Eddie Jacobson មិនធ្លាប់ស្នើសូមជំនួយពីមិត្តជិតស្និទ្ធដែលជាប្រធានាធិបតីអាម៉េរិក Harry Truman ម្ដងណាឡើយ ប៉ុន្តែនៅខែមីនា 1948 លោក Eddie បានសូមជំនួយបន្ទាន់ជាលើកដំបូង។
ប្រធានាធិបតីអាម៉េរិក Harry S. Truman (ឆ្វេង) និងលោក Eddie Jacobson នៅ Kansas រដ្ឋ Missouri កាលពីខែធ្នូ ឆ្នាំ 1947
មនោសញ្ចេតនាមរវាងលោក Truman និង Jacobson បានចាប់ផ្ដើមនៅឯទីក្រុង Kansa រដ្ឋ Missouri ។ Jacobson កើតឆ្នាំ 1891 ហើយធំដឹងក្ដីនៅតំបន់ Lower East Side ក្នុងទីក្រុង New York City មុនពេលរើទៅរស់នៅក្នុងទីក្រុង Kansas។ ឪពុកម្ដាយរបស់លោក Jacobson គឺជាជនជាតិជ្វីហ្វដ៏ក្រីក្រ មកពីលីទុយអានី (Lithuania)។
(អារ៉ាប៊ីសាអូឌីត) – កំពូលតារាបាល់ទាត់វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបានមួយគ្រាប់ពីការទាត់បាល់ពិន័យ នៅក្នុងការប្រកួតដែល Al Nassr ឈ្នះ Al Shorta ដោយលទ្ធផល 1-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Arab Club Champions Cup។
ក្រោយសំឡេងកញ្ចែបញ្ចប់ការប្រកួត ក្រុមកីឡាកររបស់ Al Nassr រត់មកឱបគ្នា ហើយពួកគេបានសម្ដែងការត្រេកអរខ្លាំងចំពោះអ្នកចាំទី Alaqidi ដែលជួយសង្គ្រោះបានមួយគ្រាប់នៅចុងការប្រកួត។
ក្រោយការប្រកួតនេះ Al Nassr មានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនៅទីនោះ ពួកគេនឹងត្រូវប៉ះ Al Hilal ឬ Al Shabab ក្នុងថ្ងៃទី 12 សីហាខាងមុខ។
https://www.youtube.com/watch?v=Gj2kE-a85iU
Ronaldo សុទ្ធតែរកបានគ្រាប់បាល់ឈ្នះក្នុងបួនប្រកួតបន្តបន្ទាប់ នាំឱ្យគាត់ហក់ឡើងទៅកំពូលតារាងចំណាត់ថ្នាក់ «ស្ដេចកម្ទេចទី» ដែលនៅពីលើ Karim Benzema។
Arab Club Champions Cup គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់បណ្ដាក្លឹបនៅក្នុងសហគមន៍អារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ពានរង្វាន់នេះធ្វើឡើងពីថ្ងៃទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅប្រទេសអារ៉ាប៊ីសាអូឌីត និងមានក្រុមបាល់ទាត់ចំនួន 16 ចូលរួម៕
(អារ៉ាប៊ីសាអូឌីត) – ការទាត់ចូលទីដែលស្ទើរតែយឺតពេលរបស់ Cristiano Ronaldo បានជួយឱ្យ Al Nassr មានលទ្ធផលស្មើ 1-1 ជាមួយនឹង Zamalek និងឆ្លងផុតវគ្គចែកពូលនៅ Arab Club Champions Cup 2023។
ក្លឹប Al Nassr មានហានិភ័យត្រូវបានជម្រុះត្រឹមវគ្គចែកពូលរហូតដល់នាទីទី 87 នៅពេលខ្សែការពារ Ghislain Konan គ្រប់គ្រងបានបាល់នៅស្លាបខាងឆ្វេង រួចបញ្ជូនទៅឱ្យ Ronaldo តែតបញ្ចូលទីពីចម្ងាយជិត 10 ម៉ែត្រ។ តួលេខ 1-1 នៅពេលនោះគឺគ្រប់គ្រាន់អាចឱ្យ Al Nassr ឆ្លងផុតវគ្គចែកពូល ប៉ុន្តែ CR7 នៅតែប្រញាប់ឱបបាល់ទៅកាន់តំបន់កណ្ដាលដើម្បីមានឱកាសរកបានគ្រាប់បាល់បន្ថែមទៀត។ បើទោះមិនអាចសម្រេចបានប្រការនោះ ប៉ុន្តែ Ronaldo និងមិត្តរួមក្រុមនៅតែមានសិទ្ធិឡើងទៅប្រកួតនៅវគ្គ ¼ ដោយគ្រប់គ្រងចំណាត់ថ្នាក់លេខពីរនៅពូល C។
