អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។ អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​ និង​ផ្ទុះ​នៅ​លើ​អាកាស​នៃ​ទីក្រុង​បែកឡាំង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 21 មករា​ 2024​។ បើ​ទោះ​ជា​អាចម៍​ផ្កាយតូច​ៗ​ដែល​ធ្លាក់​មក​បុក​នឹង​ផែនដី​ តែង​តែ​ត្រូវ​បាន​ឃើញនៅ​ពេល​ពួក​វា​ហោះ​ចូល​មក​ដល់​បរិយាកាស​ផែនដី ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​អាចម៍​ផ្កាយ ​2024 BX1 ប្រហែល​បី​ម៉ោង​ មុន​ពេល​វា​បុក​នឹង​ផ្ទៃ​ផែនដី​។ ​ទំព័រ Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 2ឧសភា ឱ្យដឹង​ថា​ ខាង​លើ​នេះ​មិន​មែន​ជា​ចំនុចពិសេស​ដែល​នាំ​ឱ្យ​ អាចម៍​ផ្កាយ ​2024 BX1 ប្រែ​ជា​ពិសេស​ជាង​គេ​នោះទេ​។ យោង​តាម​លទ្ធផលនៃ​ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ទើប​តរូវ​បាន​ចុះ​ផ្សាយ​លើទស្សនាវដ្ដី​ទិន្នន័យ arXiv អាចម៍​ផ្កាយនេះ​ផ្លាស់​ទី​ក្នុង​ល្បឿន​ 5ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​រៀង​រាល់​ជាង 2វិនាទី​កន្លះ វា​វិល​មួយ​ជុំ​ខ្លួន​វា​។ នេះ​គឺជា​ល្បឿន​រង្វិល​ខ្ញាល់​ដែល​លឿន​បំផុត​មិន​ធ្លាប់​ត្រូវ​បាន​ដឹង​នៅ​លើ​អាចម៍​ផ្កាយ​ក្បែរ​ផែនដី​។ មុន​នោះ កំណត់​ត្រា​បែប​នេះ​គឺ​បាន​ទៅ​លើ​ 2020 HS7 ដោយសារ​តែ​រង្វិល​ខ្ញាល់​មួយ​ជុំ​របស់​វា​ ស៊ី​ពេល​តែ​ 2.99 វិនាទី​។ អាចម៍​ផ្កាយ​នេះ​មាន​អង្កត់​ផ្ចិត​ប្រវែង​ពី 4 ទៅ 8ម៉ែត្រ​ ធំ​ជាង​បន្តិច​បើ​ធៀប​នឹង​អាចម៍​ផ្កាយ ​2024 … Read more

ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។ ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។ បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។ នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។ យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ … Read more

ថៃប្ដូរ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ ព្រោះ​តែ​អាកាសធាតុ

អគ្គនាយកដ្ឋាន​ទេសចរណ៍​ថៃ (TAT) កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជំរុញ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ព្រលប់ ក្នុង​បំណង​រក្សា​លំនឹង​ក្នុង​ទីផ្សារ​ទេសចរណ៍​ គ្រា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មិន​ចង់ចេញ​ទៅ​ក្រៅ​។ ​លោក​ស្រី Somradee Chitchong ដែល​ជា​អគ្គនាយិការង នៃ​អគ្គនាយកដ្ឋាន​ TAT ទទួល​បន្ទុក​ទីផ្សារ​ក្នុង​ស្រុក បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែបង្វែរ​គោលដៅ​យុទ្ធសាស្ត្រ​ឃោសនា​ទៅ​រក​ទេសចរណ៍​ព្រឹក​ព្រលឹម និង​ពេល​យប់ ដើម្បី​ជៀស​វាង​កម្ដៅ​ថ្ងៃ​។ លោក​ស្រី​ថ្លែង​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ប្រជាជន​នៅ​ប្រទេស​នេះ​មិន​ចង់​ចេញ​ពី​ផ្ទះ​ ពិសេស​គឺ​មនុស្សចាស់​។ អ្នក​ខ្លះ​ក៏​ជ្រើស​រើស​ទីតាំង​ទេសចរណ៍​ដែល​មាន​បរិយាកាស​ត្រជាក់​ ស្រួល​ដក​ដង្ហើម​​ជា​ដើម​។ ដើម្បី​ជំរុញ​ប្រាក់​ចំណូល​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល TAT មាន​ផែនការ​ជំរុញ​សកម្មភាព​សម​ស្រប​ជាង​មុន​នៅ​ពេល​ព្រឹក​ ពេល​ព្រលប់​ និង​ពេល​យប់​ មាន​ដូច​ជា សកម្មភាព​រត់យឺត ចែវ​ទូក ឬ​គយគន់​តារា​ជា​ដើម​។

