Author: សឿន សំណាង

  • តម្លៃ​ប្រេងសាំង​នឹង​ចុះថោក បន្ទាប់ពី ប្រធានាធិបតី បៃ​ដិ​ន ធ្វើ​ទស្សនកិច្ច​មជ្ឈិមបូព៌ា

    តម្លៃ​ប្រេងសាំង​នឹង​ចុះថោក បន្ទាប់ពី ប្រធានាធិបតី បៃ​ដិ​ន ធ្វើ​ទស្សនកិច្ច​មជ្ឈិមបូព៌ា

    Amos Hochstein ទីប្រឹក្សា​ជាន់ខ្ពស់​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ទទួលបន្ទុក​សន្តិសុខ​ថាមពល កាលពី​ថ្ងៃទី ១៧ កក្កដា បាន​និយាយថា តម្លៃ​ប្រេងសាំង​អាម៉េរិក អាច​នឹង​ថយ​ចុះមក​នៅត្រឹម ៤ ដុល្លារ/gallon (១ gallon ស្មើនឹង ៣.៧៨ លីត្រ) ក្រោយពី​បាន​ឡើង​លើសពី ៥ ដុល្លារ/gallon ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពីដើម​ឆ្នាំនេះ។

    ប្រភពព័ត៌មាន​ពី វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា នៅលើ​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS លោក Amos Hochstein បាន​ថ្លែងថា បណ្ដា​ក្រុមហ៊ុន​ផលិត​ប្រេង​ឆៅធំៗនឹងមាន​ប្រភព​បម្រុង និង​លទ្ធភាព​បង្កើន​ប្រភព​ផ្គត់ផ្គង់ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា​របស់ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន។

    «យោងទៅតាម​អ្វីដែល​យើង​បានឮ​នៅក្នុង​ដំណើរ​ទស្សនកិច្ច ខ្ញុំ​មានជំនឿថា យើង​នឹង​បានឃើញ​វឌ្ឍនភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ» លោក Amos បង្ហើប​ឱ្យដឹង​ដូច្នេះ។

    មន្ត្រី​រូបនេះ​មានជំនឿថា ក្រុម​ប្រទេស​ផលិត​ប្រេង​ឆៅ​នៅ មជ្ឈិមបូព៌ា នឹង​បង្កើន​បរិមាណ​ប្រេង​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ក្នុង​ពិភពលោក។

    កាលពី​ថ្ងៃទី ១៥ កក្កដា ក្នុង​ដំណើរ​ទៅកាន់ មជ្ឈិមបូព៌ា ជា​លើកដំបូង​ក្នុងនាម​ជា​ប្រធានាធិបតី លោក បៃ​ដិ​ន ក៏បាន​ធ្វើ​ទស្សនកិច្ច ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​សង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ស្ដីពី​បរិមាណ​ប្រេង ដើម្បី​ជួយ​បញ្ចុះតម្លៃ​ប្រេងសាំង​ក្នុង​ពិភពលោក។

    តម្លៃ​ប្រេងសាំង​នៅ សហរដ្ឋ​អាម៉េរិក ដែល​កើនឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ៤០ ឆ្នាំ​មកនេះ កំពុងតែ​ជំរុញ​ឱ្យ​អតិផរណា​កើនឡើង និង​ប៉ះពាល់​ដល់​អត្រា​នៃ​ទំនុកចិត្ត​ទៅលើ​លោក បៃ​ដិ​ន នៅក្នុង​ការស្ទង់មតិ​នានា។ ក៏ប៉ុន្តែ លោក បៃ​ដិ​ន មិនទាន់​ទទួលបាន​ការធានា​ចំពោះ​ការបង្កើន​បរិមាណ​ប្រេង​ពី​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា នៅឡើយ។

    ចំណែក រដ្ឋមន្ត្រីការបរទេស​របស់ អា​រ៉ា​ប៊ី​សា​អូឌីត វិញ បានឱ្យដឹងថា ជំនួប​កំពូល​អាម៉េរិក-អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី ១៦ កក្កដា មិនបាន​និយាយ​ដល់​បញ្ហា​ប្រេង។ មន្ត្រី​រូបនេះ​អះអាងថា បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ (OPEC+) នឹង​បន្ត​វាយតម្លៃ​លក្ខខណ្ឌ​ទីផ្សារ និង​ធ្វើ​អ្វីដែល​ចាំបាច់។

    តាម​គម្រោង អង្គការ OPEC+ ដែល​ក្នុងនោះ​មាន រុស្ស៊ី ផងដែរ នឹង​បើក​កិច្ចប្រជុំ​បន្ទាប់​នៅ​ថ្ងៃទី ៣ សីហា​ខាងមុខ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៨ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៨ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២២ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៧ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១១ នាក់ បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

