Suphanat Mueanta ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិបជើងឯកលីកកំពូលថៃ 7សម័យកាល Buriram United ជាកីឡាករវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានកីឡាបាល់ទាត់នៅប្រទេសថៃ ដោយរូបគេរកបានកំណត់ត្រាល្អៗចំនួន6 ទាំងលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ។
1-ជាកីឡាករវ័យក្មេងជាងគេដែលបង្ហាញខ្លួនក្នុងលីកកំពូលថៃ ដោយមានអាយុត្រឹម 15ឆ្នាំ 8ខែ និង22ថ្ងៃប៉ុណ្ណោះ
2-ជាកីឡាករវ័យក្មេងជាងគេដែលបានចាប់ផ្ដើមទាត់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃក្នុងវ័យ 15ឆ្នាំ 9ខែ និង25ថ្ងៃ។
3-ជាកីឡាករថៃក្មេងជាងគេដែលមានឱកាសបង្ហាញខ្លួនក្នុងពានរង្វាន់ក្លិបបាល់ទាត់ធំលំដាប់ទី1 ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ 16ឆ្នាំ 7ខែ និង11ថ្ងៃ។
4-ជាកីឡាករក្មេងជាងគេបង្អស់ដែលបានទាត់បាល់បញ្ចូលទីក្នុងពាន AFC U-23 វគ្គជម្រុះ ត្រឹមវ័យ 16ឆ្នាំ 7ខែ និង22ថ្ងៃ
5-ជាកីឡាករក្មេងជាងគេបង្អស់ដែលទាត់បាល់បញ្ចូលទីក្នុងពានក្លិបបាល់ទាត់ធំលំដាប់ទី1 ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ 16ឆ្នាំ 8ខែ និង7ថ្ងៃ
ឯកំណត់ត្រាចុងក្រោយ គឺជាកំណត់ត្រាដែលត្រូវបានគេចាត់ទុកថា ពិសេសជាងគេបផុតក្នុងអាជីពរបស់កីឡាករវ័យក្មេងរូបនេះ ដោយសារគេអាចរកគ្រាប់បាល់ក្នុងការប្រកួតពានក្លិបបាល់ទាត់ធំលំដាប់ទី1 ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ក្នុងនាមជាកីឡាករក្មេងជាងគេបង្អស់ និងមុនគេបង្អស់ បើទោះបីជាមិនអាចជួយក្រុមឱ្យឈ្នះក៏ពិតមែន៕