នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

(ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។ នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។ ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។ យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។ «តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។ យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 … Read more

កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។ កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។ យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ … Read more

យាន​អវកាស​គ្មាន​មនុស្សបើក​បរ​ Cygnus ត្រឡប់​មក​កាន់​ផែនដី

យាន​អវកាស Cygnus បាន​ចាកចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​​បាន​បញ្ចប់​បេសកកម្ម​ដឹក​ទំនិញ​ឱ្យ​ណាសា និង​ដៃគូសហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ​ Cygnus របស់​ក្រុម​ហ៊ុន Northrop Grumman កាល​ពី​វេលា​ម៉ោង 8 និង 6 នាទី​ព្រឹក ​ថ្ងៃទី 22 ធ្នូ ត្រូវ​នឹង​ម៉ោង​ប្រហែល 20 ថ្ងៃ​ទី 23 ធ្នូ​ ម៉ោង​នៅ ​កម្ពុជា បាន​ចាក​ចេញ​ផុត​ពីដៃ​រ៉ូបូត​របស់​​ ISS បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​ 4 ខែ​។ នេះ​បើ​តាម​យោង​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ដូច្នេះ Cygnus បាន​ចាកចេញ​ពី ISS ដោយ​ជោគ​ជ័យ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ប្រគល់​ទំនិញទម្ងន់​ជាង 3,700 គីឡូក្រាម​ ដែល​រួម​មាន​ ឧបករណ៍​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ គ្រឿង​សំណង់​អវកាស ផលិត​ផល​ពាណិជ្ជកម្ម ឧបករណ៍​បច្ចេក​វិទ្យា និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ឱ្យ​ណាសា និង​ដៃ​គូ​សហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស Cygnus បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ … Read more

កម្ពុជា​ – វៀតណាម ស្នើ​ឱ្យបង្កើន​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន​ជាង​​មុន​ទ្វេដង​

នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ប្រឹង​ប្រែង​ ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ 20 ពាន់​លាន​ដុល្លារ​​អាម៉េរិក នា​ពេល​ខាង​មុខ ដែល​តួលេខ​នេះ​ច្រើន​ជាង​ 10 ពាន់​លាន​ដុល្លារ បើធៀប​នឹង​ឆ្នាំ 2022​។ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ហ្វាំ មិញចិញ (Pham Minh Chinh) កាល​ពី​ព្រឹក​ថ្ងៃទី 11 ខែ​ធ្នូ ឆ្នាំ 2023 សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត អះអាង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​នេះ គឺដើម្បី​បន្ត​ប្រពៃណី​ល្អ​ប្រសើរ​ ជំរុញ​​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ឱ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ថែម​ទៀត​។ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​នៅក្នុង​ការ​ជួយ​គ្នា​កសាង​សេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់​ការ សមាហរណកម្ម​អន្តរជាតិ​ស៊ីជម្រៅ និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​គឺ​ពាណិជ្ជកម្ម​នៅ​តាម​បន្ទាត់​ព្រំ​ដែន។ មេដឹក​នាំ​កម្ពុជា​ – វៀតណាម ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើងដល់​ 20 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នា​ពេល​ខាង​មុខ និង​ឯកភាព​ក្នុងការ​លើក​ទឹក​ចិត្ត​ ​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​សកម្មភាព​វិនិយោគ ពាណិជ្ជកម្ម​របស់​បណ្ដា​ក្រុម​ហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​។ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ ហ៊ុន​ ម៉ាណែត ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃទី 11 … Read more