  • United Pro-Advance (Cambodia)​ ​ប្រារព្ធ​​ព្រឹត្តិ​ការណ៍​​ O’Naomi ​Natural​ Beauty ​Activation ​នៅ​​​ផ្សារ​​​ទំនើប​អូឡាំព្យា​ (​Olympia Mall)​ ជា​មួយ​នឹង​​ប្រូ​ម៉ូ​សិន​​ពិសេស​ 50% OFF

    United Pro-Advance (Cambodia)​ ​ប្រារព្ធ​​ព្រឹត្តិ​ការណ៍​​ O’Naomi ​Natural​ Beauty ​Activation ​នៅ​​​ផ្សារ​​​ទំនើប​អូឡាំព្យា​ (​Olympia Mall)​ ជា​មួយ​នឹង​​ប្រូ​ម៉ូ​សិន​​ពិសេស​ 50% OFF

    ក្រុម​ហ៊ុន United Pro-Advance (Cambodia) Co., Ltd. (UPA) បាន​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា O’Naomi Natural Beauty Activation នៅ​ផ្សា​អូ​ទ្បាំ​ព្យា កាលពី​ថ្ងៃអាទិត្យ ទី 3 ខែមេសា ឆ្នាំ 2022 ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស 50% OFF។

    ក្រុមហ៊ុន UPA បាន​សហការ និង​ចែកចាយ​ជាមួយ​ដៃគូ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់។ នៅ​ចំណុច​ចាប់ផ្តើម UPA បាន​ស្រាវជ្រាវ​អស់​រយៈពេល ៣ ឆ្នាំ ហើយ​ក្រោយមក យើង​មាន​ទំនុកចិត្ត​លើ​គ្រឿងសំអាង O’Naomi ពី H.K. H.K គឺជា​ទីក្រុង​មួយ​ដែល​ប្រជាជនមាន​ស្តង់ដារ​រស់នៅ គុណភាពខ្ពស់​ និង​បច្ចេកវិទ្យា​ទំនើប។ ជាទូទៅ UPA បានសម្រេច​ចិត្ត​​ជ្រើស​រើស​​ផ្នែក​​មួយ​​នៃ​ផលិតផល​ដែលជា​ផលិតផល​គ្រឿងសំអាង O’Naomi ដើម្បី​ធ្វើ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​រហូតមកដល់​បច្ចុប្បន្ន។ ក្រុម​ហ៊ុន UPA បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​​ក្រសួងពាណិជ្ជកម្ម និង​ទទួលស្គាល់​ដោយ ក្រសួង​សុខ​ភិ​បាល នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា។

    O’Naomi natural cosmetic គឺជា​ម៉ាក​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ISO 9001 និង​អនុម័ត​ដោយ​ក្រសួងសុខាភិបាល​របស់​ប្រទេស​កម្ពុជា និង​មាន​វិញ្ញាបនបត្រ​ជា​ផ្លូវ​ការដែល​ប្រតិបត្តិការ​ក្នុងស្រុក​លក់​ផលិតផល​អន្តរជាតិ​ពី​ហុងកុង ដែលមាន​ទាំង​ផលិតផល​ថែរក្សា​ស្បែក និង​ផលិតផល​ថែរក្សា​សក់​ដែលមាន​លក្ខណៈ​ធម្មជាតិ និង​ប្រើប្រាស់​ច្រើនបែប។ នៃ​​ការ​​ចែក​ចាយ​​នៅតាម​បណ្តា​ខេត្ត​ជាច្រើន និង​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​ការពេញចិត្ត​ខ្ពស់​របស់​អតិថិជន​ដោយ​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ផលិតផល​ធម្មជាតិ​ប្រកបដោយ​គុណភាព​ក្នុង​ទំនាក់ទំនង​តម្លៃ/តម្លៃ​ដែល​អាច​ទទួលយកបាន។

    បញ្ជី​នៃ​អតិថិជន​ដែល​ពេញចិត្ត​របស់​យើង​មាន​ចំនួន​ច្រើន ហើយ ៩ ក្នុងចំណោម ១០ និយាយថា ពួកគេ​ពេញ​ចិត្តនឹង​គុណភាព​នៃ​ផលិតផល​របស់​យើង។

    អាហារ​បំប៉ន​ស្បែក និង​សក់​ដែលមាន​សុខភាព​ល្អ គឺជា​អំណោយ​ដ៏​ស្រស់ស្អាត​បំផុត​របស់​ធម្មជាតិ ប៉ុន្តែ​សម្រស់​ធម្មជាតិ ស្បែក​របស់​យើង​ត្រូវការ​ការថែទាំ​បន្ថែម ដូច្នេះ​យើង​ចង់ឱ្យ​អ្នកប្រើប្រាស់​ស្វែងរក​ដោយ​សន្តិភាព​ពិតប្រាកដ ដោយ​ជំរុញ​អារម្មណ៍​ពី​ប្រេង​ធម្មជាតិ​ដែលមាន​នៅក្នុង​ផលិត​ផល​​របស់​យើង។

