អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

រដ្ឋាភិបាល​អាម៉េរិក អាច​យក​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ពី​ឃ្លាំង ដើម្បី​ជញ្ជូន​ទៅឱ្យ​កោះ​តៃវ៉ាន់​ភ្លាម​ៗ​ ក្នុងពេល​ភាព​តានតឹង​ក្នុង​តំបន់​បន្ត​កើតឡើង។ ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី 05 ឧសភា បានឱ្យដឹងថា កញ្ចប់​ជំនួយ​សម្រាប់​កោះ​តៃវ៉ាន់ នឹង​ទាក់ទិន​នឹង​ការដក​អាវុធ ឬ​សម្ភារៈ​ជំនួយ​នៅក្នុង​ឃ្លាំង​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ទៅតាមច្បាប់​ «​សិទ្ធិ​បែងចែក​ប្រភពធនធានរបស់​​ប្រធានាធិបតី (PDA)» ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភេទ​អាវុធ ក៏ដូចជា​ពេលវេលា​នៃ​ការប្រគល់​អាវុធ​។ អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ ក្រោយមក​ក៏បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​ដែលថា តើ​សហរដ្ឋ​អាម៉េរិក​បាន​ព​ន្លឿ​ន​ការ​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ទៅឱ្យ​កោះ​តៃវ៉ាន់ ឬ​អត់។ «វិធី​ដែល​យើង​ធ្វើ​គឺ​នៅតែ​សមស្រប​ជាមួយនឹង​គោលនយោបាយ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាម៉េរិក។ យើង​កំពុង​ប្រឹងប្រែង​អនុវត្ត​កាតព្វកិច្ច​ទៅតាម​ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយនឹង​បន្តធ្វើ​ដូច្នេះ» នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​។ អាជ្ញាធរ​ចិននៅ​ទីក្រុង​ប៉េកាំង​ មិនទាន់​បញ្ចេញ​ប្រតិកម្ម​តបត​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន និង​ការលើកឡើង​ខាងលើ។ សភា​អាម៉េរិក មុន​នោះបាន​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ ទៅតាម​ច្បាប់​ PDA ក្នុងករណី​ចាំបាច់ ដោយ​មិនត្រូវ​រង់​ចាំ​​ការយល់ព្រម​ពីស​ភា។ សហរដ្ឋ​អាម៉េរិក​ធ្លាប់បាន​ប្រើប្រាស់​យន្តការ​បែប​នេះ​ជាង 30 លើក​ ដើម្បី​ជញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន។ ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​អាវុធ​ខាងលើ បាន​លេចឡើង​នៅពេល​ស្ថានការណ៍​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ត​កើនឡើង។ ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​យកមក​កាន់កាប់ ​បើសិន​ចាំបាច់។ ចំណែក​សហរដ្ឋ​អាម៉េរិក​វិញ បាន​សន្យា​គោរព​គោលការណ៍ «ចិន​តែមួយ» ប៉ុន្តែ​បន្ត​រក្សា​ទំនាក់ទំនង … Read more

អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។ សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី … Read more

Ford ជិត​បង្ហាញ​រថយន្តអគ្គិសនី​​ប្រភេទ SUV 7 កៅអី

អគ្គនាយក​ប្រតិបត្តិ​របស់ Ford លោក Jim Farley ថ្មីៗនេះ​បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​មាន​គម្រោង​ផលិត​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​បី​ជួរ និង​អង្គុយ​បាន 7 នាក់ ដែល​នេះ​បង្ហាញថា Ford កំពុងតែ​ពង្រឹង​ការប្រកួតប្រជែង​ជាមួយ Tesla និង​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លើ​ពិភពលោក។ នៅពេល Farley ឡើងកាន់​អំណាច​នៅ Ford ក្រុមហ៊ុន​នេះ​ក៏បាន​បញ្ចេញ​រថយន្ត​ប្រភេទ crossover Mustang ដើរ​ដោយ​ថាមពល​អគ្គិសនី និង F-150 Lightning ដែលជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ដំបូង​របស់ Ford។ យោងតាម​លោក Farley ក្រុមហ៊ុន Ford ត្រូវតែ​ផ្ដោតទៅលើ​ប្រភេទ​រថយន្ត​អគ្គិសនី​ដែលមាន​កៅអី​ច្រើនជាង​ពីរ​ជួរ ព្រោះ​យល់ថា រថយន្ត​អគ្គិសនី​កៅអី​ពីរ​ជួរ​មាន​ច្រើនណាស់​ហើយ​នៅក្នុង​ទីផ្សារ។ Ford គណនា​ឃើញថា នឹងមាន​រថយន្ត SUV អគ្គិសនី​ដែលមាន​កៅអី​ពីរ​ជួរ​ចំនួន 45 ម៉ូ​ដែល​ក្នុង​ទីផ្សារ​​នៅ​ឆ្នាំ 2025។ ការសម្រេចចិត្ត​ខាងលើ​អាច​នឹង​ធ្វើឱ្យ Ford ខាត យ៉ាងហោចណាស់​ក៏​នៅក្នុង​ដំណាក់កាល​ដំបូង។ ប៉ុន្តែ ចុងក្រោយ Ford នឹង​ចំណេញ។ លោក Farley … Read more

Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

Cristiano Ronaldo នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ 2022-2023​។ យោងតាម​ទំព័រ Forbes កំពូល​តារាបាល់ទាត់ Ronaldo រកបាន 136 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធ​របស់​ព័រទុយហ្កាល់​រូបនេះ កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ជា​លើកដំបូង រាប់​ចាប់ពី​ឆ្នាំ 2017 និង​ជា​លើក​ទី​បី​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ 136 លាន​ដុល្លារ​អាម៉េរិក ក៏​ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​បាល់ទាត់​មួយរូប។ ខ្ទង់​ប្រាក់​ប្រហែល 46 លាន​ដុល្លារ​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់ Ronaldo គឺ​បានមកពី​ក្លឹប​ដែល​គាត់​លេង​ឱ្យ គឺ Man Utd និង Al Nassr។ 90 លាន​ដុល្លារ​ទៀត​គឺ​បានមកពី​វិស័យ​នានា​ដែល​នៅក្រៅ​វាលស្មៅ ក្នុងនោះ​មាន​ទាំង​ការផ្សាយពាណិជ្ជកម្ម និង​ជំនួញ។ នៅក្នុង​ប្រវត្តិសាស្ត្រ មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែលមាន​ប្រាក់ចំណូល​ក្រៅ​វាលស្មៅ​ច្រើនជាង 90 លាន​ដុល្លារ នោះ​គឺ Roger Federer, Tiger Woods និង Conor McGregor ។ Ronaldo បានបញ្ចប់​កិច្ចសន្យា​ជាមួយ Man Utd កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា … Read more

ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។ ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។ ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។ បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។ ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។ កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។ វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​ តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ … Read more

រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។ រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។ យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។ ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។ យោងតាម​អ្នកស្រាវជ្រាវ … Read more

ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

(ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។ ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។ សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។ មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា … Read more

កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។ កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។ «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។ Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។ កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។ ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ … Read more

U-22 កម្ពុជា​កំពុង​មាន​ប្រៀប​នៅ​មុន​ការ​ប្រកួត​​ទីពីរ​ដែល​ត្រូវ​បះ​ហ្វ៊ីលីពីន​នៅ​ស៊ីហ្គេម

ក្រុម​​កីឡាករបាល់​ទាត់​បុរស​អាយុ​ក្រោម​ 22 ឆ្នាំ (U-22) របស់​កម្ពុជា​ កំពុង​តែ​មាន​ប្រៀប​ច្រើន​លើ​ហ្វ៊ីលីពីន ​ដែល​អាច​នាំ​ទៅ​រក​ជ័យ​ជម្នះ​ទីពីរ​នៅ​ស៊ីហ្គេម​លើក​ទី 32​ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង 19 ថ្ងៃទី 02 ខែ​ឧសភា ឆ្នាំ 2023។ U-22 កម្ពុជា​កំពុង​មាន​ប្រភព​ជំរុញ​កម្លាំង​ដ៏​ធំ​សម្រាប់​ការ​ប្រកួត​ជើង​ទីពីរ​របស់​ខ្លួន​នៅ​ពូល​ A។ U-22 កម្ពុជា​ទើប​តែ​បាន​ឈ្នះ​ទីម័រ​ខាង​កើត​ 4-0​។ យុទ្ធ​សាស្ត្រ​ប្រកួត​របស់​ «ឆ្មាំ​អង្គរ» ក៏​កាន់​តែ​ល្អដែល​គេ​មើល​ឃើញ​កាន់​តែ​​ច្បាស់​ឡើង​ៗ​។ បច្ចុប្បន្ន នៅ​លើ​តារាង​ចំណាត់​ថ្នាក់ កម្ពុជា​ក៏​កំពុង​តែ​នាំមុខ​គេ​ជា​បណ្ដោះ​អាសន្ន​ដោយ​មាន​បី​ពិន្ទុ ខណៈ​ដែល​គ្រាប់​បាល់​ចំណេញ​ធំជាង​ U-22 ឥណ្ឌូណេស៊ី​ទៅ​ទៀត​​នៅ​ក្នុង​ពូល​។ ទន្ទឹម​នឹង​នេះ ការ​ទាត់​លើ​ទឹក​ដី​របស់​ខ្លួន បូក​រួម​នឹង​ការផ្ដល់​កម្លាំង​ចិត្ត​​​ពី​អ្នក​​គាំទ្រ​កម្ពុជា​ គេ​ជឿ​ថា​ U-22 កម្ពុជា នឹង​ដណ្ដើម​បាន​ជ័យ​ជម្នះ​លើក​ទី​ពីរ​នៅ​ថ្ងៃទី 02 ឧសភា 2023 វេលា​ម៉ោង 19 ហើយ​អាច​បង្កើន​កម្លាំង​សម្រាប់​ការ​ដណ្ដើម​សំបុត្រ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​ផ្ដាច់​ព្រ័ត្រ​។ ដោយ​ឡែក ក្រុម​ U-22 ហ្វ៊ីលីពីន​វិញ បច្ចុប្បន្ន​កំពុង​កាន់​កាប់​​លទ្ធផល​មិន​ល្អ​។ ពួក​គេ​ទើប​តែ​បាន​ចាញ់​ U-22 ឥណ្ឌូណេស៊ី​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​។ ទន្ទឹម​នឹង​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា​ ហ្វ៊ីលីពីនក៏​មិន​មាន​ក្រុម​កីឡាករ​ល្អ​បំផុត​នោះ​ដែរ​។ ទោះជា​យ៉ាង​ណា​ក៏ដោយ … Read more

រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ terbium ជា​លើកដំបូង​នៅក្នុង​បរិយាកាស​របស់ KELT-9b ដែលជា​ភព​មួយ​ក្នុងចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ក្ដៅ​បំផុត​ធ្លាប់​ត្រូវបាន​កត់ត្រា​នាពេល​កន្លង​។ KELT-9b មាន​សីតុណ្ហភាព​ជា​មធ្យម 4,000 អង្សា​សេ វិល​ជុំវិញ​ផ្កាយ​មេ KELT-9 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 670 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ ភព​នេះ​តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តារាសាស្ត្រ​ចាប់តាំងពី​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2016។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លោហធាតុ terbium ដែលជា​ដី​កម្រ នៅក្នុង​បរិយាកាស​របស់ KELT-9b។ Terbium ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត Carl Gustaf Mosander រកឃើញ​ជា​លើក​ដំបូង​ក្នុង​អណ្ដូងរ៉ែ Ytterby នៅ​ប្រជុំ​កោះ Stockholm កាលពី​ឆ្នាំ 1843។ សារធាតុ terbium គឺជា​ដី​ដ៏​កម្រ ក្នុងនោះ​ 99% នៃ​ការផលិត terbium របស់​ពិភពលោក គឺ​ធ្វើឡើង​នៅ Bayan Obo ដែលជា​តំបន់​ទាញយក​រ៉ែ​ក្នុង​ដែនដី​ម៉ុង​ហ្កោ​លី​ខាងក្នុង​របស់​ប្រទេស​ចិន។ ភព KELT-9b វិលជុំវិញផ្កាយមេ … Read more

សំបុត្រ​ពី​ស្ត្រី​ជា​ម្ដាយ ជូន​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំងអស់៖ “រឿងតូចៗ ដែល​អាច​សាង​អនាគត​កូន​បាន”

