំណង​មិន​ត្រឹមតែ​ស្វែងរក​សិស្ស​ដែលមាន​បញ្ញា​ខ្ពស់​ខាង​ផ្នែក​គណិតវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បណ្តុះ​ឲ្យ​សិស្ស​កសាង​ទំនុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ផងដែរ។

សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​សាកសួរ​ព័ត៌មាន​របស់​សាលា តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៣០០ ៧៨៕

Advertisement