BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

របាយការណ៍​ថ្មី​មួ​យ​បាន​ប្រកាស​ថា ថ្នាល​បច្ចេកវិទ្យា​ EV ថ្មី​ របស់​ក្រុម​ហ៊ុន​ចិន​ BYD នឹង​កាត់បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ «សង្គ្រាម​រំដោះ» ប្រឆាំង​នឹង​រថយន្ត​ប្រើ​សាំង​។ ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ Tesla ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD ក៏​​ប្រកាស​ថា Tesla មិន​មែនជា​គូប្រជែង​។ BYD បាន​បង្កើត​សង្គ្រាម​តម្លៃ​ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង (ICE) កាល​ពី​ខែ​កន្លង​ ដោយ​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី​ Qin Plus EV និង PHEV ថ្មី​។ ចាប់​ផ្ដើម​ពី​តម្លៃ 15,200 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ថ្មី​របស់​ BYD បើក​ទំព័រ​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាងរថយន្ត ICE។ ជាង​នេះ កំណែ​ DM-I (PHEV) ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ ពោល​គឺ​ចាប់​ពី​ប្រហែល​ 11,000 ដុល្លារ​ ដោយ​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 120 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។ Qin Plus ដែល​ដំណើរ​ការ​ដោយ​អគ្គិសនីពី​ថ្ម​ 48 … Read more

BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

ក្រុម​ហ៊ុន​ចិន​ BYD កំពុង​ចាប់​ផ្ដើម​ «សង្គ្រាមតម្លៃ» ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE) នៅពេល​បណ្ដា​រថយន្ត​អគ្គិសនី​ថ្មី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​ ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​។ បន្ទាប់ពី​បង្ហាញ​វត្តមាន​ Qin Plus EV Honor Edition ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ហ៊ុន BYD ក៏​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​​យុគ​សម័យ​ថ្មី​ស្ដី​ពី​អគ្គិសនី​តម្លៃ​ទាប​ជាង​ប្រេង​ឥន្ធនៈ។ ក្រោយ​ពី​ដណ្ដើម​បាន​តំណែង​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​នៅក្នុង​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 ពី Tesla របស់​អាម៉េរិក បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចិន BYD កំពុង​ជំរុញ​ផែនការ​រក្សា​ល្បឿន​នៃការ​រីក​ចម្រើន​នេះសម្រាប់​ឆ្នាំ 2024​។ កាល​ពី​ថ្ងៃទី 20 កុម្ភៈ 2024 BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ប្រភេទ​សេដាន​របស់​ខ្លួន​ ដើម្បី​បន្ត​ដណ្ដើម​យក​ចំណែកទីផ្សារ​ពី​រថយន្ត​សាំង​។ កំណែ​ Qin Plus EV របស់ BYD មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ ដល់ 19,400 ដុល្លារ​អាម៉េរិក​។ កំណែ​ដំណើរ​ការ​ដោយអគ្គិសនី​ រួមមាន ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​អានុភាព​រហូត​ដល់ 134 កម្លាំង​សេះ​ (100 kW) និង​កម្លាំង​រមួល​កង់ … Read more

ប្រាំពាន់​លាន​នាក់​កំពុង​តែ​ក្រទៅៗ ខណៈអ្នក​មាន​ជាង​គេ​​ប្រាំ​នាក់​កាន់​តែ​មាន​ឡើង

របាយការណ៍​ថ្មី​បំផុត​របស់ Oxfam International បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ 5 ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​​កំពុង​តែ​ក្រទៅៗ ស្រប​ពេល​ដែលកំពូល​​មហា​សេដ្ឋី​ 5 រូប​​ បែរ​ជា​មានជាង​មុន​ទ្វេ​ដង​ក្នុង​រង្វង់​ 3 ឆ្នាំ​ចុង​ក្រោយ​នេះ។ អង្គការ​មនុស្ស​ធម៌​ Oxfam International ដែល​ជា​សម្ព័ន្ធ​អន្តរជាតិ​មាន​អង្គការ​ចំនួន 21 ជាសមាជិក និង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេស​ជាង 80 កាល​ពី​ថ្ងៃទី 14 មករា 2024 បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​​គម្លាត​​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​។ របាយការណ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ឆ្នាំ 2020 ទ្រព្យ​សម្បត្តិ​របស់​កំពូល​មហា​សេដ្ឋី​ 5 រូប​របស់​ពិភពលោក​ បាន​កើន​ 114% ឡើង​ដល់ 869 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ បុគ្គល​ទាំង​ 5 រូប​ខាងលើ​នេះ រួម​មាន​ នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk, ម្ចាស់​ LVMH លោក Bernard Arnault, លោក Jeff Bezos … Read more

