ក្រុមហ៊ុន Nokia ដែលបានងើបឈរឡើងវិញដោយ HMD Gloabal កំពុងជំរុញការផលិតស្មាតហ្វូនដំណើរការ Android កាន់តែច្រើននៅលើទីផ្សារពិភពលោក ហើយក៏ប្រមូលបានអតិថិជននឹងចំណែកទីផ្សារបានក្រាស់ក្រែលផងដែរ។ ជាក់ស្ដែងម៉ូដែល Nokia 6.2 និង Nokia 7.2 ទើបនឹងប្រកាសចេញ មកទល់ពេលនេះស្រាប់តែលេចដំណឹងថា នឹងមាន Nokia 8.2 បន្ថែមទៀតនៅខែធ្នូ ខាងមុខនេះ។
រីឯលក្ខណសម្បតិ្តរបស់ Nokia 8.2 អាចនឹងមិនសូវខុសពី 7.2 នោះទេ ដោយបំពាក់មកជាមួយនូវសមត្ថភាពកាមេរ៉ាខ្លាំង បន្ទះឈីបលេខខ្ពស់ និងមុខងារសំខាន់ៗដែលអាចនឹងប្លែកជាងរាល់ឆ្នាំ។
Nokia 8.2 និងបំពាក់បន្ទះឈីប Snapdragon 700-series មានជម្រើស RAM 4GB/6GB ប្រើប្រាស់អេក្រង់ LCD (រាងចាស់បន្តិច មិនសមនឹងឆ្នាំ2019) មានកាមេរ៉ា 64MP ខាងមុខ ចំណែកខាងក្រោយមាន 3គ្រាប់ ហើយក៏នឹងមានជម្រើស 5G មកជាមួយផងដែរ៕