អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​ និង​ផ្ទុះ​នៅ​លើ​អាកាស​នៃ​ទីក្រុង​បែកឡាំង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 21 មករា​ 2024​។ បើ​ទោះ​ជា​អាចម៍​ផ្កាយតូច​ៗ​ដែល​ធ្លាក់​មក​បុក​នឹង​ផែនដី​ តែង​តែ​ត្រូវ​បាន​ឃើញនៅ​ពេល​ពួក​វា​ហោះ​ចូល​មក​ដល់​បរិយាកាស​ផែនដី ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​អាចម៍​ផ្កាយ ​2024 BX1 ប្រហែល​បី​ម៉ោង​ មុន​ពេល​វា​បុក​នឹង​ផ្ទៃ​ផែនដី​។ ​ទំព័រ Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 2ឧសភា ឱ្យដឹង​ថា​ ខាង​លើ​នេះ​មិន​មែន​ជា​ចំនុចពិសេស​ដែល​នាំ​ឱ្យ​ អាចម៍​ផ្កាយ ​2024 BX1 ប្រែ​ជា​ពិសេស​ជាង​គេ​នោះទេ​។ យោង​តាម​លទ្ធផលនៃ​ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ទើប​តរូវ​បាន​ចុះ​ផ្សាយ​លើទស្សនាវដ្ដី​ទិន្នន័យ arXiv អាចម៍​ផ្កាយនេះ​ផ្លាស់​ទី​ក្នុង​ល្បឿន​ 5ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​រៀង​រាល់​ជាង 2វិនាទី​កន្លះ វា​វិល​មួយ​ជុំ​ខ្លួន​វា​។ នេះ​គឺជា​ល្បឿន​រង្វិល​ខ្ញាល់​ដែល​លឿន​បំផុត​មិន​ធ្លាប់​ត្រូវ​បាន​ដឹង​នៅ​លើ​អាចម៍​ផ្កាយ​ក្បែរ​ផែនដី​។ មុន​នោះ កំណត់​ត្រា​បែប​នេះ​គឺ​បាន​ទៅ​លើ​ 2020 HS7 ដោយសារ​តែ​រង្វិល​ខ្ញាល់​មួយ​ជុំ​របស់​វា​ ស៊ី​ពេល​តែ​ 2.99 វិនាទី​។ អាចម៍​ផ្កាយ​នេះ​មាន​អង្កត់​ផ្ចិត​ប្រវែង​ពី 4 ទៅ 8ម៉ែត្រ​ ធំ​ជាង​បន្តិច​បើ​ធៀប​នឹង​អាចម៍​ផ្កាយ ​2024 … Read more

មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។ កាល​ពី​ថ្ងៃទី 1 ឧសភា​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក ណាសា ប្រកាស​ថា ក្រុម​ហ៊ុន​អាម៉េរិក Howe Industries កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុក្កែតប្លាស្មា​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Pulsed Plasma Rocket ឬ PPR​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ជើង​ហោះ​ហើរ​ទៅ​កាន់​ភព​អង្គារ​ និង​ឆ្ងាយ​ជាង​នេះ​។ ប្រព័ន្ធ​នេះ​នឹង​បង្កើត​បាន​កម្លាំង​រុញ​ច្រាន​ឡើង​ដល់​ 100,000 N ជាមួយ​នឹង​កម្លាំង​រុញ​ច្រាន​ផ្ទាល់ខ្លួន (Isp) ​គឺ 5,000 វិនាទី​។ យាន​អវកាស​បច្ចុប្បន្ន ទាម​ទារ​ឱ្យ​មាន​ល្បឿន​លឿន​ដើម្បី​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង​ទីអវកាស​។ ប្រការ​នេះ​អាច​សម្រេច​បាន​ដោយ​រចនា​ប្រព័ន្ធ​រុញ​ច្រាន​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​កម្លាំង​រុញ​ច្រាន​ផ្ទាល់​ខ្លួន​កម្រិត​ខ្ពស់​។ ក៏ប៉ុន្តែ ប្រព័ន្ធ​បែប​នេះ​មិនទាន់​មាន​វត្តមាន​នៅ​លើ​ពិភពលោក​។ បច្ចេកវិទ្យា​ PPR ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ​។ PPR គឺជា​ការ​វិវត្ត​របស់​បច្ចេកវិទ្យាកម្លាំង​​ប្រតិកម្មនុយក្លេអែរ​បែប​បំបែក​អាតូម និង​បែប​ប្រមូលផ្ដុំ​អាតូម (PuFF)។ នេះ​គឺជា​បច្ចេកវិទ្យា​រុញ​ច្រាន​ទំនើប​ដែល​ប្រើប្រាស់​ថាមពល​នុយក្លេអែរ ដើម្បី​កម្លាំង​រុញ​សម្រាប់​យាន​អវកាស​។ ជា​មូលដ្ឋាន PPR ប្រើ​ប្រាស់​ប្រព័ន្ធ​ថាមពល​នុយក្លេអែរ​ដោយ​យោង​ទៅ​លើ​ការ​បំបែក​អាតូមដែល​ស្ថិត​ក្នុងរង្វង់​​​គ្រប់គ្រង​។ PPR ក៏តូចជាង សាមញ្ញ​ជាង និង​មាន​តម្លៃ​ទាប​ជាង​ … Read more

ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។ ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។ បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។ នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។ យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ … Read more

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។ លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។ ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus Solis ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅរដ្ឋ Michigan សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយអតីតវិស្វកររ៉ុក្កែត John Bucknell របស់ក្រុមហ៊ុន SpaceX។ តំណាងក្រុមហ៊ុននេះបានអធិប្បាយអំពីគំនិតស្ដីពីការបាញ់បញ្ជូនអគ្គិសនីព្រះអាទិត្យពីទីអវកាស នៅក្នុងសន្និសីទអន្តរជាតិស្ដីពីថាមពលអវកាស ដែលត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ2024។ នេះបើតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី30 មេសា។ លោក Bucknell យល់ថា នៅពេលការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដីថយចុះមកនៅក្រោម 200ដុល្លារក្នុងមួយគីឡូក្រាម អគ្គិសនីព្រះអាទិត្យក្នុងទីអវកាសក៏នឹងមានតម្លៃទាបជាង បើធៀបនឹងអគ្គិសនីពីបណ្ដារោងចក្រថាមពលនុយក្លេអែរ ឬរោងចក្រដែលប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិនៅលើផែនដី។ បច្ចុប្បន្ន SpaceX យកថ្លៃមិនដល់ 3ពាន់ដុល្លារសម្រាប់ទំនិញមួយគីឡូក្រាមដែលផ្ញើឡើងទៅកាន់ទីអវកាស។ SpaceX បានអះអាងថា បន្ទាប់ពីរ៉ុក្កែត Starship ដំណើរការពេញលេញ ការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបទៅកាន់អវកាស នឹងថយចុះមកនៅ 10ដុល្លារក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុន Virtus Solis ចង់អភិវឌ្ឍផ្ទាំងសូឡាដែលមានទទឹងមួយគីឡូម៉ែត្រ អាចដំឡើងនៅលើមេឃដោយរ៉ូបូតម៉ូឌុលដែលមានទំហំ 1.6 ម៉ែត្រ។ … Read more

ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​? ​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​ កត្តាធម្មជាតិ​ ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។ បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។ នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។ កត្តា​មនុស្ស​ មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។ បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។ ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី … Read more

រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

(ភ្នំពេញ)៖ នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។ រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ … Read more

ផ្ទាំង​សូឡា​ធ្វើ​ឱ្យ​តម្លៃអគ្គិសនី​ស្មើ​សូន្យ នៅក្នុង​​រដ្ឋមួយ​របស់​សហរដ្ឋ​អាម៉េរិក​

នៅ​ពេល​តម្លៃ​អគ្គិសនី​ស្មើនឹង​សូន្យ​ដោយ​សារតែ​​ការ​ផលិត​ថាមពល​ពីព្រះ​អាទិត្យ​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ នាំ​ឱ្យ​អាជ្ញាធរ​រដ្ឋ California ត្រូវ​រក​ដំណោះ​ស្រាយ​​បញ្ហា​សល់​អគ្គិសនី​។ រដ្ឋ​ California សម្បូរ​ពន្លឺ​ព្រះ​អាទិត្យ​ ដូច្នេះ​ ផ្ទាំង​សូឡា​ក៏មាន​នៅគ្រប់​កន្លែង​។ យោង​​តាម​ការ​គណនា​ថ្មី​បំផុត រដ្ឋ​នេះ​មាន​ផ្ទាំង​សូឡា​ដែល​អាច​ផលិត​អគ្គិសនី​បាន​ជិត 47 gigawatt គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​គ្រួ​សារ​ 13.9 គ្រួ ស្មើ​នឹង​ ¼ នៃ​តម្រូវ​​ការ​អគ្គិសនី​របស់​រដ្ឋ​។ ក្រុម​ហ៊ុន​ CAISO ដែល​ជា​អ្នក​គ្រប់គ្រង​បណ្ដាញ​អគ្គិសនី​នៅ California ឱ្យដឹង​ថា California បាន​ត្រៀម​សម្រាប់​វត្តមាន​អគ្គិសនី​ព្រះ​អាទិត្យ​តាំង​ពី​យូរ​មក​ហើយ​ ប៉ុន្តែ​ពួកគេ​បាន​វាយ​តម្លៃ​ទាប​ចំពោះ​ល្បឿន​នៃ​ការ​រីក​ចម្រើនដ៏​ខ្លាំង​ក្លា​​របស់​ផ្ទាំងសូឡា​នៅ​តាម​ផ្ទះ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​បរិមាណ​អគ្គិសនី​កើន​ឡើង​លើស​ពី​តម្រូវ​ការ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋ California កំពុង​ដោះ​ស្រាយ​បញ្ហា​អគ្គិសនី​សល់​ដោយ​សារ​លក់​អគ្គិសនី​មួយចំនួន​ទៅ​ឱ្យ​បណ្ដា​រដ្ឋ​ក្បែរ​ខាង​។  

