អវកាសយានដ្ឋានពាណិជ្ជកម្មដំបូងរបស់ប្រទេសចិន នឹងដំណើរការឆាប់ៗនេះ
អវកាសយានដ្ឋាននៅទីក្រុង Wenchang បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបាញ់បង្ហោះ ដែលនឹងជួយជំរុញវិស័យពាណិជ្ជកម្មអវកាស។ Zhang Jie អនុប្រធានក្រុមហ៊ុន Beijing Long March Tianmin Hi-Tech ឱ្យដឹងថា អវកាសយានដ្ឋានពាណិជ្ជកម្មដំបូងរបស់ប្រទេសចិន នៅទីក្រុង Wenchang ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបាញ់បង្ហោះយានអវកាសនៅខែមិថុនាខាងមុខ។ ក្រោយពីបានស្ថាបនារួចរាល់ អវកាសយានដ្ឋាននេះនឹងមានអានុភាពខ្លាំងក្លាក្នុងការបាញ់បង្ហោះយានអវកាស ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍរបស់វិស័យពាណិជ្ជកម្មអវកាសក្នុងស្រុក និងអន្តរជាតិ។