Lucid បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​ ក្នុង​គ្រា​ «សង្គ្រាម​តម្លៃ​» ​កំពុង​កើត​ឡើង

ក្រុម​ហ៊ុន Lucid Group ​បញ្ចុះ​តម្លៃ​ស៊េរី​រថយន្ត​សេដាន​ប្រណិត Air កាល​ពី​ដើម​សប្ដាហ៍​នេះ​ នៅ​ក្នុង​រយៈ​ពេល​មាន​កំណត់​ នៅមុន​រដូវ​បុណ្យ​ គ្រាដែល​ការ​ប្រកួត​ប្រជែង​តម្លៃ​កំពុង​កើត​ឡើង និង​តម្រូវ​ការ​រថយន្ត​អគ្គិសនី​ថយ​ចុះ​។ បញ្ហា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់បាន​ប៉ះពាល់​ដល់​តម្រូវ​ការ​ទិញ​រថយន្ត​អគ្គិសនី​ ហើយ​បណ្ដា​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ដែល​នាំមុខ​ដោយ​ Tesla ក៏​បាន​ប្រតិកម្ម​តាម​រយៈ​ការ​បញ្ចុះ​តម្លៃ​។​ Tesla បានបញ្ចុះ​តម្លៃ​រថយន្ត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅក្នុង​ឆ្នាំ​នេះ​ ដើម្បី​ទប់​ស្កាត់​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ដទៃ​ ដណ្ដើម​យក​ចំណែក​ទីផ្សារ​របស់​ខ្លួន។ របាយការណ៍​មួយ​របស់ Cox Automotive បង្ហាញ​ថា «សង្គ្រាម​តម្លៃរថយន្ត​អគ្គិសនី»​ បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ត្រូវ​តែ​ផ្ដល់​អាទិភាព​ដល់​បរិមាណ​ជាងអត្រា​​ប្រាក់​ចំណេញ​ និង​បាន​បញ្ចុះ​តម្លៃ​មធ្យម​របស់​រថយន្ត​អគ្គិសនី​មក​នៅ​ត្រឹម​ 50,683 ដុល្លារ​អាម៉េរិក​/គ្រឿង​ នៅ​ក្នុង​ខែកញ្ញា​ 2023។ ក្រុម​ហ៊ុន Lucid ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​ Air Touring ពី 95,000 ដុល្លារ​ មក​នៅ​ត្រឹម 87,500 ដុល្លារ​ ខណៈ​ដែល​​ Air Grand Touring ត្រូវ​បាន​បញ្ចុះ​តម្លៃ​ 10,000 ដុល្លារ​ ដោយ​លក់​​ត្រឹមតែ​ 115,600 ដុល្លារ​។​ ក្រុម​ហ៊ុន​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​សហរដ្ឋ​អាម៉េរិក​មួយ​នេះ​ក៏​បាន​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី Air Pure ប្រភេទ … Read more

«អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។ ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។ «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។ សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា … Read more

IMF ព្យាករ​ថា សេដ្ឋកិច្ច​សកល​អាច​ងើប​ឡើង​បែប «ថ្នមៗ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បញ្ជាក់​អំពី​លទ្ធភាព​ដែល​បណ្ដា​ធនាគារ​កណ្ដាល​គ្រប់​គ្រង​បាន​នូវ​បញ្ហា​អតិផរណា​ ដោយ​មិន​រុញ​ច្រាន​ពិភពលោក​ធ្លាក់​ក្នុង​ឱនភាព​សេដ្ឋកិច្ច​។ ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃទី 10 តុលា IMF យល់​ថា សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​កំណើន​ 3% ក្នុង​ឆ្នាំ​នេះ​ ដោយ​មូលហេតុ​ថា ល្បឿន​នៃ​កំណើន​ខ្ពស់​ជាង​គេ​របស់​សហរដ្ឋ​អាម៉េរិក ​នឹង​ប៉ះប៉ូវ​ការ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​របស់​ចិន និង​អឺរ៉ុប​។ រំលឹក​ឡើងវិញ​អំពី​ការ​អះអាង​កាលពី​ខែ​កក្កដា IMF សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​សកល​នៅ​តែ​មាន​ជំហរ​រឹង​មាំ​នៅ​ចំពោះមុខ​វិបត្តិ​សុខភាព​សកល និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។ IMF អះអាង​ថា កំណើន​សេដ្ឋកិច្ច និង​អតិផរណា​បច្ចុប្បន្ន កាន់​តែ​សម​ស្រប​នឹង​សេណារីយោ​ «ងើប​ឡើង​ដោយ​ថ្នមៗ» ពិសេស​គឺ​សហរដ្ឋ​អាម៉េរិក​។ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាម៉េរិក​​ត្រូវ​បាន​ព្យាករ​ថា​ មាន​កំណើន​​លឿន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ដោយនឹង​​មាន​ GDP (ផលិត​ផល​ក្នុង​ស្រុក​សរុប) កើន​ឡើង 2.1%​ ក្នុង​ឆ្នាំ​នេះ​។ GDP របស់​អឺរ៉ុប និង​ចិន បច្ចុប្បន្ន​ត្រូវ​បាន​ព្យាករ​ថា អន់​ជាង​បើ​ធៀប​នឹង​បី​ខែ​មុន​ ស្រប​ពេល​ដែល​តំបន់​នានា​របស់ពិភពលោក​មាន​កំណើន​ GDP មិន​ស្មើ​គ្នា​៕