ដ្រូន​ក្លាយ​​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​​លើ​ផ្ទៃ​ទឹក​

(ប្រទេស​ចិន) – ដ្រូន TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។ ក្រុម​ហ៊ុន​ដ្រូន Didiok Makings របស់​ចិន បាន​អភិវឌ្ឍ​ «ពោង​ហោះ TY-3R» ដែល​ជា​ឧបករណ៍​មួយ​រួម​ផ្សំ​រវាង​ដ្រូន​ដែល​មាន​ស្លាប​បួន និង​ពោង​សង្គ្រោះ​ជីវិត​។ នៅ​ពេល​ក្រុម​អ្នក​សង្គ្រោះ​ស្ថិត​នៅ​លើ​ច្រាំង បាន​ឃើញ​ជន​រង​គ្រោះកំពុង​ស្ថិត​នៅ​លើ​សមុទ្រ ពួក​គេ​នឹងបញ្ជា​ឱ្យដ្រូន TY-3R ហោះ​ទៅ​កាន់​គោលដៅ រួច​ចុះ​ចត​លើ​ផ្ទៃ​ទឹក​ ក្លាយ​ជា​ពោង​សង្គ្រោះ​ជីវិត​។ ជនរង​គ្រោះ​អាច​ប្រើប្រាស់​ដ្រូន​នេះ​ជា​ពោង​ មុន​ពេល​ក្រុម​សង្គ្រោះ​មក​ដល់​។ ដ្រូន​នេះ​បំពាក់​កាមេរ៉ា​ 720 ភិចសែល​ និង​ប្រព័ន្ធ​ GPS ដើម្បី​ជួយ​ឱ្យ​អ្នក​បញ្ជា​មើល​ឃើញ​ទិដ្ឋភាព​បាន​ច្បាស់​ និង​ងាយ​ស្រួល​ឱ្យ​ដ្រូន​ហោះមក​កាន់​កន្លែង​ដើម​ដោយ​ស្វ័យ​ប្រវត្ត។ TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​​ហោះ​ក្នុង​ល្បឿន​ 47 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈ​ដែល​អាច​​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។ នេះ​មិន​មែនជា​ដ្រូន​សង្គ្រោះ​ជនរងគ្រោះ​លើ​សមុទ្រ​ដំបូង​គេ​នោះ​ទេ។ មុន​នោះ ដ្រូន Pars របស់​អាម៉េរិក Little … Read more

ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។ លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

ភ្នំ​ដែល​ក្អែរ​ចេញ​មាស​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​នរណា​ចង់​រើស

ភ្នំ​ភ្លើង​មួយ​នេះ​ ផ្ទុះ​កម្អែរ​មាស​យ៉ាង​ច្រើន​សន្ធឹក​ជា​រៀង​រាល់​ថ្ងៃ​ ក៏ប៉ុន្តែពុំ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ក្បែរ​។ Interesting Engineering ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​នៅ​ជុំវិញភ្នំ​ភ្លើង​មួយ​ដែល​មាន​ឈ្មោះ​ថា Erebus ស្ថិត​នៅ​ក្នុងទ្វីប​អង់តាកទិច លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​កោះ ross និង​មាន​កម្ពស់​ជិត 4000 ម៉ែត្រ​ ធៀប​នឹង​ទឹក​សមុទ្រ​។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ភ្នំ​ភ្លើង​នេះ​ធ្វើ​សកម្មភាព​តាំង​ពី​យូរ​មក​ហើយ​ និង​ផ្ទុះ​កម្អែរ​មាស​ជារៀង​រាល់​ថ្ងៃ​។ Erebus ដែល​ចាប់​ផ្ដើម​ផ្ទុះតាំង​ពី​ឆ្នាំ 1972 និង​ស្ថិត​ក្នុង​ចំណោម​ភ្នំ​ភ្លើងសកម្ម​ចំនួន 138 នៅ​អង់តាកទិច គឺជា​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ក្នុង​តំបន់​ដែលក្អែរ​ចេញ​មាស​ជា​រៀង​រាល់​ថ្ងៃ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាស​ដែល​ភ្នំ​ភ្លើង​នេះ​បញ្ចេញ​មក​ក្រៅ មនុស្ស​ធម្មតា​មិន​អាច​ប្រមូល​យក​បាន​ឡើយ។ ព្រោះ​ថា មាស​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញមក​ក្រៅ​ក្នុង​ទម្រង់​ធូលី​ និង​ហោះ​ទៅ​ឆ្ងាយ​ពី​ភ្នំ​។ ដូច្នេះ គ្រប់​គ្នា​ពិបាក​នឹង​ប្រមូល​យក​មាស​ទាំង​នោះ​។

រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។ Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។ ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។