ក្រុមហ៊ុនគ្រប់គ្រងកម្មវិធី GoTo បានខាតអស់ប្រមាណ ១៤.១៧ ទ្រីលានរូពី (ប្រហែល ៩៥៥ លានដុល្លារអាម៉េរិក) ក្នុងអំឡុង ៦ ខែដើមឆ្នាំ ២០២២ ច្រើនជាងទ្វេដង ធៀបនឹង ៦ ខែដើមឆ្នាំ ២០២១។
៦ ខែដើមឆ្នាំ ២០២២ GoTo ដែលជាម្ចាស់គ្រប់គ្រងរបស់ក្រុមហ៊ុនហៅរថយន្តតាក់ស៊ី Gojek បានខតបង់អស់ ១៤.១៧ ទ្រីលានរូពី ច្រើនជាងទ្វេដង ធៀបនឹងការខាតបង់អស់ ៦.៦ ទ្រីលានរូពី កាលពី ៦ ខែដើមឆ្នាំកន្លង។ ក្នុងអំឡុង ៦ ខែដើមឆ្នាំនេះដែរ ប្រាក់ចំណូលរបស់ Gojek បានកើន ៣.៣ ទ្រីលានរូពី។
នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកទីបីរដែល GoTo ប្រកាស រាប់ចាប់តាំងពីបានឡើងផ្សារហ៊ុនកាលពីខែមេសា ២០២២ ហើយក៏ជារបាយការណ៍ដែលបង្ហាញអំពីឧបសគ្គដែល Gojek បានជួបប្រទះ។
GoTo ត្រូវបានបង្កើតឡើងកាលពីខែឧសភា ២០២១ បន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងកម្មវិធីទូរស័ព្ទហៅយានជំនិះ និងអាហារ Gojek ជាមួយនឹងក្រុមហ៊ុនផ្សារអនឡាញ Tokopedia របស់ ឥណ្ឌូណេស៊ី។
ឆ្នាំ ២០២១ GoTo ខក ២១.៤ ទ្រីលានរូពី។ ក្នុង ៣ ខែដើមឆ្នាំនេះ GoTo ក៏បន្តខាតប្រមាណ ៦ ទ្រីលានរូពី ច្រើនជាងឆ្ងាយធៀបនឹងខ្ទង់ប្រាក់ខាតបង់ ១.៨ ទ្រីលានរូពី នៅមុនពេលច្របាច់បញ្ចូលគ្នា កាលពីឆ្នាំកន្លង។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ ឥណ្ឌូណេស៊ី នេះ នៅតែសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍ជំនួញនឹងត្រូវបានកែលំអ នៅពេលតម្លៃប្រតិបត្តិការសរុប និងប្រាក់ចំណូលសរុបនៅតែកើនឡើងក្នុងឆ្នាំ ២០២១ និងត្រីមាសទីមួយឆ្នាំ ២០២២៕