កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​យុទ្ធនាការ​សប្បុរសធម៌​របស់​ក្រុមហ៊ុន សាម​សុង ក្រោម​ប្រធានបទ ‘Love & Care’ បានទទួល​ការកោតសរសើរ និង​ពានរង្វាន់​កិត្តិយស អាស៊ី​ប៉ាស៊ីហ្វិក SABRE  ឆ្នាំ ២០២០…!!

(ភ្នំពេញ) ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធី​សប្បុរសធម៌​របស់​ក្រុមហ៊ុន សាម​សុង ក្រោម​ប្រធានបទ ‘Love & Care’ ត្រូវបាន​ទទួលស្គាល់ថា​ជា​កម្មវិធី​សង្គម​ដែល​ល្អ​ជាងគេ និង​ជា​កម្មវិធី​ដែល​ឈ្នះ​ពានរង្វាន់​មាស អាស៊ី​ប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពី​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែល​ពាក់ព័ន្ធ​ទៅនឹង Cause-Related Marketing ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ល្អ​ជាមួយនឹង​សង្គម ( Engaging Society category) ហើយ​កម្មវិធី​នេះ​ប្រគល់​រង្វាន់​កិត្តិយស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ PRovoke Media។

គោលបំណង​ដែល​ក្រុមហ៊ុន សាម​សុង បង្កើត​យុទ្ធនាការ​សប្បុ​រសធម៌​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍ និង​តំបន់​អូ​សេ​អា​នី នេះ​ឡើង​គឺ​ដើម្បី​កម្មវិធី​នេះ​ក្លាយជា​កម្មវិធី​ដែល​ផ្តល់នូវ​ការផ្សព្វផ្សាយ អប់រំ និង​ការអភិវឌ្ឍន៍​ដល់​សហគមន៍​ប្រកបដោយ​និរន្តរភាព។ ហើយ​កម្មវិធី​សប្បុរសធម៌ “Samsung Love & Care” នេះ​គឺមាន​ទិសដៅ​ដូចគ្នា​ទៅនឹង​ចក្ខុវិស័យ​ស្នូល​របស់ Samsung’s global ក្នុងការ​ផ្តល់ជូន​នៅ​ឱកាស ជំនាញ និង​ចំណេះដឹង​ដល់​ប្រជាជន​នៅតាម​សហគមន៍​ក្នុង​តំបន់។ កម្មវិធី​នេះ​គឺ​ត្រូវបាន​រៀបចំឡើង​យ៉ាង​ពិសេស និង​យកចិត្តទុកដាក់​បំផុត​ដោយ​ធ្វើការ​បរិច្ចាគ​នូវ​ធនធាន ឬ​រូបិយវត្ថុ​ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន សា​សុង ដើម្បី​ដោះស្រាយ​បញ្ហា​ការបែងចែក​ការអប់រំ​តាម​សហគមន៍នីមួយៗដែល​ជួប​ការលំបាក និង​មាន​បញ្ហា​ប្រឈមផ្សេង។

សូមបញ្ជាក់ថា​កម្មវិធី​សប្បុរសធម៌​សង្គម​នេះ​គឺមាន​ការរីកចម្រើន​ទូលំទូលាយ​គួរឱ្យកត់សម្គាល់​គិត​ចាប់តាំងពី​ការ​ករ​កើត​ដំបូង​កាលពី​ឆ្នាំ 2016 និង​មាន​វិសាលភាព​កាន់តែ​ធំ​ទូលាយ​ដល់​ប្រជាជន​ជាច្រើន​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង។ ឆ្នាំ 2019 គឺជា​ឆ្នាំ​កំណត់​ជោគជ័យ​ដ៏​ធំធេង​របស់​ក្រុមហ៊ុន សាម​សុង ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ​ដែលមាន​ការកើនឡើង​នៃ​ចំនួន​បុគ្គលិក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន 290% ដែល​កើនឡើង 26 ដង បើ​ធៀប​ទៅនឹង​ការចូលរួម​ក្នុង​ឆ្នាំ 2018 ។