ឧទ្ធម្ភាគ​ចក្រ​ស្វ័យប្រវត្ត​ធំជាង​គេ​លើ​ពិភពលោក កំពុង​ត្រូវ​បាន​​ផលិត

ឧទ្ធម្ភាគ​ចក្រ​ R550X អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ 550 គីឡូក្រាម អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង សម​ស្រប​សម្រាប់​បេសក​កម្ម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ពន្លត់​អគ្គិភ័យ និងសកម្មភាព​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​ទឹក​​ជា​ដើម​។ ទំព័រ Interesting Engineering កាល​ពី​ថ្ងៃទី 08 ធ្នូ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​អាម៉េរិក Rotor Technologies ចាប់​ផ្ដើម​ផលិត​ R550X និង​អះអាង​ថា​ នេះ​គឺជា​ឧទ្ធម្ភាគ​ចក្រ​ស៊ីវិល​គ្មាន​មនុស្ស​បើកបរធំជាង​គេ​បង្អស់​ក្នុង​ទីផ្សារ​។ ឧទ្ធម្ភាគ​ចក្រ​នេះ​ប្រើ​ប្រាស់​អង្គញាណ និង​ប្រព័ន្ធ​បញ្ជា​ឌីជីថល​ដើម្បី​ដំណើរ​ការ​ដោយ​សុវត្ថិភាព និង​ស្វ័យ​ប្រវត្ត​ ដែល​អាច​ហោះ​ហើរ​ក្នុង​អាកាសធាតុ​មិន​ល្អ មាន​ជា​អាទិ៍ ​មេឃ​ចុះ​អ័ព្ទ​ និង​មេឃងងឹត​​ជា​ដើម​។ R550X ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ទំនិញ​បាន 550 គីឡូក្រាម ដោយ​មិន​បាច់មាន​មនុស្ស​បើក​បរ​។ វា​អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង និង​មាន​ល្បឿន​អតិបរមា​ 241 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Lycoming IO-540 ព្រម​ទាំង​មាន​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​បម្រុង​បែប​ឌីជីថល់​ផងដែរ​។ Rotor Technologies ឱ្យ​ដឹង​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​អាច​ប្រើ​ប្រាស់​នៅក្នុងវិស័យ​ជា​ច្រើន ចាប់​ពី​កសិកម្ម ពន្លត់​អគ្គិភ័យ តាម​ដាន​ស៊ើប​អង្កេត ឬ​សម្រាប់​សកម្មភាពតាម​​ផ្លូវ​ទឹក​ជា​ដើម​។ … Read more

រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

Aion ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​រថយន្ត​អគ្គិសនី​របស់​សាជីវកម្មរដ្ឋ​ចិន​ GAC បាន​ចូល​មក​កាន់កម្ពុជា ដែលជា​ទីផ្សារ​អន្តរជាតិ​ទីពីរ​របស់​​ក្រុម​ហ៊ុន​នេះ​ បន្ទាប់​ពី​ប្រទេស​ថៃ​។ GAC Aion បាន​ប្រកាស​ថា បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ដោយ​ការ​បង្ហាញ​រថយន្ត​ម៉ូដែល crossover Aion Y Plus។ នេះ​បើ​តាម​ប្រកាស​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃទី 05 ធ្នូ​។ GAC Aion នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​ច្រើន​ម៉ូដែល​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​រថយន្ត​ឱ្យ​​ងាក​ទៅ​រក​ថាមពល​​ស្អាត​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លម្អិត​ទាក់​ទង​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ទី​ផ្សារ​​កម្ពុជា​នៅ​ឡើយ​។ GAC Aion គឺជា​មួយ​ក្នុង​ចំណោម​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​។ ក្នុង​ខែ​វិច្ឆិកា 2023 ក្រុម​ហ៊ុន​នេះ​លក់​រថយន្តអគ្គិសនី​បាន​ 41,567 គ្រឿង​ កើនជាង 44% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ និង​កើន​ 0.15% ធៀប​នឹង​ខែ​តុលា​។ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ GAC Aion លក់​រថយន្ត​បាន​ជាង 436,000 គ្រឿង​ កើន​ជិត 81% ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​៕

