កូឡុំប៊ីដកសេចក្ដីប្រកាសស្ដីពីការរកឃើញកុមារបួននាក់នៅមានជីវិតក្នុងព្រៃអាម៉ាហ្សូន ក្រោយគ្រោះថ្នាក់យន្តហោះ
ប្រធានាធិបតីកូឡុំប៊ី បានដកសេចក្ដីប្រកាសស្ដីពីការរកឃើញកុមារបួននាក់នៅមានជីវិតក្រោយពីបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងព្រៃអាម៉ាហ្សូន កាលពី 17 ថ្ងៃមុននោះ ហើយថា លោកសោកស្ដាយចំពោះការភាន់ច្រឡំនេះ។ «ខ្ញុំសូមអភ័យទោសនូវអ្វីដែលបានកើតឡើង។ កងទ័ព និងសហគមន៍ជនជាតិដើមនឹងបន្តស្វែងរកមិនឈប់ឈរ ដើម្បីនាំយកព័ត៌មានដែលប្រទេសជាតិទាំងមូលកំពុងទន្ទឹងរង់ចាំ» ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី 18 ឧសភាដូច្នេះ។ លោក Petro ក៏បានលុបអត្ថបទដែលបានបង្ហោះកាលពីមួយថ្ងៃមុននោះ ដែលនិយាយថា កងទ័ពបានរកឃើញកុមារបីនាក់ដែលមានអាយុ 4, 9, 13 ឆ្នាំ និងទារកម្នាក់អាយុ 11 ខែ ដែលបាត់ខ្លួនបន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ។ យោងតាមប្រធានាធិបតី Petro ព័ត៌មានភាន់ច្រឡំនេះត្រូវបានរាយការណ៍ដោយវិទ្យាស្ថានសុខុមាលភាពគ្រួសាររបស់រដ្ឋាភិបាល។ កាលពីថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹកមនុស្ស 7 នាក់ បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរពី Araracuara ទៅកាន់ San Jose del Guaviare ជាទីក្រុងមួយស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូននៅក្នុងប្រទេសកូឡុំប៊ី។ សាកសពមនុស្សបីនាក់ … Read more