PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

យានអវកាស​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដាច់​ទំនាក់​ទំនងជា​មួយណា​សា

បន្ទាប់ពី​បានធ្វើឱ្យ​អង់​តែ​ន​របស់​យានអវកាស Voyager 2 បែរ​ទិស​ចេញពី​ផែនដី​ដោយ​អ​ចេតនា ណា​សា​​ក៏​ត្រូវ​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​ដែល​កំពុង​ស្ថិតក្នុង​តំបន់​អន្តរ​តារា​មួយគ្រឿង​នេះ យ៉ាងតិច​ក៏​រហូតដល់​ថ្ងៃទី 15 តុលា។ ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) បាន​ដាច់​ទំនាក់​ទំនងជា​បណ្ដោះអាសន្ន​ជាមួយនឹង​យានអវកាស Voyager 2 ជាយាន​​ដែល​ហោះ​ឆ្ងាយ​ពី​ផែនដី​បំផុត​លំដាប់​ទី​ពីរ ដោយ​​បច្ចុប្បន្នកំពុង​ផ្លាស់​ទី​ឆ្លងកាត់​លំហ​អវកាស​ក្នុង​តំបន់​អន្តរ​តារា និង​មាន​ចម្ងាយ​ពី​ផែនដី​ចំនួន 19.9 ពាន់​លាន​គីឡូម៉ែត្រ។ ណា​សា​ឱ្យដឹងថា ពួកគេ​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​នេះ​តាំងពី​ថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពី​កូដ​បញ្ជា​យាន​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ត្រូវ​បែរ​ល្អៀង​ពីមុខ​ព្រួញ​មកកាន់​ផែនដី​ប្រហែល 2 ឌឺក្រេ។ កំហុស​ខាងលើនេះ​ធ្វើឱ្យ​ណា​សា​មិនអាច​ទទួល​ទិន្នន័យ​ដែល​បញ្ជូន​មកពី Voyager 2។ យានអវកាស​នេះ បច្ចុប្បន្នកំពុង​គោចរ​តែលតោល​នៅក្នុង​លំហ​អវកាស​ងងឹត ក្រោយពី​បាន​ហោះ​ផុតពី​តំបន់​ព្រំដែន​ខាងក្រៅ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2018។ យោងតាម​ណា​សា បញ្ហា​ដាច់​ទំនាក់ទំនង​នេះ​គ្រាន់តែ​ជា​រឿង​​បណ្ដោះអាសន្ន។ Voyager 2 ត្រូវបាន​កំណត់ឱ្យ​កែតម្រូវ​ទិស​របស់​អង់​តែ​ន​ច្រើនដង​ក្នុង​មួយឆ្នាំ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ផែនដី ក្នុង​គ្រា​ដែល​វា​ហោះ​កាន់តែ​ឆ្ងាយ។ តាម​ការគ្រោងទុក Voyager 2 នឹងធ្វើ​ការកែ​តម្រង់ទិស​របស់​អង់​តែ​ន​ម្ដងទៀត ​នៅ​ថ្ងៃទី 15 តុលា​ឆ្នាំ 2023 ពេលនោះ​ទំនាក់ទំនង​​រវាង​មនុស្ស​ជាមួយនឹង​យាន​នេះ​នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ។ យានអវកាស Voyager 1 … Read more

AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

Miaoya ដែលជា​កម្មវិធី​បង្កើត​រូបភាព​នៅក្នុង WeChat កំពុង​ក្លាយជា AI (បញ្ញា​សិប្បនិម្មិត) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន បើ​ទោះ​អ្នកប្រើប្រាស់​ត្រូវ​បង់ថ្លៃ 9.9 យន់​ (1.39 ដុល្លារ​អាម៉េរិក) ពេល​ចូល​បង្កើត​រូបភាពម្ដងៗ។ កម្មវិធី​ខាងលើនេះ​ត្រូវបាន​បង្ហាញខ្លួន​កាលពី​ថ្ងៃទី 17 កក្កដា 2023 នៅលើ​បណ្ដាញ​សង្គម WeChat របស់​ចិន។ នេះ​គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Weixu Internet Technology នៅ​ប្រទេសចិន។ Miaoya អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដំឡើង​រូបថត​ផ្ទៃ​មុខជា​លើកដំបូង ហើយ​បន្ទាប់មក​គឺ​កម្រង​រូបថត 20 សន្លឹក​ដែល​ថតថ្មីៗបំផុត។ AI នឹង​ចាត់ចែង​បំប្លែង​រូប​ទាំង​នេះ​​ឱ្យទៅជា​រូបភាព​ស្ដង់ដា រួម​នឹង​រូប​ភាព​បែប​ថត​ក្នុង​ស្ទូ​ឌី​យោ។ «លទ្ធផល​ពិតជា​ដូច​ខ្លាំង​ទៅនឹង​ការថត​ក្នុង​ហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេស​ចិន និយាយ​អំពី​រូប​របស់​នាង​ដែល AI របស់ Miaoya បាន​បំប្លែង។ យោងតាម SCMP ដោយសារ​តែមាន​អ្នកប្រើប្រាស់​ច្រើន កម្មវិធី​ខាងលើ​ក៏មាន​បញ្ហាយឺតយ៉ាវ​ជា​ញឹកញាប់។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា ត្រូវ​រង់ចាំ​ដល់ 24 ម៉ោង ទើប​អាច​ទទួលបាន​រូបភាព​របស់ខ្លួន។ តំណាង​របស់​ក្រុមហ៊ុន​ខាងលើ​ក៏​ចេញមក​ទទួលស្គាល់​បញ្ហា ហើយ​ថា … Read more

ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

សូម​ស្រមៃ​មើលថា តើ​វា​អស្ចារ្យ​កម្រិត​ណា នៅពេល​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ក្នុង​សុបិន​របស់​អ្នក​ដូច​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​នៅ​ខាងក្រៅ។ ឧបករណ៍​ថត​សុបិន​ដែល​អភិវឌ្ឍ​ដោយ​អ្នកជំនាញ​ជប៉ុន បើក​ផ្លូវ​ឱ្យមាន​ការស្វែងយល់​លំអិត​​អំពី​អាថ៌កំបាំង​នៃ​សុបិន។ យោងទៅតាម​ការរីកចម្រើន​នៃ​វិស័យ​រូបភាព​សរសៃប្រសាទ និង​បញ្ញា​សិប្បនិម្មិត ឧបករណ៍​នេះ​ផ្ដិត​យក​សកម្មភាព​របស់​សរសៃប្រសាទ​ អម​នឹង​ស្ថានភាព​រវើរវាយនៅ​មុន​ពេល​ដេក​លក់ ហើយ​បំប្លែង​វា​ទៅជា​រូបភាព។ តាមរយៈ​ការបំពាក់​បច្ចេកទេស​​​ផ្ដិត​យក​រូបភាពនៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​​ខួរក្បាល ជាមួយនឹង​បណ្ដា​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រេចបាន​ជំហាន​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការបកស្រាយ​ខ្លឹមសារ​នៃ​រូបភាព​ក្នុង​​សុបិន នាំឱ្យមាន​ការបង្កើតបាន​ឧបករណ៍​ដែល​អាច​ប្រែក្លាយ​សុបិន​ឱ្យទៅជា​រូបភាព​វីដេអូ។ យោងតាម​ទំព័រ Hoaxorface ឧបករណ៍​ផ្ដិត​យក​រូបភាព​​សុបិន ប្រើប្រាស់​រូបភាព​ពី​ការ​ស្កែ​ន​ដំណើរការ​នៃ​លំហូរ​​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល (fMRI) ដើម្បី​វាស់​ស្ទង់​សកម្មភាព​របស់​ខួរក្បាល និងការ​​កំណត់យក​​​គំរូ​នានា​ដែល​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សុបិន​ជាក់លាក់។ ក្រោយមក បច្ចេកទេស​កុំព្យូទ័រ​នឹង​បំប្លែង​បណ្ដា​គំរូ​ខាងលើ​ឱ្យទៅជា​រូបភាព​ដែល​អាច​មើល​យល់ អនុញ្ញាតឱ្យ​បង្កើតបានជា​វីដេអូ​ដែល​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​កំពុង​កើតឡើង​ក្នុង​សុបិន។ បើទោះជា​ឧបករណ៍​ថត​សុបិន​បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៅក្នុង​ការបកស្រាយ​សុបិន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដំបូង​នៅឡើយ ហើយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ត។ នៅពេល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ វា​នឹង​អាច​ក្លាយជា​បដិវត្តន៍​ដែល​ទាក់ទង​នឹង​ការយល់ដឹង​របស់​មនុស្ស​ចំពោះ​អត្ថន័យ​ពិត​របស់​សុបិន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​របស់​អារ​ម្មណ៍​នៃ​មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​ក៏​អាច​កើតឡើង​ដំណាល​គ្នា​ផងដែរ ក្នុងនោះ មានដូចជា​ បញ្ហា​សីលធម៌​ជាដើម៕

