ស្មាតហ្វូនអេក្រង់ 4K HDR ដំបូងគេក្នុងពិភពលោក មកដល់ទីផ្សារខ្មែរហើយ
ទូរស័ព្ទស្មាតហ្វូនបំពាក់អេក្រង់ 4K ជាមួយនឹងបច្ចេកវិទ្យា HDR ដំបូងគេក្នុងពិភពលោករបស់ក្រុមហ៊ុន Sony បានបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជា ហើយកាលពីល្ងាចថ្ងៃម្សិលមិញបានធ្វើការសម្ពោធជាផ្លូវការជាមួយនឹងតម្លៃប្រមាណ 699 ដុល្លារ។ ទូរស័ព្ទXperia XZ Premiumនេះ ជាស៊េរីកំពូលរបស់ក្រុមហ៊ុនដែលមានបំពាក់បច្ចេកវិទ្យាចុងក្រោយ ទាំងអេក្រង់ កាមេរ៉ា សមត្ថភាពដំណើរការ និងថាមពលថ្ម។ XZ Premiumនៅតែរក្សារចនាបទដូចគ្នាទៅនឹង Xperia XZ ដែរ ប៉ុន្តែមានសមត្ថភាពកាមេរ៉ាខ្លាំងដែលវាអាចថតរូបយឺតៗ (Slow-motion960fps) បានល្អលើសទូរស័ព្ទដទៃដល់ទៅ4ដង ដែលគ្មានស្មាតហ្វូនណាមួយអាចធ្វើបានឡើយ។ វាក៏មានមុខងារទប់រំញ័រ Steady-shot 5 Axis និងប្រើ Motion Eye Camera ដែលមានតែមួយគត់ពី Sony។ ការមកដល់ថ្មីនេះ វាប្រើនូវអេក្រង់ប្រភេទ Trilluminos Display ទំហំ 5.5 អ៊ីញ ដែលវាអាចបង្ហាញរូបភាពបានដល់ទំហំ 4K និងមានភ្ជាប់នូវបច្ចេកវិទ្យាបង្កើនពណ៌-ពន្លឺ HDR និងXreality ដំបូងគេ អាចបង្ហាញរូបភាពបានច្បាស់ល្អមែនទែន បើប្រៀបធៀបនឹងអេក្រង់ Full HD ឬQuad … Read more