អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។ ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។ កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។ កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។ មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។ ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។ ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។ ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ … Read more

ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ

កាល​ពី​ថ្ងៃទី 05 ធ្នូ ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 20 មករា ឆ្នាំ 2024​។ នេះ​គឺជា​ការ​ប្រឹង​ប្រែង​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ 12 ថ្ងៃ​ត្រង់ នៃ​ថ្ងៃទី 20 ខែ​មករា ឆ្នាំ 2024​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 នាទី និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ យោង​តាម​ ចាសា យាន​ចុះ​ចត SLIM ដែល​មាន​បណ្ដោយ 2.7 ម៉ែត្រ នឹង​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 25 ធ្នូ ឆ្នាំ​ 2023 ហើយប្រហែល​​មួយ​ខែ​ក្រោយ​មក វា​នឹង​ធ្វើ​ការ​ចុះ​ចត​។ បើ​សិន​ជោគ​ជ័យ ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ សូវៀត អាម៉េរិក ចិន … Read more

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល Gallant ប្រកាស​ថា កង​ទ័ព​អ៊ីស្រាអែល​នឹង​ «លុប​បំបាត់​ហាម៉ាស​ពី​ផែនដី បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។ «ជនជាតិ​ជ្វីហ្វ​ (Jewish) មិន​ធ្លាប់​ទទួល​រង​អំពើ​ឃោរឃៅ​បែប​នេះ​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1945» រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Yoav Gallant ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី 11 តុលា​ ទាក់​ទង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​កាល​ពី​ថ្ងៃទី 07 តុលា​។ លោក Gallant បន្ថែម​ថា «យើង​នឹង​លុបបំបាត់​ពួក​គេ​ពី​ផ្ទៃ​ផែនដី។ ពួក​គេ​នឹង​លែង​​មាន​វត្តមាន​។ នឹង​មិន​មាន​ទិដ្ឋភាព​កុមារ​អ៊ីស្រាអែល​ត្រូវ​រង​ការ​សម្លាប់​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អាច​បន្ត​ការ​ងារ​របស់​ខ្លួន​»។ នាយករដ្ឋមន្ត្រី Benjamin Netanyhu ដែល​​ថ្លែង​រួម​គ្នា​ជាមួយ​នឹង​លោក Gallant ក៏​បង្ហាញ​បំណង​ «កម្ទេច» ក្រុម​ហាម៉ាស​ ជា​លើក​ដំបូង​ផងដែរ។ លោក Netanyahum បាន​ប្រដូច​ក្រុម​ហាម៉ាស​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម (IS) និង​ប្រកាស​ថា នឹង​ «កិន​កម្ទេច​ពួក​នេះ​»។ ការ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់មនុស្ស​ប្រហែល 2,300 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង 8,000 នាក់​៕

មូលហេតុ​ដែល​នាំ​ឱ្យ​យាន​អវកាស​រុស្ស៊ី​ Luna-25 ធ្លាក់​បុក​​ផ្ទៃ​ព្រះចន្ទ

ហេតុការណ៍​ធ្លាក់​យាន​អវកាស​ព្រះចន្ទ​ Luna-25 ទំនង​ជា​កើត​ឡើង​ដោយ​សារ​បញ្ហា​ម៉ាស៊ីន​។ នេះ​បើ​តាម​ Yury Borisov ប្រធាន​អង្គការ​អវកាស​រុស្ស៊ី Roscosmos ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី 21 សីហា​។ នៅលើ​ទូរទស្សន៍​ Russia-24 លោក Borisov និយាយ​ថា យាន​អវកាស​ Luna-25 ប្ដូរ​ទិស​ និង​បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​ឆ្ពោះ​ចូល​គន្លង​គោចរ​ជុំវិញ​ព្រះចន្ទ មុន​នឹង​ចុះ​ចត​។ ក៏ប៉ុន្តែ ម៉ាស៊ីន​មិន​បាន​ឈប់​ដូច​ការ​គ្រោង​ទុក​។ តាម​ការ​កំណត់​ ម៉ាស៊ីនត្រូវ​តែ​​ដំណើរ​ការ​ 84 វិនាទី ប៉ុន្តែ​វា​ដំណើរ​ការ​រហូត​ដល់ 127 វិនាទី។ នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​យាន​ធ្លាក់​បុក​ផ្ទៃ​​ព្រះចន្ទ​។ Roscosmos បាន​ដាច់​ទំនាក់​ទំនង​ជាមួយ​យាន​ Luna-25 កាល​ពី​ថ្ងៃ​ទី 19 សីហា​។ មួយ​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រកាស​ថា បេសក​កម្ម​​ព្រះចន្ទ​របស់ Luna-25 បាន​បរាជ័យ​។ Roscosmos បង្ហើប​ឱ្យ​ដឹង​ថា Luna-25 បាន​ព្យាយាម​ប្រើ​ប្រាស់​ម៉ាស៊ីន​រុញ​ច្រាន​ដើម្បី​កែ​តម្រូវ​គន្លង​គោចរ​ មុន​ពេល​ដាច់​ទំនាក់​ទំនង​។ យាន​អវកាស​ខាង​លើ​ហោះ​ឆ្ពោះ​ទៅ​កាន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ហើយ​គ្រោង​នឹង​ចុះ​ចត​នៅ​ទី​នោះ​ក្នុង​ថ្ងៃទី 21 សីហា 2023​ ប៉ុន្តែ​បាន​បរាជ័យ​។ ទំព័រ TASS … Read more

