រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

​ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។ យោង​តាម​ការ​ព្យាករ​ដែល​ត្រូវ​បាន​ Adobe Analytics ប្រកាស​កាល​ពី​ថ្ងៃទី 05 តុលា អ្នក​ប្រើ​ប្រាស់​នឹង​អាច​ទិញ​ទំនិញ​​បញ្ចុះ​តម្លៃ​ដល់​កម្រិតទាប​មិន​ធ្លាប់​មាន​ក្នុងរដូវ​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ 2023 ពេល​ក្រុម​អ្នក​លក់​រាយ​​តាម​ផ្សារ​អន​ឡាញ ព្យាយាម​អូស​ទាញ​អតិថិជន​​ដែល​កំពុង​ខ្សត់​ប្រាក់​ដោយ​សារ​តែ​បញ្ហា​អតិផរណា​។ Adobe Analytics បាន​​ព្យាករ​ថា យុទ្ធ​សាស្ត្រ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា ការ​លក់​តាម​អនឡាញ​ក្នុង​រដូវ​បុណ្យ​ទាន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ជិត​ 5% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​រំពឹង​ទុក​ផ្នែក​ជួញដូរ​ក្នុង​រដូវបុណ្យ​ទាន​ Adobe Analytics ឱ្យ​ដឹង​ថា ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។ ​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​ទីផ្សារ​ខាងលើ សង្ឃឹម​ថា អ្នក​ប្រើ​ប្រាស់​នឹង​ចាប់​យកកម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ​ ហើយ​ចំណាយ​ច្រើន​សូម្បី​តែ​នៅ​ពេលពួក​គេ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​កើន​ឡើង ក៏​ដូច​ជា​ «សុខភាព» របស់​សេដ្ឋកិច្ច​។ យោង​តាម Adobe Analytics អ្នក​ប្រើប្រាស់ទូទាំង​សកល​លោក​អាច​នឹង​ចំណាយ​ 221.8 ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​ទិញ​ទំនិញ​ពី​ផ្សារ​អនឡាញ​ ចាប់​ពី​ថ្ងៃទី 01 … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ដោយ​ជោគ​ជ័យ ឥណ្ឌា​ក៏​បាន​កំណត់​កាល​បរិ​ច្ឆេទ​សម្រាប់​ការ​អនុវត្ត​បេសក​កម្ម​អវកាស​បន្ទាប់​ នោះ​គឺជា​ការ​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​។​ យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) យាន​អវកាស Aditya-L1 ដែលជា​ស្ថានីយ​សង្កេត​តារា​ជំនាញ​ខាង​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ហោះ​ឡើង​ពី​ព្រលាន​យាន​អវកាសក្នុង​តំបន់ Sriharikota ​របស់​ប្រទេស​នេះ​។ «យើង​គ្រោង​បាញ់បង្ហោះ​នៅ​សប្ដាហ៍​ដំបូង​របស់​ខែ​កញ្ញា» Reuters កាល​ពី​ថ្ងៃទី 28 សីហា​បាន​ដកស្រង់​សម្ដី​របស់​ប្រធាន ISRO ឱ្យ​ដឹង​ដូច្នេះ​។ យាន Aditya-L1 មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ខ្យល់ព្រះអាទិត្យ ជា​បាតុភូត​ដែល​អាច​ជះឥទ្ធិពល​ដល់​ផែនដី​ និង​តែង​តែ​ធ្វើ​ឱ្យ​មាន​ពន្លឺ​អូរ៉ូរ៉ា​នៅ​លើ​ផែនដី​។ ទិន្នន័យ​ពី​យាន​របស់​ឥណ្ឌានេះ​នឹងជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​មក​លើ​​អាកាសធាតុ​របស់​ផែនដី​។ រ៉ុក្កែត PSLV របស់​ឥណ្ឌា នឹង​នាំ​យាន Aditya-L1 ឡើង​ទៅ​កាន់​ទីអវកាស។ យាន​នេះ​នឹង​ហោះ​ហើរ​ 1.5 លាន​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ប្រហែល​បួន​ខែ​ មុន​នឹង​ទៅ​ដល់​គន្លង​គោចរ​ជុំវិញ​ចំណុច​ Lagrange 1 (L1) ជា​ទី​ដែល​វត្ថុ​ហោះ​ហើរ​នានា​មាន​ទំនោរ​នៅ​ស្ងៀម​ ដោយ​សារ​តែ​តុល្យភាព​ទំនាញ​។ កាលពី​ឆ្នាំ 2019 ឥណ្ឌា​បាន​អនុម័ត​ថវិកា​ប្រហាក់​ប្រហែល​នឹង 46 លាន​ដុល្លារ​អាម៉េរិក​សម្រាប់ Aditya-L1។ ប៉ុន្តែ បច្ចុប្បន្ន ISRO មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លំអិត​អំពី​បច្ចុប្បន្ន​ភាព​នៃ​ថវិកា​​សម្រាប់​គម្រោង​នេះ​នៅ​ឡើយ​៕

អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu បានស្នើ​ឱ្យ​លោក ថាក់ស៊ីន កុំ​ត្រលប់​ចូល​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ព្រោះ​នឹង​បង្ក​ការលំបាក​នៅពេល​អនុវត្ត​បទបញ្ជា​ចាប់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam កាលពី​ថ្ងៃទី 08 សីហា ឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ត្រៀម​ផែនការ​រួចរាល់​ហើយ​សម្រាប់​ថ្ងៃ​ដែល​លោក ថាក់ស៊ីន ត្រលប់​ចូល​ប្រទេស។ យោងតាម​លោក Wissanu តុលាការ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​ថា លោក ថាក់ស៊ីន មិនគួរ​ត្រលប់​ចូល​ប្រទេស​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក។ «ក្នុង​ថ្ងៃនោះ តុលាការ ដែលជា​ស្ថាប័ន​ត្រូវ​ធ្វើ​ការ​កំណត់​យកពន្ធ​នាគារ​សម្រាប់​ការ​ឃុំខ្លួន​លោក ថាក់ស៊ីន មិន​ធ្វើការ។ ប្រការនេះ​នឹង​បង្ក​ការលំបាក ព្រោះ​យើង​ត្រូវ​រក​ទីតាំង​ដើម្បី​ឃុំខ្លួន​លោក ថាក់ស៊ីន ជា​បណ្ដោះអាសន្ន ក្នុងពេល​រង់ចាំ​ការសម្រេច​ពី​តុលាការ» ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu និយាយ​ដូច្នេះ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះ​បានប្រកាសថា នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី 10 សីហា ក្រោយ​ការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​អស់​មួយ​រយៈពេល​យូរ។ ក៏ប៉ុន្តែ ក្រោយមក អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានប្រកាស​ពន្យារពេល​នៃ​ការវិល​ចូល​ស្រុក ព្រោះ​បញ្ហា​សុខភាព។ … Read more

