អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

(ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។ ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។ វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។ ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ … Read more

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more

បាតុភូត «ព្រះចន្ទ​យក្ស» ដំបូង​របស់​ឆ្នាំ 2023 កើត​ឡើង​នៅ​យប់​នេះ

ព្រះចន្ទ​ដែល​មាន​រូប​រាង​ធំ​ជាង​គេ​ដំបូងក្នុង​ឆ្នាំ 2023 គឺ​ស្ថិត​ក្នុង​ចំណោម​​ព្រះចន្ទ​ធំ​ៗ​ជាង​គេ​ដែល​នឹង​កើត​ឡើង​ក្នុង​ខែ​កក្កដា សីហា និង​កញ្ញា​ឆ្នាំ​ 2023​។ ​«ព្រះចន្ទ​យក្ស» នៅ​ថ្ងៃទី 03 ខែ​កក្កដា​នេះ ​គឺជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​នឹង​ធំជាង​ធម្មតា​រហូត​ដល់ 30% និង​ភ្លឺ​ជាង​ធម្មតា 14% នៅ​ពេល​មើល​ពី​ផែនដី​។ ក៏ប៉ុន្តែ ភាព​ខុស​គ្នា​នេះ​តែង​ពិបាក​ដឹង​បាន​ដោយ​មើល​នឹង​ភ្នែក​ទទេ​ លើក​លែង​តែ​អ្នក​មើល​ព្រះ​ចន្ទ​ច្រើន​យប់​ជា​បន្ត​បន្ទាប់​។ នេះ​បើ​តាម​ទំព័រ Space។ បាតុភូត «ព្រះចន្ទ​យក្ស» គឺជា​លទ្ធផល​ដែល​កើត​ឡើង​នៅ​ពេល​ព្រះចន្ទ​គោចរ​ចូល​ក្បែរ​ផែនដី​ជាងធម្មតា​នៅ​ក្នុង​ពេល​ព្រះ​ចន្ទ​ពេញ​បូណ៌មី។ មន្ត្រី​របស់​ណាសា​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ថ្ងៃ​នេះ​ព្រះចន្ទ​ស្ថិត​នៅ​​ចម្ងាយ​ពី​ផែនដី​ 361,934 គីឡូ​ម៉ែត្រ ជិត​ជាង​ធៀប​នឹង​ចម្ងាយ​ធម្យម​ 382,900 គីឡូម៉ែត្រ​។ «ព្រះចន្ទ​យក្ស» កើត​ឡើង​ដោយ​សារ​តែ​គន្លង​គោចរ​របស់​ព្រះចន្ទ​ជុំ​វិញ​ផែនដី​មិន​មែន​មូល​ឥតខ្ចោះ​។ ដោយ​សារ​តែ​ទំនាញ​ផែនដី គន្លង​គោចរ​របស់​ព្រះចន្ទ​មាន​រូប​រាង​ស្រដៀង​ពង​ក្រពើ នេះ​មាន​ន័យ​ថា អំឡុង​ខែ​ខ្លះ​ព្រះចន្ទ​នៅ​ជិត​ផែនដី និង​ខែ​ខ្លះ​ទៀត​នៅ​ឆ្ងាយ​ពី​ផែនដី​។ ពេល​បាតុ​ភូត​ «ព្រះចន្ទ​យក្ស» កើត​ឡើង​ ក៏​ជា​ពេល​ដែល​ព្រះ​ចន្ទ​ពេញ​វង់ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​​​ជាង​ធម្មតា​។ ក្រោយ​ខែ​កក្កដា បាតុភូម​ខាងលើ​នឹង​កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ថ្ងៃទី 01 សីហា​, 30 សីហា និង 28 កញ្ញា​ ឆ្នាំ … Read more

ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

ការ​ស្រង់​យក​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី 111 ឆ្នាំមុន ពិត​ជា​ពិបាក​នឹង​ធ្វើទៅ​រួច ព្រោះ​ត្រូវ​ការចំណាយ​ប្រាក់​​ច្រើន រួម​នឹងកត្តា​ជា​ច្រើន​ផ្សេង​ទៀត​។ យោងតាម​ទំព័រ Business Insider មូលហេតុ​ដែល​គេ​មិនអាច​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងគោកគឺ​ ដោយសារ​មាន​មូលហេតុធំៗបី រួមមាន ការ​ចំណាយ​ប្រាក់​​ច្រើន, Titanic កំពុង​រលាយ និង​ត្រូវបាន​ចាត់ទុក​ជាទី​បញ្ចុះ​សព។ 1-សាកសព​កប៉ាល់ Titanic គឺជា​កន្លែង​បញ្ចុះសព មនុស្ស​ប្រហែល 1,500 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍ Titanic កាលពី​ឆ្នាំ 1912។ ក្រោយ​ហេតុការណ៍​នេះ សាកសព​ជាង 300 នាក់​ត្រូវបាន​ស្រង់​ឡើងគោក ខណៈដែល​សាកសព​ដទៃទៀត ខ្លះ​លិច​ទៅតាម​កប៉ាល់ ខ្លះក៏​អណ្ដែត​ចេញ​ឆ្ងាយ​ពី​តំបន់​កើតហេតុ។ រដ្ឋាភិបាល​អាម៉េរិក និង​អង់គ្លេស យល់ព្រម​ចាត់ទុក​សាកសព​កប៉ាល់ Titanic ជាទី​បញ្ចុះសព ជា​កន្លែង​រម្លឹក​ហេតុការណ៍​សោកនាដកម្ម។ ដូច្នេះ តំបន់​នេះ​នឹងត្រូវ​បានការ​ពារ ជំនួស​ឱ្យ​ការ​ស្រង់​ឡើងគោក។ 2- សាកសព​កប៉ាល់ Titanic កំពុង​រលាយ កប៉ាល់​នេះ​ត្រូវបាន​សាងសង់​ពី​បន្ទះ​ដែក​កម្រាស់ 2.5 សង់ទីម៉ែត្រ និង​ប្រើប្រាស់​ដែកគោល​ចំនួន​ពីរលាន​គ្រាប់​។ បាក់តេរី Halomonas … Read more

ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។ កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។ សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។ «ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ … Read more

វរ​នា​វី​ឯក​ទ័ពជើងទឹក​អាម៉េរិក​ថា អ្នក​ជាប់​ក្នុង​នាវា Titan ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង

