សញ្ញាសួរពណ៌ក្រហមដ៏ចម្លែក ត្រូវបានអវកាស «ផ្ដល់ជាសញ្ញា» មកកាន់មនុស្សនៅលើផែនដី តាមរយៈរូបភាពដ៏អាថ៌កំបាំងដែលតេឡេស្កុបអវកាស James Webb ទើបតែផ្ដិតយកបាន។
នោះគឺជាវត្ថុអវកាសដ៏ធំមួយដែលមានរូបរាងដូចទៅនឹងសញ្ញាសួរ ស្ថិតនៅខាងក្រោមផ្កាយក្មេងពីរដួងនៅក្នុងកញ្ចុំផ្កាយ Vela (Vela Supercluster)។ នេះបើតាមសេចក្ដីប្រកាសថ្មីរបស់ក្រុមអ្នកធ្វើការជាមួយតេឡេស្កុបអាម៉េរិក James Webb មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។
ដំបូងឡើយ ក្រុមរបស់ ESA នៅ James Webb សង្កេតមើលចំណុចលម្អិតរបស់ផ្កាយក្មេងមួយគូដែលមានឈ្មោះថា Herbig-Haro 46/47 ដែលកំពុងត្រូវឡោមព័ទ្ធដោយថាសវត្ថុធាតុដែលចិញ្ចឹមពួកវាឱ្យធំធាត់ក្នុងរយៈពេលរាប់លានឆ្នាំ។
យោងតាម Daily Mail ព្រឹត្តិការណ៍វាយតម្លៃវត្ថុបុរាណត្រូវបានធ្វើឡើងនៅឯវិមាន Ham House ក្នុងតំបន់ Richmond ក្បែរទន្លេ Thames នៃទីក្រុងឡុងដ៍ ដែលសាងសង់តាំងពីសតវត្សរ៍ទី 17 ដោយមានការចូលរួមរបស់អ្នកជំនាញខាងវត្ថុបុរាណ Lee Young។
គូស្វាមីភរិយាវ័យចំណាស់មួយគូ បាននាំយកអាវសម្រាប់រាជវង្សានុវង្សនៅប្រទេសចិនតាំងពីបុរាណ មកឱ្យអ្នកជំនាញ Lee Young ធ្វើការពិនិត្យ និងវាយតម្លៃ។
យោងតាមលោក Lee ពណ៌លឿងរបស់ភូសានេះគឺជាពណ៌សម្រាប់តែមហេសីស្ដេច ឬស្នំដែលមានឋានៈខ្ពស់។ រូបភាពនាគមានក្រញ៉ាំជើងប្រាំនៅលើភូសា ក៏ជានិមិត្តរូបបង្ហាញថា វាជាវត្ថុសម្រាប់រាជវង្សានុវង្ស។
ប្រការដែលអ្នកជំនាញ Lee Young ត្រៀមនឹងប្រកាស ធ្វើឱ្យម្ចាស់អាវនេះមិនភ្ញាក់ផ្អើលមិនបាន។ «បើសិនយកទៅលក់ដេញថ្លៃក្នុងទីផ្សារនាបច្ចុប្បន្ន ភូសានេះនឹងអាចលក់បានក្នុងតម្លៃ 200,000 ផោន (ប្រហែល 256.000 ដុល្លារអាម៉េរិក)» លោក Lee បញ្ជាក់ដូច្នេះ។
ស្ដាប់ដល់ត្រឹមនេះ អ្នកស្រី Sara មានការភ្ញាក់ផ្អើលខ្លាំង និងនិយាយថា «ពិតជាភ្ញាក់ផ្អើលណាស់។ ព្រះអឺយ! សូមអរគុណលោកច្រើនណាស់។ ពួកយើងប្រាកដជាលែងដាក់វាទៅក្នុងប្រអប់សម្លៀកបំពាក់ទៀតហើយ»៕
កាលពីចុងទសវត្សរ៍ឆ្នាំ 1980 ក្រុមហ៊ុន Apple ធ្លាប់លក់សម្លៀកបំពាក់ក្រោមឈ្មោះ The Apple Collection។ ក៏ប៉ុន្តែក្រោយមក មុខជំនួញនេះមិនទទួលបានជោគជ័យ ហើយក៏ត្រូវឈប់ដំណើរការផលិត។