គួរ​រំ​ឮ​ក​ផងដែរ​ថា​កាលពី​ឆ្នាំ 2019 ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា​បានធ្វើការ​បរិច្ចាគ “ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់” ដល់​សាលាបឋមសិក្សា​ព្រែក​ឬ​ស្សី ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​សិស្សានុសិស្ស​ប្រមាណ​ជាង 1,000 នាក់ ដើម្បី​មាន​ទឹកស្អាត​ទទួលទាន​បាន​យ៉ាង​ងាយស្រួល និង​ល្អ​សម្រាប់​សុខភាព។ ជាង​នេះដែរ​ក្រុមហ៊ុន សាម​សុង​ក៏បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក និង​សម្ភារៈ​សិក្សា​ចំនួន 400 ឈុត ទៀត​ជូន​ដល់​សិស្សានុសិស្ស​ផងដែរ។

កាលពី​ឆ្នាំមុន​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន សាម​សុង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​សង្គម​ទូទាំង​តំបន់​គឺមាន​ចំនួន 275 នាក់ ដែល​ពួកគាត់​ទាំងអស់​នោះបាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ចំនួន 2,500 ម៉ោង លះបង់​កម្លាំងកាយ​ចិត្ត និង​ក្តី​ស្រឡាញ់​ក៏ដូចជា​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​សហគមន៍​របស់​ពួកគាត់​វិញ​ផងដែរ​ដែល​ក្នុងនោះ​មានដូចជា៖ ព្រះរាជាណាចក្រ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូ​វ​ហ្សែ​លែ​ន ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ការអប់រំ ការអភិវឌ្ឍន៍​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការលំបាក​តាមរយៈ​សស​រ​ស្តម្ភសំខាន់ៗ 3 រួមមាន៖ ការចែករំលែក​ទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍​សហគម​ន៍ (Community Development), និង​ឌីជីថល​នីយកម្ម​តាម​សហគមន៍ (Digitalization of Communities)។

ពានរង្វាន់ SABRE ទទួលស្គាល់ថា​យុទ្ធនាការ​សប្បុរសធម៌​នេះ​ពិត​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់បំផុត មានការ​ច្នៃប្រឌិត​ល្អ​បំផុត និង​មាន​លទ្ធផល​អាជីវកម្ម​ដ៏​អស្ចារ្យ​បំផុត។ កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​បានធ្វើការ​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជិត 5,000 នាក់ ទូទាំង​ពិភពលោក​ក្នុង 1 ឆ្នាំ ដោយ​ផ្តោត​សំខាន់ និង​វាយតម្លៃ​លើ​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​សារ​ធារ​ណៈ​យ៉ាង​ល្អ​បំផុត​ដែល​ប្រព្រឹត្ត​ទៅក្នុង​ពិធី​ជួបជុំ​អាហារ​ពេល​ល្ងាច​ប្រចាំឆ្នាំ។

លោកអ្នក​អាចធ្វើ​ការស្វែងរក​បញ្ជី​រាយ​នាម​ឈ្មោះ​អ្នក​ដែល​បានឈ្នះ​នូវ​ពានរង្វាន់ SABRE អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំំ​នេះ​បាន​តាមរយៈ​linkខាងក្រោម៖

https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

អំពី​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ខូ អិ​ល ធី ឌី

ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ធំជាងគេ​បង្អស់​ក្នុង​ពិភព

លោក​ដែល​ធ្វើការ​ផ្លាស់ប្តូរ អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ និង​វៃឆ្លាត​បំផុត​សម្រាប់​អនាគត។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ផ្តល់ជូន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ឈានមុខ​គេ​ទូទាំង

ពិភពលោក​ដូចជា៖ ទូរទស្សន៍ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ថេ​ប្ល៊េ​ត គ្រឿង​ឌីជីថល ប្រព័ន្ធ​បណ្តាញ​ណេ​ត​វើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗចុងក្រោយ សូម​ចូលទៅ​កាន់ Samsung Newsroom តាមរយៈ​តំណ​នេះ៖ http://news.samsung.com.

Advertisement