​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

ប្រទេស​ថៃ គ្រោង​នឹង​បន្ថែម​ពេល​វេលា​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​សង្ក្រាន្ត ឱ្យ​ឡើង​ដល់​មួយ​ខែ ជួយ​លើក​កម្ពស់​​ព្រឹត្តិការណ៍​នេះ​ឱ្យ​ឡើង​ដល់​ថ្នាក់​អន្តរជាតិ​ និង​ជួយ​ឱ្យ​ប្រទេស​ជាតិ​​មាន​ឈ្មោះ​នៅ​ក្នុង​ Top 10 នៃ​ទីតាំង​ប្រារព្ធពិធី​បុណ្យ​លំដាប់​កំពូល​លើ​ពិភពលោក​។ លោក​ស្រី Paetontarn Shinawatra ប្រធាន​គណៈកម្មការ​យុទ្ធ​សាស្ត្រ​អំណាច​ទន់​ថ្នាក់​ជាតិ (NSPSC) កាល​ពី​ថ្ងៃទី 01 ធ្នូ បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​បាន​ឯកភាព​ជំរុញ​សង្ក្រាន្ត​ឱ្យ​ក្លាយ​ជា​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ដែលពិសេស​បំផុត​របស់​ពិភពលោក​។ NSPSC គ្រោង​នឹង​ប្រារព្ធ​ពិធីបុណ្យ​មហា​សង្ក្រាន​ទទួល​ឆ្នាំ​ថ្មី​ក្នុង​រយៈ​ពេល​មួយ​ខែ​ ជំនួស​ឱ្យ​បី​ថ្ងៃ​ដូច​កន្លង​មក​​​។ NSPSC គ្រោង​នឹង​ដាក់​សំណើ​ខាងលើ​នេះ​ឡើង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​​ខែ​ក្រោយ​។ គណៈកម្មការ​នេះ​ក៏​រំពឹង​ថា រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ដែល​គ្រោង​នឹង​អូស​បន្លាយ​រហូត​ដល់​មួយ​ខែ​នេះ​ នឹង​បង្កើត​បាន​ប្រាក់​ចំណូល​ 35 ពាន់​លាន​បាត (ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​សេដ្ឋកិច្ច​ប្រទេសថៃ​៕

​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា កើន​ឡើងកាន់​តែ​​ខ្ពស់

នៅ​ក្នុង​រយៈ​ពេល 10 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 នេះ​ កម្ពុជា​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 4 លាន​នាក់​ កើន​​ឡើង​ច្រើន​បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំកន្លង​។ យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 មាន​ទេសចរ​បរទេស​ជាង 4.4 លាន​នាក់​មក​ទស្សនាកម្ពុជា ដែល​តួលេខ​នេះ​កើន​ 179.7% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្រសួង​ឱ្យ​ដឹង​ថា ទេសចរ​ថៃ​រួម​ចំណែក​រហូត​ដល់ 1 លាន​នាក់​ ស្មើ​នឹង 34.1% នៃ​ចំនួន​ភ្ញៀវបរទេស​សរុប​ ខណៈ​ដែល​​វៀតណាមរួម​ចំណែកជាង​ 8 សែន​នាក់​ ស្មើ​នឹង 18.7% ស្រប​ពេល​ដែល​ចិន​រួម​ចំណែកជាង 4 សែន​នាក់ ស្មើ​នឹង​ 10.3%​។ ដោយ​ឡែក ក្នុង​ខែ​តុលា កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួនជាង​ 480,000 នាក់​ កើន​ 54.9% បើ​ធៀប​នឹង​ខែ​តុលា​ឆ្នាំ​កន្លង​។ ក្រៅ​ពី​ភ្ញៀវមក​ពី​ប្រទេស​ថៃ វៀតណាម និង​ចិន ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀតក៏​រួម​ចំណែក​ច្រើន​នៅ​ក្នុង​កំណើន​ទេសចរ​បរទេស​របស់​កម្ពុជា​ មាន​ជាអាទិ៍​ ឡាវ … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

