រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

អ្នកប្រើប្រាស់​គ្រាន់តែ​អាន​ខ្លឹមសារ​ចម្បង​ដែល​ត្រូវ​ផ្ញើ មុខងារ AI (បញ្ញា​សិប្បនិម្មិត) នៅលើ Gmail នឹង​ជួយ​សរសេរ​ជា​សំបុត្រ​ពេញលេញ។ ឧបករណ៍ Help me write ដែលមាន​ជំនួយ​ពី AI របស់ Google ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​​ចាប់ពី​សប្ដាហ៍​នេះ នៅក្នុង​កម្មវិធី​ Gmail ទាំង​នៅលើ Android ទាំង​នៅលើ iOS។ មុខងារ​ថ្មី​នេះ​អាចជួយ​អ្នកប្រើប្រាស់​តាម​ពីរ​វិធី​សំខាន់​ រួមមាន កែសម្រួល​អ៊ី​មេ​ល​ដែល​កំពុង​សរសេរ ឬ​សរសេរ​ថ្មី​ទាំងស្រុង ដោយ​យោងទៅតាម​សំណើ​របស់​ម្ចាស់។ ដើម្បី​ប្រើប្រាស់​មុខងារ Help me write អ្នកប្រើប្រាស់​ត្រូវតែ​ចុះឈ្មោះ​កម្មវិធី​សាកល្បង​នៅលើ Workspace Labs របស់ Google។ កម្មវិធី​សរសេរ​អ៊ី​មេ​ល​ដោយ​ស្វ័យប្រវត្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ផលិតផល AI លើ Google Workspace ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ I/O 2023 កាលពី​ខែឧសភា 2023។ ក្រៅពី​ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច Help me write ក៏​អាចបង្កើត​ខ្លឹមសារ​ក្នុង Google Docs ឬ​បង្កើត​តារាង​គណនា​រហ័ស​លើ Google … Read more

វិធី Block លេខទូរស័ព្ទ Call រំខានទាំង Android iOS និងWindows Phone

ការប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងអាចនិយាយបានថា ចៀសមិនផុតឡើយពីរឿងមិនចង់ឱ្យនរណាម្នាក់ Call ចូល ឬអ្នកដែលតែងតេមករំខានយើង។ ហេតុផលនេះ គេហទំព័រ ឡារ៉ែន សូមលើកយកមកជូននូវវិធីសាស្រ្ដមួយទៀតដែលប្រិយមិត្តអាចធ្វើការបិទលេខទូរស័ព្ទ(Block Phone Number) មិនឱ្យតេមករំខានយើងទាំងក្នុងប្រព័ន្ធ Android iOS និង Windows Phone វិធី Block លេខទូរស័ព្ទលើទូរស័ព្ទ iPhone មុនដំបូងចូលទៅកាន់ Phone, FaceTimes ឬ Messages លើទូរស័ព្ទ iPhone បន្ទាប់មកចុចលើ Contact ដែលអ្នកចង់ធ្វើការ Block។ បន្ទាប់មកទៀតអូសចុះទៅក្រោមហើយចុចលើពាក្យ ‘Block this caller’។ ចុងក្រោយចុចលើ Block Contact។ មួយជម្រើសទៀត អ្នកអាចចូលទៅ Settings > Phone > Call Blocking & Identification > Block Contact។ សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធ Android ចំពោះប្រិយមិត្តដែលកំពុងប្រើទូរស័ព្ទ … Read more