យាន​កង់ពិសេស​ដំណើរការ​ដោយ​អគ្គិសនី អាច​បើកបរ​ឆ្លងកាត់​ស្ទើ​គ្រប់​​ឧបសគ្គ​នៅលើ​ដី

ក្រុមហ៊ុន 18 Wheels ដែលមាន​ទីស្នាក់ការ​នៅ Helsinki ប្រទេស​ហ្វាំ​ង​ឡង់ បានបង្ហាញ​យាន​គំរូ​មួយ​ប្រភេទ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី និង​មាន​កង់​រហូតដល់ 18 គ្រាប់។ រចនា​រូបរាង​ពិសេស​របស់​យាន​នេះ អនុញ្ញាតឱ្យ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​នៅលើ​ភូមិសាស្ត្រ​ដែល​មាន​ឧបសគ្គ​​កម្ពស់​រហូតដល់ 20 សង់ទីម៉ែត្រ ដោយ​មិនត្រូវ​បន្ថយល្បឿន។ វា​អាច​រត់​លើ​ដើមឈើ​ដែល​ផ្ដេក​នៅលើ​ដី ដុំថ្ម និង​ជណ្ដើរ​ជាដើម។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 25 កក្កដា 2023។ កង់នីមួយៗរបស់​យាន​ចម្លែក​នេះ​ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​មួយគ្រឿង។ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ពិសេស វា​ដំណើរការ​ស្ទើរ​ដូច​ទៅនឹង​កង់​របស់​រថក្រោះ។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ធ្វើដំណើរ​លើ​ភូមិសាស្ត្រ​ដែល​សម្បូរ​ឧបសគ្គ និង​មិន​បង្កឱ្យមាន​ការខូចខាត​ផ្ទៃដី​ដែលវាបាន​ធ្វើដំណើរ​ឆ្លងកាត់។ យាន​ចម្លែក​នេះ​ត្រូវបាន​គេ​រៀប​គម្រោង​តាំងពី​ឆ្នាំ 2021 និង​អភិវឌ្ឍ​កាលពី​ឆ្នាំ 2022 មុននឹង​ធ្វើការ​សាកល្បង​នាពេលថ្មីៗនេះ ដូចដែល​បានបង្ហាញ​នៅក្នុង​វីដេអូ​ខាងក្រោម។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​អភិវឌ្ឍ​កំណែ​គំរូ​ទី​ពីរ ដែល​គេ​ជឿថា នឹង​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​នៅក្នុង​ការសាកល្បង។ កំណែ​គំរូ​ទី​ពីរ​គ្រោង​នឹង​ត្រូវបាន​ផលិត​បន្ទាប់ពី​បានបញ្ចប់​ការសាកល្បង​នៅ​ចុង​រដូវក្ដៅ​ឆ្នាំ2023​៕

រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។ សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។ បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។ ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។ បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

អាហ្វ្រិក​ខាងត្បូង​ថា «ចាប់​លោក ពូ​ទីន គឺ​ស្មើនឹង​ប្រកាសសង្គ្រាម​នឹង​រុស្ស៊ី»

