ប្រទេសពីរក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំៗទាំងដប់របស់ពិភពលោក កំពុងជួបវិបត្តិសេដ្ឋកិច្ច
ចក្រភពអង់គ្លេស និងជប៉ុន បាន និងកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចចាប់ពីដំណាក់កាលចុងឆ្នាំ 2023 ខណៈដែលសហរដ្ឋអាម៉េរិក បន្តទទួលបានសញ្ញាណវិជ្ជមានគួរឱ្យមានសុទិដ្ឋិនិយមជាងមុន។ មហាអំណាចសេដ្ឋកិច្ចទាំងដប់របស់ពិភពលោក រួមចំណែកយ៉ាងធំធេងទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ទូទាំងសកលលោក និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ក៏ប៉ុន្តែ ពីរប្រទេសក្នុងចំណោមនោះ ពោលគឺ ជប៉ុន និងអង់គ្លេស ថ្មីៗនេះបានប្រកាសអំពីស្ថានភាពសេដ្ឋកិច្ច ដែលធ្លាក់ចូលក្នុងវិបត្តិ ក្នុងរយៈពេលពីរត្រីមាសជាបន្តបន្ទាប់។ ចំណែកមហាអំណាចសេដ្ឋកិច្ចទាំង 8 ផ្សេងទៀត បានឃើញកំណើនសេដ្ឋកិច្ចងើបឡើងវិញប្រកបដោយទំនុកចិត្ត។ ខាងក្រោមនេះគឺជាស្ថានភាពសេដ្ឋកិច្ចរបស់ Top 10 នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងដប់ លើពិភពលោក នៅក្នុងឆ្នាំ 2024 ដោយយោងទៅលើការវិភាគទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលគិតត្រឹមថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2024៖ សហរដ្ឋអាម៉េរិក GDP៖ 27,974 ពាន់លានដុល្លារ GDP ជាមធ្យមសម្រាប់មនុស្សម្នាក់៖ 83 ពាន់ដុល្លារ កំណើន GDP ប្រចាំឆ្នាំ៖ 1.5% ចាប់ពីឆ្នាំ 1960 ដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិក … Read more