ក្រុមហ៊ុនស្មាតហ្វូន Oppo បានត្រៀមនឹងប្រកាសចេញម៉ូដែលថ្មីមួយទៀតគឺ Oppo Reno Ace ដែលមានសមត្ថភាពខ្ពស់ៗច្រើនណាស់។ ក្នុងនោះក្រុមហ៊ុនបានបង្ហាញចេញនូវតួលេខបច្ចេកវិទ្យាសាកថ្មដែលមានលើ Oppo Ace បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ (SuperVOOC 2.0 ឬ SuperVOOC Flash Charge) ឆ្នាំងសាក 65W(វ៉ាត់) អាចបញ្ចូលកម្លាំងថ្មពេញ 99% ឬ 100% ដោយប្រើពេលត្រឹមតែ 30នាទីប៉ុណ្ណោះ ហើយមានថាមពលថ្មដល់ទៅ 4000 mAh ទៀតផង។
Oppo Reno Ace អាចនឹងមានជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ 420 ដុល្លារ រីឯ RAM 12GB មេម៉ូរី 256GB តម្លៃមិនត្រូវបានបង្ហាញឱ្យដឹងទេ។ ចំណែកកាមេរ៉ាមានដល់ទៅ4 ឯណោះ គឺទំហំ (48MP+13MP+8MP+2MP) កាមេរ៉ាមុខ 2 គឺ(16MP) មានអេក្រង់ 6.5 អ៊ិញ កម្រិតអេក្រង់ល្អ 90Hz ជាមួយនឹងបន្ទះឈីប Snapdragon 855Plus ល្បឿន 2.96Ghz ដំណើការដោយ Android 9៕