ប៉ុន្មានម៉ោងមុននេះបន្ដិច Facebook Page របស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេតនាឆ្លងឆ្លើយរវាង គ្រូបង្វឹក ពេជ្រ សោភា ជាមួយកូនសិស្សស្រី សាន ស្រីឡៃ ដែលធ្លាប់ជាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី 2 នៅក្នុងបទចម្រៀងដែលមានចំណងជើងថា” រឿងក្នុងចិត្ត ” ដែលបានបង្ហាញពីអារម្មណ៍របស់នារីពីរនាក់ឈឺចាប់ក្នុងរឿងតែមួយ។
ដោយឡែកកំពូលតារាចម្រៀងស្រី ពេជ្រ សោភា ឬ ចែ ភា បានបញ្ចេញអារម្មណ៍ពិតនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន តាមរយៈបទនេះថា “រឿងក្នុងចិត្ត កើតមកពីមនុស្សតែងតែចេះពិបាកចិត្ត តែពេលខ្លះមិនអាចនិយាយចេញបានទេ វាពិបាកណាស់ ” ។
គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធជាមួយទិចនិកក្នុងការច្រៀង គ្រូបង្វឹករូបនេះក៏បានសង្កត់ធ្ងន់ថា ” បទនេះប្រើសំឡេងខ្យល់ច្រើនណាស់ ” ។ ចង់ដឹងថាចម្រៀងមួយបទនេះ មានមនោសញ្ចេតនាចាក់ដោត និងបច្ចេកទេសសំឡេងទាក់ទាញចិត្តប្រិយមិត្តអ្នកស្ដាប់ដល់កម្រិតណា សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