ជប៉ុន​ជិត​បាញ់បង្ហោះ​ផ្កាយរណប​ធ្វើ​ពី​ឈើ​ ឡើង​ទៅ​កាន់​ទីអវកាស

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណាសា) និង​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (ចាសា) កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស​។ យោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាម៉េរិក និង​ចាសា (JAXA) របស់​ជប៉ុន ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​នា​ពេល​អនាគត​។ ក្រោយ​ពីបាន​​ធ្វើ​ការ​ពិសោធដោយ​​ជោគ​ជ័យ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ផ្កាយរណប​ធ្វើ​ពី​ឈើ​ ពិត​ជាសម​ស្រប​សម្រាប់​ការ​បាញ់​បង្ហោះ​សាកល្បង​។ ប្រភេទ​ឈើ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​យក​មក​ផលិត​ផ្កាយ​រណប​ គឺ​ឈើ​ Magnolia។ បច្ចុប្បន្ន នៅ​ជុំវិញ​គន្លង​តារាវិថីផែនដី មានវត្ថុ​អវកាស​ជាង 8,440 តោន រួម​ទាំង​សំរាមអវកាស​ ដែល​មាន​ដូច​ជា ​ផ្កាយរណប​ដែល​ខូច និង​បំណែក​រ៉ុក្កែត​ដែល​លែង​ប្រើ​ប្រាស់​ជា​ដើម។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពន្លឺ​ពេល​រាត្រី​កើនខ្ពស់​ជាង​មុន​ ​10% បង្ក​ការ​​រំខាន​ដល់​ការ​សង្កេតមើល​ទៅ​កាន់​ទីអវកាស​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយរណបដែល​ធ្វើ​ពី​ឈើ មាន​ដូចជា LignoSat ជា​ដើម នឹង​បង្ក​ផល​ប៉ះពាល់​តិច​ជាង បើ​ធៀប​នឹង​សំរាម​អវកាស​នា​បច្ចុប្បន្ន​ ព្រម​ទាំង​កាត់​​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ​៕

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី 16 នឹង​ធ្វើ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ 2023

(ភ្នំពេញ) – ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី 16 កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និ​បាតកោះពេជ្រ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023។ យោងតាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើនេះ ក្រសួង​​ក៏នឹងរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនផងដែរ ដែល​មាន​ដូចជា កម្មវិធីសិក្ខាសាលាស្តីពី ការជំរុញសកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធី ចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យឯកជន។ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវា ឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះ​បើ​តាមប្រកាស​របស់​ ​ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃ​ទី 05 ខែ​ឧសភា ឆ្នាំ 2023​៕

យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យានជំនិះ Switchblade អាច​ធ្វើដំណើរ​ក្នុងល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​បត់​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ហោះ​លើ​អាកាស​។ យាន Switchblade របស់​ក្រុម​ហ៊ុន​ Samson Sky បាន​ហោះ​ហើរ​ជា​ផ្លូវ​ការ​​​លើក​ដំបូង​ ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មួយ​ឆ្នាំ​មុន​ ពី​អគ្គនាយករដ្ឋាន​អាកាសចរណ៍​អាម៉េរិក (FAA) និង​ 14 ឆ្នាំ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ជា​លើក​ទីមួយ។ នេះ​បើ​តាម​សារព័ត៌មាន Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 វិច្ឆិកា។ យានជំនិះ​នេះ​អាច​ប្រែពី​ត្រីចក្រយានយន្ត​មក​ជា​យន្តហោះ ដោយ​គ្រាន់​តែ​ចុច​លើ​គ្រាប់​ចុច​មួយ​គ្រាប់​។ យាន Switchblade អាច​បើក​បរ​ក្នុង​​ល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​ស្ថិត​ក្នុង​រូប​រាង​​​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ប្រែ​ខ្លួន​ជា​យន្ត​ហោះ​ ហោះ​លើ​អាកាស​។ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខណ្ឌ​ Grant របស់​ទីក្រុង Moses Lake នៃរដ្ឋ Washington យាន Switchblade បាន​ហោះ​ឡើង​នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ កម្ពស់ 150 ម៉ែត្រ និង​ហោះ​ជុំវិញគោលដៅ​ចំនួន 6 … Read more