តារាឆ្នើម Paulo Dybala បានវិលទៅរកទម្រង់លេងយ៉ាងល្អរបស់គេវិញក្នុងពេលវេលាដ៏សំខាន់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Juventus ត្រូវប៉ះជាមួយនឹងក្រុមជើងខ្លាំង AS Roma ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ1អំឡុងថ្ងៃបុណ្យណូអែល ក្នុងការប្រកួតមួយដែលអាចនឹងក្លាយជាចំណុចកាត់សេចក្តីលើការប្រជែងពាន Serie A។
ក្រុមខ្លាំងទាំង4នៅលើតារាងនៃក្របខ័ណ្ឌរបស់អ៊ីតាលី កំពុងតែដេញតាមពីក្រោយគ្នាយ៉ាងប្រកិតត្រឹមតែ4ពិន្ទុប៉ុណ្ណោះ ខណៈដែល Napoli ឈរលេខ1 ដោយមាន42ពិន្ទុ ពីការប្រកួត17លើក ដោយនាំមុខ1ពិន្ទុពីលើក្រុម Juventus។ ក្រុម Inter Milan ស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដោយដេញតាមពីក្រោយ1ពិន្ទុ ហើយ Roma ឈរលេខ4 ដោយនៅសល់1ប្រកួតក្នុងដៃ។ Napoli នឹងសម្លឹងរកការពង្រឹងពិន្ទុនាំមុខរបស់ខ្លួននៅពេលប្រកួតជាមួយនឹងក្រុមឈរលេខ6។
Sampdoria ដែលបានរងបរាជ័យ4លើកក្នុងចំណោមការប្រកួត5លើកចុងក្រោយរបស់ពួកគេ។ ប៉ុន្តែ ចំណាត់ថ្នាក់ទាំងអស់នឹងមានការប្រែប្រួល នៅសប្តាហ៍បន្ទាប់ ខណៈដែលក្រុម Juventus នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Verona ហើយក្រុម Napoli នឹងប្រកួតនៅលើទឹកដីក្រុម Crotone ហើយ Inter ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lazio។ ការសម្រាកនារដូវរងានៅឆ្នាំនេះរបស់ក្របខ័ណ្ឌអ៊ីតាលី នឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែមករា ហេតុនេះ ការប្រជែងគ្នាយ៉ាងស្វិតស្វាញនារដូវរងានេះ នឹងមិនមានសកម្មភាពឡើយ ចាប់ពីដើមខែក្រោយ។ ប៉ុន្តែ ការវិលទៅកាន់រដូវក្តៅវិញ នឹងផ្តល់នូវការមានប្រៀបដោយក្រុម Juventus ខណៈដែល Dybala បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់របស់គេក្នុងពេលក្រុម Juventus ដណ្តើមបានជ័យជម្នះ 2-0 លើក្រុម Genoa ក្នុងការប្រកួតពាន Italian Cup កាលពីពាក់កណ្តាលសប្តាហ៍នេះ។ ទាក់ទងនឹងខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមរូបនេះ លោក Massimiliano Allegri គ្រូបង្វឹករបស់ក្លិប Juventus បានឲ្យដឹងថា៖ «រូបគេត្រូវការការបង្ហាញពីទម្រង់លេងដ៏ល្អមួយ ប៉ុន្តែ ជាមួយនឹងគ្រាប់បាល់នេះ វាអាចជួយឲ្យរូបគេមានអារម្មណ៍ស្ងប់ និងជឿជាក់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 2:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24