នៅក្នុងឆ្នាំ 2023 នេះ មហាសេដ្ឋីដែលធ្លាប់ជាអ្នកមានជាងគេនៅប្រទេសចិន គឺលោក Jack Ma បានស្ថិតក្នុងចំណាត់ថ្នាក់ទី 6 ដោយមានទ្រព្យសរុប 24.4 ពាន់លានដុល្លារអាម៉េរិក។
លោក Ma ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បច្ចុប្បន្នមានអាយុ 58 ឆ្នាំ។ លោកគឺជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba ដែលបច្ចុប្បន្នគឺជាមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងផ្សារអនឡាញធំជាងគេនៅប្រទេសចិន។
លោក Ma បានលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ Alibaba កាលពីឆ្នាំ 2019។ ក្រោយការរស់នៅឯបរទេសប្រហែលមួយឆ្នាំ លោកក៏ត្រលប់ទៅកាន់ប្រទេសចិន កាលពីខែមីនា 2023 ក្នុងពេល Alibaba បង្ហើបឱ្យដឹងអំពីគម្រោងបំបែកខ្លួនជា 6 ក្រុមហ៊ុន។ លោក Ma មានភាគហ៊ុនចំនួន 3.9% នៅក្នុង Alibaba និងភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនកម្សាន្តមួយចំនួន មានដូចជា Beijing Enlight Media និង Huayi Brothers ជាដើម។
ក្រុមហ៊ុន Alibaba បានចាប់ផ្ដើមធ្លាក់ដុនដាប បន្ទាប់ពីលោក Ma បាននិយាយរិះគន់គោលនយោបាយខ្លះរបស់រដ្ឋាភិបាលចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping។
Meta បានចាប់ផ្ដើមដំណើរការសាកល្បងឧបករណ៍ទាំងនេះតាំងពីខែឧសភា 2023 និងផ្ដល់សិទ្ធិចូលប្រើប្រាស់ដល់ក្រុមអ្នកផ្សាយពាណិជ្ជកម្មមួយចំនួននៅក្នុងដំណាក់កាលសាកល្បងនេះ។
ឧបករណ៍ AI ទាំងនេះនឹងមានវត្តមានលើទំព័រគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Meta ហើយការបំពាក់ឧបករណ៍នេះនឹងធ្វើឡើងរួចរាល់នៅឆ្នាំ 2024។
ផលិតផល AI របស់ Meta រួមមាន រូបមន្តភាសា «Llama 2» និង chatbot AI ដែលមានឈ្មោះថា Meta AI ដែលអាចបង្កើតសំណេរជាឃ្លា ល្បះសម្រាប់ឆ្លើយតប និងរូបភាពប្រកបដោយភាពរស់រវើក៕
សាស្ត្រាចារ្យ David Hyunchul Shim ដែលជាប្រធានក្រុមស្រាវជ្រាវបានឱ្យដឹងថា PIBOT គឺជាពីឡុតរូបរាងមនុស្សដំបូងគេបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍដោយយោងទៅតាមរូបមន្តភាសាធំ (Large language model (LLM)) អនុញ្ញាតឱ្យវាយល់រាល់សំណេរណែនាំអំពីជើងហោះហើរដែលសរសេរជាភាសាពេញនិយម។