ការប្រយុទ្ធ​គ្នា​រវាង Musk និង Zuckerberg អាច​កើតឡើង​នៅមុន​ដំណាច់ខែ​នេះ

មហាសេដ្ឋី Elon Musk បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​នៅលើ​សង្វៀន​ជាមួយនឹង Mark Zuckerberg នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម X (Twitter) ខណៈដែល​ម្ចាស់ Facebook បានស្នើ​ឱ្យមាន​ការប្រកួត​នៅ​ថ្ងៃទី 26 សីហា​ខាងមុខ។ កាលពី​ថ្ងៃទី 06 សីហា លោក Elon Musk បានលើកឡើង​អំពី​គម្រោង​ផ្សាយ​ផ្ទាល់​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង​ដែក​នៅលើ​ X ដែល​មុន​នោះ​គឺជា​បណ្ដា​ញ​សង្គម Twitter ហើយ​ថា នឹង​យកប្រាក់​ទាំងអស់​ដែល​ប្រមូលបាន ទៅ​ជួយ​ដល់​អតីតយុទ្ធជន។ លោក Elon Musk និយាយថា កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត ដោយ​ការ​ហាត់គុន និង​លើក​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ។ ដោយសារតែ​មិនមាន​ពេល​ច្រើន លោក​ក៏​ត្រូវយក​ដុំ​ដែក​ទៅតាម​ខ្លួន​ដើម្បី​ហាត់​នៅ​កន្លែងធ្វើការ។ ការប្រយុទ្ធ​គ្នា​រវាង​មហាសេដ្ឋី​ទាំងពីរ​រូប​ខាងលើ កំពុង​ត្រូវបាន​គេ​ទន្ទឹងរង់ចាំ ហើយ​អាច​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​ប្រចាំ​សតវត្សរ៍ បើសិន​ក្លាយជា​ការពិត។ CEO របស់ Tesla មិនទាន់​ឱ្យដឹង​អំពី​ពេលវេលា ស្រប​ពេលដែល CEO របស់ Meta លោក Mark Zuckerberg បាន​ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម Threads ថា … Read more

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ត្រូវបាន​គេ​ជឿថា នឹង​ហោះហើរ​យ៉ាង​ស្ងាត់​នៅលើ​តំបន់​ដីគោក មិន​ដូច​ទៅនឹង​យន្តហោះ Concorde ដែល​លាន់​កក្រើក​មេឃ។ X-59 QuessT (Quiet SuperSonic Technology) គឺជា​យន្តហោះ​ប្រតិកម្ម​រហ័ស​កំណែ​សាកល្បង​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​សំឡេង​ផ្ទុះ​ដែល​កើតឡើង​នៅពេល​យន្តហោះ​បំបែក​រនាំង​សំឡេង។ ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេង​លាន់​កក្រើក​មេឃ​នៅពេល​យន្តហោះ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញ​សំឡេង​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន​ប៉ុណ្ណោះ។ ក្រុមហ៊ុន Lockheed Martin ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រតិកម្ម​គំរូ​នៅ​រោងចក្រ​ផលិត​យន្តហោះ Skunk Works ក្នុង​តំបន់ Palmdale នៃ​រដ្ឋ California បាន​ចែករំលែក​វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព X-59 ត្រូវបាន​បើកបរ​ចេញពី​ឃ្លាំង និង​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​សាកល្បង។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 04 សីហា។ វីដេអូ​នេះ​បង្ហាញ​រូបរាង​ពិសេស​របស់ X-59 ដែលមាន​ក្បាល​ស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់។ បន្ទាប់ពី​ដំឡើង X-59 រួចរាល់ ក្រុមការងារ​របស់​ណា​សា និង Lockheed … Read more

PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក​។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា​ «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។ ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំនិងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។ ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ? ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO … Read more

ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។ អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។ ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។ កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។ ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា … Read more

កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

កងទ័ព​នៃ​ប្រទេស​នី​ហ្សេ​បានប្រកាសថា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bazoum និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​សេចក្ដីប្រកាស​ថ្មី។ «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។ មុន​នោះ ប្រភពព័ត៌មាន​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​នី​ហ្សេ លោក Bazoum ត្រូវបាន​កងកម្លាំង​អង្គរក្ស​ឃុំខ្លួន​​នៅក្នុង​ភូមិគ្រឹះ។ ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ ប្រកាសថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយប្រហារលើ​​កង​កម្លាំង​អង្គរក្ស បើសិន​ពួកគេ​មិន​ដោះលែង​លោក Bazoum។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Jake Sullivan បាន​ថ្កោលទោស​ចំពោះ​រាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ខ្លួន​ប្រធានាធិបតី​នី​ហ្សេ ឬ​បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល។ សហរដ្ឋ​អាម៉េរិក​ក៏បាន​អំពាវនាវ​ឱ្យ​កងទ័ព​នី​ហ្សេ ប្រញាប់​ដោះលែង​ប្រធានាធិបតី Bazoum។ មន្ត្រី​អង់គ្លេស​ដែល​ទទួលបន្ទុក​អភិវឌ្ឍ​អន្តរជាតិ និង​អាហ្វ្រិក … Read more

Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង Mbappe ទំនងជា​នឹង​បដិសេធ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​មួយឆ្នាំ និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក ពី​ក្លឹប Al Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ Relevo នៅ​ប្រទេស​អេ​ស្ប៉ា​ញ Mbappe មិនមាន​ចេតនា​ទាត់​ឱ្យ​ក្លឹប Al Hilal។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ ប្ដេជ្ញាចិត្ត​ទាត់​ឱ្យ PSG ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង មុននឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹប Real Madrid ទៅតាម​ទម្រង់​សេរី។ មុន​នោះ កាលពី​ថ្ងៃទី 24 កក្កដា ក្លឹប Al Hilal បានស្នើ​ទិញ Mbappe ក្នុងតម្លៃ 330 លាន​ដុល្លារ​អាម៉េរិក។ Al Hilal ក៏បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការផ្ដល់ប្រាក់​បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក និង​សិទ្ធិ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​ឆ្នាំ 2024 ដល់ Mbappe។ បន្ទាប់ពី​ព័ត៌មាន​ស្ដីពី​សំណើ​របស់ Al Hilal កំពូល​តារា​បាល់បោះ​នៅ​ពានរង្វាន់ … Read more

Messi នាំ​ភរិយា និង​​កូនៗ​​ ដើរ​ផ្សារ​នៅ​សហរដ្ឋ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក) – Lionel Messi ចាប់ផ្ដើម​ផ្ស៊ាំ​នឹង​ជីវភាព​​ថ្មី​នៅ Miami នៅពេល​ជូន​ភរិយា Antonella Roccuzzo និងកូនៗដើរ​ផ្សារ។ Messi បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 11 កក្កដា 2023 ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយនឹង​ក្លឹប​បាល់ទាត់ Inter Miami។ M10 ហាក់​ស៊ាំ​នឹង​ជីវភាព​ថ្មី​បាន​លឿន​ជាង បើ​ធៀប​នឹង​ពេល​ទាត់​ឱ្យ​ក្លឹប PSG និង​ការ​រស់នៅក្នុង​ទឹកដី​បារាំង។ កាលពី​ថ្ងៃទី 14 កន្លងទៅ Messi បានបង្ហាញ​ខ្លួន​ពេល​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប Publix។ កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ដើរ​ផ្សារ​ជាមួយនឹង​ភរិយា Antonella និង​កូនប្រុស​ទាំងបី​នាក់​រួម​មាន Thiago, Mateo និង Ciro។ គ្រួសារ​របស់ Messi បានបង្ហាញ​ភាពសប្បាយ​រីករាយ​នៅពេល​ដើរ​ឆ្លងកាត់​ហាង​មួយចំនួន​ក្នុង​ផ្សារ​ទំនើប Publix។ ពួកគេ​ក៏បាន​ថតរូប​ជាមួយនឹង​អ្នកគាំទ្រ​មួយចំនួន​ដែល​បាន​ស្គាល់​ផងដែរ។ ក្រោយពី​ចប់​កិច្ចសន្យា​ជាមួយ PSG លោក Messi ក៏​សម្រេច​ចិត្ត​មក​ទាត់​ឱ្យ Inter Miami ដោយមាន​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ អម​នឹង​ជម្រើស​ពន្យារ​កិច្ចសន្យា​ថែម​ពីរ​ឆ្នាំ ដែល​នេះ​មានន័យថា M10 មាន​សិទ្ធិ​ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្ដៅ​ឆ្នាំ … Read more