ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

រូបភាព​ដំបូង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយអវកាស​ចិន

អាជ្ញាធរ​ចិន​ បាន​បង្ហាញ​រូប​ភាព​ដំបូង​ស្ដី​ពី​រចនា​សម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយ​អវកាស​​ចិន ធានកុង (Tiangong) ដែល​មាន​ម៉ូឌុល​ចំនួន​បី ​ប្រព័ន្ធ​សូឡា ដៃយន្ត និង​អ្វី​ៗ​ជា​ច្រើន​ទៀត​។ រូប​ភាព​ដំបូង​ស្ដីពី​រចនា​សម្ព័ន្ធ​របស់ ធានកុង នេះ ត្រូវ​បាន​ថតដោយ​អ្នក​អវកាស​នៅ​លើ​យាន​ Shenzhou 16 ដែល​ស្ថិត​នៅ​ពី​ខាងលើ​ មុន​ពេល​ត្រលប់មក​កាន់​ផែន​ដី​កាល​ពី​ខែ​កន្លង​។ ក្នុង​រូប​ថត​នេះ​គឺជា​ស្ថានីយ​អវកាស​ធានកុង​ ​មាន​រាង​ជា​អក្សរ​ T ទម្ងន់​ 90 តោន​ ដែល​មាន​ប្រព័ន្ធ​ថ្ម​សូឡា ដៃ​យន្ត​ រួម​នឹង​អ្វី​ៗ​ជា​ច្រើន​ទៀត​ និង​មាន​ផែនដី​ជា​ទិដ្ឋភាព​ខាង​ក្រោយ​។ នេះ​បើ​តាម​សារព័ត៌មាន Space។ រូប​ថត​ថ្មី​បំផុត​ស្ដីពី​ស្ថានីយ​អវកាស​ធានកុង ដែល​ជា​គម្រោង​ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​កាល​ពី​ឆ្នាំ 1992 និង​សម្រេច​ជោគ​ជ័យ​កាល​ពី​ឆ្នាំ 2022 ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 28 វិច្ឆិកា 2023 នៅ​ទីក្រុង​ហុងកុង​ ដោយ​តំណាង​ម្នាក់​មក​ពី​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA)។ CMSA ឱ្យ​ដឹង​ថា អ្នក​អវកាស​ចិន​កម្រ​នឹង​មាន​ឱកាស​បាន​ថត​យក​រូប​ភាព​ពេញ​លេញ​របស់​ ធានកុង តាម​បង្អួច​ រាប់​ចាប់​តាំង​ពី​ពេល​ដំឡើង​ស្ថានីយ​នេះ​កាល​ពីឆ្នាំ 2021​។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃទី 30 តុលា 2023 ក្រោយ​ពី​បាន​ផ្ដាច់​ខ្លួន​ពី​ស្ថានីយធានកុង យាន​អវកាស​ Shenzhou … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

តំណាង​មន្ទីរ​វប្បធម៌ និង​កីឡានៃ​ទីក្រុង​ហូជីមិញ ​ឱ្យ​ដឹង​ថា បាន​ក្ដាប់​បាន​ព័ត៌មាន និង​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​មាន​ចំណាត់ការ​លើ​ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែល​បាន​បង្ហោះ​វីដេអូបង្ហាញ​ពី​​ទិដ្ឋភាព​អង្គរបស់​កម្ពុជា​ ប៉ុន្តែ​បន្ថែម​រូប​ភាព​ស្ដេច​ថៃ និង​ទង់ជាតិ​ថៃ​។ ការ​បញ្ជាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2023 ដោយ​លោក ឡាំ ង៉ូ​ហ្វាំងអាញ់ ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា នៃ​ទីក្រុង​ហូជីមិញ ជា​ទីដែល​ TikToker ហឿ ក្វុកអាញ់​ រស់​នៅ​។ ប្រធានមន្ទីររូប​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​របាយការណ៍​ផ្លូវ​ការ​ មន្ទីរ​វប្បធម៌ និង​កីឡា​របស់​ទីក្រុង​ហូជីមិញ នឹង​សហការ​ ក៏​ដូច​ជា​មាន​មិត​សមស្រប​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​។ ចំណែក​លោក ហ្វាំ ង៉ុក អនុប្រធាន​មន្ទីរ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ច្បាប់​របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ទើប​អាជ្ញាធរ​វៀតណាម​ត្រូវ​ការ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ចំណាត់​ការ​។ មុន​នោះ នៅលើ​ទំព័រ​ TikTok របស់​ខ្លួន ហឿ ក្វុកអាញ់ … Read more

ចំណីអាហារ​ខូចគុណភាព ឬគុណភាពទាបពី​បរទេស​ នឹង​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រ៉ឹង​បន្ថែម​ទៀត​

