អបអរសាទរជ័យលាភីសិស្សសាលាអន្ដរជាតិខេនរីដ ក្នុងកម្មវិធីប្រលង Design Thinking with Robotics and Competition (DrCT) 2020

សាលា​អន្ដរជាតិ​ខេន​រីដ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ក្រុមការងារ​ទាំងអស់ និង​សាធារណៈជន​ចូលរួម​អបអរសាទរ​សិស្សានុសិស្ស​របស់​សាលា​អន្តរជាតិ​ខេន​រីដ ដែល​ទទួលបាន​ជ័យលាភី​មេដាយប្រាក់​ក្នុង​កម្មវិធី​ប្រកួតប្រជែង Design Thinking with Robotics and Competition (DrCT) 2020។ បើទោះបីជា​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិបទ​កូ​វីដ និង​ការប្រលង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​យ៉ាងណាក៏ដោយ សិស្សានុសិស្ស​យើង​នៅតែ​ជំនះ​ឧបសគ្គ និង​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើនេះ។ គួរបញ្ជាក់​ផងដែរ​ថា វត្ថុបំណង​នៃ​ការប្រកួត​នេះ គឺ​ចង់​បណ្ដុះ​ឱ្យ​សិស្ស​មានគំនិត​ច្នៃប្រឌិត សមត្ថភាព​វែកញែក​ហេតុផល​បាន​ត្រឹមត្រូវ ជំនាញ​គិតពិចារណា និង​គណនា។

សាលា​ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​បង្រៀន​សិស្សានុសិស្ស និង​មាតាបិតា​និង​អ្នកអាណាព្យាបាល សម្រាប់​ការសហការ និង​ជំនឿ​ទុកចិត្ត​លើ​សាលា​អន្តរជាតិ​ខេន​រីដ​កន្លងមក៕

Advertisement