Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

អ្នកដឹកនាំ​រឿង «Mission: Impossible 7» និយាយថា មិន​ប្រើប្រាស់​កម្មវិធី​បំប្លែង​រូបភាព Tom Cruise ឱ្យ​ក្មេង​ជាង​វ័យ ដោយ​យល់ថា បច្ចេកវិទ្យា​មិនអាច​ជួយ​ដល់​ភាពយន្ត​នៅក្នុង​បញ្ហា​នេះ។ នៅលើ​ទំព័រ GamesRadar+ និង Total Film កាលពី​ថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជា​អ្នក​ដឹក​រឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូង​ឡើយ ក្រុមការងារ​ប្រុង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទិដ្ឋភាព​បើកឆាក ដែលជា​ឈុត​ឆាក​រម្លឹក​អំពី​តួអង្គ​សំខាន់ Ethan Hunt (សម្ដែង​ដោយ Tom Cruise) កាលពី​ឆ្នាំ 1989។ ក្រោយពី​បាន​ពិចារណា McQuarrie យល់ថា លោក​មិន​ចូលចិត្ត​ការប្រើប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើឱ្យ Tom Cruise ដែលមាន​វ័យ 61 ឆ្នាំ ប្រែជា​កំលោះភ្លាមៗនៅ​លើអេក្រង់។ អ្នកដឹកនាំ​រឿង​រូបនេះ​និយាយថា ប្រការនេះ​ធ្វើឱ្យ​លោក​បាត់បង់​ការផ្ដោត​អារម្មណ៍​សម្រាប់​ខ្លឹមសារ​សំខាន់​របស់​ភាព​យន្ត … Read more

ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។ សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។ ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​ នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។ ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  … Read more

អគារ​រាង​មូល​ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក បើក​ទ្វារ​នៅ​ខែ​កញ្ញា

(សហរដ្ឋ​អាម៉េរិក) – អគារ Sphere នៅ Las Vegas គឺជា​សំណង់​ដែលមាន​រាង​មូល​ធំជាងគេ​លើ​ពិភពលោក និង​គ្របដណ្ដប់​ដោយ​អំពូល​ភ្លើង LED នៅ​ខាងក្រៅ ហើយ​គ្រោង​នឹង​បើកទ្វារ​ចាប់ពី​ខែកញ្ញា​ខាងមុខ។ អគារ Sphere មាន​កម្ពស់ 111 ម៉ែត្រ និង​ទទឹង 157 ម៉ែត្រ។ ការចំណាយ​លើ​ការសាងសង់​អគារ​នេះ​គឺ​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ។ អំពូល​ភ្លើង LED នៅ​ខាងក្រៅ​គ្របដណ្ដប់​លើ​ផ្ទៃក្រឡា​ប្រហែល 54,000 ម៉ែត្រការ៉េ។ អគារ​នេះ​ប្រើប្រាស់​អំពូល​ភ្លើង LED សរុប 1.2 លាន​ឈុត ក្នុងមួយឈុតៗមាន 48 អំពូល។ ផ្នែក​ខាងក្រៅ​របស់​អគារ Sphere អាច​រចនា​ឡើងវិញ​បាន​ទាំងស្រុង​តាមរយៈ​កម្មវិធី​កុំព្យូទ័រ ដើម្បី​បង្ហាញ​ទិដ្ឋភាព​ដែល​គេ​ចង់បាន។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 05 កក្កដា 2023។ Sphere អាចដាក់​កៅអី​បាន 17,000 ឬ​កន្លែង​ឈរ​បាន 20,000 នាក់ ដែល​អាច​ប្រារព្ធ​កម្មវិធីធំៗដូចជា ពិ​ធិ​ប្រគំ​តន្ត្រី … Read more

ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

វិស្វករ​អាយុ 14 ឆ្នាំ​របស់ SpaceX ថា បណ្ដាញ​សង្គម​របស់ Microsoft រើសអើង​វ័យ

Kairan Quazi ដែលជា​វិស្វករ​ផ្នែក​ទន់​​ទើបតែ​បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន SpaceX មិនអាច​ចូល​ប្រើប្រាស់​បណ្ដាញ​សង្គម​ការងារ LinkedIn ដោយសារ​តែមាន​អាយុ​ទើបតែ 14 ឆ្នាំ។ កាលពី​ថ្ងៃទី 14 មិថុនា Kairan Quazi បាន​បង្ហោះ​រូបថត​អេក្រង់​ស្ដីពី​ប្រកាស​របស់ LinkedIn នៅលើ Instagram។ ប្រកាស​នោះ​ប្រាប់ថា គណនី​របស់ Kairan ត្រូវបាន​រារាំង​ព្រោះ​តែមាន​អាយុ​តិចជាង​លក្ខខណ្ឌ​របស់ LinkedIn។ បណ្ដាញ​សង្គម​របស់ Microsoft នេះ ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។ LinkedIn ឱ្យដឹងថា វិស្វករ​វ័យក្មេង​ខាងលើ​នឹង​បាន​ចូល​ប្រើប្រាស់​ឡើងវិញ បន្ទាប់ពី​មាន​អាយុ​គ្រប់ 16 ឆ្នាំ។ Kairan ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដោយមាន​ការបង់ប្រាក់ ប៉ុន្តែ LinkedIn ថា នឹង​សង​ប្រាក់​នោះ​​ត្រឡប់មកវិញ។ Kairan Quazi បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​គោលការណ៍​របស់ LinkedIn។ កុមារ​រូបនេះ​ចោទថា បណ្ដាញ​សង្គម​របស់ Microsoft រើសអើង​វ័យ​ចំពោះ​កុមារ។ Kairan Quazi កើត​ឆ្នាំ 2009 នៅ California … Read more

ករណី​​ធ្លាក់​យន្តហោះ​​សម្លាប់​មនុស្ស 229 នាក់ព្រោះតែ​ឆេះ​ខ្សែភ្លើង បាន​កែប្រែ​វិស័យ​អាកាសចរណ៍​ទាំង​មូល

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស 229 នាក់​កាលពី​ឆ្នាំ 1998 បានធ្វើឱ្យ​មានការ​កែប្រែ​ជាច្រើន​នៅក្នុង​ស្ដង់ដា​​សុវត្ថិភាព​របស់​វិស័យ​អាកាសចរណ៍​ពិភពលោក។ កាលពី​ថ្ងៃទី 02 កញ្ញា 1998 ជើងហោះហើរ​លេខ 111 របស់​យន្តហោះ​ពាណិជ្ជកម្ម MD-11 បាន​ចេញ​ដំណើរ​ពី​ទីក្រុង New York សហរដ្ឋ​អាម៉េរិក ទៅកាន់​ប្រទេស​ស្វ៊ី​ស។ យន្តហោះ​នេះ ហោះ​ឡើង​ដោយ​រលូត​នៅវេលា​ម៉ោង 20 និង 18 នាទី។ ប៉ុន្តែ ពេល​ហោះ​ឡើងដល់​កម្ពស់ 10,100 ម៉ែត្រ ក្លិន​អាក្រក់​ក៏​ចាប់ផ្ដើម​ភាយ​ក្នុង​កាប៊ីន​អ្នកបើកបរ។ ពី​ឡុ​ត​ក៏​ដឹងថា ក្លិន​នេះ​ភាយ​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុង​កាប៊ីន​ពី​ឡុ​ត ខណៈដែល​កាប៊ីន​អ្នកដំណើរ​មិនមាន​បញ្ហា។ បួន​នាទី​ក្រោយមក ក្លិន​ចម្លែក​នេះ​ក៏​ភាយ​កាន់តែខ្លាំង​នៅក្នុង​កាប៊ីន​ពី​ឡុ​ត អម​នឹង​ផ្សែង​ពណ៌​ស។ ពេលនេះ​ទើប​ក្រុម​អ្នកបើកបរ​ដឹក​ថា មាន​អគ្គិភ័យ​ក្នុង​កាប៊ីន រួច​ក៏​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍។ ភ្លាមនោះ អណ្ដាតភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ ធ្វើឱ្យ​ក្រុម​ពី​ឡុ​ត​មាន​ពេល​តិចតួច​សម្រាប់​ការ​ចុះចត​បន្ទាន់។ MD-11 ត្រូវបាន​បញ្ជា​ឱ្យ​ចុះចត​លើ​ព្រលានយន្តហោះ Halifax Stanfield (កាណាដា) ដែលមាន​ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​យន្តហោះ។ បួន​នាទី​បន្ទាប់មកទៀត យន្តហោះ​ក៏​ហោះ​បាន​ប្រហែល 50 គីឡូម៉ែត្រ។ ក្រុម​ហោះហើរ​ក៏បាន​ស្នើឱ្យ​អូសបន្លាយ​ពេលវេលា​ហោះហើរ​ដើម្បី​បន្ទាបខ្លួន និង​បញ្ចេញ​ចោល​ឥន្ធនៈ។ … Read more

អឺរ៉ុប​នឹង​ផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស​នៅឯ​ភព​អង្គារ​នាយ​ប់​នេះ