(ភ្នំពេញ) – ក្នុងឱកាសអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅឯវិមានសន្តិភាព កាល​ពី​ថ្ងៃទី 13 វិច្ឆិកា 2023 ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលមាន​គុណ​ភាពទាប។ នា​ពេល​កន្លង វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប។ ព្រោះ​ថា វាធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះ​បើ​តាម​​ប្រសាសន៍​របស់​សម្ដេច ហ៊ុន ម៉ាណែត​។ «…ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា» សម្ដេច​ថ្លែង​ដូច្នេះដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​វិស័យ​ឯកជន​ក្នុង​ស្រុក​។ ប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ​ផងដែរ​៕

បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា បឹង​ទឹក​ប្រៃ​ Urmia ពេញ​ដោយ​ទឹក​កាល​ពី​ខែ​កញ្ញា 2020 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេង។ ដោយ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ បឹង Urmia នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈិម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​កញ្ញា 2020 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat 9 កាល​ពី​ខែ​កញ្ញា 2023​។ ឆ្នាំ​ 1995 បឹង Urmia មាន​ទឹក​ក្នុង​បរិមាណ​ច្រើន​ ប៉ុន្តែ​ក្នុង​ពីរ​ទសវត្សរ៍​បន្ទាប់​ កម្រិត​ទឹក​ក្នុង​បឹង​នេះ​បាន​ថយ​ចុះ​ជាង 7 ម៉ែត្រ ដោយ​បាន​បាត់​បង់ទឹក​អស់​ប្រហែល​ 90% ធៀប​នឹង​ផ្ទៃ​បឹង​ទាំង​មូល​​នៅ​មុន​នោះ​។ គ្រោះ​រាំងស្ងួត​បន្តបន្ទាប់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​ទឹក​សម្រាប់​កសិកម្ម​ និង​ការ​សាងសង់​ទំនប់​នៅតាម​ដងទន្លេ​នានា​ដែល​ជា​ប្រភព​ទឹក​សម្រាប់​បឹង​ Urmia គឺជា​កត្តា​សំខាន់​ដែល​បាន​រួម​ចំណែក​នាំ​ឱ្យ​ទឹក​ត្រូវ​អស់​ពី​បឹង​​៕

ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។ កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។ Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។ ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។ ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕

រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

តេឡេស្កុប​វិទ្យុ ASKAP នៅ​អូស្ត្រាលី​ភាគ​​ខាង​លិច​ ថត​បាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ស្ដីពី​រចនា​សម្ព័ន្ធ​អវកាស​មួយ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​ដ៏​ធំ លាត​សន្ធឹង​រហូត​ដល់ 60,000 ឆ្នាំពន្លឺ​។ យោង​តាម​ទំព័រ SpacePlace របស់​ណាសា មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​​ប្រមាណ​ 9 ទ្រីលាន​ (9,000,000,000,000) គីឡូម៉ែត្រ​។ យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ Monthly Notices of the Royal Astronomical Society រចនា​សម្ព័ន្ធ​អវកាស​ចម្លែក​នេះ​គឺជា​ កាឡាក់ស៊ី​ប្រភេទ Polar-ring (បកប្រែក្រៅ​ផ្លូវ​ការ​ថា «កាឡាក់ស៊ី​រង្វង់ចិញ្ចៀន») និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា NCG 4632។ ខុស​ពី​កាឡាក់ស៊ី​ដែល​មាន​ផែនដី Milky Way កាឡាក់ស៊ី NCG 4632 មាន​ថាស​ពន្លឺ​មួយ និង​ពពក​ដ៏​មហិមា​ព័ទ្ធ​ជុំវិញ​ស្នូល​របស់​វា​។ រង្វង់​ពពក​នេះ​ភាគ​ច្រើន​គឺជា​ឧស្ម័ន​អ៊ីដ្រូសែន​ និង​ផ្អៀង​ប្រហែល​ 90 ឌឺក្រេ បើ​ធៀប​នឹង​ផ្ទៃ​របស់​កាឡាក់ស៊ី​។ រចនាសម្ព័ន្ធ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​នេះ​អាច​មាន​ផ្ទុក​ធូលី និង​ផ្កាយ​។ រង្វង់​របស់ NCG 4632 លាត​សន្ធឹង​រហូតដល់ 60,000 ឆ្នាំ​ពន្លឺ​។ រង្វង់​ឧស្ម័ន​នៅ​ខាង​ក្រៅ បូក​រួម​នឹង​ថាស​ខាង​ក្នុង​ដែល​នៅ​ជុំវិញ​ស្នូល NCG … Read more

បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

(សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។ ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។ Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។ ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។ ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស … Read more

ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។ ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។ ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។ កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) … Read more

ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

ផ្ទាំង​គំនូរ​បុរាណ​តាំង​ពី​ឆ្នាំ 1882 ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​អំពី​រឿង «​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា»​ បន្ទាប់​ពី​ទិដ្ឋភាព​លំអិត​របស់​វា​ត្រូវ​បាន​គេ​រក​ឃើញ​។ ទំព័រ Daily Star កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​មួយ​ដ៏​ពិបាក​ឱ្យ​គេ​ជឿ​ ទាក់​ទង​នឹង​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​គូរ​កាល​ពី​ឆ្នាំ 1882 ដោយ​វិចិត្រករ​ R. Josey និង James Archer។ ផ្ទាំង​គំនូរ​នេះ​មាន​ឈ្មោះ​ថា​ «The Betrothal» ។ គំនូរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជាទិដ្ឋភាព​នៃ​សកម្មភាព​​សន្យា​នឹង​គ្នា​អំពី​គម្រោង​រៀប​ការរបស់​អ្នក​និពន្ធ​​ស្កុតឡែន Robert Burns និង​នារី​ម្នាក់​ឈ្មោះ Mary Campbell នៅ​ក្បែរ​ទន្លេ Ayr នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន​កាល​ពី​​ឆ្នាំ 1786​។ ក៏ប៉ុន្តែ នៅ​ពេល​ត្រូវ​បាន​ពង្រីក​​ឱ្យ​ធំជាង​មុន​ 10 ដង ផ្ទាំង​គំនូរ​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ចំពោះ​មុខ​អំណោយ​អនុស្សាវរីយ៍​​រាង​ចតុកោណ​ដែល​មាន​កែង​មូល​។ បើ​ទោះជា​ពិបាក​ឱ្យ​គេ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា វត្ថុ​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។ ក្រោយ​ពី​ទ្រីស្ដី​ស្ដីពី​ «ដំណើរ​ឆ្លង​ពេល​វេលា» ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ករណី​នេះ ចំណាប់​អារម្មណ៍​ក៏​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ The Betrothal ។ ក៏ប៉ុន្តែ ដើម្បី​ប្រឆាំង​នឹង​ទ្រីស្ដី «ដំណើរ​ឆ្លង​កាត់​ពេល​វេលា» មនុស្ស​ជា​ច្រើន​​ក៏​បានបក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​គម្ពីរ​សាសនា​ប៉ុណ្ណោះ​។ យោង​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​ស្កុតឡែន នៅ​ពេល​ស្បថ​ស្បែ​ … Read more

រូបភាព​ភ្នំភ្លើង​លើ​ឋាន​ព្រះ​ចន្ទ​ដែល​ថត​ដោយ​យានអវកាស​រុស្ស៊ី Luna-25

រូបភាព​ដំបូង​ដែល​ថត​ដោយ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​របស់​ប្រទេស​រុស្ស៊ី ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 17 សីហា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។ យោងតាម​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos យានអវកាស Luna-25 បាន​បញ្ជូន​បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង​នៅ​តំបន់​ប៉ូល​ឆ្ងាយ​របស់​ព្រះ​ចន្ទ មកកាន់​ផែនដី។ តាម​គម្រោង យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​របស់​រុស្ស៊ី​ក្រោយ​រយៈពេល 47 ឆ្នាំ គ្រោង​នឹងធ្វើ​ការពិសោធ ស្រាវជ្រាវ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​ចាប់ពី​សប្ដាហ៍​ក្រោយ។ បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង Zeeman បង្ហាញថា ភ្នំភ្លើង​នេះ​មាន​កម្ពស់​ជិត 8 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃរាប​របស់​ព្រះ​ចន្ទ។ ភ្នំភ្លើង​នេះ កន្លងមក​មិនត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​នោះទេ ដោយសារតែ​វា​ស្ថិតនៅ​មួយ​ចំហៀង​ដែល​តែងតែ​បែរខ្នង​ដាក់​ផែនដី។ Roscosmos បញ្ជាក់ថា យាន Luna-25 ក៏បាន​វាស់វែង​កាំរស្មី​ហ្គា​ម៉ា និង​នឺ​ត្រុ​ង​ពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ក៏ដូចជា​តួលេខ​ប្លា​ស្មា​ក្នុង​ទី​អវកាស​ជុំវិញ​ព្រះ​ចន្ទ រួម​នឹង​ឧស្ម័ន និង​ធូលី​លើ​គន្លង​តារាវិថី​របស់​ឋាន​នេះ​ផងដែរ។ Luna-25 គឺជា​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​ដែល​អភិវឌ្ឍ ផលិត និង​ដំណើរការ​ទាំងស្រុង​ដោយ​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន។ គម្រោង​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃទី 11 សីហា​នេះ មាន​គោលដៅ​ក្លាយជា​យានអវកាស​ដំបូង​ដែល​ចុះចត​ដោយថ្នមៗនៅ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 21 សីហា​ខាងមុខ។ គោលដៅ​ចម្បង​របស់​គម្រោង​នេះ​គឺ​ការពិសោធ​ដី​ព្រះ​ចន្ទ​ដើម្បី​ស្វែងរក​ទឹកកក ប៉ុន្តែ Roscosmos ក៏បាន​ឱ្យដឹងថា ពួកគេ​ក៏​ចង់​សាកល្បង​បច្ចេកវិទ្យា​ចុះចត​ដោយថ្នមៗ រួម​នឹង​ស្រាវជ្រាវ​ស្រទាបដី​ខាងលើ​របស់​ឋាន​មួយ​នេះ​ផងដែរ។ … Read more