Arab Club Champions Cup គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់បណ្ដាក្លឹបក្នុងតំបន់អារ៉ាប់ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ Al Nassr ចូលរួមប្រកួតនៅរដូវកាលនេះគឺឆ្លើយតបនឹងការអញ្ជើញពីសហព័ន្ធបាល់ទាត់អារ៉ាប់ ដោយមិនបាច់ត្រូវទាត់ក្នុងវគ្គជម្រុះ។ ការប្រកួតនៅពានរង្វាន់នេះត្រូវបានធ្វើឡើងពីថ្ងៃទី 27 កក្កដា ដល់ 12 សីហា 2023 ដោយមាន 16 ក្រុមចូលរួម និងចែកជា 4 ពូល ក្នុងនោះ មួយពូលៗមាន 4 ក្រុម ហើយជ្រើសយក 2 ក្រុមដែលឈរលើគេក្នុងពូលនីមួយៗ ទៅប្រកួតនៅវគ្គ ¼។
ក្រោយ 4 ប្រកួត ក្លឹប Al Nassr បានឈ្នះមួយ ស្មើពីរ និងរកបាន 5 ពិន្ទុ ហើយឈរលំដាប់ទីពីរនៅពូល C បន្ទាប់ពីក្លឹប Al Shabab។ ក្លឹប Zamalek មកពីប្រទេសអេហ្ស៊ីប ជាប់លេខ 3 នៅពូល C ដោយមាន 4 ពិន្ទុ ហើយក៏ត្រូវបានជម្រុះ។ ក្នុង 8 ក្រុមនៅវគ្គ ¼ មានតំណាងដល់ទៅ 4 មកពីអារ៉ាប៊ីសាអូឌីត រួមមាន Al Nassr, Al Shabab, Al Hilal និង Al Ittihad។ Ronaldo និងមិត្តរួមក្រុមនឹងត្រូវជួប CLB Raja (ម៉ូណាកូ) នៅវគ្គ ¼ នាថ្ងៃទី 06 សីហាខាងមុខ។
នៅពានរង្វាន់ខាងលើ Ronaldo រកបាន 2 គ្រាប់ បង្កើតបានកំណត់ត្រាពិភពលោក 840 គ្រាប់ និងឈរលំដាប់ទីពីរនៅក្នុងតារាងចំណាត់ថ្នាក់សម្រាប់តំណែងកីឡាករទាត់ចូលទីបានច្រើនជាងគេ។ អ្នកនាំមុខគេនៅក្នុងការប្រជែងយកតំណែងនេះ គឺកីឡាករ Karim Benzema ដោយសាររកបាន 3 គ្រាប់ឱ្យ Al Ittihad៕
«Saudi Pro League ល្អជាង MLS» ខ្សែប្រយុទ្ធវ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយដូច្នេះនៅពេលត្រូវបានសួរអំពីលទ្ធភាពទៅទាត់នៅសហរដ្ឋអាម៉េរិកដូច Messi ដែលធ្លាប់ជាគូប្រជែងមួយរយៈពេលរបស់គាត់នៅទ្វីបអឺរ៉ុប។
Ronaldo ក៏និយាយថា មានមោទកភាពនៅពេលបានក្លាយជាអ្នកបើកផ្លូវសម្រាប់ការមកទាត់នៅ Saudi Pro League។ «ពេលនេះ កីឡាករនាំគ្នាសម្រុកមកកាន់ទីនេះ» អតីតកីឡាកររបស់ Real និង Man Utd បន្ថែមដូច្នេះ។
Ronaldo បានចូលមកកាន់ក្លឹប Al Nassr កាលពីខែមករាឆ្នាំ 2023 បន្ទាប់ពីដើរចេញពី Man Utd ព្រោះតែមានបញ្ហាជាមួយគ្រូបង្វឹក។ កីឡាករដែលដើរតាមគន្លងរបស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ជាដើម ទន្ទឹមនឹងវត្តមានរបស់គ្រូបង្វឹកល្បីឈ្មោះជាច្រើនរូបផងដែរ។ សកម្មភាពទាំងនេះបាន និងកំពុងជួយលើកកម្ពស់លំដាប់របស់ពានរង្វាន់ Saudi Pro League នៅអារ៉ាប៊ីសាអូឌីត។