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស Mars Express នៅឯ​ភព​អង្គារ នា​វេលា​ម៉ោង 23:00 ថ្ងៃទី 02 មិថុនា 2023។ ការផ្សាយ​ផ្ទាល់​នេះ​ធ្វើឡើង​ដើម្បី​រម្លឹក​ខួប 20 ឆ្នាំ​នៃ​ថ្ងៃ​បាញ់​បង្ហោះ​យាន Mars Express របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។ រ៉ុក្កែត Soyuz-FG/Fregat បាន​នាំ​យានអវកាស​នេះ​ហោះ​ឡើង​ពី​អវកាស​យានដ្ឋាន Baikonur នៅ​កា​ហ្សា​ក់​ស្ថាន កាលពី​ថ្ងៃទី 02 មិថុនា ឆ្នាំ 2003។ Mars Express មាន​ភារកិច្ច​ថតរូប​ភាព 3D នៃ​ផ្ទៃ​ភព​អង្គារ ដើម្បី​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​ភព​នេះ​បាន​ច្បាស់​ជាង​មុន។ អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ​អាច​តាមដាន​ការផ្សាយ​រយៈពេល​មួយ​ម៉ោង​នេះ​នៅលើ​ឆា​នែ​ល YouTube របស់ ESA។ ក៏ប៉ុន្តែ រូបភាព​ថ្មី​នឹង​ត្រូវបាន​បញ្ជូនមក​តា​ម​ដំណាក់កាល 50 វិនាទី​ម្ដង ជំនួស​ឱ្យ​ការផ្សាយ​​ជា​ផ្ទាល់​បន្តបន្ទាប់។ ការបញ្ជូន​ទិន្នន័យ​រវាង​ភព​អង្គារ និង​ផែនដី ជាធម្មតា​​ស៊ីពេល​ចាប់ពី 3 ទៅ 22 នាទី អាស្រ័យទៅលើ​ទីតាំង​របស់​​​ភព​ទាំងពីរ​នៅលើ​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ។ ក្នុង​ការផ្សាយ​ផ្ទាល់​នៅ​ថ្ងៃនេះ ពេលវេលា​ចាប់ពី​រូបភាព​ត្រូវបាន​ថត​នៅ​​ភព​អង្គារ រហូត​ដល់ពេល​បង្ហាញ​ខ្លួន​នៅលើ​អេក្រង់​របស់​ទស្សនិកជន ​គឺ​ប្រហែល … Read more

កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

(អង់គ្លេស) – Iris eTrike គឺជា​យានជំនិះ​ផ្ទាល់ខ្លួន​ដែលមាន​រូបរាង​ដូច​កង់​បន្តិច ដូច​រថយន្ត​បន្តិច អាច​ផ្ទុក​អីវ៉ាន់​បាន 100 គីឡូក្រាម និង​អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កង់​កូនកាត់រ​ថយ​នុ្ត​គំរូ Iris eTrike របស់​អ្នក​រចនា និង​ជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា ជនជាតិ​អង់គ្លេស Grant Sinclair មាន​កម្លាំង​ជាង ធៀប​នឹង​កង់​ធម្មតា ធ្វើឱ្យ​វា​មាន​ល្បឿន​លឿន​ជាង។ យាន​នេះ​ផ្ដល់​ផាសុកភាព និង​ការពារ​អ្នកបើកបរ​ពី​អាកាសធាតុ​អាក្រក់។ នេះ​បើតាម Yahoo ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា 2023។ កំណែ​សម្រាប់​ការ​​ផលិត​របស់ Iris eTrike ប្រើ​ប្រាស់​​គ្រោងឆ្អឹង​ធ្វើ​ពី​ដែកថែប chromoly, ដងខ្លួន​ធ្វើ​​ពី​ជ័រកៅស៊ូ​ទន់ polypropylene ដែល​​គ្របដណ្ដប់​ដោយ​សម្បក polymer, ដំបូល​ធ្វើ​ពី​ជ័រ​ទន់​ថ្លា​មាន​ស្រទាប់​ការពារ​បញ្ហា​ជ្រាប​​ទឹក, ​ប្រព័ន្ធ​ជំរុញ​កម្លាំង 9 លេខ និង​កៅអី​ខ្ពស់។ Iris eTrike ក៏មាន​ប្រព័ន្ធ​ភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់, កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​នាំ​ខ្យល់​ដែល​បាន​បន្សុទ្ធ​ចូលមក​កាន់​កាប៊ីន។ កម្លាំង​ឈ្នាន់​សម្រាប់​ធាក់​របស់​អ្នកបើកបរ​ត្រូវបាន​ផ្ដល់​​ដោយ​ម៉ូ​ទ័​រ​កម្លាំង … Read more

អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។ សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី … Read more

រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។ ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។ Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។ កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 … Read more

Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

(ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger … Read more

តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។ ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។ ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ ការអង្គុយ ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។ ថែទាំកែវភ្នែក ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។ ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