ក្រុមហ៊ុន Virtus Solis មានគម្រោងផលិតអគ្គិសនីព្រះអាទិត្យក្នុងទីអវកាស

ក្រុមហ៊ុន Virtus Solis គ្រោងនឹងប្រើប្រាស់រ៉ុក្កែត Starship ដើម្បីបាញ់បង្ហោះផ្ទាំងសូឡាទំហំមួយគីឡូម៉ែត្រ ឡើងទៅកាន់ទីអវកាស ដើម្បីផលិត និងបាញ់បញ្ជូនអគ្គិសនីពីលើមេឃមកកាន់ផែនដី។ Virtus Solis ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីនៅរដ្ឋ Michigan សហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយអតីតវិស្វកររ៉ុក្កែត John Bucknell របស់ក្រុមហ៊ុន SpaceX។ តំណាងក្រុមហ៊ុននេះបានអធិប្បាយអំពីគំនិតស្ដីពីការបាញ់បញ្ជូនអគ្គិសនីព្រះអាទិត្យពីទីអវកាស នៅក្នុងសន្និសីទអន្តរជាតិស្ដីពីថាមពលអវកាស ដែលត្រូវបានធ្វើឡើងនៅប្រទេសអង់គ្លេសកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ2024។ នេះបើតាមទំព័រ Space ដែលបានចុះផ្សាយកាលពីថ្ងៃទី30 មេសា។ លោក Bucknell យល់ថា នៅពេលការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដីថយចុះមកនៅក្រោម 200ដុល្លារក្នុងមួយគីឡូក្រាម អគ្គិសនីព្រះអាទិត្យក្នុងទីអវកាសក៏នឹងមានតម្លៃទាបជាង បើធៀបនឹងអគ្គិសនីពីបណ្ដារោងចក្រថាមពលនុយក្លេអែរ ឬរោងចក្រដែលប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិនៅលើផែនដី។ បច្ចុប្បន្ន SpaceX យកថ្លៃមិនដល់ 3ពាន់ដុល្លារសម្រាប់ទំនិញមួយគីឡូក្រាមដែលផ្ញើឡើងទៅកាន់ទីអវកាស។ SpaceX បានអះអាងថា បន្ទាប់ពីរ៉ុក្កែត Starship ដំណើរការពេញលេញ ការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណបទៅកាន់អវកាស នឹងថយចុះមកនៅ 10ដុល្លារក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុន Virtus Solis ចង់អភិវឌ្ឍផ្ទាំងសូឡាដែលមានទទឹងមួយគីឡូម៉ែត្រ អាចដំឡើងនៅលើមេឃដោយរ៉ូបូតម៉ូឌុលដែលមានទំហំ 1.6 ម៉ែត្រ។ … Read more

