IEA ព្យាករ​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​នឹង​មាន​ការ​ប្រែប្រួល​ច្រើន

ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេង​ឆៅ​​​របស់ OPEC និង OPEC+  នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់ត្រូវ​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។ នៅ​ថ្ងៃទី 13 កញ្ញា​ 2023 IEA ព្រមាន​ថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ និង​រុស្ស៊ី​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ​នឹង​បង្ក​ឱ្យ​មាន​កង្វះ​ប្រភព​ផ្គត់​ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​នៅចុង​ឆ្នាំ​នេះ​ នាំ​ឱ្យ​ទីផ្សារ​មាន​ហានិភ័យ​ប្រែ​ប្រួល​ច្រើន​ជាង​មុន​។ ការ​ព្រមាន​របស់ IEA ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ដែល​បាន​ប្រកាស​​មួយ​ថ្ងៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ គ្រា​ដែល​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​​ (OPEC) បង្ហាញ​ថា គម្លាត​រវាង​បរិមាណ​ប្រេង​ដែល​​​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទូទាំង​ពិភពលោក​​នឹង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​គិត​​ចាប់​ពី​ឆ្នាំ 2007​។ IEA បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេងឆៅ​​​​របស់ OPEC និង​ដៃគូ​សហការ (OPEC+) នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់មាន​ការ​​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។ អង្គការ​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា ប្រេង​បម្រុង​នឹង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​មាន​រលក​នៃ​ការ​ប្រែ​ប្រួលតម្លៃ​​មួយ​ផ្សេង​ទៀត​ដែល​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក​ផលិត និង​អ្នក​ប្រើ​ប្រាស់​ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​មាន​ភាពផុយ​ស្រួយ។

​អវកាស​ចរដែល​ស្ថិត​នៅ​ទីអវកាស​យូរ​ជាង​គេ​លើ​ពិភពលោក​

Frank Rubio បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែន​ដី​ជាង 355 ថ្ងៃ​ បំណែក​កំណត់​ត្រា​ស្ដី​ពី​ការ​បំពេញ​បេសកកម្ម​អវកាស​យូរ​បំផុតលើពិភពលោក​។ យោង​តាម​ណាសា លោក Rubio រស់​នៅ និង​ធ្វើការ​លើស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ចាប់​ពី​ខែ​កញ្ញា 2022 យូរ​ជាង​កំណត់​ត្រា​មុន​នោះ​របស់​អ្នក​អវកាស​ Mark Vande Hei កាល​ពី​វេលា​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 កញ្ញា 2023 (ពេល​វេលា​​នៅ​កម្ពុជា)។ តាម​គម្រោង យាន​អវកាស​ Soyuz របស់​រុស្ស៊ី នឹង​ដឹក​ Rubio ត្រលប់​មក​កាន់​ផែនដី​នៅ​ថ្ងៃទី 27 កញ្ញា​ខាងមុខ​។ ប្រការ​នេះ​មាន​ន័យ​​ថា លោក Rubio នឹង​ឆ្លង​កាត់​ពេល​វេលា​យ៉ាង​តិច 371 ថ្ងៃ​នៅ​លើ​គន្លង​តារាវិថី​ មុន​នឹង​បញ្ចប់​បេសកកម្ម​។ ពេល​នោះ លោក Rubio នឹង​ក្លាយ​ជា​ជនជាតិ​អាម៉េរិក​ដំបូង​គេ​ដែល​រស់​នៅ និង​ធ្វើការ​ជាង​មួយ​ឆ្នាំ​ក្នុង​បរិស្ថានមីក្រូ​ទំនាញ (ទំនាញ​ផែនដី​កម្រិត​ទាប)​។ ការបំបែក​កំណត់​ត្រា​ខាងលើ​របស់ Rubio គឺជារឿង​ចៃដន្យ ព្រោះ​ថា ដំបូង​ក្រុម​របស់លោក​គ្រោង​នឹង​បំពេញ​បេសកកម្ម​តែ​ … Read more

