ចិន ដំណើរការប្រកួតលីកកំពូលឡើងវិញ នាដើមខែក្រោយនេះ ខណៈពិភពលោកកំពុងភ័យញ័រខ្លួន ព្រោះ ​COVID-19

សហព័ន្ធកីឡាបាល់ទាត់ចិន គ្រោងនឹងបើកឱ្យដំណើរការប្រកួតលីកកំពូលរបស់ពួកគេឡើងវិញ នាអំឡុងពេលពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយពីផ្អាកអស់ពេលជាយូរ ដោយហេតុផលនៃការវាយលុកដ៏សាហាវនៃមេរោគបង្កជំងឺផ្លូវដង្ហើម COVID-19Coronavirus ប្រភេទថ្មី


ការប្រកួតនានាដែលត្រូវចាប់ផ្តើមនៅអឡុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រុមនីមួយៗមានកាតព្វកិច្ចតាមដាន និងធ្វើតេស្តសុខភាពកីឡាករ ឱ្យបានយ៉ាងហោចណាស់ក៏ 2សប្តាហ៍មុនការប្រកួតដែរ។ 

គូរបញ្ជាក់ដែរថា លីកកំពូលចិន (Chinese Super League 2020) បានបើកឆាកដំណើរការប្រកួតកាលពីថ្ងៃទី22 ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែដោយសារតែមេរោគ COVID-19 បានធ្វើឱ្យមនុស្សម្នាឆ្លងនៅក្នុងប្រទេសចិនផ្ទាល់ លើសពី 8ម៉ឺននាក់ រួមទាំងអ្នកស្លាប់លើសពី 3ពាន់ថែមទៀត ទើបជាហេតុនាំឱ្យសមាគមបាល់ទាត់ចិន ប្រកាសឱ្យផ្អាកមួយរយៈសិន៕


Advertisement