ដ្រូន​ក្លាយ​​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​​លើ​ផ្ទៃ​ទឹក​

(ប្រទេស​ចិន) – ដ្រូន TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។ ក្រុម​ហ៊ុន​ដ្រូន Didiok Makings របស់​ចិន បាន​អភិវឌ្ឍ​ «ពោង​ហោះ TY-3R» ដែល​ជា​ឧបករណ៍​មួយ​រួម​ផ្សំ​រវាង​ដ្រូន​ដែល​មាន​ស្លាប​បួន និង​ពោង​សង្គ្រោះ​ជីវិត​។ នៅ​ពេល​ក្រុម​អ្នក​សង្គ្រោះ​ស្ថិត​នៅ​លើ​ច្រាំង បាន​ឃើញ​ជន​រង​គ្រោះកំពុង​ស្ថិត​នៅ​លើ​សមុទ្រ ពួក​គេ​នឹងបញ្ជា​ឱ្យដ្រូន TY-3R ហោះ​ទៅ​កាន់​គោលដៅ រួច​ចុះ​ចត​លើ​ផ្ទៃ​ទឹក​ ក្លាយ​ជា​ពោង​សង្គ្រោះ​ជីវិត​។ ជនរង​គ្រោះ​អាច​ប្រើប្រាស់​ដ្រូន​នេះ​ជា​ពោង​ មុន​ពេល​ក្រុម​សង្គ្រោះ​មក​ដល់​។ ដ្រូន​នេះ​បំពាក់​កាមេរ៉ា​ 720 ភិចសែល​ និង​ប្រព័ន្ធ​ GPS ដើម្បី​ជួយ​ឱ្យ​អ្នក​បញ្ជា​មើល​ឃើញ​ទិដ្ឋភាព​បាន​ច្បាស់​ និង​ងាយ​ស្រួល​ឱ្យ​ដ្រូន​ហោះមក​កាន់​កន្លែង​ដើម​ដោយ​ស្វ័យ​ប្រវត្ត។ TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​​ហោះ​ក្នុង​ល្បឿន​ 47 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈ​ដែល​អាច​​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។ នេះ​មិន​មែនជា​ដ្រូន​សង្គ្រោះ​ជនរងគ្រោះ​លើ​សមុទ្រ​ដំបូង​គេ​នោះ​ទេ។ មុន​នោះ ដ្រូន Pars របស់​អាម៉េរិក Little … Read more

ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។ លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។ Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។ ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។ AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។ ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ … Read more

បែលហ្ស៊ិកស្ថាបនា​កោះ​ផលិត​អគ្គិសនី​បៃតង​ដំបូង​គេ​លើពិភពលោក

អាជ្ញាធរ​ប្រទេសបែលហ្ស៊ិក កំពុង​អនុវត្ត​គម្រោង​កោះ​ថាមពល​សិប្បនិម្មិត​ Princesse Elisabeth នៅ​លើ​សមុទ្រ​ខាង​ជើង (North Sea) ដែល​នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ដំណាក់​កាល​ដំបូង​របស់​គម្រោង​ខាងលើ​ រួម​មាន ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​លើ​ដី​គោក​នៅ​ប្រទេស​ហូឡង់។ បន្ទាប់​មក ក្រុម​ហ៊ុន​អគ្គិសនី​របស់​បែលហ្ស៊ិក​នឹង​ដំឡើង​ប្រព័ន្ធ​ និង​ស្ថានីយ​អគ្គិសនី​ រួម​នឹង​ឧបករណ៍​ចាំបាច់​ ដើម្បី​បញ្ជូន​អគ្គិសនីផលិត​ដោយ​កម្លាំង​ខ្យល់​ 3.5 GW ពី​សមុទ្រ​មក​កាន់​ដី​គោក​។ កោះ Princesse Elisabeth គ្រោង​នឹង​ក្លាយ​ជា​រោង​ចក្រ​អគ្គិសនី​ធំជាង​គេ​នៅ​ប្រទេស​បែលហ្ស៊ិក​ ដោយ​វា​នឹង​ផ្គត់​ផ្គង់​អគ្គិសនី​ច្រើន​ជាង​បី​ដង បើ​ធៀប​នឹង​រោង​ចក្រ​អគ្គិសនី​ថាមពល​នុយក្លេអែរ​។ គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្ដូរ​ផ្លាស់​នៅក្នុង​វិធី​ផលិត​ និង​ប្រើប្រាស់​អគ្គិសនី​ ព្រម​ទាំង​បញ្ជាក់​អំពី​ការ​សន្យា​របស់​ប្រទេស​បែលហ្ស៊ិក​ ចំពោះ​ថាមពល​កកើត​ឡើង​វិញ​។

យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

យាន​ស្រាវ​ជ្រាវ​ SLIM របស់​ប្រទេស​ជប៉ុន បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​រស់​ឡើង​វិញ​បី​ដង ក្រោយ​ពី​បាន​ឆ្លង​កាត់​រាត្រី​ដ៏​សែន​ត្រជាក់​នៅលើឋាន​ព្រះ​ចន្ទ​ដែល​មាន​សីតុណ្ហភាព​ -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ​។ អង្គការ​ស្រាវជ្រាវ​អភិវឌ្ឍ​វិស័យ​អវកាស​ចរណ៍​ជប៉ុន (JAXA) នា​ថ្ងៃ​ទី 24 មេសា​នេះ បាន​ឱ្យ​ដឹង​ថា យាន​ចុះ​ចត​ឆ្លាតវៃ​លើ​ឋាន​ព្រះ​ចន្ទ (SLIM) របស់​ប្រទេស​នេះ បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី នោះ​គឺ «នៅ​មាន​ជីវិត​ក្រោយ​រាត្រី​ព្រះ​ចន្ទ​ទីបី​ដែល​មាន​បរិស្ថាន​មហា​សែន​ត្រជាក់​។ យាន SLIM បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពីខែមករាកន្លង​ទៅ ដែល​នេះ​បាន​ជួយ​ឱ្យ​ជប៉ុន​មាន​ឈ្មោះ​ជា​ប្រទេស​ទី 5 លើ​​ពិភពលោក​ ដែល​មាន​យាន​ចុះ​ចត​ដោយជោគជ័យ​លើ​ឋានព្រះ​ចន្ទ​ បន្ទាប់​ពី​អតីត​សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

ទីក្រុង​ឆ្លាតវៃ​តម្លៃដប់ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា

(ជប៉ុន) – ទីក្រុង Woven City នៅ​ជើង​ភ្នំ​ហ្វ៊ូជី (Fuji) នឹង​ប្រើ​ប្រាស់​អគ្គិសនី​ព្រះ​អាទិត្យ​ ថ្ម​ឥន្ធនៈ​ឆ្លាត​វៃ​ និង​រថយន្ត​មិន​បំភាយ​ឧស្ម័ន​ពុល​។ ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​ហ៊ុន​តូយ៉ូតា (Toyota) ទីក្រុង Women City មាន​ចម្ងាយ​តែប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ភ្នំ​ហ្វ៊ូជី នៃ​ប្រទេស​ជប៉ុន​ និង​ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ 2021​។ យោង​តាម​ទំព័រ Sun ទីក្រុង​អនាគត​នេះ​ ដើរ​តួនាទី​ដូច​ទៅ​នឹង «បន្ទប់​ពិសោធន៍» របស់​ក្រុម​ហ៊ុន​ ដើម្បី​ធ្វើ​តេស្ត​បណ្ដា​រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្តសន្សំ​សំចៃ​ថាមពល​ ដែល​មាន​រហ័ស​នាម​ថា «E-palettes»។ មនុស្ស​ 2​ពាន់​នាក់​ដំបូង​នឹង​រើ​មក​រស់​នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ​នេះ​នៅ​ចុង​ឆ្នាំ 2024​ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​តម្លៃ​ជិត​ 10​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​ស្វែង​យល់​​អំពី​រូបមន្ត​ក្នុង​ឥរិយាបថ​នៃ​ការ​បើកបររថយន្ត និង​អ្នក​ថ្មើរជើង​។ នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ ពលរដ្ឋ​ទាំង​ឡាយ​នឹង​រស់​នៅក្នុង​ផ្ទះ​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ស្ទើរ​តែ​ទាំង​ស្រុង​ ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​ភាព​ស្រស់​ស្រាយ​ខ្លាំង​។ គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ផ្ទាំង​សូឡា​នៅ​លើ​ដំបូល​​ រួម​នឹង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​តាម​ដាន​សុខភាព​អ្នក​នៅ​ខាងក្នុង​។ យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​តូយ៉ូតា​ Akio Toyoda រាល់មធ្យោបាយ​ធ្វើ​ដំណើរ និង​ផ្ទះ​ សុទ្ធ​តែ​ត្រូវ​បាន​តភ្ជាប់​តាម​រយៈប្រព័ន្ធ​​ទិន្នន័យ​ និង​សេនស៊ើរ។ នៅ​តាម​ផ្ទះដែល​​ត្រូវ​បាន​សង់​ពី​ឈើ​ នឹង​មាន​រ៉ូបូត​ជួយ​ធ្វើ​កិច្ច​ការ​ប្រចាំថ្ងៃ​ ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​ភាព​ឯករាជ្យជាង​មុន​។ ក្រុម​ហ៊ុន​តូយ៉ូតា​ឱ្យ​ដឹង​ថា ការ​កសាង​ទីក្រុង​ពេញ​លេញ​មួយ​ បើទោះ​ទោះ​ក្នុង​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន ប៉ុន្តែ​វា​គឺជា​ឱកាស​ពិសេស​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។ … Read more

