ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

នៅក្នុង​ផ្នែកសំខាន់ៗ សហរដ្ឋ​អាម៉េរិក​មិន​ត្រឹមតែ​មានប្រៀប​លើសលុប​លើ​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​ក៏មាន​ប្រៀប​ជាង​បណ្ដា​ប្រទេស​បូក​ចូលគ្នា​ផងដែរ​នៅក្នុង​វិស័យ​អវកាស។ អំពី​ថវិកា៖ ឆ្នាំ 2021 ថវិកា​សម្រាប់​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក​គឺ​ប្រមាណ 59.8 ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន​ មាន​​ប្រហែល 16.18 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម Svetla Ben-Itzhak សាស្ត្រាចារ្យ​រង​ផ្នែក​អវកាស និង​ទំនាក់ទំនង​អន្តរជាតិ ប្រចាំ​សាកលវិទ្យាល័យ Air (AU) របស់​សហរដ្ឋ​អាម៉េរិក។ ផ្កាយរណប៖ គិត​ត្រឹម​ខែមេសា ឆ្នាំ 2023 នៅលើ​គន្លង​តារាវិថី​ផែនដី មាន​ផ្កាយរណប​សរុប 5,465 គ្រឿង​កំពុងដំណើរការ។ ក្នុងនោះ សហរដ្ឋ​អាម៉េរិក​មាន 3,433 គ្រឿង ស្មើនឹង 63% ហើយ​ឈរ​លំដាប់​លេខ​មួយ​លើ​ពិភពលោក។ ចំណែក​ប្រទេស​ចិន​វិញ មានតែ 541 គ្រឿង​ប៉ុណ្ណោះ។ អវកាស​យានដ្ឋាន៖ សហរដ្ឋ​អាម៉េរិក​មាន​អវកាស​យានដ្ឋាន​សម្រាប់​បាញ់​បង្ហោះ​យានអវកាស​ចំនួន 7 កំពុងដំណើរការ​ក្នុង និង​ក្រៅប្រទេស គ្រា​ដែល​យ៉ាង​តិច​​ 13 កន្លែង​ផ្សេងទៀត​កំពុង​ស្ថាបនា​​។ ប្រទេស​ចិន​មាន​អាកាសយានដ្ឋាន​កំពុងដំណើរការ​ចំនួន 4 កន្លែង និង 2 កន្លែង​ទៀត​កំពុង​អភិវឌ្ឍ​ទៅតាម​ផែនការ … Read more

គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។ កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។ ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។ ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។ កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។ នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន … Read more

រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

(ហូ​ឡង់) – រថយន្ត​ Eco-Runner XIII ​ប្រើ​ថាមពល​អ៊ីដ្រូសែន ​កំពុង​ឆ្ពោះទៅកាន់​កំណត់ត្រា​ពិភពលោក​ស្ដីពី​ការធ្វើដំណើរ​បាន​ឆ្ងាយ​ជាងគេ​​​ដោយ​មិនបាច់​បញ្ចូល​ឥន្ធនៈ នៅក្នុង​ខែមិថុនា 2023 ខាងមុខ។ គម្រោង Eco-Runner Team Delft របស់​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft អភិវឌ្ឍ​រថយន្ត​គំរូ​អ៊ីដ្រូសែន​ខ្នាតតូច​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង ប្រចាំឆ្នាំ ដោយ​ការកែលំអ​រចនា​រូបរាង និង​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​នេះ ដើម្បី​ធានា​ឱ្យបាន​​ប្រាកដថា រៀងរាល់ឆ្នាំ កំណែ​ថ្មី​បំផុត​អាច​បំបែក​កំណត់ត្រា​របស់ខ្លួន​វា​ផ្ទាល់។ កាលពី​ឆ្នាំ 2022 ក្រុម​នេះ​បានទទួល​ពានរង្វាន់​លេខ​មួយ​នៅក្នុង​ការប្រកួត Hydrogen Efficiency Challenge ដោយបាន​បង្កើន​សមត្ថ​ភាព​ឡើងដល់ 5,047 គីឡូម៉ែត្រ/​គីឡូក្រាម​អ៊ីដ្រូសែន។ ឆ្នាំ 2023 ពួកគេ​ចង់​បញ្ជាក់ថា តើ​រចនា​រូបរាង​ចុងក្រោយ​បំផុត​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដោយ​មិនបាច់​បញ្ចូល​ថាមពល​ ឬ​អត់។ រូបរាង​របស់ Eco-Runner XIII ក្នុង​ឆ្នាំ 2023 ស្រដៀង​ទៅនឹង​ថាសហោះ (UFO)។ ដំបូល​របស់​វា​មាន​រាង​ដូច​មួកជ្រាល​បន្តិច​ម្ដង​ទៅ​រក​ដង​ខ្លួន​ ប៉ុន្តែ​មាន​បង្អួច​សម្រាប់​មើលទៅ​ក្រៅ​។ Eco-Runner Team Delft ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​សម្រេចបាន​តុល្យភាព​រវាង​ប្រសិទ្ធភាព កម្លាំង និង​ភាពរឹងមាំ​របស់​រថយន្ត មុននឹង​ឆ្លងកាត់​ផ្លូវ​ជាង 2,055 … Read more

យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

យន្តហោះ SKY Magnetar ដែលមាន​រូបរាង​ស្រដៀង​យានអវកាស អាច​ដឹក​អ្នកដំណើរ​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ។ អ្នក​រចនា Oscar Vinals មកពី​អេ​ស្ប៉ា​ញ បានបង្ហាញ​យន្តហោះ SKY Magnetar ដែល​អាច​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ​/ម៉ោង លឿន​ជាង​បី​ដង​ធៀប​នឹង​យន្តហោះ Concorde។ យន្តហោះ​នេះ​អាច​ដឹក​អ្នកដំណើរ​ពី​ក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយពេល​តែ 50 នាទី លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណត់ត្រា 2 ម៉ោង នឹង 52 នាទី មុន​នោះ។ នេះ​បើតាម​ទំព័រ Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 13 ឧសភា។ យាន​ដែល​ពាក់កណ្ដាល​ជា​យន្តហោះ ពាក់កណ្ដាល​ជា​រ៉ុក្កែត​នេះ មាន​បណ្ដោយ 112 ម៉ែត្រ និង​អាចដាក់​អ្នកដំណើរ​បាន 120 នាក់។ យន្តហោះ​នេះ​នឹងត្រូវ​បាន​បើកបរ​ដោយ​ពី​ឡុ​ត​ពីរ​នាក់ រួម​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។ SKY Magnetar អាច​ហោះ​បាន​ចម្ងាយ 11,999 គីឡូម៉ែត្រ … Read more

រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

រថភ្លើង​ដែលមាន​ល្បឿន 60 គីឡូម៉ែត្រ/ម៉ោង​ ​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​ស្ងាត់ នាំមក​នូវ​បទពិសោធន៍​ផាសុកភាព​ដល់​អ្នកដំណើ​រ។ រថភ្លើង​ដែល​មាន​ឈ្មោះថា «Optics valley photon» ត្រូវ​បាន​ព្យួរ​ក្រោម​​ផ្លូវដែក​​មួយ​ជួរ​ ធ្វើឱ្យ​វា​ដូច​ទៅនឹង​កា​រ​បរ​ត្រលប់​ពីលើ​មកក្រោម។ នៅពេល​រត់​ខាងលើ​ទីក្រុង​នៅពេល​យប់ រថភ្លើង​នេះ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​។ ធៀប​នឹង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល​បរ​លើផ្លូវ​ដែក​ពីរ​ជួរ​បច្ចុប្បន្ន រថភ្លើង​ព្យួរ​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ស្ងាត់ ល្អ​ និង​មាន​ផាសុកភាព​ជាង។ រថភ្លើង​នេះ​ក៏​មិន​ត្រូវបាន​រំខាន​ដោយ​មនុស្ស ឬ​យានយន្ត​ដទៃ។ អស្ចារ្យ​ជាង​នេះ នោះ​គឺ​អ្នកដំណើរ​អាច​គយ​គន​ទេសភាព​ទីក្រុង​ពី​ជ្រុង​មួយ​ខុសពី​រថភ្លើង​ធម្មតា តាមរយៈ​បាត​ធ្វើ​ពី​កញ្ចក់​។​ រថភ្លើង​ព្យួរ​បញ្ច្រាស​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ដំណើរការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ក្នុង​ល្បឿន​អតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការ​ទាំងស្រុងរ​បស់​រថភ្លើង​នេះ រួមមាន ការ​បើក​បិទ​ទ្វារ ការ​ចាប់ផ្ដើម​រត់ និង​ការ​ចូល​ចត​ក្នុង​ស្ថានីយ គឺ​សុទ្ធតែ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ត​ ​មិនបាច់​មាន​​ជំនួយ​ពី​មនុស្ស​។ រថភ្លើង​នេះ​កំពុងដំណើរការ​ដូច​ទៅនឹង​ផ្លូវ​ទស្សនកិច្ច​សម្រាប់​ទេស​ចរ​នៅ​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់​ទីក្រុង Wuhan។

