កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។ យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។ គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។ ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

​វៀតណាម​​ចង់​​ទិញ​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីកទំនើប​ចុង​ក្រោយ​បង្អស់​​ តម្លៃ​ជាង​មួយ​រយ​លាន​​ដុល្លារ​អាម៉េរិក​/គ្រឿង

ប្រធាន​មន្ទីរ​ពេទ្យ​ជោរៃរបស់​វៀតណាម បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​នេះ​​​មាន​តម្លៃ​យ៉ាង​តិច​ប្រហែល​ពី​ 101,719,000.00 ដុល្លារ​អាម៉េរិក​។ នេះគឺជាម៉ាស៊ីន​បាញ់​​កាំរស្មី​ពី​ក្រៅទំនើប​បំផុត​នាបច្ចុប្បន្ន​ ដែល​អនុញ្ញាត​​ឱ្យ​បាញ់​​វិទ្យុសកម្ម​សម​ស្រប​ និង​សុក្រឹតទៅ​កាន់​ដុំ​គីស សូម្បី​តែពួក​វា​​​មាន​រូប​រាង​ស្មុគ​ស្មាញ​ និង​ស្ថិត​នៅ​ក្បែរ​អវយវៈ​មិន​មាន​ជំងឺ​ និង​ងាយ​ប្រតិកម្ម​។ វិធីសាស្ត្រ​នេះ​នឹង​ដោះ​ស្រាយ​បាន​នូវ​ចំណុច​អវិជ្ជមាន​នៃ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បង្កើន​ល្បឿន​លីនេអ៊ែរ​ LINAC (Linear Accelerator) ដែល​អាច​បង្ក​ផលប៉ះពាល់​ច្រើន​។ ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា វៀតណាម​មាន​អ្នក​ជំងឺមហា​រីក​ប្រមាណ 9,000 នាក់​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ម៉ាស៊ីន​បច្ចេកវិទ្យា​ថ្មី​បំផុត​នេះ​។ បន្ទប់​វិទ្យុសកម្ម​ប្រូតុង​មួយ​អាច​ព្យាបាល​អ្នក​ជំងឺ​ប្រហែល 300 នាក់ ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ វៀតណាម​ ត្រូវ​ការ​ម៉ាស៊ីន​ទំនើប​ចុង​ក្រោយ​នេះ​ប្រហែល 30 គ្រឿង​។ ក៏ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​នេះ​មិន​ទាន់​មាន​មួយ​គ្រឿង​ណា​នៅ​ឡើយ​។ មូលហេតុ​នេះ​ហើយ ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សភា​ជាតិ​វៀតណាម កាល​ពី​ថ្ងៃទី 01 វិច្ឆិកា ប្រធាន​មន្ទីរពេទ្យ​ជោរៃ លោក ង្វៀន ទ្រីធឹក យល់ថា ការ​បំពាក់​ម៉ាស៊ីន​វិទ្យុសកម្មប្រូតុង​​គឺជា​រឿង​ចាំបាច់​ និង​បន្ទាន់​។ លោក​បាន​ដាក់​សំណើ​ទិញ​ម៉ាស៊ីន​វិទ្យុសកម្ម​ប្រូតុង​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ ចំនួន​ពីរ​គ្រឿង សម្រាប់​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ ម៉ាស៊ីន​មួយ​គ្រឿង​ៗ​មាន​តម្លៃ​ប្រហែល​ពី​ … Read more