​ទឹក​ធ្លាក់​ក្នុង​ជ្រោះ​ធំជាង​គេ​លើ​ពិភពលោក ធ្លាក់​យឺត​ជាង​មនុស្ស​ដើរទៅ​ទៀត​​

ជ្រោះ​ទឹក​ធ្លាក់​មួយ​ស្ថិត​នៅ​ក្រោម​ឈូង​សមុទ្រ​ដាណឺម៉ាក មាន​កម្ពស់​រហូតដល់ 3,500 ម៉ែត្រ ខ្ពស់​ជាង Angel ដែល​ជា​​ជ្រោះទឹកធ្លាក់​ធំ​បំផុត​នៅលើ​ដី​គោក​ ដែល​ស្ថិត​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​។ Angel គឺជាជ្រោះ​​​ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​លើដីគោក​ ដោយ​មាន​កម្ពស់​ 979 ម៉ែត្រ និងបាត​មាន​​ទទឹង​ប្រវែង 150 ម៉ែត្រ​ ប្រហាក់​ប្រហែល​នឹង​តួ Eiffel ចំនួន​បី​ដាក់​ត្រួត​លើគ្នា​។ ប៉ុន្តែ Angel មិន​មែនជា​ជ្រោះ​ទឹក​ធ្លាក់ដែល​ធំជាង​គេ​លើ​ពិភពលោក​។ ចំណាត់​ថ្នាក់​នេះ​បាន​ទៅ​លើ​ជ្រោះ​ទឹក​ធ្លាក់​នៅ​ឈូង​សមុទ្រ​ដាណឺម៉ាក ដោយ​មាន​ទឹក​ធ្លាក់​ចុះ​ក្រោម​ឈូង​សមុទ្រ​នៅ​ចន្លោះ​ ហ្គ្រោអង់ឡង់ (ហ្គ្រីនលែនដ៍ – Greenland) និង​អ៊ីស្លង់ ដែល​នេះ​មាន​ន័យ​ថា ជ្រោះ​ទឹក​ធ្លាក់​ធំ និងខ្ពស់​ជាង​គេ​លើ​ពិភពលោក​នេះ​ គឺ​ស្ថិត​ក្រោម​សមុទ្រ​។ ក៏ប៉ុន្តែ បើ​ទោះ​ជា​ទឹក​នៅ​ឯជ្រោះ​ទឹក​ធ្លាក់​នេះ​​មាន​កម្ពស់​ជាង 3,500 ម៉ែត្រ​នេះ ប៉ុន្តែទឹក​ដែល​ហូរ​ច្រាល​មាន​កម្ពស់​​ប្រហែល​ 2,000 ម៉ែត្រប៉ុណ្ណោះ ហើយ​ធ្លាក់ក្នុង​ល្បឿ​ន​ប្រហែល​តែ 0.5 ម៉ែត្រ​/វិនាទី​​ យឺត​ជាង​​បើ​ធៀប​នឹង​ល្បឿន​នៃ​ការ​ដើរ​ដោយ​ថ្មើរ​ជើង និងយឺត​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ល្បឿន​ទឹក​ធ្លាក់​របស់ជ្រោះ Niagara (109 គីឡូម៉ែត្រ/ម៉ោង) ឬ​ 30.5 ម៉ែត្រ​/វិនាទី​។ មូលហេតុ​ដែល​ទឹក​ជ្រោះ​នេះ​ធ្លាក់​ក្នុង​ល្បឿន​មហា​យឺត​ដូច្នេះ​​ គឺ​ដោយ​សារ​វា​ស្ថិត​ក្រោម​ទឹក​សមុទ្រ​ និង​ធ្លាក់​ទៅ​ក្នុង​បឹង​ជ្រៅ​មួយ​ដែល​មាន​ទឹក​ត្រជាក់​ខ្លាំង​ និង​ខាប់​ព្រោះ​មាន​ជាតិ​អំបិល​កម្រិត​ខ្ពស់​។ … Read more

