ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។ «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។ សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV … Read more

បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។ កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។ យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។ ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។ ដំបូង​ឡើយ … Read more

អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។ ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។ មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។ យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។ កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ … Read more

ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

ទាយាន​រាប់​រយ​នាក់​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ (NATO) ត្រូវ​បាន​បញ្ជូន​ទៅ​ជួយពង្រឹង​ការ​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធ​មិត្ត​នេះ​នៅ​កូសូវ៉ូ (Kosovo) ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​។ «កងកម្លាំង​បន្ថែម​របស់​ណាតូ ​ចាប់​ផ្ដើម​ធ្វើដំណើរ​ទៅ​កាន់​កូសូវ៉ូ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​កន្លង​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ណាតូ​ប្រហែល 30 នាក់​រងរបួស​។ ទាហាន​ប្រហែល 500 នាក់​មក​ពី​ទ័ពជើង​គោក​របស់​តួកគី​ ដើរ​តួ​នាទី​សំខាន់​ជាង​គេ​នៅ​ក្នុង​កង​កម្លាំង​ជំនួយ​បន្ថែម​» អ្នក​នាំ​ពាក្យ​របស់​ណាតូ Oana Lungescu កាល​ពី​ថ្ងៃទី 05 មិថុនា បាន​ប្រកាស​ដូច្នេះ​។ មុននោះ កាល​ពី​ថ្ងៃទី 30 ឧសភា អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យោធា​នេះ​នឹង​បញ្ជូន​ទាហាន​ 700 នាក់​បន្ថែម​ទៀត​ទៅ​កាន់​កូសូវ៉ូ ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ចំនួន 4,000​ នាក់​នៅ​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​។ លោក Jens Stoltenberg ប្រកាស​ថា ណាតូ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ផ្ដល់​កម្លាំង​ជំនួយ​បន្ថែម​។ ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ដើម​កំណើត​ស៊ែប៊ី ជាមួយ​​ប៉ូលិស​កូសូវ៉ូ និង​​កងកម្លាំង​របស់​ណាតូ បាន​កើត​ឡើង​នៅ​ខាងមុខ​សាលា​ស្រុក Zvecan នៃ​តំបន់​កូសូវ៉ូ កាល​ពី​ថ្ងៃទី 29 ឧសភា​។ កងទ័ព​ណាតូ​ ដំបូង​ឡើយ​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ចេញ​ពី​កម្លាំង​ប៉ូលិស ហើយ​ក្រោយ​មក​ប្រើ​ប្រាស់​ខែល​ និង​ដំបង​ឆក់​ដើម្បី​រំសាយ​បាតុកម្ម​។ បាតុករ​មួយ​ចំនួន​បាន​គប់​ដុំ​ឥដ្ឋ​ … Read more

សមាជិក​ណាខ្លះ​របស់​អង្គការ​ណា​តូ (NATO) ដែលមាន​អាវុធ​នុយ​ក្លេ​អែរ?

ណា​តូ (NATO-North Atlantic Treaty Organization) គឺជា​សម្ព័ន្ធមិត្ត​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន ៣០ ជា​សមាជិក មកពី ទ្វីបអឺរ៉ុប, អាម៉េរិក​ខាងជើង និង អាស៊ី។ ណា​តូ ត្រូវបាន​បង្កើតឡើង​នៅពេល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង កាលពី​ថ្ងៃទី ៤ មេសា ឆ្នាំ ១៩៤៩។ មាត្រា​ទី ៥ របស់​សន្ធិសញ្ញា​នេះ​ចែងថា បើសិនជា​ការវាយប្រហា​រ​ប្រដាប់អាវុធ​កើតឡើង ប្រឆាំងនឹង​សមាជិក​ណាមួយ​របស់ ណា​តូ នោះ​វា​នឹង​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ប្រឆាំងនឹង​សមាជិក​ទាំងអស់ ហើយ​សមាជិក​ទាំងអស់​នឹង​ជួយ​ដល់​សមាជិក​ដែល​ត្រូវបាន​វាយប្រហារ តាមរយៈ​កម្លាំងប្រដាប់អាវុធ បើសិនជា​ចាំបាច់។ ក្នុងចំណោម ៣០ ប្រទេស ដែលជា​សមាជិក​របស់ ណា​តូ មាន ២៧ ប្រទេស​នៅ អឺរ៉ុប, ២ នៅ អាម៉េរិក​ខាងជើង និង ១ នៅ អាស៊ី។ សមាជិក​ទាំងអស់​សុទ្ធ​តែមាន​កងទ័ព លើកលែងតែ អ៊ី​ស្លង់ ដែល​មានតែ​កម្លាំង​ការពារ​ឆ្នេរ និង​អង្គភាព​តូច​មួយ។ សមាជិក​ចំនួន ៣ … Read more

ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។ លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។ អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។ បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ … Read more