យោងតាមអ្នកចាំទី Emiliano Martinez កំពូលតារាបាល់ទាត់ Lionel Messi នឹងជួយឱ្យអាហ្សង់ទីនដណ្ដើមបានតំណែងជើងឯកពានរង្វាន់ Copa America 2024 ហើយអាចបានទាំង World Cup 2026 ទៀតផង។
Messi ត្រូវបានគេជឿថា នឹងទទួលបានគ្រាប់បាល់មាសទី 8 នៅក្នុងអាជីព ពេលដែលពានរង្វាន់នេះនឹងត្រូវបានប្រគល់នៅថ្ងៃទី 30 តុលា 2023។ ថ្វីជើងល្អបំផុតរបស់ Messi នៅក្នុងរដូវកាលមុនគឺ ការដណ្ដើមបានពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោក 2022 ជាមួយនឹងអាហ្សង់ទីន ជាទីដែល Martinez ក៏ទទួលបានពានស្រោមដៃមាស។ Messi ធ្លាប់បាននិយាយថា ការប្រកួតធំជាងគេនៅកាតានឹងជា World Cup ចុងក្រោយក្នុងអាជីពរបស់គាត់។ ប៉ុន្តែ ប្រជាជនអាហ្សង់ទីននៅតែសង្ឃឹមថា M10 នឹងចូលរួមទាត់នៅ World Cup 2026 ក្នុងវ័យ 39 ឆ្នាំ។
«Messi គឺជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅគ្រប់សម័យកាល។ គាត់មានជំនាញពិសេសដែលកីឡាករដទៃទៀតពុំមាន។ នឹងមិនមានកីឡាករណាដូច Messi ក្នុងអនាគត។ ពួកយើងនឹងដណ្ដើមបានពានរង្វាន់ជើងឯកនៅ Copa America នៅឆ្នាំក្រោយ ហើយក៏សង្ឃឹមថានឹងបានទាំង World Cup 2026» Martinez និយាយដូច្នេះ។
Emad Mostaque ដែលជា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Stability AI យល់ថា នៅប្រាំឆ្នាំខាងមុខ AI (បញ្ញាសិប្បនិម្មិត) នឹងដណ្ដើមការងារទាំងអស់របស់អ្នកសរសេរកូដកម្មវិធី ហើយបង្កើតបានជាបដិវត្តន៍ផ្នែកទំនាក់ទំនង។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ College London (ចក្រភពអង់គ្លេស) និង សាកលវិទ្យាល័យសាធារណរដ្ឋ នៃប្រទេសអ៊ុយរូហ្គាយ ថ្មីៗនេះបានបញ្ចប់ការវិភាគទិន្នន័យដែលបានពីមនុស្ស 35,080 នាក់ដែលបានចូលរួមនៅឯធនាគារជីវសាស្ត្ររបស់អង់គ្លេស។