ជប៉ុនចាប់ផ្ដើមបង្កើនការទាក់ទាញកម្លាំងពលកម្មពីបរទេស
ប្រទេសជប៉ុនបានអនុញ្ញាតឱ្យអ្នកដែលមានប្រាក់ខែខ្ពស់ ដាក់ពាក្យសូមប័ណ្ណស្នាក់នៅ ក្រោយពីធ្វើការនៅប្រទេសនេះបានមួយឆ្នាំជាដើម ដើម្បីបង្កើនការទាក់ទាញកម្លាំងពលកម្មពីបរទេស។ ដើម្បីទប់ទល់នឹងបញ្ហាក្នុងការទាក់ទាញកម្លាំងពលកម្មពីបរទេស រាជរដ្ឋាភិបាលជប៉ុនបានបង្កើតគោលការណ៍ថ្មី អនុញ្ញាតឱ្យអ្នកដែលមានប្រាក់ខែខ្ពស់ ដាក់ពាក្យសូមប័ណ្ណស្នាក់នៅ ក្រោយពីធ្វើការនៅប្រទេសនេះបានមួយឆ្នាំ និងអនុញ្ញាតឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះល្អ ស្នាក់នៅប្រទេសនេះពីរឆ្នាំបន្ថែមទៀត ដើម្បីស្វែងរកការងារធ្វើ។ ជាពិសេស ចំពោះកម្មវិធីជ្រើសរើសអ្នកហាត់ការផ្នែកបច្ចេកទេស ជប៉ុនក៏បានជំរុញ និងលើកកម្ពស់កម្មវិធីជំនាញពិសេសលេខមួយ ផ្ដោតសំខាន់ទៅលើក្រុមគោលដៅដែលជាអ្នកហាត់ការបានចប់កិច្ចសន្យាជាមួយបណ្ដាក្រុមហ៊ុន រោងចក្រនៅប្រទេសនេះ។ អ្នកហាត់ការដែលបានចប់កិច្ចសន្យានឹងទទូលបានភាពងាយស្រួលនៅក្នុងការដាក់ពាក្យស្នើសូមទិដ្ឋាការជំនាញពិសេសលេខមួយ ដើម្បីធ្វើការរយៈពេលប្រាំឆ្នាំទៀតនៅប្រទេសជប៉ុន ក្នុងនាមជាបុគ្គលិកដែលទទួលបានអត្ថប្រយោជន៍ពេញលេញដូចពលរដ្ឋជប៉ុន។ ក្រៅពីនេះ ជប៉ុនក៏កំពុងពិចារណាលើការបន្ធូរបន្ថយការកំណត់នានាដែលប្រទេសនេះកំពុងអនុវត្តចំពោះកម្លាំងពលកម្មមកពីបរទេសផងដែរ៕