ពិតជាមានរឿងប្លែកៗកើតនៅក្នុងសង្គម ដែលនៅថ្ងៃទី 9 ខែមករា ឆ្នាំ 2019 នេះសារព័ត៌មានថៃ kapook បានចេញផ្សាយឱ្យដឹងថា សិស្សស្រីម្នាក់តែងខ្លួនក្នុងឈុតបុរាណថៃ ចូលប្រលងនៅក្នុងថ្នាក់បង្កឱ្យមានភាពភ្ញាក់ផ្អើលអស់មណ្ឌុលប្រលង។
តាមការបង្ហោះរបស់ហ្វេសប៊ុកមានឈ្មោះ Keem Phanthong បានឱ្យដឹងថា ខណៈដែលមិត្តភ័ក្តនៅក្នុងសាលារៀនស្លៀកសម្លៀកបំពាក់របស់សាលាតាមធម្មតាមកប្រលង ភ្លាមៗស្រាប់តែគ្រប់គ្នាភ្ញាក់ព្រឺត នៅពេលបានឃើញនាងមកប្រលងក្នុងសម្លៀកបំពាក់ឈុតបុរាណថៃ ព្រមទាំងមានបួងសក់ និងពាក់មកុដ ហាក់បីដូចជា គ្រូកំពុងចូលរូប។ សិស្សស្រីរូបនេះ ត្រូវបានមិត្តរួមថ្នាក់ថតរូបឱ្យបង្ហោះឱ្យដឹងថា « ទីនេះសាលារៀន Prakhonchai Pittayakhon តែងខ្លូនមកប្រលងមធម្យៗ តែសប្ដាហ៍ក្រោយគឺមិនធានាទេ»។
សិស្សស្រីដែលបានរៀបរាប់ខាងលើ ត្រូវបានអ្នកសារព័ត៌មានទម្លាយអត្តសញ្ញាណឱ្យដឹងថា នាងមានឈ្មោះ ពិយៈធិតា ម៉ាលីគុន ឬហៅក្រៅ នាង ហ្វីមល៍ រៀនថ្នាក់ទី 10 នៃសាលារៀន Prakhonchai Pittayakhon ហើយនាងគឺជាអ្នករបាំ និងជាអ្នកចម្រៀងប្រចាំសាលា។ នាងថា នាងមិនបានប្ដូរឈុតដោយសារតែ នាងត្រូវប្រលងផ្នែកមុខវិជ្ជាតម្រង់ទិស និង ផ្នែករបាំក្នុងថ្ងៃតែមួយ៕