ប្រធានាធិបតី Ramaphosa និយាយថា អាហ្វ្រិក​ខាងត្បូង​ចាប់ខ្លួន​លោក ពូ​ទីន នឹង​មានន័យថា ប្រកាសសង្គ្រាម​ជាមួយនឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​បក្សប្រឆាំង​ចង់ឱ្យ រដ្ឋធានី​ព្រី​តូ​រី​យ៉ា អនុវត្ត​បទបញ្ជា​តាម​ចាប់ខ្លួន​របស់​តុលាការ ICC។ «រុស្ស៊ី​បានប្រកាស​ហើយ​ថា ការចាប់ខ្លួន​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន គឺ​ស្មើនឹង​ការប្រកាសសង្គ្រាម» ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa សរសេរ​លិខិត​ផ្ញើ​ទៅកាន់​តុលាការ​កំពូល Gauteng ដែលមាន​យុត្តាធិការ​លើ ព្រី​តូ​រី​យ៉ា ដូច្នេះ។ ការលើកឡើង​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (DA) របស់​ក្រុមប្រឆាំង ចង់ឱ្យ​រដ្ឋធានី​ព្រី​តូ​រី​យ៉ា គោរព​តាម​បទបញ្ជា​តាម​ចាប់ខ្លួន​ប្រធានាធិបតី ពូ​ទីន ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ លោក Ramaphosa ពន្យល់ថា ការបង្ក​សង្គ្រាម​ជាមួយនឹង​រុស្ស៊ី គឺ​មិន​សមស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​អា​ហ្វ្រិ​ក​ខាងត្បូង ហើយ​ផ្ទុយ​ពី​ការទទួលខុសត្រូវ​ក្នុងការ​ការពារជាតិរ​បស់​រដ្ឋាភិបាល។ ឆ្លើយតប​នឹង​ប្រ​ធានា​ធិ​ប​តិ Ramaphosa មេដឹកនាំ​របស់ DA លោក John Steenhuisen យល់ថា ការបកស្រាយ​របស់លោក Ramaphosa គឺ​គួរឱ្យ​អស់សំណើច និង​រាក់​កំភែល ហើយ​ថា «…ប្រការ​សំខាន់​គឺ​ត្រូវ​រក្សា​កាតព្វកិច្ច​អន្តរជាតិ​ប្រកបដោយ​តម្លាភាព»។ អាហ្វ្រិក​ខាងត្បូង កំពុងតែ​មានការ​រារែក … Read more

Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

(ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។ «Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។ Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។ Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, … Read more

យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

(សហរដ្ឋ​អាម៉េរិក) – ពី​ឡុ​ត​យន្តហោះ​ខ្នាតតូច​មួយរូប ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​ហោះហើរ តែ​សំណាងល្អ​ដែល​បាន​ស្ត្រី​ជា​អ្នកដំណើរ​ជួយ​បញ្ជា​យន្តហោះ​ទៅ​ចុះចត​លើ​កោះ​នៅ Massachusetts។ បុរស​ពី​ឡុ​ត​អាយុ 79 ឆ្នាំម្នាក់ កាលពី​ថ្ងៃទី 15 កក្កដា បើកបរ​យន្តហោះ​ធុន​ស្រាល Piper Meridian ស៊េរី​ឆ្នាំ 2006 ចេញដំណើរ​ពី Westchester រដ្ឋ New York។ ពី​ឡុ​ត​រូបនេះ​ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​បើកបរ​យន្តហោះ​ចុះចត​ក្បែរ​ព្រលានយន្តហោះ Martha’s Vineyard នៅ​ទីរួមស្រុក West Tisbury លើ​កោះ Martha’s Vineyard រដ្ឋ Massachusetts។ នៅ​ចំពោះមុខ​ស្ថានការណ៍​គ្រោះថ្នាក់ អ្នកដំណើរ​តែ​ម្នាក់​នៅលើ​យន្តហោះ​នេះ​ក៏បាន​ចូល​ជួយ។ មិនដឹងថា ស្ត្រី​អ្នកដំណើរ​នេះ​មានបទពិសោធន៍​បើកបរ​យន្តហោះ ឬ​អត់ ប៉ុន្តែ​ប៉ូលិស​និយាយថា យន្តហោះ​បាន​ចុះចត​លើ​វាលស្មៅ​ខាងក្រៅ​ផ្លូវរ​ត់របស់​យន្តហោះ ធ្វើឱ្យ​ស្លាប់​របស់​វា​ត្រូវ​បាក់​ជា​ពីរ ព្រោះតែ​បុក​ទង្គិច​នឹង​ដី។ យោងតាម​សមត្ថកិច្ច អ្នកបើកបរ​យន្តហោះ និង​អ្នកដំណើរ​គឺជា​ពលរដ្ឋ​ក្នុង​រដ្ឋ Connecticut។ សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នក​ទាំងពីរ ប៉ុន្តែ​ថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ប៉ូលិស​​ធ្វើ​ការ​​​ស៊ើបអង្កេត​៕

ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

អត្រា​នៃ​ការដំឡើង​ផ្ទាំង​សូ​ឡា​លើ​ដំបូលផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ​ជិត​ឈានដល់​កម្រិត​កំពូល​បំផុត នៅពេល​គ្រួសារ​នានា​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​​បញ្ហា​​តម្លៃ​​ថាមពល។ អូស្ត្រាលី​បច្ចុប្បន្ន​មាន​អត្រា​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ​លើ​ពិភពលោក ដោយ​គ្រួសារ​ជិត 1/3 នៅ​ទូទាំងប្រទេស​នេះ ប្រើប្រាស់​ថាមពលព្រះអាទិត្យ។ សូម្បីតែ​នៅក្នុង​រដូវរងា អគ្គិសនី​ជាង 25% ដែល​ប្រើប្រាស់​នៅ​ក្នុង​​បណ្ដា​រដ្ឋ​ភាគ​ខាងកើត ​ក៏បាន​មកពី​ផ្ទាំង​សូ​ឡា។ យោងតាម​ស្ថិតិ​របស់ Green Energy Market (GEM) គ្រួសារ និង​ក្រុមហ៊ុន​នានា​នៅ​អូស្ត្រាលី បាន​បន្ថែម​ផ្ទាំង​សូ​ឡា​ដែល​ផ្ទាល់​ថាមពល​អគ្គិសនី 1.46 ជី​ហ្គា​វ៉ា​ត់​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ខ្ពស់ជាង 20% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង។ គិតតែ​ក្នុង​ខែមិថុនា 2023 អគ្គិសនី​ជិត 250 ម៉េ​ហ្គា​វ៉ា​ត់ ត្រូវបាន​បន្ថែម​ពី​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ ខ្ពស់ជាង 13.2% បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ 2022។ មន្ត្រី​នៅ GEM ឱ្យដឹងថា តម្លៃ​អគ្គិសនី​កើនឡើង​ក្នុង​ឆ្នាំ​កន្លង ​បាន​ជំរុញ​ឱ្យ​ប្រជាជននាំ​គ្នា​សម្រុក​ទៅ​​ទិញ​ផ្ទាំង​សូ​ឡា។ ការកើនឡើង​នេះ​អាចជួយ​ឱ្យ​វិស័យថាមពល​​បំបែក​កំណត់ត្រា​​ស្ដី​ពី​ការ​បន្ថែម​អគ្គិសនី 3.2 ជី​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្ដាញ​អគ្គិសនី​របស់​អូស្ត្រាលី កាលពី​ឆ្នាំ 2021៕

Messi លេច​មុខជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញខ្លួន​រប​ស់​ក្លឹប Inter Miami

(សហរដ្ឋ​អាម៉េរិក) – បើទោះជា​មាន​ភ្លៀង​ធំ​នាំឱ្យ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ត្រូវបាន​ពន្យារពេល ប៉ុន្តែ​អ្នកគាំទ្រ​នៅតែ​មក​ចូលរួម​ពេញ​ទីលាន​ដើម្បី​ទស្សនា​ទិដ្ឋភាព Lionel Messi បង្ហាញខ្លួន​នៅ​ក្លឹប​បាល់ទាត់ Inter Miami។ ក្លឹប Inter Miami ប្រារព្ធ​ព្រឹត្តិការណ៍​បង្ហាញ​វត្តមាន Messi កាលពី​វេលា​ម៉ោង 18 ថ្ងៃទី 16 កក្កដា (ម៉ោង​នៅ​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាម៉េរិក) នៅក្នុង​កីឡដ្ឋាន DRV PNK។ មុនពេល​ព្រឹត្តិការណ៍​ត្រូវបាន​ធ្វើឡើង ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ចុះ បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍។ ខ្លោងទ្វារ​ទទួល​សំបុត្រ​ក៏ត្រូវ​បាន​បិទ​ដើម្បី​ចៀសវាង​បញ្ហា។ ដូច្នេះ ទស្សនិកជន​ស្ទើរតែ​ទាំងអស់​បាន​ជាប់​នៅ​ខាងក្រៅ​កីឡាដ្ឋាន។ ក៏ប៉ុន្តែ ទោះជា​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​មិនអាច​កាត់បន្ថយ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ។ យោងតាម Daily Mail ជនជាតិ​អា​ហ្ស​ង់​ទីន​ប្រហែល 100,000 នាក់​កំពុង​រស់នៅក្នុង​តំបន់ Miami។ ម៉ោង​ប្រហែល​ជិត 19 Messi នាំ​ភរិយា Antonella និងកូនៗមកកាន់​កីឡដ្ឋាន។ M10 កាន់​ដៃ​កូនប្រុស​ច្បង​អាយុ 10 ឆ្នាំ នៅក្នុង​ការការពារ​រ​បស់​បុគ្គលិក​សន្តិសុខ។ Mateo អាយុ 7 និង Ciro អាយុ … Read more