តំណាង​រាស្ត្រ​អ៊ីស្រាអែល​ស្នើ​ឱ្យ​ប្រើ​អាវុធ​ប្រល័យលោក​លើ​ហាម៉ាស

លោក​ស្រី Revital Gotliv ដែលជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​នៅ​ប្រទេស​អ៊ីស្រាអែល​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់មីស៊ីល​បំពាក់​ក្បាល​គ្រាប់​​នុយក្លេអែរ​​ឆ្លើយ​តប​នឹង​ក្រុម​ហាម៉ាស​ ដើម្បី​ស្ដារសន្តិសុខ​ជាតិ​។ «ចូរ​ប្រើប្រាស់​មីស៊ីល Jericho! គំនិត​របស់​ខ្ញុំ​គឺ​ថា ចូរ​ប្រើ​ប្រាស់​អាវុធ​ប្រល័យ​លោក​! សូម​ព្រះ​ថែ​រក្សា​ការ​ពារ​កម្លាំង​របស់​យើង» លោក​ស្រី Revital Gotliv ​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu កាល​ពី​ថ្ងៃទី 09 តុលា បាន​សរសើរ​លើ​បណ្ដាញ​សង្គម X ​ដូច្នេះ​។ Jericho គឺជា​មីស៊ីល​អន្តរទ្វីប​ (ICBM) របស់​ប្រទេស​អ៊ីស្រាអែល ដែល​អាច​វាយ​ប្រហារ​លើ​គ្រប់​តំបន់​ក្នុង​ពិភពលោក​។ អ៊ីស្រាអែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ក្បាល​គ្រាប់​នុយក្លេអែរ​ពី 100 ទៅ 200 គ្រាប់​ ប៉ុន្តែ​រដ្ឋាភិបាលប្រទេស​នេះ​មិន​បាន​ទទួល​ស្គាល់​ ឬ​បដិសេធ​ព័ត៌មាន​នេះ។ លោក​ស្រី Revital Gotliv បន្ត​ថា «អ៊ីស្រាអែល​ត្រូវ​តែ​ប្រើ​ប្រាស់​អាវុធ​គ្រប់​ធុន​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​របស់ខ្លួន»។ មតិរបស់​លោក​ស្រី Revital Gotliv ត្រូវ​បាន​លើក​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​កំពុង​គ្រប់​គ្រង​តំបន់​ហ្គាហ្សា កាល​ពី​ថ្ងៃទី 07 តុលា បាន​បាញ់​មីស៊ីល​រាប់​ពាន់​គ្រាប់ និងប្រើ​ប្រាស់​កម្លាំង​ជើង​គោក អាកាស និង​ជើង​ទឹក​ ​វាយ​ប្រហារ​ស្រប​គ្នា​លើ​ទីរួម​ស្រុក​ និង​តំបន់​រស់​នៅនានា​​របស់​ប្រទេស​អ៊ីស្រាអែល​ … Read more

អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​អភិវឌ្ឍ​ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire ផលិត​អគ្គិសនី​ចាប់​ពី​ដើម​ខែ​តុលា ឆ្នាំ 2023​ នៅ​ពេល​ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​។ គម្រោង​ Dogger Bank ដែលត្រូវ​បាន​​​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស SSE រួម​នឹង​ក្រុម​ហ៊ុន Equinor និង Vargronn របស់​ប្រទេស​ន័រវែស​ នឹង​ផលិត​អគ្គិសនី​បាន 3.6​ ជីហ្គាវ៉ាត់ (gigawatt) ដែល​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់មនុស្ស​ 6 លាន​គ្រួសារ​​ក្នុង​មួយ​ឆ្នាំ​ៗ នៅពេល​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ … Read more

តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។ នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។ ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។ រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ … Read more

អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ យល់ឃើញ​ផ្ទុយ​គ្នា​នៅ​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​កោះ​ប្រជុំ​បន្ទាន់​ ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​កងទ័ព​ហាម៉ាស​របស់​ប៉ាលេស្ទីន។ សមាជិក​ចំនួន​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃទី 08 តុលា បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​រយៈ​ពេល​ប្រហែល 90 នាទី នៅ​ទីស្នាក់​ការ​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​នីវយ៉ាក ដើម្បី​ស្ដាប់​បេសកជន​សន្តិភាព​មជ្ឈិមបូព៌ា រាយការណ៍​អំពី​ស្ថានការណ៍​សង្គ្រាម​ហាម៉ាស​ – អ៊ីស្រាអែល​។ ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ អាម៉េរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ខ្លាំង​ក្លា​ទៅ​លើ​យុទ្ធនាការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​​សំដៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី 07 តុលា​។ «ប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោស​ហាម៉ាស ប៉ុន្តែ​មិន​មែន​ទាំង​អស់​» ឯកអគ្គ​រដ្ឋទូត​រង​អាម៉េរិក​នៅ​អង្គការ​សហប្រជាជាតិ​ លោក Robert Wood បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ដូច្នេះ។ «គ្រប់​គ្នា​អាច​ស្មាន​បាន​ថា​ អ្នក​ណា​ខ្លះ​ដែល​មិន​ថ្កោល​ទោស​ហាម៉ាស ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​»​ លោក Wood បន្ថែម​ដូច្នេះ ដែល​ហាក់​ចង់​សំដៅ​ទៅ​លើ​រុស្ស៊ី​។ ក្រុម​អ្នក​ការ​ទូត​ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​ ទំនងជា​នឹង​មិន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​នៅ​ក្រោយ​កិច្ច​ប្រជុំ​បន្ទាន់​នេះ​។ សេចក្ដី​ថ្លែង​ការណ៍រួម​ត្រូវ​ការ​មតិ​យល់​ស្រប​ពី​សមាជិក​ទាំង​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ខណៈ​ដែល​ឯក​អគ្គរដ្ឋ​ទូតរង​​អាម៉េរិក លោក Wood ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​អាទិភាព​របស់​អាម៉េរិក​នា​ពេល​បច្ចុប្បន្ន​។ សហរដ្ឋ​អាម៉េរិកប្រកាស​គាំទ្រ​អ៊ីស្រាអែល ​ថ្កោល​ទោស​ហាម៉ាស និង​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថ្កោល​ទោស​ផងដែរ​ គ្រា​ដែល​ចិន និង​រុស្ស៊ី មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អាម៉េរិក​។ … Read more

មន្ត្រី​យោធា​អាម៉េរិក​ថា អ៊ុយក្រែន​រំដោះ​​ទឹក​ដី​​​បាន​ជាង​ពាក់​កណ្ដាល​ ពី​កងទ័ព​​រុស្ស៊ី

