អតីតកីឡាករឆ្នើម Piyapong Pew On ធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីបានប្រកាសឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃ។
ចែករំលែកអំពីការសម្រេចចិត្តខាងលើ លោក Piyapong Pew On បានបង្កការចាប់អារម្មណ៍ខ្លាំងនៅពេលប្រកាសថា នឹងលាលែងពីតំណែង បើសិនមិនអាចជួយឱ្យបាល់ទាត់ថៃបានចូលរួមប្រកួតនៅ World Cup។
«… ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការកាន់តំណែងប្រធាន FAT។ បើសិនសមាជិក សមាជិកាគាំទ្រ ខ្ញុំសន្យាចំពោះគ្រប់គ្នាថា នឹងបំពេញកាតព្វកិច្ចក្នុងរង្វង់បួនឆ្នាំ។ បើសិនក្រុមជម្រើសជាតិថៃមិនបានចូលរួម World Cup ខ្ញុំនឹងលាលែងពីតំណែង ហើយធ្វើកិច្ចការក្នុងវិស័យបាល់ទាត់ជាមួយនឹងតួនាទីផ្សេង» អតីតកីឡាករឆ្នើមរបស់ប្រទេសថៃ លោក Piyapong Pew On អះអាងដូច្នេះ។
ថ្មីៗនេះ ការប្រកួតបាល់ទាត់ពានរង្វាន់ជាតិម៉ាឡេស៊ី កើតមានហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រពីរក្រុមនៅក្នុងការប្រកួតរវាង Perak FC និង Selangor FC។
ថ្វីបើមិនទាន់រកឃើញមូលហេតុពិតប្រាកដនៃករណីវាយតប់គ្នានេះ ប៉ុន្តែនៅក្នុងវីដេអូ 12 វិនាទីដែលត្រូវបានលាតត្រដាង គេអាចដឹងបានថា ករណីនេះកើតឡើងនៅនាទីទី 24 នៅពេលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Perak មួយក្រុមស្រាប់តែវាយប្រហារទៅលើអ្នកគាំទ្ររបស់ Selangor នៅលើតំបន់សម្រាប់ទស្សនិកជន។
នៅក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Perak FC បានចាញ់ក្រុម Selangor FC 0-4 ក្នុងនោះមាន 2 គ្រាប់ត្រូវបានទាត់ចូលនៅចុងតង់ទីមួយ (នាទីទី 40 និង 45+1)។
ចូលដល់តង់ទីពីរ Selangor FC រកបាន 2 គ្រាប់ទៀតនៅនាទីទី 51 និង 70។ លទ្ធផលនេះធ្វើឱ្យ Perak FCត្រូវឈរលំដាប់លេខ 11 ជាបណ្ដោះអាសន្ន ក្នុងចំណោម 14 ក្រុមដែលបានចូលរួមប្រកួតនៅ Malaysia Super League នារដូវកាលឆ្នាំនេះ។