    O’Naomi Highlights & Background

    O’Naomi ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩២ មកម្ល៉េះ ដែល​បច្ចុប្បន្ន​វា​មាន​រយៈពេល ៣០ ឆ្នាំ និង​មាន​ផលិតផល​គ្រឿងសំអាង​ជាច្រើន​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ហុងកុង។ រោងចក្រ GMP នៅ​ហុងកុង & Zhong Shan ប្រទេស​ចិន។

       
  • ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន នៅ ប្រទេស​ក្រិ​ក ៖ «ពុំមាន​វត្ថុ​ធាតុ​គ្រោះថ្នាក់» នៅ​កន្លែងកើតហេតុ​ឡើយ

    ករណី​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន នៅ ប្រទេស​ក្រិ​ក ៖ «ពុំមាន​វត្ថុ​ធាតុ​គ្រោះថ្នាក់» នៅ​កន្លែងកើតហេតុ​ឡើយ

    ក្រុម​ហោះហើរ​ដែលមាន​សមាជិក ៨ នាក់ នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ បាន​បាត់​បង់ជីវិត​ទាំងអស់ ប៉ុន្តែ មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ។

    ក្រុមមន្ត្រី​របស់ ប្រទេស​ក្រិ​ក បានឱ្យដឹងថា យោងតាម​ការស្រាវជ្រាវ​របស់ អង្គភាព​ពិសេស​នៃ​ប្រទេស​នេះ បច្ចុប្បន្ន មិនទាន់​រកឃើញ​ដាន​របស់​វត្ថុ​ធាតុ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា «គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ» នៅ​កន្លែង​ធ្លាក់​របស់​យន្តហោះ Antonov 12 នៃ ក្រុមហ៊ុន​អ៊ុយ​ក្រែ​ន នៅឡើយ។ ហើយ​មកដល់ពេលនេះ សមត្ថកិច្ច​ទើប​រកឃើញ​សាកសព​សមាជិក​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម ៨ នាក់​នៅលើ​យន្តហោះ​នេះ។

    កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក។

    យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

    ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

    យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

  • ករណី​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ក្រិ​ក ៖ ក្រុម​ហោះហើរ​ទាំងមូល​របស់ អ៊ុយ​ក្រែ​ន ត្រូវ​បាត់បង់​ជីវិត

    ករណី​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ក្រិ​ក ៖ ក្រុម​ហោះហើរ​ទាំងមូល​របស់ អ៊ុយ​ក្រែ​ន ត្រូវ​បាត់បង់​ជីវិត

    កាលពី​ថ្ងៃទី ១៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សែ​ប៊ី (Serbia) បានឱ្យដឹងថា ករណី​ធ្លាក់​យន្តហោះ​មួយគ្រឿង​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក បាន​បណ្ដាលឱ្យ ក្រុម​ហោះហើរ​ជនជាតិ​អ៊ុយ​ក្រែ​ន ៨ នាក់ ត្រូវ​បាត់បង់​ជីវិត។ ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​ការពារជាតិ​របស់ សែ​ប៊ី លោក Nebojsa Stefanovic បាន​ថ្លែងថា ក្រុម​ហោះហើរ​ទាំង ៨ នាក់ បាន​ស្លាប់ បន្ទាប់ពី​យន្តហោះ​ធ្លា​ក់លើ​តំបន់​ភាគ​ខាងជើង​នៃ ប្រទេស​ក្រិ​ក ដែលមាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kavala ប្រហែល ៤០ គីឡូម៉ែត្រ។

    យន្តហោះ Antonov AN-12 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Nis នៅ ភាគខាងត្បូង​ប្រទេស​សែ​ប៊ី នៅវេលា​ម៉ោង​ប្រហែល ២០ និង ៤០ នាទី ថ្ងៃទី ១៦ កក្កដា មាន​ដឹក​គ្រាប់រំសេវ​ជាង ១១ តោន ដែល​ផលិត​ដោយ សែ​ប៊ី ហើយ​គ្រោង​នឹង​ចុះចត​នៅក្នុង រដ្ឋធានី​អា​ម៉ាន់ របស់ ប្រទេស​ហ្សកដានី។

    ប៉ុន្មាន​នាទី​មុនពេល​ធ្លាក់ ក្រុម​អ្នកបើកបរ​យន្តហោះ​បាន​ប្រាប់​បុគ្គលិក​គ្រប់គ្រង​អាកាស​អាកាសចរណ៍​ថា ម៉ាស៊ីន ១ គ្រឿង​របស់​យន្តហោះ​នេះ​មាន​បញ្ហា និង​ត្រូវ​ចុះចត​ជាបន្ទាន់ ប៉ុន្តែ មិនបាន​ជោគជ័យ។

    យន្តហោះ​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Meridian របស់ អ៊ុយ​ក្រែ​ន។ ស្ថាន​កុងស៊ុល​អ៊ុយ​ក្រែ​ន ប្រចាំ​ទីក្រុង Thessaloniki របស់ ក្រិ​ក បាន​ទៅដល់​កន្លែងកើតហេតុ និង​បានបញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ។

  • ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ព្រោះតែ​សម្លាប់​មូស ២ ក្បាល​ នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ

    ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន ព្រោះតែ​សម្លាប់​មូស ២ ក្បាល​ នៅ​ក្នុង​ផ្ទះ​​របស់​ជន​រងគ្រោះ

    (ប្រទេស​ចិន)-ចោរ​ម្នា​ក់បាន​លួច​ចូលក្នុង​ផ្ទះមួយ​ខ្នង​នៅ Fujian និង​បាន​សម្លាប់សត្វ​មួ​ស ២ ក្បាល បន្សល់ទុក​ស្នាម​ឈាម ជួយ​ឱ្យ​ប៉ូលិស​តាមរក​ឃើញ ដោយសារ DNA។

    សមត្ថកិច្ច​ក្រុង Fuzhou ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន កាលពី​សប្ដាហ៍​កន្លង​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម WeChat អំពី​ករណី​លួច​ឱ្យ​គួរឱ្យ​អស់សំណើច​មួយ៖ «កាលពី​ថ្ងៃទី ១១ មិថុនា ប៉ូលិស​បានទទួល​ដំណឹង​អំពី​ករណី​លួច​ចូល​ផ្ទះ និង​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាច្រើន​ពី​ផ្ទះមួយ​ខ្នង​នៅ​ទីក្រុង Fuzhou»។

    នៅពេល​ពិនិត្យ​ស្ថានភាព​កន្លែងកើតហេតុ ប៉ូលិស​រកឃើញថា ចោរ​នេះ​បាន​លួច​ចូល​ផ្ទះ​តាម​រានហាល។ បន្ទាប់ពី​បាន​ចូលដល់​ក្នុងផ្ទះ ជននេះ​បាន​ចម្អិន​មី និង​ស៊ុត​ដើម្បី​ញ៉ាំ មុនពេល​ដុត​ធូបមូស​របស់​ម្ចាស់ផ្ទះ និង​គេង​មួយ​យប់។

    សមត្ថកិច្ច​បាន​រកឃើញ​មូស ២ ក្បាល​ដែលមាន​ជាប់​ឈាម​នៅលើ​ជញ្ជាំង។ ពួកគេ​សន្និដ្ឋានថា នេះ​គឺជា​ឈាម​របស់​ជនសង្ស័យ ហើយក៏​បាន​យកទៅ​ពិនិត្យ DNA។

    ឈាមដែលជាប់នឹងសត្វមូសលើជញ្ជាំង បានជួយឱ្យប៉ូលិសរកឃើញជនសង្ស័យ

    លទ្ធផល​នៃ​ការពិនិត្យ​ឈាម​បង្ហាញថា DNA របស់​ឈាម​ដែល​ជាប់​នឹង​សត្វ​មូស​លើ​ជញ្ជាំង ដូចគ្នា​ទៅនឹង DNA របស់​បុរស​ម្នាក់​ដែលមាន​ត្រកូល Chai។ បន្ទាប់មក ជនសង្ស័យ​ក៏ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៣០ មិថុនា ហើយ​ជននេះ​បាន​សារភាព​អំពី​ករណី​ខាងលើ និង​អំពើ​លួច​ចំនួន ៤ ករណី​ផ្សេងទៀត។

    អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​ចូល​បញ្ចេញមតិ​ក្រោម​សារ​របស់​ប៉ូលិស Fuzhou ក្នុងនោះ ភាគច្រើន​បាន​សម្ដែង​ការ​ភ្ជា​ក់​ផ្អើល​ចំពោះ​ករណីនេះ។ អ្នកខ្លះ​សរសេរថា «នេះ​គឺជា​ការសង​សឹក​របស់​សត្វ​មូស ខ្ញុំ​យល់​ខុស​ហើយ​នៅពេល​គិតថា ពួកវា​គ្មាន​ប្រយោជន៍»។

    DNA គឺជា​វត្ថុតាង​មួយ​ដ៏​សំខាន់​សម្រាប់​ជួយ​ដល់ សមត្ថកិច្ច​ចិន ក្នុងការ​បំបែក​រឿងក្ដី។ ប៉ូលិស​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ខែមិថុនា ក៏បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​គប់​ស្នូលពោត​ពី​អគារ​ខ្ពស់​មួយ​កន្លង ធ្វើឱ្យ​វា​ធ្លាក់​ចំក្បាល​ទារិកា​ម្នាក់​អាយុ​ទើបតែ ៨ ខែ បន្ទាប់ពី​វិភាគ DNA ក្នុង​ទឹកមាត់​ដែល​ជាប់​នៅលើ​ស្នូលពោត៕

  • មាន​អំពើ​បាញ់រះ​មួយទៀត​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស ៤ នាក់

    មាន​អំពើ​បាញ់រះ​មួយទៀត​នៅឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស ៤ នាក់

    ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស បណ្ដាលឱ្យមាន​ករណី​ស្លាប់ ៣ នាក់ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ជាយក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋ​អាម៉េរិក ក្រោយមក​ខ្មាន់កាំភ្លើង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​បាញ់សម្លាប់។

    ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា បានទទួល​ដំណឹង​អំពី​ករណី​បាញ់រះ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood Park ក្នុង​ទីរួមស្រុក Greenwood នៃ​រដ្ឋ Indiana នៅវេលា​ម៉ោង​ប្រហែល ១៨ ថ្ងៃទី ១៧ កក្កដា (ម៉ោង ៦ ថ្ងៃទី ១៨ កក្កដា នៅ ភ្នំពេញ)។

    សាក្សី​មួយចំនួន​​​បាន​ប្រាប់ថា ពួក​គេ​បានឮ​សំឡេង​ផ្ទុះ​របស់​កាំភ្លើង​ចំនួន​ប្រហែល ២០ គ្រាប់ ចេញពី​ទីតាំង​ហូបចុក​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខាងលើ។

    អធិការ​ប៉ូលិស​របស់​ស្រុក Greenwood លោក James Ison បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​បានសម្លាប់​មនុស្ស ៤ នាក់ ក្នុងនោះ​ក៏មាន​ជនសង្ស័យ រួម​នឹង​មនុស្ស ២ នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា ជា​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​គ្រាប់កាំភ្លើង​ជាច្រើន​បង់ ប៉ុន្តែ សមត្ថកិច្ច​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ជននេះ​នៅឡើយ។

    រថយន្តរបស់សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ នាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម Greenwood កាលពី​ថ្ងៃទី ១៧ កក្កដា

    បន្ទាប់ពី​បានទទួល​ដំណឹង​ភ្លាម ក្រុម​ដោះមីន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់ Greenwood Park ដើម្បី​ស្វែងរក​គ្រឿងផ្ទុះ​ដែល​អាចមាន​នៅទីនេះ។

    ប៉ូលិស​ទីក្រុង Indianapolis របស់​រដ្ឋ Indiana ក៏បាន​បញ្ជាក់ថា កំពុង​ជួយ​ដល់​ប៉ូលិស Greenwood។ ប៉ុន្តែ បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​អំពើ​បាញ់រះ​នេះ​នៅឡើយ។

    សហរដ្ឋ​អាម៉េរិក ថ្មីៗនេះ​កើតមាន​ហេតុការណ៍​បាញ់រះ​លើ​ហ្វូងមនុស្ស​ជា​ញឹកញាប់។ ខ្មាន់កាំភ្លើង Robert Crimo កាលពី​ថ្ងៃទី ៤ កក្កដា បាន​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​ឯករាជ្យ បណ្ដាលឱ្យ​មនុស្ស ៦ នាក់​បាត់​បង់ជីវិត និង​រាប់សិប​នាក់​រងរបួស។ មុន​នោះ ក៏មាន​ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅឯ​សាលាបឋមសិក្សា Ulvade រដ្ឋ Texas ផ្ដាច់ជីវិត​មនុស្ស ២១ នាក់៕

  • អ្នកឧកញ៉ា គួច ម៉េងលី សម្រេច​សមិទ្ធផល​ដ៏​ធំ​មួយ​ទៀត ​ជា​មួយ​នឹង​ការ​សម្ពោធ​អគារ​​សិក្សាថ្មី​នៅ​​ខេត្ត​ សៀមរាប

    អ្នកឧកញ៉ា គួច ម៉េងលី សម្រេច​សមិទ្ធផល​ដ៏​ធំ​មួយ​ទៀត ​ជា​មួយ​នឹង​ការ​សម្ពោធ​អគារ​​សិក្សាថ្មី​នៅ​​ខេត្ត​ សៀមរាប

    ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ជាក្រុមហ៊ុនមួ​យ​ត្រូវ​បា​​ន​ទ​ទួ​ល​ស្គា​ល់​យ៉ា​​ង​ទូ​លំ​ទូ​​លា​យតាមរយៈសេវាកម្មអប់រំ ដែ​លមា​ន​​គុណ​ភា​​ពខ្ព​ស់​ឈា​ន​​មុខ​គេ​នៅ​ ក​ម្ពុ​ជា បានសម្រេច​នូ​វ​ស​មិ​ទ្ធ​ផ​ល​ដ៏​ធំមួយទៀតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជា​មួយ​នឹ​ង​កា​រ​ស​ម្ពោ​ធជាផ្លូវការនូវ ​​អ​គា​រ​សិ​ក្សា​ថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង សា​ខា​​​សៀ​ម​រា​ប​។​​

    ពិធីសម្ពោធបានប្រារព្ធឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភា​ពរ​ប​ស់​អ្នក​​​ឧ​កញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​ នៃ ក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និ​ង​អ្នក​សា​រ​ព័​ត៌​មា​នយ៉ាងច្រើនកុះករ។

    អគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះ​មា​ន​ទី​តាំ​ងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុ​ង​សៀ​មរា​​ប​ ​ខេត្ត​សៀមរាប។