ឧត្តម​សេនីយ៍ Milley អះអា​ង​ថា អ៊ុយក្រែន​បាន​វាយ​បក និង​ដណ្ដើម​មក​វិញ​បាន​ជាង 54% នៃ​ទឹក​ដី​ដែល​កងទ័ព​រុស្ស៊ី​បាន​វាយ​យក​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង។ ក្នុងសន្និសីទ​សារព័ត៌មាន​នៅប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 19 កញ្ញា ឧត្តមសេនីយ៍ Mark Milley នាយ​​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​បន្ត​សម្រេច​បាន​គោលដៅក្នុងល្បឿន​យឺត​​ ប៉ុន្តែ​មាន​ស្ថិរភាព នៅ​ពេល​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ីចេញ​ពី​តំបន់​កំពុង​គ្រប់​គ្រង​។ «មក​ដល់​ពេល​នេះ អ៊ុយក្រែន​រំដោះ​​បាន​ជាង 54% នៃ​ទឹក​ដី​របស់​ខ្លួន​​ដែល​រុស្ស៊ី​​គ្រប់​គ្រង​ និង​បន្ត​រក្សា​ភាព​ម្ចាស់​ការ​ក្នុង​យុទ្ធ​សាស្ត្រ» ឧត្ដម​សេនីយ៍ Milley ឱ្យ​ដឹង​ដូច្នេះ​។ Dave Butler អ្នក​នាំ​ពាក្យ​របស់​លោក Milley ក្រោយ​មក​បាន​បក​ស្រាយ​ថា តួលេខ​ 54% គឺ​ទាក់ទង​​នឹង​តំបន់​នានា​ដែល​អ៊ុយក្រែន​រំដោះ​បាន​ រាប់​ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ 2022​។ ការ​អះអាង​របស់​លោក Milley ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​​តំណាង​យោធា​ជាង 50 ប្រទេស​ ដែល​ស្ថិត​ក្នុង​ក្រុម​ទំនាក់​ទំនង​ការ​ពារ​ជាតិ​អ៊ុយក្រែន​ ជួបប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​អំពី​ការ​ជួយ​គាំទ្រ​ដល់​ទី​ក្រុង​កៀវ​។ សហរដ្ឋ​អាម៉េរិក​គឺជា​ភាគី​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​​ច្រើន​ជាង​គេ​ ដោយ​បាន​សន្យា​ថា ការ​ផ្ដល់​ជំនួយ​នេះ​នឹង​មាន​រហូត​ដល់ 43.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ដំបូង​ឡើយ អាម៉េរិក​ផ្ដល់​អាវុធ​ធុន​ស្រាល ហើយ​បន្ទាប់​មក​ក៏​ផ្ដល់​កាំជ្រួច​ហ្វូង​ HIMARS, ប្រព័ន្ធ​មីស៊ីល​ការ​ពារ​ដែន​អាកាស Patriot, … Read more

រុស្ស៊ី​បរាជ័យ​ក្នុង​បេសកកម្ម​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ

បេសកកម្ម​ព្រះច​ន្ទ​ដំបូង​របស់​ប្រទេស​រុស្ស៊ីក្រោយ​រយៈ​ពេល 47 ឆ្នាំ​​ បាន​ទទួល​បរាជ័យ​ ​ពេល​យាន​ Luna-25 បាត់​បង់​ការ​គ្រប់​គ្រង​ក្នុងគ្រា​ចុះ​ចត និង​បាន​ធ្លាក់​បុក​ផ្ទៃ​ព្រះចន្ទ​។ យោង​តាម​សារព័ត៌មាន Reuters ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា បាន​ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​យាន​ Luna-25 វេលា​ម៉ោង​ 18 និង 57 នាទី ថ្ងៃ​ទី 19 សីហា 2023 (ម៉ោង​នៅ​កម្ពុជា) ពេល​យាន​នេះ​ជួប​បញ្ហា​ពេល​ឆ្ពោះ​ទៅ​កាន់​គន្លង​គោចរ មុន​ពេល​ចុះ​ចត​​លើ​ឋាន​ព្រះចន្ទ។ តាម​គម្រោង Luna-25 នឹង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 21 សីហា​នេះ​។ «យាន​អវកាស​ហោះ​ហើរ​ក្នុង​គន្លង​គោចរ​ដែល​មិន​អាច​ស្មាន​ត្រូវ​ និង​ឈប់​ដំណើរ​ការ​ដោយ​សារ​តែប៉ះ​ទង្គិច​នឹង​ផ្ទៃ​ព្រះ​ចន្ទ» Roscosmos ឱ្យ​ដឹង​ដូច្នេះ​។ Roscosmos បាន​បង្កើត​គណៈកម្មការផ្ទៃ​ក្នុង​ពិសេស​មួយ​ដើម្បី​​ស៊ើប​អង្កេត​រក​មូលហេតុ​នៅ​ពី​ក្រោយ​បរាជ័យ​របស់​យាន Luna-25 ដែល​ជា​បេសកកម្ម​វិល​ត្រលប់​មក​ប្រកួត​ប្រជែង​លើ​ឋាន​ព្រះចន្ទ​។ បរាជ័យ​នេះ​បាន​បង្ហាញ​នូវ​ជំហាន​ថយ​ក្រោយ​របស់​រុស្ស៊ី រាប់​ចាប់​ពី​សង្គ្រាម​ត្រជាក់​ ដែល​កាលនោះ​​ សូវៀត (រុស្ស៊ីបច្ចុប្បន្ន) បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Sputnik 1 ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​​ផែនដី​ក្នុង​ឆ្នាំ 1957 និង​អ្នក​អវកាស​ Yuri Gagarin បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ហោះ​ទៅ​កាន់​ទីអវកាស​ក្នុង​ឆ្នាំ 1961​។ … Read more