Hyundai អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​ដោយ​បណ្ដាក់ទុន​ជិត 2.5 ពាន់​លាន​ដុល្លារ​អាម៉េរិក

ក្រុមហ៊ុន​រថយន្ត Hyundai កាលពី​ថ្ងៃទី 11 ឧសភា បានឱ្យដឹងថា នឹង​វិនិយោគ 200 ពាន់​លាន​រ៉ូ​ពី​ឥណ្ឌា (2.45 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​រង្វង់ 10 ឆ្នាំ នៅក្នុង​រដ្ឋ​ភាគខាងត្បូង​របស់​ប្រទេស​ឥណ្ឌា ដើម្បី​បង្កើន​ការផលិត និង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ម៉ូ​ដែលថ្មី។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Hyundai Motor India ក្រុមហ៊ុន Hyundai នឹង​បង្កើត​ស្ថាប័ន​មួយ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ដំឡើង​ថ្ម​រថយន្ត​អគ្គិសនី​ដែល​អាច​សម្រេចបាន 178,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ និង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 100 កន្លែង​នៅ​ទូទាំង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ ពួកគេ​មាន​គម្រោង​បង្កើន​សមត្ថភាព​ផលិត​ក្នុងស្រុក​ឱ្យបាន​ដល់ 850,000 គ្រឿងក្នុង​មួយឆ្នាំ។ ព័ត៌មាន​ខាងលើ​លេចឡើង​បន្ទាប់ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ឥណ្ឌា​បានឱ្យដឹងថា នឹង​ដំឡើង​ពន្ធអាករ​ចំពោះ​រថយន្ត និង​ម៉ូតូ ក្នុងនោះ​មាន​ទាំង​យានយន្ត​អគ្គិសនី​ផងដែរ ដែល​នាំចូល​ពី​បរទេស ដើម្បី​ជំរុញ​ការផលិត​ក្នុងស្រុក។ វិស័យ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា បាន និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក មានដូចជា Tata Motors និង Mahindra & Mahindra ក៏ដូចជា​ដៃគូ​អន្តរជាតិ មានដូចជា … Read more

រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

(សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។ ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។ «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។ … Read more

អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។ ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។ តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។ បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

ក្រុម​ហ៊ុន​​​នៅ​អឺរ៉ុប​ ប្រើ​​ ChatGPT ជំនួស​បុគ្គលិក 250 នាក់​ នាំ​ឱ្យ​មាន​ការ​​បារម្ភ​អំពី​អាជីព​ផ្ទាល់​ខ្លួន​

ក្រុម​ហ៊ុន​អង់គ្លេស Octopus Energy បាន​ឱ្យ​ដឹង​ថា កម្មវិធី ChatGPT កំពុង​ធ្វើ​ការ​ជំនួស​បុគ្គលិក​ 205 នាក់​ នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច និង​ត្រូវ​បាន​វាយ​តម្លៃ​ថា ល្អ​ជាង​អ្នក​ជំនាញ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពេញ​លេញ​ទៅ​ទៀត​។ លោក Greg Jackson ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថាមពល​ Octopus Energy នៅ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង លោក​បាន​ចាប់​ផ្ដើម​​សាកល្បង​ប្រើ​ប្រាស់​កម្មវិធី ChatGPT នៅ​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​។ យោង​តាម​លោក Greg ក្រុម​ហ៊ុន​ Octopus Energy ទុក​ឱ្យ​ AI (បញ្ញាសិប្បនិម្មិត) ឆ្លើយ​តប​អ៊ីមេល​ពី​អតិថិជន​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​អ្នក​ជំនាញ​។ អ៊ីមេល​ដែល chatbot នេះ​សរសេរ​ ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អតិថិ​ជន​រហូត​ដល់ 80%​ ខ្ពស់​ជាង​កម្រិត 65% នៃ​អ៊ីមេល​ដែល​ឆ្លើយ​តប​ដោយ​បុគ្គលិក​​មាន​ឯកទេស​ទៅ​ទៀត​។ ក្រោយ​ពី​បាន​ធ្វើតេស្ត​រួច​រាល់ ចាប់​ពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន Octopus Energy សម្រេច​ចិត្ត​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច​​​ចំនួន 34%​ ក្នុង​ចំណោម​អ៊ីមេល​សរុប​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ទទួល​ពី​អតិថិ​ជន​។ កាល​ពី​មិន​ទាន់​មាន​ ChatGPT ក្រុម​ហ៊ុន​ខាងលើ​ត្រូវ​ការ​បុគ្គលិក 250 … Read more