ប្រទេស​ចិន​ក្លាយ​ជា​អ្នក​នាំ​ចេញ​រថយន្ត​ធំជាង​គេ​លើ​ពិភពលោក

ក្នុង​ 6 ខែ​ដើម​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ជាង 2.3 លាន​គ្រឿង​ ច្រើន​ជាង​ជប៉ុន និង​ក្លាយ​ជា​ប្រទេស​​​ដែល​នាំ​ចេញ​រថយន្ត​​ច្រើន​ជាង​គេ​បង្អស់​លើពិភពលោក​។ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​នាំ​ចេញ​រថយន្ត​ សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​នៅ​ប្រទេស​ចិន​ បាន​ដក​ស្រង់​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​របស់​​ប្រទេស​នេះ​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល 6 ខែ​ដើម​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន 2.34 លាន​គ្រឿង​ កើន​ 76.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ ដោយ​ឡែក យោង​តាម​ទិន្នន័យ​ដែល​បាន​ប្រកាស​ដោយ​សមាគម​នៃ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​រថយន្ត​ជប៉ុន​ តួលេខ​រថយន្ត​ដែល​បាន​នាំ​ចេញ​​របស់​ប្រទេស​នេះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ 2023 មាន​ 2.02 លាន​គ្រឿង​ កើន​ 17% បើ​ធៀប​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​ 2022​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​​តួលេខ​នៃការ​នាំ​ចេញ​រថយន្ត​ក្នុង 6 ខែ​ដើម​ឆ្នាំ 2023 របស់​ប្រទេស​ចិន​ មាន​ចំនួន​ច្រើន​ជាង​ជប៉ុន និង​ឈរ​លំដាប់​ទី​មួយ​លើ​ពិភពលោក​។ ទិន្នន័យ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​រថយន្ត​របស់​ប្រទេស​ចិន​កើន​ឡើងខ្ពស់​ខ្លាំង​ក្នុង​ឆ្នាំ​នេះ នោះគឺ​ចំនួន​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី​បាន​កើន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​នេះ រថយន្ត​អគ្គិសនី​ក៏​ត្រូវ​បាន​នាំ​ចេញ​​​​ទៅ​កាន់​​​​ទីផ្សារ​អឺរ៉ុប​ និង​ទី​ផ្សារ​អាស៊ី​អាគ្នេយ៍​ កាន់​តែ​ច្រើន​៕

តម្លៃប្រេងឆៅលើពិភពលោកនឹងឡើងជិតដល់កំពូលនៅប៉ុន្មានខែចុងឆ្នាំនេះ

ប្រេង​​ Brent និង WTI នាំ​គ្នា​ឡើង​ថ្លៃ​ នៅពេល​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​នាំ​គ្នា​ប្រកាស​បន្ត​អនុវត្ត​វិធានការ​រឹត​បន្តឹង​ប្រភព​ផ្គត់ផ្គង់​រហូត​ដល់​ដាច់​ឆ្នាំ​នេះ​។ ប្រេង​ឆៅ​អាម៉េរិក WTI នៅ​ព្រឹក​​នេះ​មាន​ពេល​ខ្លះ​ឡើង​ថ្លៃ​ 1.3% ដោយ​​​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​​ 87 ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​​។ តម្លៃ​ប្រេង​ Brent ក៏​កើន​ឡើង​ដល់​ 90.2 ដុល្លារ​ក្នុង​មួយ​ធុង​។​ តម្លៃ​ប្រេង​ឆៅ​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​កំពុង​ហក់​ឡើង​ជិត​ដល់​ចំណុច​កំពូល​របស់​ខែ​វិច្ឆិកា 2022​។ តម្លៃ​កើន​ឡើង​នេះកើត​មាន​បន្ទាប់​ពី​​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី 05 កញ្ញា​។ អារ៉ាប៊ីសាអូឌីត​ប្រកាស​ថា បន្ត​ការ​​កាត់​បន្ថយ​ការផលិត​មួយ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈ​ពេល​បី​ខែ​ទៀត​ ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ពិភពលោក​ ដោយប្រទេស​នេះ​នឹង​​ផលិត​តែ​ 9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​រុស្ស៊ី​វិញ ក៏​បាន​ប្រកាស​បន្ត​កាត់​បន្ថយ​ការ​ផលិត​ 3 សែន​ធុង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​ដាច់​​ឆ្នាំ​នេះ​។ អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី​គឺជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​អង្គការនៃ​​ប្រទេស​នាំ​ចេញ​​ប្រេង​ និង​សម្ព័ន្ធ​មិត្ត (OPEC+)។ យុទ្ធសាស្ត្រ​របស់​រាជធានី​រីយ៉ាត់ និង​មូស្គូ នឹង​ធ្វើ​ឱ្យ​ប្រភព​ផ្គត់​ផ្គង់​ប្រេង​ទូទាំង​សកល​លោក​​ត្រូវ​បាន​​រឹត​បន្តឹង​ជា​បន្ត​ទៀត​។ តម្លៃ​ប្រេង​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​ត្រី​មាស​នេះ​ ក្រោយ​ពី OPEC+ អនុម័ត​គោល​នយោបាយ​កាត់​បន្ថយ​ការ​ផលិត​ក្នុង​ទ្រង់ទ្រាយធំ​ ហើយ​បណ្ដា​សមាជិក​នៃ​អង្គ​ការ​នេះ​ក៏​បាន​​ស្ម័គ្រ​ចិត្ត​កាត់​បន្ថយ​បន្ថែម​ទៀត​។ ប្រការនេះ​កើត​ឡើង​ក្នុង​ពេល​ដែល​​អង្គការ​ថាមពល​អន្តរ​ជាតិ​ (IEA) ព្យាករ​ថា តម្រូវ​ការ​​ប្រើ​ប្រាស់​ប្រេង​ឆៅ​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំង​អស់​៕

យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។ យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។ «យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។ យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 … Read more

ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។ «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។ សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV … Read more

SpaceX នាំ​អ្នក​អវកាស​អន្តរជាតិ​ឡើង​ទៅ​កាន់​ស្ថានីយ ISS

រ៉ុក្កែត​ Falcon 9 នាំ​យាន​ Crew Dragon ដែល​ដឹក​អវកាសចរ​ 4​ នាក់​ក្នុង​បេសកកម្ម Crew-7 ពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅ​វេលា​ម៉ោង 14 និង 27 នាទី ថ្ងៃទី 26 សីហា (ម៉ោង​នៅ​កម្ពុជា)។ កំណាត់​ដំបូង​របស់ Falcon 9 បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​ខាង​លើ​បន្ទាប់​ពី​ហោះ​ឡើង​បាន​ប្រហែល 2 នាទី និង 40 វិនាទី​ មុន​ពេល​បញ្ឆេះ​ម៉ាស៊ីន​ហោះ​ត្រលប់​មក​កាន់​ផែនដី​។ ប្រហែល 7.5 នាទី​ក្រោយ​ការ​បាញ់បង្ហោះ កំណាត់​ទីមួយ​ក៏​បាន​ចុះចត​នៅ​មូលដ្ឋាន​នៃ​កងកម្លាំង​អវកាស​ Cape Canaveral ដែល​នៅ​ក្បែរ​មជ្ឈមណ្ឌល​អវកាស Kennedy។ នេះ​គឺជា​ការ​បាញ់​បង្ហោះ និង​ចុះ​ចត​ដំបូង​របស់​រ៉ុក្កែត​ Falcon 9 គ្រា​ដែល​យាន Crew Dragon មានបទពិសោធន៍​ច្រើន​ជាង​ក្នុង​ការ​នាំ​អវកាសចរ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ក្នុង​បេសកកម្ម Crew-3 និង Crew-5 របស់ SpaceX។ នេះ​ក៏​ជា​ជើង​ហោះ​ហើរ​នាំ​យក​ក្រុម​អវកាសចរ​​មាន​លក្ខណៈ​អន្តរជាតិ​បំផុត​ដែល​ … Read more

វិស័យ​អវកាស​ឥណ្ឌា​៖ តាំង​ពី​ដឹក​រ៉ុក្កែត​តាម​កង់ រហូត​ដល់​បាន​ឡើង​ដល់​ឋានព្រះចន្ទ

អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌាបាន​ទទួល​ជោគ​ជ័យ​ក្រោយ​ពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​រយៈ​ពេល​យូរ​ រាប់​ចាប់​តាំង​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​របស់​រ៉ុក្កែត​ដោយ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ​ រហូត​ដល់​បច្ចេក​វិទ្យា​ទំនើប​នាំ​ទៅ​រក​បេសក​កម្ម​ចន្ទ្រាយាន-3 (Chandrayaan-3)។ ​ថ្ងៃទី 23 សីហា 2023 គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ឥណ្ឌា និង​ការ​ស្រាវ​ជ្រាវ​អវកាស​។ យាន​អវកាស​ចន្ទ្រាយាន-3 របស់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន ដែល​ធ្លាប់​បាន​បញ្ជូន​យានស្វ័យ​ប្រវត្ត​​ទៅ​ចុះ​ចត​នៅ​ទី​នេះ​។ នេះ​បើ​តាម​ទំព័រ Space News។ ជោគ​ជ័យ​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ចន្ទ្រាយាន-3 ក្លាយ​ជា​យាន​អវកាស​ដំបូង​គេ​ដែល​បាន​ចុះចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មាន​ទឹកកក​ និង​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​។​ ជោគ​ជ័យ​របស់​យាន​អវកាស​ឥណ្ឌានឹង​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នានា​សម្រាប់​ជួយ​ដល់​បេសក​កម្ម​ឋាន​ព្រះ​ចន្ទ​ក្នុង​អនាគត​។ ឥណ្ឌា​ទទួល​បាន​ជោគ​ជ័យ​នេះ​បន្ទាប់​ពី​បេសកកម្ម Luna-25 របស់​រុស្ស៊ី​បាន​បរាជ័យ​ក្នុងការ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​។ ចន្ទ្រាយាន​-1 ដែល​ជា​យាន​អវកាស​ដែល​ធ្លាប់​ហោះ​ជុំវិញ​ព្រះចន្ទ​ក្នុង​ឆ្នាំ 2008 គឺជា​ការ​ប្រឹង​ប្រែង​ដំបូង​របស់​ឥណ្ឌា ដើម្បី​បាញ់​បង្ហោះ​យាន​ចេញ​ពី​ផែនដី​។ នោះ​ក៏​ជា​បេសក​កម្ម​ដំបូង​ដែល​បាន​រក​ឃើញ​ទឹក​លើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​នេះ​បាន​ជះឥទ្ធិពល​ធំធេង​ដល់​គម្រោង​អវកាស​របស់​អាម៉េរិក និង​ចិន​។ ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ក៏​ជា​ទីតាំង​ចុះ​ចត​នៃ​​បេសក​កម្ម​ Artemis-3 របស់​អាម៉េរិក​ផងដែរ​។ ចាប់​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​​របស់​រ៉ុក្កែត​ដោយ​ការ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ រហូត​ដល់​បេសក​កម្ម​ចន្ទ្រាយាន-3 រឿង​រ៉ាវ​ស្ដី​ពី​វឌ្ឍនភាព​របស់ ISRO គឺ​ដូច​ទៅ​នឹង​ខ្សែ​ភាព​យន្ត​។ «ជោគ​ជ័យ​ដ៏​មហា​ធំធេង​នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​នៃ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​យើង​» នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ធ្លាប់​បាន​សរសេរ​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ ប្រវត្តិរបស់​ ISRO … Read more

យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

ប្រភេទ​យន្តហោះ Legacy 600 ដែល​ត្រូវ​បាន​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ប្រើប្រាស់​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ធ្លាប់​កើត​មាន​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ឡើយ នៅ​មុន​ករណី​ធ្លាក់​នៅ​រុស្ស៊ី​។ សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃទី 23 សីហា បាន​រាយការណ៍​ថា មេក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner លោក Yevgeny Prigozhin មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះឯកជន​ Embraer Legacy 600 ដែល​បាន​​ធ្លាក់​នៅ​ក្នុង​ខេត្ត​ Tver។ ក្រសួង​ស្ថានការណ៍​បន្ទាន់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ 10 នាក់​លើ​យន្តហោះ​នេះ​បាន​បាត់​បង់​ជីវិត​។ ទិន្នន័យ​ពី​ទំព័រ​តាម​ដាន​​ជើង​ហោះ​ហើរ Flightradar24 បង្ហាញ​ថា យន្តហោះ Embraer Legacy 600 ដែល​មាន​លេខ​សម្គាល់ RA-02795 បាន​បាត់​ខ្លួន​ពី​រ៉ាដា​វេលា​ម៉ោង 18 និង 11 នាទី ថ្ងៃ​ទី 23 សីហា (ម៉ោង​ 22 និង 11 នាទី នៅ​កម្ពុជា)​។ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​បង្ហាញ​ថា​ យន្តហោះ​នេះ​បាក់​ស្លាប​ម្ខាង​ និង​ធ្លាក់​បុក​ដី​។ … Read more

មូលហេតុ​ដែល​នាំ​ឱ្យ​យាន​អវកាស​រុស្ស៊ី​ Luna-25 ធ្លាក់​បុក​​ផ្ទៃ​ព្រះចន្ទ

ហេតុការណ៍​ធ្លាក់​យាន​អវកាស​ព្រះចន្ទ​ Luna-25 ទំនង​ជា​កើត​ឡើង​ដោយ​សារ​បញ្ហា​ម៉ាស៊ីន​។ នេះ​បើ​តាម​ Yury Borisov ប្រធាន​អង្គការ​អវកាស​រុស្ស៊ី Roscosmos ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី 21 សីហា​។ នៅលើ​ទូរទស្សន៍​ Russia-24 លោក Borisov និយាយ​ថា យាន​អវកាស​ Luna-25 ប្ដូរ​ទិស​ និង​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​ឆ្ពោះ​ចូល​គន្លង​គោចរ​ជុំវិញ​ព្រះចន្ទ មុន​នឹង​ចុះ​ចត​។ ក៏ប៉ុន្តែ ម៉ាស៊ីន​មិន​បាន​ឈប់​ដូច​ការ​គ្រោង​ទុក​។ តាម​ការ​កំណត់​ ម៉ាស៊ីនត្រូវ​តែ​​ដំណើរ​ការ​ 84 វិនាទី ប៉ុន្តែ​វា​ដំណើរ​ការ​រហូត​ដល់ 127 វិនាទី។ នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​យាន​ធ្លាក់​បុក​ផ្ទៃ​​ព្រះចន្ទ​។ Roscosmos បាន​ដាច់​ទំនាក់​ទំនង​ជាមួយ​យាន​ Luna-25 កាល​ពី​ថ្ងៃ​ទី 19 សីហា​។ មួយ​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រកាស​ថា បេសក​កម្ម​​ព្រះចន្ទ​របស់ Luna-25 បាន​បរាជ័យ​។ Roscosmos បង្ហើប​ឱ្យ​ដឹង​ថា Luna-25 បាន​ព្យាយាម​ប្រើ​ប្រាស់​ម៉ាស៊ីន​រុញ​ច្រាន​ដើម្បី​កែ​តម្រូវ​គន្លង​គោចរ​ មុន​ពេល​ដាច់​ទំនាក់​ទំនង​។ យាន​អវកាស​ខាង​លើ​ហោះ​ឆ្ពោះ​ទៅ​កាន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ហើយ​គ្រោង​នឹង​ចុះ​ចត​នៅ​ទី​នោះ​ក្នុង​ថ្ងៃទី 21 សីហា 2023​ ប៉ុន្តែ​បាន​បរាជ័យ​។ ទំព័រ TASS … Read more

ឥណ្ឌា​ប្រកាស​​កាល​​បរិច្ឆេទ​នៃ​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​យាន​អវកាស​​​ Chandrayaan-3

