ក្លិបបាល់ទាត់ Juventus បានប្រកាសព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយភ្លាមៗ ដោយប្រកាសបញ្ចប់តំណែងលោក Andrea Pirlo ដែលជាគ្រូបង្វឹករបស់ក្លិប ក្រោយពីទើបតែបានលើកពាន Italian Cup លើកទី14 របស់ខ្លួនហើយថ្មី។
ចំពោះហេតុផល ក្នុងការបញ្ចប់កុងត្រា ដោយគ្មានស្រដីប្រាប់មុន 1ម៉ាត់នេះ គឺដោយសារតែលោកដឹកនាំមិនសូវបានល្អឡើយ ដោយឆ្នាំនេះ ក្លិបកំពូលអ៊ីតាលីមួយនេះ បានឈ្នះតែពាន១ ខាងលើប៉ុណ្ណោះ ខណៈដែលពានក្នុងផែនការ Seria A និង Champions League បានរបូតទាំងអស់សង្ឃឹម។
ក្នុងពេលប្រកាសបញ្ចប់កុងត្រានេះ ក្លិប Juventus ក៏បានប្រកាសអំពីសមាសភាពគ្រូបង្វឹកថ្មីរបស់ខ្លួនភ្លាមៗដែរ គឺលោក Massimiliano Allegri ដែលធ្លាប់ធ្វើជាគ្រូបង្វឹកដ៏ជោគជ័យបំផុតរបស់ក្លិប Juventus 1រូប ដែលធ្លាប់ដឹកនាំបានស្ថិតិឈ្នះច្រើនជាង 70% នៃការប្រកួតទាំងអស់ដែលលោកបានដឹកនាំ៕