អគារ​សង់​ដោយ​ការ​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប ប្រើពេល​ស្ថាបនា​​តែ 140 ម៉ោង

(អាល្លឺម៉ង់) – អគារ​ដែល​មាន​បណ្ដោយ​ 55 ម៉ែត្រ ទទឹង 11 ម៉ែត្រ និង​កម្ពស់ 9 ម៉ែត្រ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​កម្មករ​ពីរ​នាក់ និង​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ គម្រោង​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ ត្រូវបាន​បញ្ជាក់ថា ជា​សំណង់​បោះពុម្ព 3D ធំជាងគេ​បង្អស់​នៅ​ទ្វីបអឺរ៉ុប។ ជាធម្មតា ការ​សាង​សង់​​អគារនីមួយៗគឺ​ត្រូវ​ប្រើប្រាស់​កម្មករ​យ៉ាងហោច​ក៏​ប្រាំ ឬ​ដប់​នាក់ ប៉ុន្តែ ការស្ថាបនា​អគារ​បោះពុម្ព 3D នេះ មាន​បុគ្គលិក​​​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ កម្មករសំណង់​នៅទីនេះ​គឺជា​រ៉ូ​បូត​ដែល​ធ្វើការ​ទៅតាម​គម្រោង​ដែល​បាន​កំណត់​​នៅលើ​កុំព្យូទ័រ។ តាម​ផែនការ គម្រោង​នេះ​នឹងត្រូវ​សាងសង់​រួចរាល់​ក្នុង​រយៈពេល 140 ម៉ោង។ នៅពេល​រួចរាល់ អគារ​នេះ​នឹងមាន​ទំហំ​ប្រហែល 55 ម៉ែត្រ x 11 ម៉ែត្រ x 9 ម៉ែត្រ។ លោក Hans-Joerg Kraus ដែលជា​នាយក​ប្រតិបត្តិ​របស់ Kraus Gruppe ឱ្យដឹងថា «ខ្ញុំ​គិតថា បច្ចេកវិទ្យា​បោះពុម្ព 3D មាន​អនាគត​ប្រកបដោយ​សក្ដានុពល។ …នៅទីនេះ យើង​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា នេះ​ជា​ផលិតផល​ដែល​ឆ្ពោះទៅកាន់​អនាគត … Read more

មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។ «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។ «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។ «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។ ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត … Read more

ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរខ្នាត​តូច​​របស់ Westinghouse អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​មនុស្ស 300,000 គ្រួសារ

(សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ AP300 របស់​ក្រុមហ៊ុន Westinghouse មាន​កម្លាំង 300 ម៉េ​ហ្គា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តម្រូវការ​របស់​ម​នុស្ស 300,000 គ្រួសារ។ ក្រុមហ៊ុន Westinghouse ថ្មីៗនេះ បានបង្ហាញ AP300 ដែលជា​កំណែ​តូច​របស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP1000 នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​សមត្ថភាព​ប្រើប្រាស់​ថាមពល​នុយ​ក្លេ​អែរ ដោយសារតែ​តម្រូវការ​ ​ថាមពល​ស្អាត​កើនឡើង​ខ្ពស់។ តាម​​ផែនការ ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP300 នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ 2027 និង​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​បរិមាណ​ស្មើនឹង ¼ នៃ​ថាមពល​​របស់​ម៉ាស៊ីន AP1000។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Westinghouse ដែល​បានប្រកាស​កាលពី​ថ្ងៃទី 04 ឧសភា។ ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ម៉ាស៊ីន​កាន់តែ​តូច ការចំណាយ​ក្នុងការ​អភិវឌ្ឍ​ក៏​កាន់តែ​ទាប។ AP300 នឹងមាន​ការចំណាយ​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក/គ្រឿង ខណៈដែល AP1000 ​ត្រូវ​ចំណាយ 6.8 ពាន់​លាន​ដុល្លារ។ AP300 នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 300 ម៉េ​ហ្កា​វ៉ា​ត់ ស្មើនឹង ¼ បើ​ធៀប​នឹង … Read more