ឥណ្ឌា​ប្រកាស​​កាល​​បរិច្ឆេទ​នៃ​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​យាន​អវកាស​​​ Chandrayaan-3

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​របស់​បេសក​កម្ម​ Chandrayaan-3 នឹង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​វេលា​ម៉ោង 19 និង 34 នាទី ថ្ងៃទី 23 សីហា 2023 (ម៉ោង​នៅ​កម្ពុជា)​។ ដំណើរ​ការ​ចុះចត​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​ ISRO និង​លើ​ទូរទស្សន៍​ជាតិ​ឥណ្ឌា Doordarshan រួម​នឹង​បណ្ដាញ​សង្គម​ Facebook និង YouTube ជា​ដើម​។ នេះ​បើ​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ប្រកាស​កាល​ពី​ថ្ងៃទី 20 សីហា​។ «សមិទ្ធផល​នេះ​នឹង​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេក​ទេស និង​បច្ចេក​វិទ្យា​របស់​ឥណ្ឌា ដែល​ជា​និមិត្ត​រូប​នៃ​​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​ក្នុង​វិស័យ​ស្រាវជ្រាវ​អវកាស​» ISRO លើក​ឡើង​ដូច្នេះ​។ រ៉ុក្កែត LVM3 នាំ​ស្ថានីយ​ចុះ​ចត Vikram ​របស់​បេសក​កម្ម Chandrayaan-3 ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan នៅ​វេលា​ម៉ោង​ 16 និង 05 នាទី ថ្ងៃទី​ 14 កក្កដា 2023 (ពេល​វេលា​​នៅ​កម្ពុជា)។ យាន​ Chandrayaan-3 … Read more

បាញ់​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុលឱ្យ​​រត់​ឆ្លងកាត់​មនុស្ស​ដើម្បី​ឃោសនា​​ឡាន​អគ្គិសនី