    ពាក់ព័ន្ធនឹងកម្មវិធីនេះ កញ្ញា គង់ លក្ខិណា នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សា​ខាសៀ​ម​រា​ប បានលើកឡើងថា អគារសិក្សាថ្មីនេះ បា​ន​ចូ​ល​រួ​ម​ចំ​ណែ​ក​យ៉ាង​​ច្រើន​ក្នុ​ង​វិ​ស័​យ​អ​ប់រំ​ ប្រ​ក​ប​ដោ​​យ​​ស​មិទ្ធផលដ៏អស្ចារ្យ និ​ង​ផា​សុកភាពក្នុងការសិក្សា។ បរិក្ខាទំនើបៗ ក្នុងទី​តាំង​នី​មួ​​យ​​ៗបា​ន​ជំរុ​ញឱ្យសិស្សានុសិស្ស និ​ង​លោ​កគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែ​លអ​ភិវ​ឌ្ឍ ​​និ​ង​ប​ណ្តុះ​គំ​និ​ត​បា​ន​យ៉ាងទូ​លំ​ទូ​លា​យ ដើម្បីប្រកួត​ប្រ​ជែង​ជា​មួ​យ​បណ្តាប្រ​ទេ​​សជុំ​វិ​ញ​ពិ​ភ​ព​លោ​ក។

    កញ្ញា បានអះអាងថា «បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង ដែលមានកេ​រ្តិ៍ឈ្មោះ​ល្បី​ល្បា​ញរួចទៅ ហើយចំពោះសេវាកម្មអប់រំ យើងនឹ​ងប​ន្ត​មា​​ន​គំ​និត​ផ្តួ​ច​​​ផ្តើ​​​​​មបង្កើននូវ​ច​ក្ខុវិ​ស័​យ​​​ដ៏​​​រឹងមាំបំផុតមួយនៅក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា​ ហើយយើងនឹងមាន​គោ​ល​ដៅ​បំ​ពេ​ញត​​​ម្រូ​​វ​កា​រ​ស​​ម្រា​ប់​កា​រ​អ​ប់​រំ​ប្រ​ក​ប​ដោ​យ​​គុ​​ណ​​​ភា​ព​នៅ​ក្នុ​​ង​ខេ​ត្ត​សៀ​ម​រា​ប​ ជាមួយនឹងកម្មវិធី​សិ​ក្សា​ ផ្អែក​លើ​​ត​ម្រូ​វ​កា​ររបស់សិស្ស ដែលមានសារៈសំខា​ន់​ខ្លាំង​ណា​ស់​នៅ​ក្នុ​ង​ប​ដិ​វ​ត្ត​ន៍​ឧ​ស្សា​ហកម្មទី៤ និងកា​រអ​ប់​​រំ​នៅ​ស​តវត្សរ៍ទី២១។»

    នាយិកាដដែល បានបញ្ជាក់យ៉ាងដូច្នេះ ​«យើង​បាន​ត្រៀ​ម​ខ្លួ​ន​រួ​ច​ជា​ស្រេ​ច​ដើ​​ម្បីជួ​យ​​សិ​ស្សា​នុ​សិ​ស្ស​ និ​ងបណ្តានិស្សិត ដែល​រ​ស់​នៅខេ​ត្ត​សៀ​ម​រា​ប​ក្នុ​ងការសិក្សា និ​ង​ប​ង្កើ​នជំ​នា​ញ​ភា​សា​រ​​ប​ស់ពួ​ក​គេ​ជា​​​មួ​​យ​នឹ​​ង​ក​ម្ម​វិ​ធី​សិ​ក្សា​ដែ​​​​​ល​​ទ​​​ទួ​​ល​ស្គា​ល់​ជា​អ​ន្ត​រ​ជា​តិ​ ​និ​ង​អ្ន​ក​ជំ​នា​ញ​ខា​ង​អ​ប់​រំប្របកដោយ សមត្ថភាព និ​ង​ប​ទ​​ពិសោ​ធ​ច្រើ​ន​ឆ្នាំ​។​»

    ជាមួយគ្នានេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា​អ្ន​ក​ជំ​នា​ញ​ខា​ង​វិ​ស័យអប់រំ បានថ្លែងថា លោក និងសហការី ពិ​តជា​មា​ន​មោ​ទនភាព និងសេ​ច​ក្តី​សោ​ម​ន​ស្ស​ក្រៃ​លែ​ង​ចំ​ពោះអគារសិក្សាថ្មីនេះ ហើយ​លោកស​ង្កត់ធ្ងន់ថា នេះគឺ​ជា​ស​មិ​ទ្ធ​ផ​ល​ធំ​មួ​យ​ទៀ​ត​ក្នុ​ង​ប្រ​វ​ត្តិ​សា​ស្ត្រ​រ​រ​ប​ស់​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់​ពី​បើក​ដំ​ណើ​រ​កា​រ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​អ​គា​រ​ម​ជ្ឈ​ម​ណ្ឌ​ល​ភា​សា​ អេ អាយ អា​យ​ ​និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខាក្នុងរាជធានីភ្នំពេញ។

