Steve Hemmerstoffer បានសហការជាមួយ Pricebaba និង HandsetExpert បញ្ចេញនូវរូបភាព Render ច្បាស់ៗជាច្រើនសន្លឹក បង្ហាញអំពីរូបរាង Huawei Mate ជំនាន់ថ្មី ដែលមាន Mate 40 និង Mate 40 Pro។
រូបភាពបានបង្ហាញថា Mate 40/40 Pro ទំនងជាបានប្រើប្រាស់រចនាប័ទ្មលាយបញ្ចូលគ្នា រវាងត្រកូល Mate 30 និងត្រកូល P40 ដោយផ្នែកខាងក្រោយមានបំពាក់ដោយកាមេរ៉ារាងជារង្វង់មូល ស្រដៀងនឹងត្រកូល Mate 30 ចំណែកផ្នែកខាងមុខមានចោះរន្ធអេក្រង់ បំពាក់កាមេរ៉ា Selfie ភ្លោះដូចត្រកូល P40 ដែរ។
លក្ខណសម្បត្តិ របស់ស្មាតហ្វូនទាំង 2នេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែរំពឹងថា វានឹងប្រើប្រាស់បន្ទះឈីប Kirin 1020 ដែលជាឈីបជំនាន់ចុងក្រោយ ហើយអាចប្រកាសចេញក្នុងខែតុលា ឬខែវិច្ឆិកាខាងមុខនេះ៕