វរ​នា​វី​ឯកនៃ​ទ័ពជើងទឹក​អាម៉េរិក​ដែល​ចូលនិវត្តន៍ យល់ថា មនុស្ស​ទាំង​ប្រាំ​នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង ហើយ​ប្រឈម​នឹង​ហានិភ័យ​ទាក់ទង​នឹង​បញ្ហា​អុកស៊ីសែន។ វរ​នា​វី​ឯក David Marquet អតីត​មេបញ្ជាការ​នាវាមុជទឹក​នៃ​ទ័ពជើងទឹក​អាម៉េរិក កាលពី​ថ្ងៃទី 21 មិថុនា បាន​និយាយថា យោងតាម​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់គាត់ មនុស្ស​ដែល​កំពុង​ជាប់​ក្នុង​នាវា Titan នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក កំពុង​ស្រេកឃ្លាន​ក្រោយ​រយៈពេល​បី​ថ្ងៃ ប៉ុន្តែ​បញ្ហា​នេះ​ប្រហែលជា​មិន​ធ្វើឱ្យ​ពួកគេ​ស្លាប់។ បើសិនជា​នៅមាន​ជីវិត ពួកគេ​អាច​នឹង​ពិបាក​ទ្រាំ​នៅក្នុង​ទី​ដ៏​តូចចង្អៀត​របស់​នាវា។ «ពួកគេ​កំពុងតែ​រង​ភាព​ត្រជាក់​ខ្លាំង ព្រោះថា តំបន់​ទឹក​នៅ​ជុំវិញ​នាវា​សុទ្ធ​តែមាន​សីតុណ្ហភាព 0 អង្សា​សេ ឬ​ទាប​ជាង​នេះ។ ពួកគេ​ត្រូវ​ចូលមក​ក្បែរ​គ្នា​ដើម្បី​ទទួល​កម្ដៅ​ពី​រាងកាយ» លោក Marquet អះអាង​ដូច្នេះ។ នៅពេល​ពួកគេ​ដកដង្ហើម​ចេញ ចំហាយ​ទឹកនឹង​ប្រមូល​ផ្ដុំគ្នា បង្កើតបានជា​ស្រទាប់​អ័ព្ទ​ត្រជាក់​ខាងក្នុង​នាវា ប៉ុន្តែ​ប្រការ​សំខាន់​គឺ​អុកស៊ីសែន​កំពុង​ថយចុះ​ជា​លំដាប់ ខណៈដែល​ពួកគេ​បន្ត​បញ្ចេញ​កាបូន។ នាវា Titan ប្រហែលជា​កាត់បន្ថយ​ការ​ស្រូបយក​ឧស្ម័ន​កាបូន។ បើសិន​កំហាប់​កាបូន​ក្នុង​នាវា​នេះ​មាន​កម្រិត​ខ្ពស់ វា​នឹងធ្វើ​ឱ្យមាន​អា​ការៈឈឺ​ក្បាល ក្អួតចង្អោរ និង​បាត់បង់​ស្មារតី។ មន្ត្រី​អាម៉េរិក​កាល​ពី​ម្សិល​មិញ​ឱ្យដឹងថា ក្រុម​សង្គ្រោះ​បានឮ​សំឡេង​ខ្លាំង​នៅក្រោម​សមុទ្រ ប៉ុន្តែ​មិនអាច​កំណត់​បាន​ថា​ជា​សំឡេង​អ្វី។ ទំហំ​នៃ​ការស្វែងរក​ត្រូវបាន​ពង្រីក​ទ្វេដង បើ​​ធៀប​នឹង​ផ្ទៃ​ដី​របស់​​រដ្ឋ Connecticut (ជាង 13,000 គីឡូម៉ែត្រ​ក្រឡា)។ សមត្ថកិច្ច​អាម៉េរិក … Read more

រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Varda Space Industries នឹង​ផលិត​ឱសថ​ រួម​នឹង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​ តាម​រយៈ​កាប៊ីន​ដែល​ហោះ​អម​នឹង​ផ្កាយ​រណប​។ ក្រុម​ហ៊ុន​ Varda Space Industries នៅ​រដ្ឋ California ប្រកាស​ថា បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ W-Seres 1 ដែល​ជា​ផ្កាយ​រណប​​ដំបូង​របស់​ខ្លួន ឡើង​ទៅ​កាន់គន្លង​គោចរ​ផែនដី​។ ក្រុម​ហ៊ុន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វត្ថុ​ធាតុ​ជា​ច្រើន​នៅ​ក្នុង​ទី​អវកាស​។ វត្ថុ​ធាតុ​ទាំង​នេះ​មិន​អាច​បង្កើត​ឡើង​នៅ​លើ​ផែនដី​ ឬ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាមួយ​នឹង​គុណ​ភាព​ខ្ពស់​ជាង​ ធៀប​នឹង​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ផែនដី​។ ផ្ទាំង​សូឡា​របស់​រោង​ចក្រ​ដំបូង​ក្នុង​អវកាស​នេះ​ បាន​បែរ​ទៅ​រក​ព្រះ​អាទិត្យ​ និង​ចាប់​ផ្ដើម​ពន្លាត​ខ្លួន​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ Varda បន្ទាប់​ពី​ផ្កាយ​រណប​បាន​ហោះ​ចូល​ដល់​គន្លង​គោចរ​ នៅ​ក្នុង​បេសកកម្ម Transporter-8 របស់ SpaceX កាលពី​ថ្ងៃទី 13 មិថុនា​ 2023​។ ផ្កាយ​រណប​ W-Series 1 ត្រូវ​បាន​បំពាក់​កាប៊ីន​​ទម្ងន់​ 90 គីឡូក្រាម ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​ឱសថ​។ កាប៊ីន​នេះ​នឹង​ផ្ដាច់​ខ្លួន​ មុន​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ក្នុង​អវកាស​ ប៉ុន្តែ​នៅ​តែ​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ថាមពល​ កម្លាំង​រុញ​ច្រាន និង​ទំនាក់​ទំនង​ចាំបាច់ដើម្បី​កំណត់​ទិស​។ ក្នុង​ភារកិច្ច​ដំបូង​ បណ្ដាញ​ខាងលើ​​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Rocket Lab។ … Read more

អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។ នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។ យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។ អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។ ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze … Read more

អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។ ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។ ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។ ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។ ភាគច្រើន អ្នកប្រើប្រាស់ … Read more

ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។ Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។ «ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។ Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី … Read more

ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។ ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។ Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។ Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។ កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ … Read more

ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

(ប្រទេស​អ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺ​ជា​បុរស​ម្នាក់​ដែល​រស់​ដោយសារ Pepsi និង Coca-Cola ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងមកហើយ ព្រោះ ឱ្យតែ​ឃើញ​អាហារ​គឺ​គាត់​រកកល​ក្អួត។ រឿងរ៉ាវ​បានចាប់ផ្ដើម​កាលពី​យប់​មួយ​ក្នុង​ឆ្នាំ 2006 នៅពេល Ardeshiri ក្រោក​ពី​សម្រាន្ត​ស្រាប់​តែមាន​អ្វី​ចម្លែក​នៅក្នុង​មាត់​ដែល​មិនអាច​បំបាត់ចោល​បាន។ «ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មាន​សក់​នៅក្នុង​អណ្ដាត។ ខ្ញុំ​បានធ្វើ​គ្រប់យ៉ាង ប៉ុន្តែ​មិនអាច​បំបាត់​វា​ចោល។ ខ្ញុំ​ពិបាក​ដកដង្ហើម មិនអាច​ធ្វើ​អ្វី​បាន។ អារម្មណ៍​នេះ​ពិតជា​ផ្ដេសផ្ដាស និង​ពិបាក​ពន្យល់» លោក Ardeshiri រម្លឹក​អំពី​ដើមហេតុ​ដែលនាំឱ្យ​គាត់​ឈប់​ទទួលទាន​អាហារ។ គាត់​បាន​ទៅ​ពេទ្យ​ស្ទើរ​គ្រប់​ជំនាញ ប៉ុន្តែ បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន។ ចុងក្រោយ គាត់​បានសម្រេច​ចិត្ត​បោះបង់​ការទទួល​ទាន​អាហារ ហើយ​រស់នៅ​ដោយសារ​ភេសជ្ជៈ​កំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូង​ដែល​គាត់​ពិសា​​ភេសជ្ជៈ​កំ​ប៉ុន គាត់​មាន​អារម្មណ៍​ថា មាន​កម្លាំងភ្លាមៗ ហើយក៏​សម្រេចចិត្ត​ពិសា​​វា​ជំនួស​​អាហារ។ គ្រួសារ​របស់លោក Ardeshiri បាន​ប្រាប់ថា ពួកគេ​មិន​បរិភោគ​អាហារ​នៅ​ចំពោះ​លោក Ardeshiri ឡើយ ព្រោះថា រាល់​ពេលដែល​គាត់​បានឃើញ​អាហារ គាត់​តែងតែ​រកកល​​ក្អួត។ ជា​រៀងរាល់ថ្ងៃ លោក … Read more