​ថៃបញ្ជាក់​​ថា ​កម្មវិធី «កាបូប​លុយ 10,000 បាត» នឹង​ត្រូវ​បាន​អនុវត្ត​

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin កាល​ពីថ្ងៃទី 29 តុលា ប្រកាស​ថា កម្មវិធី​ «កាបូប​លុយ​ 10,000 បាត» ប្រាកដ​ជា​នឹង​ត្រូវ​បានអនុវត្ត​ចាប់​ពី​ខែ​កុម្ភៈ 2024 ដូច​បាន​កំណត់​ ហើយ​ថា ថ្នាល​បច្ចេកវិទ្យា និង​តម្លៃ​ជា​គោល​របស់​កម្មវិធី​នេះ​ក៏​ប្រាកដ​ជា​នឹង​ត្រូវ​បាន​រក្សា​ដូច​ដើម​។ បន្ទាប់​ពី​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី Phumtham Wechayachai ក៏​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​យឺត​យ៉ាវ​ក្នុង​អំឡុង​ប្រហែល 10 ឆ្នាំ​កន្លង និង​ត្រូវ​ការ​យន្តការ​ជំរុញ​ខ្លាំង​ក្លា​ ដើម្បី​បង្កើត​សម្ទុះ​សម្រាប់​ការ​អភិវឌ្ឍ​។ យោង​តាម​លោក Phumtham បញ្ហា​ទាំង​​ឡាយ​ដែល​ត្រូវ​បាន​ព្យាករ​ថា​ អាច​នឹង​កើត​ឡើង​​នៅ​ពេល​អនុវត្ត​កម្មវិធី ​«10,000 បាត» នេះ រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​រួច​ហើយ​។ កន្លង​មក កម្មវិធី «កាបូប​លុយ 10,000 បាត» ត្រូវ​រង​សម្ពាធ​ច្រើន​ពី​សាធារណមតិ នៅ​ពេល​ពួក​គេ​យល់​ថា កម្មវិធី​នេះ​អាច​​ប្រឈម​​នឹង​ភាព​មិន​​ស្រប​ច្បាប់ លទ្ធភាព និង​ប្រសិទ្ធភាព​ នាំ​ឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​​។ ថ្មី​ៗ​នេះ កាល​ពី​ថ្ងៃទី 25 តុលា នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​យល់​ស្រប​តាម​សំណើ​របស់​ធនាគារ​ជាតិ​ថៃ ស្ដី​ពី​ការ​ដក​អ្នក​មាន​ចេញ​ពី​ក្រុម​គោលដៅ​ដែលត្រូវ​​ចូល​រួម​ទទួល​ផល​ពី​កម្មវិធី​នេះ​ផងដែរ។ តាម​ផែនការ​ដំបូង … Read more

ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។ យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។ បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។ គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ប្រព័ន្ធ​ Hyperloop Express Freight អាច​ដឹក​ទំនិញ​ដោយ​ស្វ័យប្រវត្ត​​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​លើកដាក់​ទំនិញ​ក្នុង​ពេលតែ​មួយ​។ ក្រុម​ហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូរថភ្លើង​ល្បឿន​លឿន​ដែល​ស្ទើរ​តែ​មិន​មាន​កម្លាំង​កកិត​ អាច​ជា​បដិវត្តន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​។ ប្រព័ន្ធ​ថ្មី​បំផុត​ដែល​មាន​ឈ្មោះ​ថា Express Freight ប្រើ​ប្រាស់បំពង់​ផ្លូវទទេ ទូ​រថភ្លើង​អណ្ដែត និង​ទ្វារ​អគ្គិសនី​ជា​ដើម​ដោយ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង​ ដើម្បី​លើក​ដាក់​ទំនិញ​ដំណាល​គ្នា​នៅ​ពេល​ចេញ​ដំណើរ​។ HyperloopTT ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ដឹក​ជញ្ជូន​បាន​លឿន​ សន្សំ​សំចៃ​ប្រាក់ និង​មាន​ស្ថិរភាព​ជាង​បើ​ធៀប​នឹង​ការ​ដឹក​ទំនិញ​តាម​យន្តហោះ ឬ​រថយន្ត​ដឹក​ទំនិញ​។ ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ HyperloopTT សហការ​អភិវឌ្ឍ​ជាមួយ​នឹង​ក្រុម​ហ៊ុន Tangerine របស់ប្រទេស​អង់គ្លេស​។ ​ផែនការ​របស់ HyperloopTT គឺ​ការ​បំពាក់​ប្រព័ន្ធ​ Express Freight ខាង​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​អ្នក​ដំណើរ​។​ ប្រព័ន្ធ​ដឹក​អ្នក​ដំណើរ​គឺជា​​ទូ​ដែល​មាន​រូប​រាង​ដូច​ដង​ខ្លួន​យន្តហោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​/ម៉ោង​ តាម​រយៈ​ប្រព័ន្ធ​ម៉ាញេទិច​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​សម្ពាធ​ទាប​។

Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​កន្លង​មក​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ងាក​ទៅ​រក​យាន​ជំនិះ​អគ្គិសនី​ ប៉ុន្តែ​ Nissan Sakura ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​ជាមួយ​ Mitsubishi Motors Corp និងប្រើ​ប្រាស់​រូប​រាង​របស់​រថយន្ត​សាំង eK X គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​។ ទិន្នន័យ​របស់​ក្រុម​អ្នក​ផលិត​រថយន្ត​បង្ហាញ​​ថា Nissan Sakura ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​កាល​ពី​ឆ្នាំ 2022 រួមចំណែក​ជិត​ពាក់​កណ្ដាល ដែល​ស្មើ​នឹង​ 35,009 គ្រឿង​ ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស​នេះ រាប់​ចាប់​ពីដើម​ឆ្នាំ​ 2023​ ដល់​បច្ចុប្បន្ន​។ Sakura និង eK X កំពុង​នាំ​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ​ជា​ទីផ្សារ​ដែល​រថយន្ត​អគ្គិសនី​រួម​ចំណែក​ត្រឹម​តែ​ 1.5% ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​រថយន្ត​ថ្មី​ដែល​ត្រូវ​បាន​លក់​នៅ​ប្រទេស​នេះ​កាល​ពីឆ្នាំ​កន្លង​។ Sakura និង eK X អាច​រត់​ក្នុង​ល្បឿន​ប្រហែល 130 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​លក់​នៅទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ មាន​ជាអាទិ៍​ មិនអាច​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដា​​នៃ​ការ​ប៉ះ​ទង្គិច​នៅ​ប្រទេស​មួយ​ចំនួនជា​ដើម​។

ឥណ្ឌា​ធ្វើ​តេស្ត​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង

កាល​ពី​ថ្ងៃទី 21 តុលា ឥណ្ឌា​បាន​សាកល្បង​បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ជា​លើក​ដំបូង​ចំពោះ​​យាន​អវកាស​ Gaganyaan ដែល​អភិវឌ្ឍឡើង​ដើម្បី​ដឹក​អ្នក​អវកាស​បី​រូប​។ ការ​បាញ់​បង្ហោះ​សាកល្បង​កាល​ពី​ម្សិលមិញ ធ្វើឡើង​ក្នុង​បំណង​វាយ​តម្លៃ​ប្រព័ន្ធ​រំដោះ​គ្រោះ​បន្ទាន់​របស់​ម៉ូឌុលដឹក​មនុស្ស​។ ម៉ូឌុល​នេះ​បាន​ផ្ដាច់​ខ្លួន​ពី​ម៉ាស៊ីន​រុញ​ច្រាន​ និង​ចុះ​ចត​ថ្នម​ៗ​នៅ​លើ​សមុទ្រ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​ប្រហែល​ 10 នាទី​។ តាម​ផែនការ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ (ISRO)​ នឹង​ធ្វើ​តេស្តធំៗ​​ប្រមាណ​ម្ភៃ​ដង​ទៀត​ មុន​នឹង​អនុញ្ញាត​ឱ្យ​យាន Gaganyaan ​នាំ​យក​អវកាសចរ​បី​រូប ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​នៅ​ឆ្នាំ 2025​។

ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

ក្រុម​ហ៊ុន​ថាមពល​ឆ្លាតវៃ​ Ming Yang របស់​ប្រទេស​ចិន នឹង​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​សម្រាប់​ដាំ​លើ​សមុទ្រ​ធំ​បំផុត​លើ​ពិភពលោក​ថ្មី​មួយ​ទៀត​ ដែល​មាន​ស្លាប​ចក្រ​ប្រវែង​ជិត​ស្មើ​នឹង​កម្ពស់​របស់​តួ Eiffel នៅប្រទេស​បារាំង​។ ក្រុម​ហ៊ុន Ming Yang ឱ្យ​ដឹង​ថា គោលដៅ​របស់​ខ្លួន​គឺ​ការ​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​កម្លាំង 22 មេហ្គាវ៉ាត់ (MW) ដែល​មាន​រ៉ូទ័រ​មាន​អង្កត់​ផ្ចិត​ប្រវែង​ជាង 310 ម៉ែត្រ​ និង​អាច​ទទួល​បាន​ខ្យល់​ច្រើន​ជាង​ និង​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង​​ទួរប៊ីន​ដទៃ​នា​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 20 តុលា​។ យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ខាងលើ ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ផលិត​គំរូ​ដើមរបស់​ទួរប៊ីន​ខ្យល់​នេះ​​នៅ​ឆ្នាំ 2024 ឬ 2025​។ ប្រកាស​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី Ming Yang បាន​បង្ហាញ​ទួរប៊ីន​ខ្យល់លើ​សមុទ្រ​​ធំជាង​គេ​លើ​ពិភពលោក​ កម្លាំង 18 MW ដែល​មាន​អង្កត់​ផ្ចិត​ 140 ម៉ែត្រ កាល​ពី​ខែ​មករា​ ឆ្នាំ 2023​។ នៅ​ក្នុង​សប្ដាហ៍​នេះដែរ ក្រុម​ហ៊ុន​ Ming Yang ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ទួរប៊ីន​ខ្យល់​សម្រាប់​ដំឡើង​លើ​ដី​គោក​ ​កម្លាំង 11 MW ដែល​មាន​ស្លាប​ចក្រ​​មាន​ផ្ទៃ​ធំ​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ចំនួន​ … Read more

យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

SHANE អាច​ដឹក​មនុស្ស​បាន​ប្រាំ​នាក់ និង​អាច​រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​រត់​លើ​ផ្លូវ​ក្នុង​ក្រុង​ ឬ​លើ​ផ្លូវ​ល្បឿន​លឿន​។ រចនា​រូបរាង​របស់​យាន​ជំនិះ​កង់ពីរ​ទន្ទឹម​គ្នា​ដំបូង​គេ​លើ​ពិភពលោក​មួយ​នេះ ​ត្រូវ​បាន​បង្ហាញ​ដោយ​ Shane Chen ដែល​ជា​អ្នក​បង្កើត​ស្គី hoverboard រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​ដ៏​ល្បី​ឈ្មោះ​។ Chen បាន​ដាក់​ឈ្មោះ​ឱ្យ​យាន​ជំនិះ​ថ្មី​នេះ​ថា SHANE និង​អះអាង​ថា នេះ​គឺជា​ «រូប​រាង​ទោចក្រ​យានយន្ត​ពិតៗ និង​មានប្រសិទ្ធភាព​ដើម្បីប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង និង​តាម​ផ្លូវ​ល្បឿន​លឿន»។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 តុលា 2023​។ យាន​ជំនិះ​នេះ​មាន​រូប​រាង​មិន​ដូច​យាន​ជំនិះ​ដទៃ​ និង​អាច​ដាក់​មនុស្ស​បាន​ប្រាំ​នាក់​បាន​យ៉ាង​ស្រួល​ ព្រមទាំង​មាន​ទ្វារ​ចេញ​ចូល​ដ៏ធំ​ទូលាយ​នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​។ SHANE ប្រើ​ប្រាស់​កង់​ធំៗ​ចំនួន​ពីរ​ និង​អាច​រក្សា​លំនឹង​របស់​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ ​តាម​រយៈ​ប្រព័ន្ធ​អង្គញាណ​ (សែនស៊ើរ) ឆ្លាតវៃ និង​ម៉ូទ័រ​នៅ​ត្រង់​គ្រោង​យាន​។ វា​ពុំ​មាន​ចង្កូត ប៉ុន្តែអាច​ប្ដូរ​ទិស​ដៅ​ដោយ​ការ​បង្កើន​ ឬ​បន្ថយ​កម្លាំង​ និង​ល្បឿន​ទៅ​កាន់​កង់​មួយគ្រាប់​​ ឬ​កង់​ទាំង​ពីរគ្រាប់​។ ទោចក្រយាន​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​រត់​ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ និង​អាច​ធ្វើ​ដំណើរ​ក្នុង​រង្វង់ 160 គីឡូម៉ែត្រ និង​ល្បឿន​ 112 គីឡូម៉ែត្រ​/ម៉ោង​។ បច្ចុប្បន្ន លោក Shane Chen … Read more

សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

(ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។ នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖ ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ … Read more

រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។ យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​ Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​អភិវឌ្ឍ​ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire ផលិត​អគ្គិសនី​ចាប់​ពី​ដើម​ខែ​តុលា ឆ្នាំ 2023​ នៅ​ពេល​ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​។ គម្រោង​ Dogger Bank ដែលត្រូវ​បាន​​​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស SSE រួម​នឹង​ក្រុម​ហ៊ុន Equinor និង Vargronn របស់​ប្រទេស​ន័រវែស​ នឹង​ផលិត​អគ្គិសនី​បាន 3.6​ ជីហ្គាវ៉ាត់ (gigawatt) ដែល​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់មនុស្ស​ 6 លាន​គ្រួសារ​​ក្នុង​មួយ​ឆ្នាំ​ៗ នៅពេល​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ … Read more