ជូន​ស្ត្រី​ជា​ម្ដាយ​គ្រប់រូប​លើ​ពិភពលោក​នេះ… «នាង​ខ្ញុំ​មាន​អាជីព​ជា​ម្ដាយ​គេ និង​ក៏​មិន​ខុសប្លែក​ពី​ស្ត្រី​ជា​ម្ដាយ​ដទៃទៀត​ដែរ យើង​ព្យាយាម​ក្នុងការ​សម្របសម្រួល​ជីវិត​ការធ្វើការងារ​របស់​យើង ជាមួយនឹង​ការធ្វើជា​ម្ដាយ​របស់គេ។ យើង​ត្រូវបាន​ធ្វើឱ្យ​ភ័យខ្លាច និង​មិនសូវមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាប់​ជានិច្ច​ថា តើ​យើង​បានធ្វើ​ខ្លួន​ជា​ម្ដាយ ដែល​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ?។ កំណត់ត្រា​ទាំងឡាយ រឹតតែ​ធ្វើឱ្យ​យើង​ញាប់​ញ័រ​ថែមទៀត មិនថាតែ “ជាង​ពាក់កណ្ដាល​នៃកុមារៗយើង សព្វថ្ងៃ​មាន​សៀវភៅអាន​មិន​ដល់ 3ក្បាល​ឡើយ”…”ឪពុកៗ ជិត​ពាក់កណ្ដាល គ្មាន​ពេលវេលា​លេង​ជាមួយ​កូន”…”40ភាគរយ​នៃ​ក្មេងតូចៗ ខកខានឱកាសល្អៗក្នុងការ​អភិវឌ្ឍ​ខ្លួន” និង “កុមារ​យើង​បច្ចុប្បន្ន មាន IQ ទាប​ជាង​កម្រិតស្តង់ដា”។ល។ ព័ត៌មាន​ទាំងអស់នេះ ធ្វើឱ្យ​យើង​ត្រូវ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការតស៊ូ ដើម្បី​ក្លាយជា​ម្ដាយ​ដ៏​ល្អ តែ ពេលខ្លះ​ក៏​ចង់​លើក​ទង់ជ័យ​ស សុំ​ចុះចាញ់​ម្ដងម្កាល​ដែរ ព្រោះ​មិនមាន​ជំនួយ…ឬមួយ​ក៏​ដល់ពេល​ត្រូវ​ទទួលស្គាល់​ការពិតហើយ​ថា ការចិញ្ចឹម​កូន​ក្នុងសង្គម​បែបនេះ ពិតជា​លំបាក​មែនទែន…។ ខ្ញុំ​បានដឹង​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ដែល​តែងតែ​បញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹម​ក្មេង សំខាន់បំផុត​ក្នុងអំឡុងពេល 3ឆ្នាំ​ដំបូង។ ក្មេង​នឹង​សាង​ខ្លួនឯង និង​ជឿទុកចិត្ត​ពិភពលោក​មួយ​នេះ តាមរយៈ​ការទទួលបាន​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​យ៉ាង​គ្រប់គ្រាន់…ត្រូវ​ហើយ! ខ្ញុំ​ដឹង! អ្នក​ក៏​ដឹង! តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ បាន​រឹតរួត​យើង ឱ្យនៅ​ជាប់​នឹង​កៅអី​ធ្វើការ ហើយ​យើង​ត្រូវ​ជួល​មនុស្ស​ម្នាក់ មក​ចិញ្ចឹម​មើលថែទាំ​តំណក់ឈាម​របស់​ខ្លួនឯង…ពិភពលោក គឺ​ដូច្នេះ​ឯង ហើយ​តួនាទី​របស់​យើង គឺ​ត្រូវតែ​ទទួល​យកបែប​ហ្នឹង។ ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត គឺ​អង្គ​ប្រកបផ្សេងៗរបស់​ស្ថានភាព​ជុំវិញខ្លួន មាន​ភាព​សំខាន់បំផុត … Read more

ការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារកទើបនឹងកើត

សម្រាប់អ្នកម្តាយថ្មីថ្មោង​ ការត្រៀមរៀបចំរបស់ប្រើប្រាស់ ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែក​មើលពិភព​លោកថ្មីៗ​នោះ គឺ​ជារឿងសំខាន់ខ្លាំងណាស់ តែសូមអ្នកម្តាយក្មេងវ័យ កុំបារម្ភអី ថ្ងៃនេះយើងមានអត្តបទល្អៗ មកជម្រាបជូន ដើម្បីជាជំ​នួយស្មារតី​ដល់អ្នកម្តាយ​ក្នុងការ​មើល​ថែ​ទាំកូនតូចយ៉ាងមានសុវត្ថិភាព…សូមតាមដានដូចតទៅ៖ 1-ខោកន្ទបទឹកនោម យ៉ាងតិចណាស់2ឡូ ដោយសាតែទារកដែលទើបនឹងកើត រហូតដល់អាយុ 3ខែ ត្រូវបញ្ចេញទឹកនោមក្នុង 1ថ្ងៃ ពី 12-18ដង(មិនរាប់​ពេល​​យប់)នោះ ដូច្នេះ​ត្រូវមានខោកន្ទបទឹកនោម ទុកសម្រាប់ផ្លាស់ឱ្យកូនតូច ប្រមាណជា 12-20ខោ​ និងត្រូវមានទុកសម្រាប់ បោកប្រើផ្លាស់ប្តូរមួយចំនួនទៀតផង តែ​បើ​មិន​សូវ​មានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូន ប្រមាណជា 3ឡូទើបសមល្មម។ 2-ក្រណាត់កន្ទប (រាង 4ជ្រុង) យ៉ាងតិច 6-12បន្ទះ បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទប រាង 4ជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន។ 3-ដបទឹកដោះគោ ចំនួន 5 (សម្រាប់ទារកដែលបៅដោះម្តាយ) និង 12ដប (សម្រាប់ទារកដែលបៅទឹកដោះគោ) -ដបទឹកដោះគោខ្នាតតូច ចំនួន5​ (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និង​​​ទុក​​សម្រាប់លាង ប្រើផ្លាស់ប្តូរ ។ -ដបទឹកដោះគោខ្នាតធំ … Read more