អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង VANDA International Science Challenge 2020

សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយប្រាក់​ចំនួន០៣គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន០១គ្រឿងក្នុង​កម្មវិធី​ប្រកួតប្រជែង VANDA International Science Challenge 2020។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ កម្មវិធី VANDA  ជាការ​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក។ ការប្រកួត​នេះ​ផ្ដោតលើ​សមត្ថភាព ការគិត​ពិចារណា​ត្រិះរិះ និង​សមត្ថភាព​គិត​ប្រកបដោយ​ភាព​ឆ្នៃប្រឌិត ដើម្បី​រិះរក​ព័ត៌មាន ដែល​មិន​បង្ហា​យ​ដោយ​ប្រយោល ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា។

សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​សាកសួរ​ព័ត៌មាន​របស់​សាលា តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៣០០ ៧៨៕

Advertisement