ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​? ​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​ កត្តាធម្មជាតិ​ ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។ បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។ នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។ កត្តា​មនុស្ស​ មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។ បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។ ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី … Read more

ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។ យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) … Read more

WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។ របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។ របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។ WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។ លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា … Read more

គម្រោង​រក​ស៊ី​របស់​ SpaceX ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ «ព្រួយបារម្ភ»

បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្ម B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ ក្រុម​ហ៊ុន​ផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ផលប៉ះពាល់​​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ផ្ដល់​សេវា​កម្ម​បែប​ B2C (ពី​ក្រុម​ហ៊ុន​ទៅ​អ្នក​ប្រើ​ប្រាស់​) របស់​ក្រុម​ហ៊ុន​អាម៉េរិក​ SpaceX តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink។ ទំព័រ Kata Data (ឥណ្ឌូណេស៊ី) ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ SpaceX កំពុង​ផ្គត់​ផ្គង់​សេវាកម្ម​បែប B2B (ពី​ក្រុម​ហ៊ុន​ទៅ​ក្រុម​ហ៊ុន) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ថា SpaceX នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ ពោល​គឺ​ការ​លក់​រាយ​ជូន​អតិថិជន​។ លោក Marwan O. Baasir អគ្គលេខាធិការ​នៃ​សមាគម​ប្រតិបត្តិករ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឥណ្ឌូណេស៊ី (ATSI) ទទួលស្គាល់​ថា សេវាកម្ម B2B របស់ Starlink អាច​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ ពិសេស​គឺ​បណ្ដា​ក្រុម​ហ៊ុន​នៅជនបទ​ តាម​រយៈ​ការ​ផ្គត់​ផ្គង់​បណ្ដាញ​អ៊ីនធើណិត​ដែល​ចាំបាច់​។ ក៏ប៉ុន្តែ យោង​តាម​លោក Marwan ដដែល បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្មបែប B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ មិន​មែន​មាន​តែ​បណ្ដា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍​ត្រូវ​រង​ផល​ប៉ះពាល់​នោះទេ សូម្បី​តែ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​ មាន​ដូច​ជា​ខ្សែកាប​អ៊ីធើណិត​ … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more

មហា​សេដ្ឋី​កំពូល​សំណាង ព្រោះ​មិន​បាន​ស្លាប់​ក្នុង​​នាវាមុជ​ទឹក​ Titan

Jay Bloom សប្បាយចិត្ត​នៅពេល​បង្អួត​កូនប្រុស​អំពី​គម្រោង​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក Titan ប៉ុន្តែ​សំណាងល្អ ព្រោះ​បានកូន​ព្រមាន​ទាន់ពេល។ «មូលហេតុ​ដែល​ឪពុក​ខ្ញុំ​មិន​ទៅ​ក៏​ព្រោះតែ​ខ្ញុំ​បាន​ព្រមាន​គាត់​ថា «ប៉ា កប៉ាល់មុជទឹក​នោះ​មិនអាច​នៅ​សេ​ស​សល់​ក្នុង​ជម្រៅ​ជ្រៅ​បែបនេះ​នៅក្រោម​មហាសមុទ្រនោះ​ទេ» Sean Bloom អាយុ 20 ឆ្នាំ កូនប្រុស​របស់​មហាសេដ្ឋី Jay Bloom និយាយ​កាលពី​ថ្ងៃទី 24 មិថុនា​ដូច្នេះ។ Sean បន្ថែមថា «ខ្ញុំ​ព្រួយបារម្ភ​ណាស់ ព្រោះ​គិតថា កូន​នាវា​នេះ​មិនអាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​សម្ពាធ​ខ្លាំង​បែបនេះ។ វា​ក៏​មិនអាច​មុជ​ទៅ​ជ្រៅ​ដូច្នេះ»។ Sean ចូលចិត្ត​ស្រាវជ្រាវ​អំពី Titanic ហើយ​លោក Jay ដែលជា​មហាសេដ្ឋី​ម្នាក់​ដែរនោះ​ ក៏​ចង់ឱ្យ​កូនប្រុស​ទៅជា​មួយ​ខ្លួន។ Stockton Rush ​ស្ថាបនិក និង​ជា CEO របស់ OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវា Titan បាន​ទៅ​ជួប Jay កាលពី​ខែមីនា។ ពួកគេ​បាន​ទៅ​មើល​ពិព័រណ៍ Titanic នៅ​សណ្ឋាគារ Luxor និង​បាន​ពិភាក្សាគ្នា​អំពី​ដំណើរ​ផ្សងព្រេង។ Jay ឱ្យដឹងថា … Read more

ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។ ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។ ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។ ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង … Read more

James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

លោក James Cameron និយាយថា គ្រោះថ្នាក់​នាវាមុជទឹក Titan មាន​ចំណុច​ស្រដៀង​ទៅនឹង​ហេតុការណ៍​លិច​កប៉ាល់ Titanic កាលពី​ជាង 100 ឆ្នាំមុន នៅពេល​ករណី​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​ព្រមាន​ជាមុន។ អ្នកដឹកនាំ​រឿង Titanic លោក Cameron បាន​និយាយ​ដូចខាងលើ​នៅលើ​ទំព័រ ABC នា​ថ្ងៃទី 23 មិថុនា ក្រោយពី​មន្ត្រី​អាម៉េរិក​បញ្ជាក់ថា នាវាមុជទឹក Titan បាន​បែកបាក់​ជា​បំណែក​ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត​។ លោក Cameron ដែល​ធ្លាប់​ចុះទៅ​បាត​មហាសមុទ្រ​ចំនួន 33 លើក ដើម្បី​ស្វែងយល់​ពី​សាកសព​កប៉ាល់ Titanic បានឱ្យដឹងថា លោក​ដឹង​ច្បាស់​អំពី​ទីតាំង តំបន់​សមុទ្រ​នេះ។ លោក​ក៏​ជា​អ្នក​ដែល​បាន​ចូលរួម​តាមដាន​ការអភិវឌ្ឍ​នាវាមុជទឹក​ផងដែរ។ ហេតុការណ៍​រន្ធត់​បាន​កើតឡើង​នៅក្នុង​ទីតាំង​តែមួយ បន្ទាប់ពី​ការព្រមាន​អំពី​សុវត្ថិភាព​ត្រូវបាន​គេ​រំលង​ចោល​។ «ខ្ញុំ​រន្ធត់​នឹង​រឿងនេះ​ណាស់» លោក Cameron ថ្លែង​ដូច្នេះ។ អ្នក​ដឹក​រឿង​របស់​ភាព​យន្ត Titanic និយាយថា កន្លងមក សហគមន៍​អ្នក​ចូលចិត្ត​មុជទឹក​សមុទ្រ​បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​របស់​បណ្ដា​នាវាមុជទឹក​ដូច Titan។ អ្នកខ្លះ​ថែមទាំង​បាន​សរសេរ​សំបុត្រ​ផ្ញើជូន​ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan ដើម្បី​ប្រាប់ថា អ្វីដែល​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​គឺ​ពិត​ជាការ​ផ្សងព្រេង​ខ្លាំងណាស់។ … Read more

នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់ និង​បាន​បាត់​ខ្លួន​នៅពេល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic អាច​ស្ថិតនៅក្នុង​សមុទ្រ​រយៈពេល 10 ម៉ោង ដោយ​គ្មាន​ការព្រួយបារម្ភ។ សមត្ថកិច្ច​កំពុង​ស្វែងរក​នាវាមុជទឹក​ឈ្មោះ Titan ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ទី​តា​ញ៉ូ​ម និង​សរសៃ​កាបូន ប្រវែង 6.7 ម៉ែត្រ បន្ទាប់ពី​នាវា​នេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា នៅក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ទៅ​មើល​សាកសព​កប៉ាល់ Titanic។ យោងតាម​កងកម្លាំង​ល្បាត​សមុទ្រ បរិមាណ​អុកស៊ីសែន​ក្នុង​នាវា​នេះ អាចឱ្យ​អ្នក​នៅក្នុង​នាវា​ដកដង្ហើម​មិន​ដល់ 70 ម៉ោង​ទៀត​ទេ គិត​មកដល់​ថ្ងៃត្រង់​ទី 26 មិថុនា (នៅ​កម្ពុជា)។ នាវាមុជទឹក Titan បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​អាម៉េរិក​ខាងជើង ដែល​ស្ថិតក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់ និង​ទេសចរ 4 នាក់។ នាវា​នេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទេសចរណ៍ OceanGate Expeditions។ កងកម្លាំង​ល្បាត​សមុទ្រ Boston របស់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កំពុង​ស្វែងរក​នាវា​នេះ។ ទិន្នន័យ​មួយចំនួន​ស្ដីពី​លក្ខណសម្បត្តិ​របស់​នាវា​មុជទឹក Titan ៖ នាវា​នេះ​មាន​ទំហំ … Read more

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។ នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។ នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the … Read more

ទិដ្ឋភាព​ស្ទើរតែ​មិន​ធ្លាប់​មាននៅ​កម្ពុជា ទាក់ទិន​នឹង​ការគាំទ្រ​វិស័យ​បាល់ទាត់

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​ចែក​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​របស់​​ក្រុម​ជម្រើសជាតិ​បុរស និង​នារី​កម្ពុជា នៅ​ស៊ី​ហ្គេម​លើក​ទី 32។ បើទោះជា​​ថ្ងៃ​ក្ដៅ​​ខ្លាំង មនុស្ស​រាប់ពាន់នាក់​ដែលជា​អ្នកគាំទ្រ​របស់​កម្ពុជា នៅ​តែ​ប្រមូលផ្ដុំ​គ្នា​​លើ​ផ្លូវ​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី 06 ឧសភា 2023 ដើម្បី​រង់ចាំ​ទទួល​សំបុត្រ​ដោយ​មិន​គិត​ថ្លៃ​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា (FFC) ​ សម្រាប់​ការ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​របស់​ក្រុម U-22 និង​ក្រុម​នារី​របស់​កម្ពុជា​នា​ពេល​ខាង​មុខ​។ ទិដ្ឋភាព​មនុស្ស​រាប់ពាន​នាក់​ប្រជ្រៀត​គ្នា​នេះ ធ្វើឱ្យ​មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព សុខភាព​របស់​បងប្អូន​កូនចៅ​ដែល​ទៅកាន់​កន្លែង​ចែក​សំបុត្រ ព្រោះថា មនុស្ស​មាន​ចំនួន​ប្រើ​ន ខណៈ​កម្ដៅថ្ងៃ​ក៏​កាន់តែ​ក្ដៅ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមត្ថកិច្ច​ក៏​បាន​បង្ហាញ​​វត្តមាន​នៅ​ខាង​មុខ​កន្លែង​ចែកសំបុត្រ និង​បាន​រៀប​ចំសណ្ដាប់​ធ្នាប់​ដើម្បី​បង្ការ​បញ្ហា​ណាមួយ​កើត​ឡើង​ជា​យថាហេតុ​។ នៅ​ស៊ីហ្គេម​លើក​ទី 32 គិត​ត្រឹម​ម៉ោង 12 ថ្ងៃត្រង់ ថ្ងៃទី 06 ខែឧសភា ឆ្នាំ 2023 នេះ ម្ចាស់​ផ្ទះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន 6 គ្រឿង ឈរ​លើ​កំពូល​តារា​ង​ចំណាត់​ថ្នាក់​ ខណៈ​ដែល​មេដាយ​សរុប​ កម្ពុជា​រក​បាន​ 12 គ្រឿង​។