អ្នក​បង្ហាញ​ម៉ូដ​ត្រូវបាន​គេ​ឱ្យ​ស្លៀកពាក់​ឈុត​ពិសេស រួច​បាញ់​​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​​ឱ្យ​រត់​ឆ្លងកាត់​រាងកាយ ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនីថ្មី​របស់​ក្រុម​ហ៊ុន Kia។ តារា​ម៉ូ​ដែល Jodie Kidd ដែលជា​អ្នក​ចូលចិត្ត​រថយន្ត​ទំនើប ហើយក៏​ជា​ពិធី​ការិនី​ទូរទស្សន៍​ដែរនោះ បាន​យល់​ព្រម​ឱ្យ​គេ​​ឆក់ខ្សែ​ភ្លើង ប៉ុន្តែ​នាង​នៅតែមាន​សុវត្ថិភាព បើ​ទោះ​ចរន្តអគ្គិសនី​កម្លាំង​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ។ តាម​ការពិត នេះ​គឺជា​ការផ្សាយពាណិជ្ជកម្ម​ឱ្យ​រថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បី​អះអាងថា EV9 គឺជា​រថយន្ត SUV ដ៏​ល្អ​សម្រាប់​គ្រួសារ Kidd បាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ពិសេស​ដែលមាន​មុខងារ​ដូច​ទៅនឹង​អង់​តែ​ន​ការពារ​រន្ទះ ដែល​ការពារ​នាង​ពី​ចរន្តអគ្គិសនី​ដ៏​គ្រោះថ្នាក់ នៅពេល​អនុញ្ញាតឱ្យ​អគ្គិសនី​បាញ់​ចេញពី​ម្រាមដៃ។ ឈុត​សម្លៀកបំពាក់​នោះ​គឺជា​ប្រភេទ​ក្រណាត់​ពិសេស​​ម្យ៉ាង​ដែលមាន​ពណ៌​ប្រផេះ ហើយ​ Kidd ត្រូវ​ពាក់​គ្រប​ជិត​រាងកាយ ដូច​នៅក្នុង​រូបភាព​ខាងលើ។ បន្ទាប់ពី​បាន​ថតរូប​ខាងលើ​រួច Kidd ក៏​ត្រូវបាន​តម្រូវឱ្យ​ស្លៀក​រ៉ូ​ប​ទៅតាម​ស្ដង់ដា​អ្នក​បង្ហាញ​ម៉ូដ។ រូបភាព​ថ្មី​នេះ​នឹង​ត្រូវបាន​កាត់ត​ដើម្បី​បង្កើតបានជា​រូប​ចុងក្រោយ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម។ និយាយ​ឱ្យ​ងាយ​យល់ តារា​ម៉ូ​ដែល​នេះ​ត្រូវ​ចរន្តអគ្គិសនី​មួយ​លាន​វ៉ុល​រត់​ឆ្លងកាត់​រាងកាយ​គឺជា​រឿង​ពិត ប៉ុន្តែ​មិនមែន​នៅក្នុង​រ៉ូ​ប​ធម្មតា​នៅក្នុង​រូបថត​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ។ «ឈុត​ឆាក​ផ្សងព្រេង​នេះ​គឺ​ដើម្បី​លើកកម្ពស់​តម្លៃ​របស់​ថាមពល​អគ្គិសនី និង​អនាគត​របស់​រថយន្ត​អគ្គិសនី នៅក្នុង​ឱកាស​បង្ហាញរ​ថ​យន្ត​អគ្គិសនី​ម៉ូ​ដែល​ថ្មី Kia EV9» Kidd បកស្រាយ​ដូច្នេះ។ ចំណែក​ក្រុមហ៊ុន Kia វិញ និយាយថា គោលដៅ​នៃ​ការឃោសនា​នេះ ​គឺ​ដើម្បី​បញ្ជាក់ថា EV9 គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដ៏​សមស្រប​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន។ … Read more

ប្រតិកម្ម​ដំបូងរបស់​ប្រធានាធិបតី​នី​ហ្សេ បន្ទាប់ពី​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ

ប្រធានាធិបតី​នី​ហ្សេ លោក Mohamed Bazoum សរសេរ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​សូមឱ្យ​ប្រជាជន​ជួយ​ការពារ​សមិទ្ធ​ផលរប​ស់​ប្រទេសជាតិ ក្រោយពី​កងទ័ព​ប្រទេស​នេះ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល។ «បណ្ដា​សមិទ្ធផល​ដែ​ល​យើង​បាន​ចំណាយ​អស់កម្លាំង​ជាច្រើន​ទើប​ដណ្ដើមបាននេះ នឹងត្រូវ​បានការ​ពារ។ ជនជាតិ​នី​ហ្សេ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​សេរីភាព ​ប្រាកដជា​នឹងធ្វើ​ដូច្នេះ» លោក Bazoum បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម X (ឈ្មោះ​ថ្មី​របស់ Twitter) នៅថ្ងៃនេះ​ដូច្នេះ។ រដ្ឋមន្ត្រីការបរទេស Hassoumi Massoudou ក៏បាន​បង្ហោះ​សារ​អំពាវនាវ​សូមឱ្យ​ប្រជាជន​គ្រប់រូប​ដែល​គាំទ្រ​ប្រជាធិបតេយ្យ នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​អំពើ​រដ្ឋប្រហារ​ត្រូវ​បរាជ័យ។ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែល​ជ្រើសរើស​ដោយ​​ប្រជាពលរដ្ឋ​​គឺជា​រដ្ឋាភិបាល​ស្របច្បាប់។ លោក​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​នី​ហ្សេ​ក៏​បញ្ជាក់ថា ប្រធានាធិបតី និង​គ្រួសារ​បច្ចុប្បន្ន «មាន​សុខ​ភាពល្អ» និង​កំពុង​ត្រូវបាន​កងទ័ព​ឃុំខ្លួន​នៅឡើយ។ មុននោះ វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ថា «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum»។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស … Read more

កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

កងទ័ព​នៃ​ប្រទេស​នី​ហ្សេ​បានប្រកាសថា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bazoum និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​សេចក្ដីប្រកាស​ថ្មី។ «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។ មុន​នោះ ប្រភពព័ត៌មាន​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​នី​ហ្សេ លោក Bazoum ត្រូវបាន​កងកម្លាំង​អង្គរក្ស​ឃុំខ្លួន​​នៅក្នុង​ភូមិគ្រឹះ។ ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ ប្រកាសថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយប្រហារលើ​​កង​កម្លាំង​អង្គរក្ស បើសិន​ពួកគេ​មិន​ដោះលែង​លោក Bazoum។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Jake Sullivan បាន​ថ្កោលទោស​ចំពោះ​រាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ខ្លួន​ប្រធានាធិបតី​នី​ហ្សេ ឬ​បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល។ សហរដ្ឋ​អាម៉េរិក​ក៏បាន​អំពាវនាវ​ឱ្យ​កងទ័ព​នី​ហ្សេ ប្រញាប់​ដោះលែង​ប្រធានាធិបតី Bazoum។ មន្ត្រី​អង់គ្លេស​ដែល​ទទួលបន្ទុក​អភិវឌ្ឍ​អន្តរជាតិ និង​អាហ្វ្រិក … Read more

World Cup នារី 2023 ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​ជា​ផ្លូវ​ការ​

(នូ​វែ​ល​សេ​ឡង់) – ពិធី​​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួតបាល់​ទាត់​ World Cup នារី 2023 ត្រូវបាន​ធ្វើឡើង​ប្រហែល​តែ 15 នាទី​ប៉ុណ្ណោះ មុនពេល​ចាប់​ផ្ដើម​ការប្រកួត​រវាង នូ​វែ​ល​សេ​ឡង់ និង​ន័​រវេ​ស​។ ក្រោយពី​ក្រុម​កីឡាករ​របស់​ក្រុម​ទាំងពីរ​ចាប់ផ្ដើម​កម្ដៅ​សាច់ដុំ​រួច គណៈកម្មការ​ក៏​បិទ​ភ្លើង​នៅ​កីឡដ្ឋាន Eden Park។ ក្រុម​សិល្បករ​ក្នុង​សម្លៀកបំពាក់​ជនជាតិដើម​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឈាន​ជើង​ចេញមក​ទីលាន។ ពួកគេ​ច្រៀង និង​រាំ​របាំ​បុរាណ​រួម​នឹង​បុគ្គលិក​ស្ម័គ្រចិត្ត 200 នាក់ នៅក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្រុមបាល់ទាត់ទាំង 32 ​ដែល​ចូលរួម World Cup នារី 2023។ បន្ទាប់ពី​ការសម្ដែង​របស់​ក្រុម​សិល្បករ សិល្បការិនី​ តំណាង​របស់​បណ្ដា​ក្រុមបាល់ទាត់ ក៏បាន​​ចូលរួម​ដាក់​គ្រាប់​បាល់ Oceaunz ដែល​ជា​គ្រាប់​បាល់​​ផ្លូវការ​របស់​ពានរង្វាន់ World Cup នារី 2023 នៅ​​កណ្ដាល​ទីលាន។ គណៈ​កម្ម​ក៏​ប្រកាស​បង្ហាញ​ក្រុម​ដែល​ចូលរួម World Cup នេះ ទៅតាម​តួ​អក្ខរក្រម នៅ​លើ​អេក្រង់​ទូរទស្សន៍។ គ្រាប់​បាល់ Oceaunz បានចាប់ផ្ដើម​រមៀល​នៅលើ​ទីលាន​របស់​កីឡដ្ឋាន Eden Park ហើយ​ការប្រកួត​បាល់ទាត់ World … Read more

សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។ នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។ «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។ ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។ ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ … Read more

ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។ សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។ ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​ នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។ ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  … Read more