អំពើហិង្សាលើកុមារជាបញ្ហាធ្ងន់ធ្ងរមួយដែលបង្អាក់ដល់ការអភិវឌ្ឍសមត្ថភាពរបស់កូន ហើយវាក៏អាចបណ្តាលឱ្យកុមារមានបញ្ហាផ្លូវចិត្តទៀតផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថា វាហាក់បីដូចក្លាយជាទម្លាប់ទៅហើយដែលអាណាព្យាបាលនៅកម្ពុជាបានប្រើប្រាស់ការប្រើអំពើហិង្សាធ្វើជាវិធីដើម្បីបង្រៀនកូនៗ។
ថ្មីៗនេះ អង្គការទស្សនៈពិភពលោកបានបង្ហាញថា ឪពុកម្តាយជនជាតិខ្មែររហូតដល់ 77% បានប្រើអំពើហិង្សាលើរាងកាយដើម្បីដាក់ពិន័យដល់កូនៗរបស់ពួកគាត់។ ការធ្វើបែបនេះជាទង្វើដែលគ្រប់សមាសភាពក្នុងសង្គមចង់លុបបំបាត់ចោលខ្លាំងបំផុត ព្រោះនាពេលបច្ចុប្បន្នមានវិធីអប់រំជាច្រើនដើម្បីធ្វើឱ្យកូនក្លាយជាមនុស្សល្អ។ អាណាព្យាបាលគួរប្រើប្រាស់វិធីដែលទន់ភ្លន់ ឬប្រើប្រាស់ហេតុផលដើម្បីណែនាំកូនជាជាងការវាយដំ៕