មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារគេសង្កេតឃើញវត្តមានកីឡាករវ័យក្មេងរបស់ក្លិបវិសាខា គឺ ស៊ិន កក្កដា ដែលបានចូលរួមហ្វឹកហាត់ជាមួយរៀមច្បង ក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរ ខណ:ដែលរូបគេមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករ 25នាក់ដែលត្រូវបានកោះហៅក្នុងដំណាក់កាលប្រមូលផ្តុំនេះឡើយ។
វត្តមានកីឡាកររូបនេះបានធ្វើឳ្យមជ្ឈដ្ឋានអ្នកតាមដានកីឡាគ្រប់ទិសទីមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែកីឡាកររូបនេះមិនត្រូវបានគ្រូបង្វឹកជម្រើសជាតិរបស់កម្ពុជាលោក Felix Dalmas ដាក់ចូលក្នុងបញ្ជីឈ្មោះដែលត្រូវធ្វើការកោះហៅនោះឡើយ។
យ៉ាងណាក្ដី ក្នុងបណ្តាញសង្គមរបស់កីឡាកររូបនេះ គេបានព្យាយាមលាក់បាំងពីមូលហេតុ ហើយបានបង្ហោះថា ខ្លួននឹងប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី6 ខែមិថុនា ខាងមុខនេះ៕