អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres យល់ថា យុគសម័យឡើងកម្ដៅទូទាំងសកលលោកបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមចូលដល់ «យុគសម័យដុតកម្លោច»។
«អាកាសធាតុប្រែប្រួលកំពុងកើតមានឡើងយ៉ាងអាក្រក់ ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ» លោក Guterres ប្រកាសកាលពីថ្ងៃទី 27 កក្កដាដូច្នេះ និងបន្តថា «នៅតែអាចគ្រប់គ្រងកំណើនសីតុណ្ហភាពទូទាំងសកលលោកក្នុងកម្រិត 1.5 អង្សាសេ និងចៀសផុតពីសេណារីយោស្ដីពីការប្រែប្រួលអាកាសធាតុអាក្រក់បំផុត។ ប៉ុន្តែ យើងត្រូវតែធ្វើសកម្មភាពឱ្យបានខ្លាំងក្លាជាបន្ទាន់»។
ការព្រមាននេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា បីសប្ដាហ៍កន្លងទៅនេះគឺជាពេលដែលផែនដីមានកម្ដៅខ្ពស់បំផុតមិនធ្លាប់មានពីមុន។ ខែកក្កដាឆ្នាំនេះ កំពុងស្ថិតក្នុងជំហានក្លាយទៅជាខែដែលមានអាកាសធាតុក្ដៅជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។
លោក Guterres ក៏បានអំពាវនាវសូមឱ្យអ្នកនយោបាយ ធ្វើសកម្មភាពជាបន្ទាន់។ «ខ្យល់អាកាសមិនអាចដកដង្ហើមបាន កម្ដៅមិនអាចទ្រាំបាន ផលចំណេញពីឥន្ធនៈហ្វូស៊ីល និងការអង្គុយនៅស្ងៀម មិនធ្វើសកម្មភាព គឺជារឿងដែលមិនអាចទទួលយកបាន។ មេដឹកនាំត្រូវតែជាអ្នកដើរនាំមុខគេ។ មិនអាចពន្យារពេល មិនអាចប្រើលេស មិនអាចរង់ចាំអ្នកផ្សេងធ្វើមុន ព្រោះថា មិនមានពេលទៀតនោះទេ»។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិអះអាងថា ការប្រើប្រាស់ថាមពលកកើតឡើងវិញប្រកបដោយភាពខ្លាំងក្លា និងការកែសម្រួលក្នុងវិស័យមួយចំនួន មានវិស័យដឹកជញ្ជូនជាដើម បង្ហាញថា មានភាពជឿនលឿន ប៉ុន្តែសុទ្ធតែមិនទាន់បានឆ្ងាយ និងលឿនគ្រប់គ្រាន់នៅឡើយ ហើយនៅតែត្រូវការបន្ថែមល្បឿនបន្តទៀត៕





រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោកស្រី Irene Montero ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណា COVID-19 បន្ទាប់ពីត្រូវបានធ្វើតេស្តរកមេរោគ ខណៈដែលស្វាមីរបស់លោកស្រី គឺឧបនាយករដ្ឋមន្ត្រី Pablo Iglesias ត្រូវបង្ខាំងខ្លួននៅដោយឡែក។
លោកស្រី Sophie Gregoire ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសអង់គ្លេស ប៉ុន្តែ នៅមានសុខភាពល្អ និងមានអាការរោគស្រាលប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Dutton ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគ COVID-19 និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងរដ្ឋ Queensland ដើម្បីនៅដាច់ដោយឡែក និងទទួលការព្យាបាល។ លោក Dutton គឺជាអ្នកនយោបាយអូស្ត្រាលីទី1ហើយ ដែលបានឆ្លងវីរុស COVID-19។
លោក Ali Akbar Velayati អាយុ74ឆ្នាំ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិ របស់មេដឹកនាំអ៊ីរ៉ង់ Ali Khamenei ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19។ លោក Ali Akbar Velayati ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ចាប់ពីឆ្នាំ 1981-1997 មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការបរទេសរបស់មេដឹកនាំ Ali Khamenei។
យោងតាមសារព័ត៌មាន Reuters ស្ត្រីដែលជាមន្ត្រីការបរទេសហ្វីលីពីននេះ ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 កាលពីថ្ងៃទី12មីនា ដែលនេះជាករណីដំបូងបង្អស់នៅឯអង្គការសហប្រជាជាតិ នាទីក្រុង New York។ ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kira Christianne Azucena
យោងតាមសារព័ត៌មាន Guardian កាសែតធំមួយដែលមានឈ្មោះថា Jornal O Dia របស់ប្រេស៊ីល ថ្ងៃនេះបានចេញផ្សាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឆ្លងមេរោគ COVID-19 បន្ទាប់ពីបានធ្វើតេស្ត។ សារព័ត៌មាន Fox News ក៏បានចេញផ្សាយអំពីដំណឹងនេះ៕