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​របស់​បេសក​កម្ម​ Chandrayaan-3 នឹង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​វេលា​ម៉ោង 19 និង 34 នាទី ថ្ងៃទី 23 សីហា 2023 (ម៉ោង​នៅ​កម្ពុជា)​។ ដំណើរ​ការ​ចុះចត​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​ ISRO និង​លើ​ទូរទស្សន៍​ជាតិ​ឥណ្ឌា Doordarshan រួម​នឹង​បណ្ដាញ​សង្គម​ Facebook និង YouTube ជា​ដើម​។ នេះ​បើ​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ប្រកាស​កាល​ពី​ថ្ងៃទី 20 សីហា​។ «សមិទ្ធផល​នេះ​នឹង​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេក​ទេស និង​បច្ចេក​វិទ្យា​របស់​ឥណ្ឌា ដែល​ជា​និមិត្ត​រូប​នៃ​​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​ក្នុង​វិស័យ​ស្រាវជ្រាវ​អវកាស​» ISRO លើក​ឡើង​ដូច្នេះ​។ រ៉ុក្កែត LVM3 នាំ​ស្ថានីយ​ចុះ​ចត Vikram ​របស់​បេសក​កម្ម Chandrayaan-3 ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan នៅ​វេលា​ម៉ោង​ 16 និង 05 នាទី ថ្ងៃទី​ 14 កក្កដា 2023 (ពេល​វេលា​​នៅ​កម្ពុជា)។ យាន​ Chandrayaan-3 … Read more

រុស្ស៊ី​បរាជ័យ​ក្នុង​បេសកកម្ម​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ

បេសកកម្ម​ព្រះច​ន្ទ​ដំបូង​របស់​ប្រទេស​រុស្ស៊ីក្រោយ​រយៈ​ពេល 47 ឆ្នាំ​​ បាន​ទទួល​បរាជ័យ​ ​ពេល​យាន​ Luna-25 បាត់​បង់​ការ​គ្រប់​គ្រង​ក្នុងគ្រា​ចុះ​ចត និង​បាន​ធ្លាក់​បុក​ផ្ទៃ​ព្រះចន្ទ​។ យោង​តាម​សារព័ត៌មាន Reuters ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា បាន​ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​យាន​ Luna-25 វេលា​ម៉ោង​ 18 និង 57 នាទី ថ្ងៃ​ទី 19 សីហា 2023 (ម៉ោង​នៅ​កម្ពុជា) ពេល​យាន​នេះ​ជួប​បញ្ហា​ពេល​ឆ្ពោះ​ទៅ​កាន់​គន្លង​គោចរ មុន​ពេល​ចុះ​ចត​​លើ​ឋាន​ព្រះចន្ទ។ តាម​គម្រោង Luna-25 នឹង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 21 សីហា​នេះ​។ «យាន​អវកាស​ហោះ​ហើរ​ក្នុង​គន្លង​គោចរ​ដែល​មិន​អាច​ស្មាន​ត្រូវ​ និង​ឈប់​ដំណើរ​ការ​ដោយ​សារ​តែប៉ះ​ទង្គិច​នឹង​ផ្ទៃ​ព្រះ​ចន្ទ» Roscosmos ឱ្យ​ដឹង​ដូច្នេះ​។ Roscosmos បាន​បង្កើត​គណៈកម្មការផ្ទៃ​ក្នុង​ពិសេស​មួយ​ដើម្បី​​ស៊ើប​អង្កេត​រក​មូលហេតុ​នៅ​ពី​ក្រោយ​បរាជ័យ​របស់​យាន Luna-25 ដែល​ជា​បេសកកម្ម​វិល​ត្រលប់​មក​ប្រកួត​ប្រជែង​លើ​ឋាន​ព្រះចន្ទ​។ បរាជ័យ​នេះ​បាន​បង្ហាញ​នូវ​ជំហាន​ថយ​ក្រោយ​របស់​រុស្ស៊ី រាប់​ចាប់​ពី​សង្គ្រាម​ត្រជាក់​ ដែល​កាលនោះ​​ សូវៀត (រុស្ស៊ីបច្ចុប្បន្ន) បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Sputnik 1 ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​​ផែនដី​ក្នុង​ឆ្នាំ 1957 និង​អ្នក​អវកាស​ Yuri Gagarin បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ហោះ​ទៅ​កាន់​ទីអវកាស​ក្នុង​ឆ្នាំ 1961​។ … Read more