ក្រុម​ហ៊ុន​ VinFast មាន​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី»

បន្ទាប់ពី​បាន​ទទួល​ជោគ​ជ័យ​ក្នុង​កម្មវិធី​ «ទទួល​យកម៉ូតូសាំង – ផ្ដល់​ជូន​ម៉ូតូអគ្គិសនី» ដែល​បាន​អនុវត្ត​តាំង​ពី​ចុង​ខែ​មីនា កម្មវិធី​ថ្មី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម​ VinFast នឹង​នាំ​មក​នូវ​ឱកាស​សម្រាប់​អតិថិជន​ដែល​ចង់​ប្ដូរ​រថយន្ត​សាំង​ យក​រថយន្ត​អគ្គិសនី​ VinFast ។ យោង​តាម​កម្មវិធីខាងលើ ម្ចាស់​រថយន្ត​អគ្គិសនី VinFast ទាំង​ឡាយ​ដែល​ចង់​ប្ដូរ​យក​រថយន្ត​អគ្គិសនី​ស៊េរី​ខ្ពស់​ជាង​ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នេះ​ផងដែរ​។ ជាក់ស្ដែង អតិថិជន​ដែល​ជា​ម្ចាស់​រថយន្ត​សាំង​ និង​រថយន្ត​អគ្គិសនី​ VinFast នឹង​ទទួល​បាន​ការ​ធានា​ពី​ក្រុម​ហ៊ុន Cho Tot ដែល​ជា​ដៃ​គូ​សហការ​ ទាក់​ទង​នឹង​តម្លៃ​។ ចំណែក​ម្ចាស់​រថយន្ត​សាំង​យីហោ​ផ្សេង​ពី VinFast ក៏​កម្មវិធី​ខាងលើ​ទទួល​ទិញ​ក្នុង​តម្លៃ​សម​រម្យជាង​ទីផ្សារ​។ ទន្ទឹម​នឹង​នេះ​ នៅ​ពេល​ទិញ​រថយន្តអគ្គិសនី​ VinFast ថ្មី អតិថិជន​ដែល​លក់​រថយន្ត​ចាស់​ឱ្យ​កម្មវិធី​ «ទទួល​យក​រថយន្ត​សាំង – ផ្ដល់ជូន​រថយន្ត​អគ្គិសនី» នឹង​ទទួល​បាន​ឥណទាន​ឡើង​ដល់ 8 ឆ្នាំ​ ក៏ដូចជា​ឥណទាន​ស្មើ​នឹង​ 80% នៃ​តម្លៃ​រថយន្ត​ថ្មី ព្រម​ទាំង​​ការប្រាក់ទាប​បំផុត​ នៅ​ទូទាំង​ប្រទេស​វៀតណាម​។ កម្មវិធី «ទទួល​យក​រថយន្ត​សាំង – … Read more