កន្លងមកធ្លាប់មានព័ត៌មានជាច្រើននិយាយថា ក្រុមហ៊ុន Huawei អាចនឹងដាក់ចេញនូវទូរស័ព្ទត្រកូល Mate បំពាក់នូវកាមេរ៉ារហូតដល់ 4 គ្រាប់ ប៉ុន្ដែពេលនេះប្រហែលជាមិនមែនទេ ខណៈរូបភាពបែកធ្លាយបានបង្ហាញថា វាជាត្រកូល Nova ទៅវិញទេ។
យោងតាមព័ត៌មានបែកធ្លាយលើប្រព័ន្ធអ៊ីនធើណិត ឱ្យដឹងថាក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ា 4 គ្រាប់ (មុខ 2 និងក្រោយ 2) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃបច្ចេកវិជ្ជា ការថតរូបបែប Selfie-Centric ស៊េរីថ្មីទំនើប។ Nova 2i មិនមែនជាស្មាតហ្វូនដែលមានទំហំតូធំ ខណៈវាមានទំហំអេក្រង់ 5.9 អ៊ីញ ជាមួយនឹងកម្រិតអេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 Aspect Ratio មាន Ram ទំហំ 4GB និង Memory ក្នុងម៉ាស៊ីនទំហំ 64GB អាចបន្ថែម microSD ទំហំដល់ទៅ 256GB។ ក្នុងនោះ វាអាចបំពាក់នូវឈីប HiSilicon Kirin octa-core SoC ដែលមានល្បឿន 2.36GHz ថាមពលថ្ម 3,240mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការជាមួយនឹង EMUI5.1 ផងដែរ។ ចំពោះកាមេរ៉ាទាំង 4 របស់ស្មាតហ្វូននេះ គឺភ្លោះមុខ និងភ្លោះក្រោយ ដោយនៅផ្នែកខាងក្រោយមានទំហ 16MP + 2MP ចំណែកកាមេរ៉ាភ្លោះខាងមុខគឺ 13MP + 2MP រួមជាមួយនឹងភ្លើង LED Flash ផងដែរ។
សម្រាប់ Huawei Nova ជាស្មាតហ្វូនដែលត្រូវបានដាក់បង្ហាញកាលនៅឆ្នាំ 2016 ដោយឈ្មោះរបស់វាមានប្រភពមកពីពាក្យ “ការបង្កើតថ្មី (Innovation)” ដែលជាទិដ្ឋភាពស្នូលនៃទស្សនវិជ្ជារបស់ក្រុមហ៊ុន Huawei ហើយរូបរាងរបស់វាត្រូវបានរចនាឡើងយ៉ាងល្អប្រណីតជាស្មាតហ្វូនស៊េរីទំនើប ថ្នាក់កណ្តាល មានសមត្ថភាពល្អ គ្រប់ចំណុចលើសពីតម្លៃ ដោយផ្តល់នូវលក្ខណៈពិសេស និងមុខងារល្អបំផុតមិនគួរឱ្យជឿ សម្រាប់អតិថិជន ហើយជាពិសេស ភ្ជាប់ជាមួយទាំងកាមេរ៉ាដ៏ល្អឥតខ្ចោះ រស់រវើក និងមានអាយុកាលយូរអង្វែង៕