    ​វាគ្មិនដ៏ល្បី និងមានប្រជាប្រិយភាពរូបនេះ​ ​បានគូសបញ្ជាក់​ពី​ភាព​ជោគជ័យ​ ​និង​មូលហេតុ​ដែល​បាន​ពង្រីក​សាខា​នៅ​តាម​បណ្ដា​ខេត្ត​ជាបន្តបន្ទាប់​ដូច្នេះ​ «​ភាព​រីក​ច​ម្រើន​​​យ៉ាង​ឆាប់រហ័ស​នេះ​ ​គឺ​កើតឡើង​ដោយសារ​មានការ​គាំទ្រ​ ​និង​តម្រូវ​ការ​ខ្ពស់​ពី​សិស្សានុសិស្ស​ ​និង​អ្នកអាណាព្យាបាល​សិស្ស​នៅ​គ្រប់​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​។​ ​លោក​បន្ត​ថា​ ​កន្លងមក​នេះ​ ​ទោះ​ស្ថិតនៅ​ក្នុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​ ​តែ​គ្រឹះស្ថានសិក្សា​របស់​លោក​បាន​បន្ត​ពង្រីក​សាខា​ជាបន្តបន្ទាប់​។​»

    បើតាមស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថានសិក្សា​ខាងលើ ​សម្រាប់​ឆ្នាំ​២​០​២​២នេះ​ ​លោក​បាន​បន្ត​ពង្រីក​សាខា​ឆ្ពោះទៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត​​។​ ជាក់ស្តែងនៅថ្ងៃទី១៧ កក្កដានេះ​ ​អ្នក​វិនិយោគ​លើ​វិ​ស័យ​​អប់រំ​ អ្នកឧកញ៉ា គួ​ច​ ​ម៉េង​លី​ ​បានដាក់សម្ភោធឱ្យប្រើ​ប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភាសា អេ អាយ អា​យ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ​សាខា​សៀមរាប។​​ លោក ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​មាន​សាខាខេត្ត​តាកែវ​ ​ខេត្ត​កំពង់ចាម​ ​បន្ទាយ​មានជ័យ​ ​រតនគិរី​ ​ស្ទឹង​ត្រែង​ ​និង​សាខា​ទួល​សង្កែ ក៏នឹងគ្រោងសម្ពោធដាក់ឱ្យដំណើរការក្នុងពេលខាងមុខជាបន្តបន្ទាប់ផងដែរ។​​

    1. ហើយម្យ៉ាងវិញទៀត មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក​ភាសាអង់គ្លេស ភាសាចិន ភាសាថៃ គ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង​ TOEFL កម្មវិសិក្សាតាមអនឡាញ (i-Learn) និងសេវាកម្មនាំសិស្សទៅសិក្សានៅក្រៅប្រទេស (SOGO) ផងដែរ។ ចំពោះការ​ចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ សាខាសៀមរាបទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖
    • កម្មវិធីសិក្សាភាសាអង់គ្លេស​ (ESL Program)
    • ៤០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ៣០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
    • ១០% សម្រាប់សិស្សទូទៅ
    • សិស្សដែលកំពុងសិក្សានៅសាលា​រៀន អន្តរទ្វីប អាមេរិកាំង ទទួលបានអាហារូបករណ៍ ៤០% សម្រាប់ការចុះឈ្មោះចូលរៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
    • សិស្សដែលកំពុងសិក្សានៅសាលា​រៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបានអាហារូបករណ៍ ៥០% សម្រាប់ការចុះឈ្មោះចូលរៀន សិក្សាភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
    1. បវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់សាខាតាមបណ្តាខេត្ត ក៏ដូចជាសាខានៅក្នុងរាជធានីភ្នំពេញ នឹងចូលរៀនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយសម្រាប់សាខាសៀមរាបនេះផ្ទាល់អាចចុះឈ្មោះពីពេលនេះ រហូតដល់ត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នឹងទទួលបាន៖
      • ចូលរៀនក្នុងកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ដោយឥតគិតថ្លៃ (ថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២)។
      • បង់ថ្លៃពាក្យសុំចុះឈ្មោះចូលរៀនត្រឹមតែ៥០% ប៉ុណ្ណោះ។
      • ទទួលបានអាហារូបករណ៍សិក្សាចំនួន១៥%។
      • បើចុះឈ្មោះចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ទទួលបានតែអាហារូបករណ៍សិក្សា​ចំនួន១០% ប៉ុណ្ណោះ។

    គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវ​បាន​ប​ង្កើ​ត​ឡើ​ង​ដោ​យ​អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េ​ងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង​អ​គ្គ​នា​យ​ក​ប្រ​តិ​ប​ត្តិ​ ​នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេ​ឌ្យូ​ខេ​សិ​ន នៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំ​ណែ​ក​ជា​មួ​យ​រា​ជ​រ​​ដ្ឋា​ភិ​បា​​ល​ក​ម្ពុជា ក្នុងការបណ្ដុះ​ប​ណ្ដា​ល​ធ​ន​ធាន​ម​នុ​ស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងស​ក្ដា​នុ​ព​ល​​​ស​ម្រា​ប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

  • កូរ៉េខាងត្បូង អនុ​ម័​​​តកញ្ចប់​​​ថវិកា​​​រាប់ពាន់​​​លាន​​​ដុល្លារ ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​​​កាយ F-35A រាប់​សិប​​គ្រឿងទៀត

    កូរ៉េខាងត្បូង អនុ​ម័​​​តកញ្ចប់​​​ថវិកា​​​រាប់ពាន់​​​លាន​​​ដុល្លារ ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​​​កាយ F-35A រាប់​សិប​​គ្រឿងទៀត

    កូរ៉េខាងត្បូង បានអនុម័ត​​​កញ្ចប់​​​ថ​​​វិកា ៣,៩៤០ ពាន់​​​លាន​វ៉ុន ​​​ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំង​កាយ F-35A ប្រហែល ២០ គ្រឿង​​​ទៀត ពី សហរដ្ឋ​​​អាម៉េរិក ដើម្បី​បង្កើន​សមត្ថភាព​កំញើញ​ចំពោះ កូរ៉េខាងជើង។

    តាម​​​គ​ម្រោ​ កូរ៉េខាងត្បូង នឹង​​​ចំណាយ ៣,៩៤០ ពាន់​​​លាន​វ៉ុន​ (២.៩៧ ពាន់​​​លាន​​​ដុល្លារ​​​អាម៉េរិក) ដើម្បី​​​ទិញ​​​យន្តហោះ​​​ចម្បាំង​​​បំបាំងកាយ F-35A ពី​​​ក្រុមហ៊ុន​​​ការពារជាតិ​​​របស់ សហរដ្ឋ​អាម៉េរិក Lockheed Martin។

    កម្មវិធី​​​ទិញ​​​យន្តហោះ​​​ប្រហែល ២០ គ្រឿង​នេះ​នឹង​​​ត្រូវ​​​បាន​​​អនុវត្ត​​​រហូតដល់​​​តរ​​​ហូត​​​ដល់​​​ឆ្នាំ ២០២៨ ប៉ុន្តែ​​គម្រោង​​​​នេះ​​​អាច​​​នឹងត្រូវ​​​បាន​​​កែ​​​សម្រួល​ បន្ទាប់ពី​​​ការស្រាវជ្រាវ​​​លម្អិត​ នេះ​​​បើតាម​​​ការឱ្យ​​​ដឹង​​​កាលពីថ្ងៃទី ១៥ កក្កដា ​របស់​​​​​​​ស្ថាប័ន​​​គ្រប់គ្រង​​​កម្មវិធី​​​ទិញ​អាវុធ (DAPA) នៃ ប្រទេសកូរ៉េខាងត្បូង។

    ក្រៅពីនេះ កូរ៉េខាងត្បូង ថែមទាំង​​​បានអនុម័ត​​គម្រោង​​​​​​ចំណាយ ១,៤០០ ពាន់​​​​លាន​វ៉ុន​ទៀត​ ​ដើម្បី​​​ទិញ​​​ឧ​​​ទ្ធ​​​ម្ភា​​​គ​​​ ចក្រ CH-47F Chinook ចំនួន ១៨ គ្រឿង​​​ដែល​​​ផលិត​​​ដោយ​​​ក្រុមហ៊ុន Boeing ដើម្បី​ជំនួស​ឧទ្ធម្ភាគចក្រ CH-47D។

    ឧទ្ធម្ភាគ ចក្រ CH-47F Chinook ចំនួន

    កូរ៉េ​ខាង​ត្បូង កា​លពី​​​ពី​​​ខែ​ម​​​ករា បាន​​​បង្ហើយ​​​ការទិញ​​​យ​​​ន្ត​​​ហោះ​​​ចម្បាំង F-35A ពី​នួន ៤០ គ្រឿង ពី សហរដ្ឋ​អាម៉េរិក។

    គម្រោង​​​ខាងលើ​​​របស់ កូ​រ៉េខាងត្បូង​ ​ត្រូវបាន​​​ធ្វើឡើង​​​ក្នុង​​​បំណង​​​ទប់​​​ទល់នឹង​​​ការគំរាមកំហែង​​​នៃ​​​អាវុធ​​​នុយ​​​ក្លេ​​​អែរ​​ របស់ ​កូរ៉េខាងជើង ដែល​បាន និងកំពុងសាកល្បងអាវុធថ្មីជាបន្តបន្ទាប់៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៦ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ១៦ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ១៦ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៥ ខែ​កក្កដា ២០២២ ដែលទាំង​នេះ​​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៨ នាក់ បានជាសះស្បើយ និង​​​​មិនមានករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។